បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​ស្ត្រី​ផ្សេងទៀត - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ទឹករម្អិលទ្វារមាសខុសពីធម្មតា និងនោមឈឺ អាចមកពីកត្តាទាំង៥នេះ

​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​​ការ​ប្រែប្រួល​ភ្លាម​ៗ ជាមួយ​នឹង​​អាការៈ​នោម​ឈឺ​ នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​។ មូលហេតុ​បង្ក​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស និង​ការ​ឈឺ​ពោះ​​​អំឡុង​ពេល​នោម ១. ការ​ឆ្លង​មេរោគ​ផ្សិត មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ធ្លាក់​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត។ ជាក់ស្តែង នៅ​ក្នុង​ទ្វារ​មាស​យើង មាន​​ពពួក​បាក់តេរី និង​ផ្សិត ហើយ​នៅ​ពេល​ដែល​តុល្យភាព​​នៃ​សមាសធាតុ​ទាំង​២​មាន​ការ​រំខាន ស្រីៗ​យើង​អាច​នឹង​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​រួម​មាន​ នោម​ក្រហាយ​ និង​រមាស់​ ព្រម​ជា​មួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ដែល​អាច​​មាន​សភាព​ខាប់ និង​មាន​ពណ៌​ស។ ប៉ុន្តែ យើង​អាច​ព្យាបាល​បញ្ហា​មួយ​នេះ​បាន​ ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស នៅ​ពេល​ដែល​បាក់តេរី​លូតលាស់​ឆាប់​រហ័ស​ពេក​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​នេះ អាច​មាន​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​នៅ​ទ្វារ​មាស ដែល​អាច​មាន​ពណ៌​ស​បែក​ប្រផេះ ហើយ​មាន​ក្លិន​មិន​ល្អ។ ការ​បង្ក​រោគ​នេះ ក៏​អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ផ្សះ​ផង​ដែរ។ ៣. ការ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​នៅ​ពេល​នោម។ ក្នុង​ករណី​ដែល​យើង​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កាមរោគ គួរ​ទៅ​ពិនិត្យ​សុខភាព ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុក​ពោះ​ អំឡុង​ពេល​នោម។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ កង្វះ​អនាម័យ​ និង​បញ្ហា​សុខភាព ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ៥. […]

ស្វែងរក បញ្ហាស្ត្រីផ្សេងទៀត

បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗធ្លាក់​ទឹក​រម្អិល​មាន​ឈាម​ អាចមក​ពី​មូលហេតុ​ទាំង​ ៥​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​ស្រី​ៗ​យើង​ជួប​ប្រទះ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​លាយ​ឡំ​នឹង​ឈាម​ ​នោះអាច​ជា​​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​មួយ​ចំនួន​។ ពណ៌​ និង​ក្លិន​នៃ​ទឹក​រម្អិល អាច​បង្ហាញ​ពី​​បញ្ហា​សុខភាព​ទូទៅ​​ រួម​ទាំង​​ភាព​មាន​កូន​ តុល្យភាព​អ័រម៉ូន​ និង​សុខភាព​នៃ​ប្រព័ន្ធ​បន្ត​ពូជ​។ ជា​ទូទៅ ការ​ធ្លាក់​ទឹក​រម្អិល​ធម្មតា​​មាន​ពណ៌​ស ​ ខាប់​ ស្អិត ឬ​រម្អិល និង​មិន​ធុំ​ក្លិន។ ​ចំណែក​​ឯ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ឈាម ​ដោយ​មិន​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​ អាច​ជា​សញ្ញា​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​។ ​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ មូលហេតុ​​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​​​មាន​ឈាម​ ​​១. ការ​រង​របួស ការ​ធ្លាក់​ទឹក​រម្អិល​​មាន​ឈាម​ អាច​បណ្ដាល​មក​ពី​ការ​រង​របួស​រាងកាយ ឬការប៉ះទង្កិច​ណាមួយ​លើ​ទ្វារ​មាស ​ដែល​នាំ​ឲ្យ​រារាំង​លំហូរ​នៃ​ទឹក​រម្អិល​ទ្វារ​មាស។ ក្នុង​ករណី​នេះ យើង​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ២. ការ​​ឆ្លង​មេរោគ​ ​​​​​ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស ដូចជា​ជំងឺ​កាមរោគ (STI) អាច​ធ្វើ​ឲ្យ​មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស។ ការ​រលាក​ទ្វារ​មាស ជំងឺ​ប្រមេះ​ទឹក​ថ្លា និង​​ជំងឺ​រលាក​អាង​ត្រគាក (PID) ក៏​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ស្រី​ៗ​យើង​ធ្លាក់​ទឹក​រម្អិល​មាន​ឈាម​ដូច​គ្នា​។ ៣. ផលវិបាក​នៃ​ការ​ពពោះ​ ការ​ធ្លាក់​ឈាម​ដែល​កើត​ឡើង​អំឡុង​ពេល​ពពោះ ​អាច​ជា​សញ្ញា​នៃ​ផលវិបាក​ធ្ងន់ធ្ងរ​​នៅ​ពេល​ពពោះ ដូចជា​ការ​រលូត​កូន​ ឬ​ការ​​ដាច់​រហែក​ចេញ​ពី​ជញ្ជាំង​ស្បូន  ជា​​ស្ថានភាព​ដែល​សុករបើកចេញ​ពី​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន​។ ៤. ការ​ពត់ពែន​ខ្លួន នៅ​ពេល​ខ្លះ ការ​ហាត់​ប្រាណ​ខ្លាំង​ក្លា​ជ្រុល​ ក៏​អាច​បង្ក​ជា​ការ​ធ្លាក់​ទឹក​រម្អិលមាន​ឈាម​។ ហេតុ​នេះ​ហើយ​ ចូរ​ជៀសវាង​ការ​ហាត់​ប្រាណ​​បែប​នេះ នៅ​ពេល​ដែល​យើង​ជិត​មក​រដូវ​។ ៥. អតុល្យភាព​អ័រម៉ូន​ ប្រសិន​បើ​គ្នា​​យើង​ធ្លាក់​ទឹក​រម្អិល​មាន​ឈាម​ ឬ​មាន​ពណ៌​ត្នោត​​ រយៈពេល​មួយ​ថ្ងៃ​ ឬ​ពីរ​ថ្ងៃ​មុន​ពេល​មក​រដូវ​ ​នេះ​អាច​បណ្ដាល​មក​ពី​ស្រ្តេស​ ដែល​បង្កើត​អតុល្យភាព​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​ និង​នាំ​ឲ្យ​យើង​ធ្លាក់​ទឹក​រម្អិល​ពណ៌​ត្នោត​ដូច​នេះ។ […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗពាក់អាវទ្រនាប់​គេងពេលយប់ ប៉ះ​ពាល់​អ្វី​ខ្លះ?

គ្នា​យើង​មួយ​ចំនួន​តែង​តែ​គិត​ថា​ការ​​ពាក់​អាវ​ក្នុង​ពេល​គេង​អាច​មិន​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខ​ភាព​នោះទេ តែ​តាម​ពិត​ទៅ​ការ​ពាក់​អាច​ទ្រនាប់​ពេល​គេង​យប់​ក៏​អាច​មាន​ផល​មិន​ល្អ​ចំពោះ​សុខ​ភាព​មួយ​ចំនួន​ដែរ​ ដែល​ស្រដីៗ​យើង​អាច​ពិចារណាបាន​។​ខាង​ក្រោម​នេះគឺ​ជា​​អត្ថប្រយោជន៍នៃ​ការ​គេង​មិន​ពាក់​អាវក្នុង​ និង​ផល​ប៉ះ​ពាល់​នៃ​ការ​ពាក់​អាវ​ក្នុង​ពេលគេង។ ផល​ប៉ះ​ពាល់​​ពី​ការ​ពាក់​អាវ​ក្នុង​គេង ១. ធ្វើ​ឲ្យ​ឈាម​ដំណើរ​ការ​មិន​ប្រក្រតី ប្រសិន​បើ​អាវ​ក្នុង​របស់​យើង​តឹង​នោះ​អាចនឹង​រឹត​​​សង្កត់​​លើ​ចរន្ត​ឈាម ហើយ​អាច​ប្រឆាំង​នឹង​ស្បែក​ធ្វើ​ឱ្យ​សាច់​ទ្រូង​របស់​យើង​ឡើង​តឹង។ ការ​ពាក់​អាវ​ក្នុង​រឹត​ខ្លាំង​ក៏​អាច​ធ្វើ​ឲ្យ​រារាំង​លំហូរ​ឈាម​ទៅ​កាន់​សរសៃ​ប្រសាទ​នៅ​ក្នុង​ដៃ​របស់​យើង​ និង​រាង​កាយ​ថែម​ទៀត​ផង។ ការ​ពាក់​អាវ​រឹប​ខ្លាំង ក៏​អាច​រារាំង​​មិន​ឲ្យ​ឈាម​រត់​ទៅ​ដល់​ជាលិកា​ដើម​ទ្រូង និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ខ្សោយ​នាំ​ឱ្យ​វិល​មុខ​និង​រមួល​សាច់​ដុំ។ ២. រំខាន​ដល់​ការ​គេង​ និង​រលាក​ស្បែក យើង​ប្រហែល​ជា​ដឹង​ហើយ​ថា​ការ​គេង​ក្នុង​សំលៀក​បំពាក់​ដែល​តូច​ជាង​ខ្លួន​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​​ពិបាក​ក្នុង​ការ​គេង ហើយ​ការ​ពាក់​អាវ​ក្នុង​ពេល​គេង​ដោយ​ភាព​រឹត​តឹង​ក៏​ដូច​គ្នា​ដែរ។ ក្រៅ​ពី​ការ​រំខាន​ អាចទ្រនាប់​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​រលាក ដោយ​សារ​តែ​ទំពក់ ​និង​ខ្សែ​នៃ​អាវ​រឹប​ទៅ​លើ​ផ្ទៃ​ស្បែក​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ និង​រលាក​ផង​ដែរ។ ៣.ធ្វើ​ឲ្យ​ស្បែក​ឡើង​ខ្មៅ ស្បែក​ឡើង​ខ្មៅ​មក​ពី​ការ​កើន​ឡើង​កម្រិត​មេឡានីន​នៅ​ក្នុង​រាង​កាយ​របស់​យើង។ សារ​ធាតុ​ពណ៌​មេឡានីន​កំណត់​ស្បែក​របស់​យើង ក្នុង​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក។ ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​យប់​អាច​បង្កើត​ការ​កកិត ដែល​ជា​ការ​ផលិត​មេឡាណូស៊ីត​និង​បង្កើត​ចំណុច​ខ្មៅ​ និង​ធ្វើ​ឲ្យ​ពណ៌​ស្បែក​មិន​ស្មើ​គ្នា។ ៤. ​បង្កើន​ការ​ឆ្លង​មេរោគ​ផ្សិត និង​ផ្លាស់​ប្ដូរ​រូបរាង​​ទ្រូង ក្នុង​បរិយាកាស​ក្ដៅ​យើង​បែក​ញើស នោះ​អាវ​ក្នុង​យើង​នឹង​សើម​ហើយ​ហប់ ដែល​អាច​បង្កើត​ជា​ការ​បង្ក​រោគ​ផ្សិត។ មូល​ហេតុ​ដែល​ល្អ​នោះ​យើង​គួរ​តែ​ចៀសវាង​ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​គេង ប្រសិន​បើ​អាកាស​ធាតុ​ក្ដៅ។ ម្យ៉ាង​វិញ​ទៀត តាម​ការ​សិក្សា​បង្ហាញ​ថា​ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​យប់​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ ឡាំហ្វាទិច ដែល​យក​ជាតិ​ពុល​ចេញ​ពី​សុដន់​យើង​តាម​រយៈ​កូន​កណ្ដុរ​នៅ​ក្រោម​ក្លៀក។ ការ​ពាក់​អាវ​រឹប ឬ​ដែល​មាន​ខ្សែ​រឹប​អាច​រារាំង​ប្រព័ន្ធ ឡាំហ្វាទិច មិន​ឱ្យ​ហូរ​ និង​រាំរាំងការ​ច្រោះ​ជាតិ​ពុល​ដែល​ជា​ហេតុ​អាច​ធ្វើ​ឱ្យ​យើង​ងាយ​កើត​អាការ​ហើម ​និង​រលាក​សុដន់​រ៉ាំរ៉ៃ​ផង​ដែរ។   អត្ថ​ប្រយោជន៍​នៃ​ការ​មិន​ពាក់​អាវ​ក្នុង​គេង​យប់ អ្នក​ជំនាញ​ណែ​នាំ​ពី​អត្ថប្រយោជន៍​ទាក់​ទង​នឹង​ការ​គេង​មិន​ពាក់​អាវ​ក្នុង មាន​ដូច​ជា៖ ១.ដក​ដង្ហើម​ស្រួល​ជាង​ពេល​ពាក់ នៅ​ពេល​ដែល​គេង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​រាង​ចង្អៀត ដែល​ធ្វើ​ឱ្យ​ខ្យល់​ពិបាក​ទៅ​ដល់​សួត។ ការ​ស្លៀក​ពាក់​តឹងៗ អាច​ធ្វើ​ឲ្យ​ចលនា​ខ្យល់​នៅ​ក្នុង​ទ្រូង​ពិបាក​ដំណើរ​ការ ដោយ​រឹប​តឹង​ខ្លាំង​ធ្វើ​ឲ្យ​ឆ្អឹង​ជំនីរ​មិន​អាច​ពង្រីក​បាន​ពេញ​លេញ​ និង​ដោយ​សេរី។ ការ​ពាក់​អាវ​ក្នុង​គេង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ហត់ និង​ទទួល​យក​អុកស៊ីសែន​មិន​បាន​គ្រប់​គ្រាន់។ ប្រសិន​បើ​យើង​គេង​ដោយ​មិន​ពាក់​អាវ​ក្នុង​នោះ​អាច​នឹង​ល្អ​ជាង​ការ​ដែល​ពាក់​អាវ​ក្នុង​គេង។ ២.អនាម័យ​កាន់​តែ​ប្រសើរ ការ​គេង​ដោយ​ពាក់​អាវ​ក្នុង​ក្នុង​អាកាស​ធាតុ​ក្ដៅ​អាច​ធ្វើ​ឱ្យ​បែក​ញើស​ខ្លាំង។ ការ​បែក​ញើស​នៅ​ក្នុង​អាវ​ទ្រនាប់​​ក៏​ជា​ហេតុ​នាំ​ឱ្យ​មាន ក្លិន​ខ្លួន​និង​កើត​មុន។ ដើម្បី​ឱ្យ​ស្បែក​បាន​ស្អាត​គួរ​ជៀស​វាង​ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​គេង។ ៣.ការ​ពារ​ពី​ការ​មាន​របួស អាវ​ក្នុង​ក៏​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​របួស​ស្រាល​ដែរ។ ដោយ​សារ​តែ ទំពក់​និង​ខ្សែ​រឹប​ទៅ​លើ​ស្បែក​យើង​និង​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម​ និង​ក្រហាយ។ […]


បញ្ហាស្ត្រីផ្សេងទៀត

វិធីសាស្រ្តថែទាំស្បូនឱ្យមានសុខភាពល្អ ស្រីៗ​គួរ​ដឹង

ស្បូនគឺជាសរីរាង្គសំខាន់របស់ស្ត្រី។ បើយើងមានស្បូនដែលមានសុខភាពល្អ ​សុខភាពបន្តពូជរបស់យើងក៏ល្អដែរ។ លើសពីនេះទៅទៀតស្បូន​សុខ​ភាពល្អជួយការពារ​យើង​ពី​ការ​មក​រដូវមិនទៀងទាត់ កាត់បន្ថយការឈឺចាប់ពេលមករដូវ កាត់បន្ថយ​ការបង្ករោគក្នុងស្បូន ការពារ​កើត​ដុំសាច់ក្នុងស្បូន ឈឺស្បូន និង​ឈឺ​អាងត្រគាក។ យើងអាច​សាកល្បងអនុវត្តតាម​ការណែនាំ​ខាង​ក្រោម​ដើម្បីថែរក្សាស្បូនឱ្យមានសុខភាពល្អ៖ កុំទប់នោម៖ ការទប់នោមអាចបង្កឱ្យមាន​កាកសំណល់​ក្នុងប្លោក​នោម​ដែល​បណ្តាលឱ្យឆ្លង​មេរោគ​ក្នុងប្លោកនោម។ ការឆ្លងមេរោគក្នុង​ប្លោកនោម​អាចឆ្លងចូលដល់ស្បូន​បាន​ព្រោះសរីរាង្គទាំងពីរ​នេះ​នៅជិតគ្នា។ លើសពីនេះទៅទៀត​ការទប់នោមធ្វើឱ្យប្លោកនោម​រីកធំដែលអាច​អាចបន្ថែម​សម្ពាធដល់ស្បូន។ កាត់បន្ថយភាពតានតឹងផ្លូវចិត្ត​៖ ការមានភាពតានតឹងខ្លាំងអាចជះឥទ្ធិពលអវិជ្ជមានដល់ស្បូន និងអាច​បណ្តាលឱ្យមករដូវមិនទៀង។ យើងអាចកាត់បន្ថយភាពតានតឹងដោយធ្វើសមាធិ ហាត់យូហ្កា ឬធ្វើ​សកម្មភាពកម្សាន្តផ្សេងៗ។ ចៀសវាងការជក់បារី៖ ការសិក្សាបានបង្ហាញថា ការជក់បារីកាត់បន្ថយលទ្ធភាព​នៃការមាន​ផ្ទៃ​ពោះ ព្រោះអាច​ប៉ះពាល់ដល់អូវែ និងប៉ះពាល់​ដល់​សមត្ថភាព​របស់ស្បូន​ក្នុងការឱ្យ​អំប្រ៊ីយ៉ុង​បង្ក​កំណើត។ ចៀសវាងញុំាគ្រឿងស្រវឹងច្រើន និងញឹកញាប់៖  គ្រឿងស្រវឹងកាត់បន្ថយ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និងបង្កើនកម្រិតអ័រម៉ូនអឺស្ត្រូសែន។ បញ្ហានេះអាចបណ្តាលឱ្យស្រ្តីក្តៅក្រហល់ក្រហាយ មករដូវមិនទៀង ពិបាក​មានផ្ទៃពោះ ឬរក្សាគភ៌ និងឈឺសុដន់។ កាត់បន្ថយការញុំាជាតិកាហ្វេអ៊ីន៖ ការញុំាជាតិកាហ្វេអ៊ីនច្រើនអាចបណ្តាលឱ្យរលូតកូន និងបង្កឱ្យមានផលវិបាកសុខភាព។ ជាតិកាហ្វេអ៊ីនបង្កើនការផលិតអ័រម៉ូនអឺស្ត្រូសែន និង​អាច​បង្កឱ្យមានដុំសាច់ក្នុងស្បូន។ ចៀសវាងការអង្គុយ​យូរ​៖ ការអង្គុយយូរពេក​អាចធ្វើឱ្យស្ទះ​ចរន្តឈាមនៅ​ក្នុង​តំបន់អាងត្រគាក​ដែលបណ្តាលឱ្យជញ្ជាំងស្បូនកាន់តែក្រាស់ និងបង្កើនឱកាសនៃការកើតជំងឺ endometriosis (ជាលិកាស្រដៀងនឹងស្រទាប់ស្បូនដុះនៅក្នុងអូវែ និងដៃស្បូន)។ ដូច្នេះបើយើងអង្គុយធ្វើការយូរ យើងគួរក្រោកដើរឲ្យ​បាន​ញឹក​ញាប់​។ ធ្វើលំហាត់ប្រាណ៖ ការដើរ ការរត់ ការរត់ជិះកង់ ឬ​ការរាំ មិនត្រឹម​តែល្អចំពោះ​សុខភាព​យើង​ប៉ុណ្ណោះទេ ថែមទាំងបង្កើនចលនាឈាមរត់នៅតំបន់អាងត្រគាកទៀតផង។ ការធ្វើលំហាត់​ប្រាណពង្រឹងសាច់​ដុំអាងត្រគាកអាចជួយទប់ស្បូនមិនឱ្យធ្លាក់ចុះក្រោម។ អ្នកជំនាញបានលើក​ឡើង​ថា ការហែលទឹក ២ ម៉ោងក្នុងមួយសប្តាហ៍អាចកាត់បន្ថយការឈឺខ្នង បន្ថយការឈឺ​ចាប់​ពេល​មករដូវ និងជួយក្នុងការសម្រាលកូន។ គ្រប់គ្រងទម្ងន់កុំឱ្យធាត់ពេក៖ ការធាត់លើស​គីឡូពេកធ្វើឱ្យមានជាលិកាខ្លាញ់​ច្រើន […]


បញ្ហាស្ត្រីផ្សេងទៀត

ឈឺ​ចុង​សុដន់​មិន​មែន​មកពីការ​បំបៅ​ដោះទាំងអស់ទេ​ នេះក៏អាចជា​មូលហេតុ

ស្រី​ៗ​​គ្នា​យើង​ធ្លាប់​ជួប​បញ្ហា​ឈឺ​​ចុង​សុដន់​​ឬ​ទេ? ពិត​ណាស់​ អាការៈ​ឈឺ​ចុង​សុដន់​អាច​អម​ជាមួយ​​នឹង​​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ឈឺ​សុដន់​ ហូរ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ដុំ​ពក​ក្នុង​សុដន់​ រមាស់​ស្បែក​ ឬ​​ស្បែក​មាន​ការ​ប្រែប្រួល​។ អាការៈ​ឈឺ​ចាប់​​នៅ​ចុង​សុដន់​នេះ​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​នៅ​ពេល​ណា​មួយ​​ ជា​ពិសេស​នៅ​អំឡុង​ពេល​យើង​បំបៅ​ដោះ​កូន​តែ​ម្តង​។ យ៉ាង​ណា​មិញ ការ​បំបៅ​ដោះ​កូន​មិន​មែន​ជា​មូលហេតុ​តែ​មួយ​គត់​ ដែល​បង្ក​ជា​អាការៈ​ឈឺ​ចុង​សុដន់​នោះ​ទេ កត្តា​ទាំង​​៥​​​នេះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចុង​សុដន់​ដូច​គ្នា​។ ១. ការ​បង្ក​រោគ​ ការ​ឈឺ​ចុង​សុដន់​អាច​បណ្ដាល​មក​ពី​វិបត្តិ​ជាក់លាក់​ ពិសេស​ការ​រលាក​ ។ ទាំង​រោគ​រលាក​សុដន់​  និង​អាប់សែ​សុដន់ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចុង​សុដន់​។ ជា​ទូ​ទៅ ការ​ឈឺចាប់​​ដែល​កើត​ឡើង​ដោយ​ការ​បង្ក​រោគ អាច​នាំ​ឲ្យ​សុដន់​មាន​​ស្នាម​ក្រហម​ ហើម​ ឬ​​ឈឺចាប់​នៅ​ពេល​ប៉ះពាល់​។ បើ​ស្រី​ៗ​យើង​សង្កេត​ឃើញ​សញ្ញា​នៃ​ការ​បង្ក​រោគ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ប្រែប្រួល​អ័រម៉ូន​ មូលហេតុ​ទូទៅ​មួយ​ទៀត​នៃ​ការ​ឈឺ​ចុង​សុដន់​ ដែល​កើត​លើ​ស្រី​ៗ​មិន​បំបៅ​ដោះ​កូន​ អាច​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​។ ជា​ធម្មតា វា​កើត​ឡើង​មុន​ពេល​មក​រដូវ​ពីរ​បី​ថ្ងៃ ​ឬ​នៅ​ពេល​ទើប​មាន​ផ្ទៃពោះ​។ ដោយ​សារ​តែ​អតុល្យភាព​អ័រម៉ូន​ ការ​ផលិត​អ័រម៉ូន​Estrogen និង​Progesterone ​មាន​ការ​រំខាន ជា​ហេតុ​នាំ​ឲ្យ​ឈឺ​​ចុង​សុដន់​។ ដើម្បី​បង្ការ​ការ​ឈឺ​សុដន់​មុន​ពេល​មក​រដូវ គ្នា​យើង​គប្បី​ញ៉ាំ​អាហារ​សុភាព ហាត់​ប្រាណ កាត់បន្ថយ​ជាតិ​កាហ្វេអ៊ីន​ និង​គ្រឿង​ស្រវឹង​។ ៣. រង​របួស ជួនកាល​ របួស​សុដន់​ ឬ​ជញ្ជាំង​ទ្រូង ដូច​ជា​ការ​ទាញ​សាច់ដុំ​ ឬ​ការ​រលាក​នៅ​ឆ្អឹងជំនី​ ក៏​អាច​​បង្ក​ជា​ការ​ឈឺចាប់​នៅ​សុដន់​ និង​ចុង​សុដន់​ផង​ដែរ​។ ៤. […]


បញ្ហាស្ត្រីផ្សេងទៀត

វិធី​ថែរក្សា​ស្បែក​ទាំង​៤​យ៉ាង ស្រីៗកុំមើលរំលង

គ្នា​យើង​ឲ្យ​តែ​និយាយ​ពី​បញ្ហា​ស្បែក ​គឺ​តែង​តែ​រក​គ្រប់​វិធី​ដើម្បី​ចង់​បាន​ស្បែក​ស្អាត​ម៉ត់​រលោង​ និង​ក្មេង​ជាង​វ័យ។ ការ​ថែទាំ​ស្បែក​និង​ជម្រើស​ពី​របៀប​រស់នៅ​​ក៏​អាច​ជួយ​ពន្យារ​ភាព​ចាស់​តាម​ធម្មជាតិ​ និង​ការពារ​បញ្ហា​ស្បែក​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​តិចនិក​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ស្រីៗ​គ្នា​យើងទទួល​បាន​ស្បែក​ស្អាត។ ១.ការពារ​ខ្លួន​អ្នក​ពី​ពន្លឺ​ព្រះ​អាទិត្យ វិធី​សំខាន់​បំផុត​ក្នុង​ការ​ថែរក្សា​ស្បែក​ គឺ​យើង​ត្រូវ​ការពារ​ខ្លួន​ពី​ពន្លឺ​ព្រះអាទិត្យ​ ព្រោះ​ការ​ប៉ះ​នឹង​កម្ដៅ​ថ្ងៃ​យូរ​​អាច​បណ្ដាល​ឱ្យ​យើង​មាន​ស្នាម​ជ្រីវ​ជ្រួញ​ និង​បញ្ហា​ស្បែក​ផ្សេង​ទៀត​ព្រម​ទាំង​អាច​បង្កើន​ហានិភ័យ​ជា​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ ដើម្បី​ការពារ​ស្បែក​យើង​ពី​ពន្លឺ​ព្រះអាទិត្យ​យើង​ត្រូវ៖ ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​កម្រិត SPF យ៉ាង​តិច ១៥ ដោយ​លាប​ឲ្យ​​បាន​ច្រើន​រៀង​រាល់ ២ ម៉ោង​ម្ដង ​ឬ​ញឹក​ញាប់​ជាង​នេះ។ ស្វែង​រក​ម្លប់​ដើម្បី​ជៀស​វាង​ពី​កម្ដៅ​ព្រះអាទិត្យ​នៅ​ចន្លោះ​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ៤ រសៀ ល​ព្រោះ​ជា​ពេល​ដែល​កាំ​រស្មី​ព្រះអាទិត្យ​ក្ដៅ​ខ្លាំង​បំផុត។ ស្លៀក​ពាក់​អាវ​វែង​គ្រប​ស្បែក​របស់​យើង​ពី​ពន្លឺ​ព្រះអាទិត្យ​ប្រសិន​បើ​ចេញ​ទៅ​ខាង​ក្រៅ។ ២.កុំ​ជក់​បារី ការ​ជក់​បារី​ធ្វើ​ឱ្យ​ស្បែក​របស់​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ និង​បង្ក​ឲ្យ​មាន​ភាព​ជ្រីវ​ជ្រួញ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ​ដែល​នៅ​ក្នុង​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក​កាត់​បន្ថយ​លំហូរ​ឈាម​ និង​ធ្វើ​ឱ្យ​ស្បែក​ស្រអាប់​ផង​ដែរ។ វា​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​បាត់​បង់​អុកស៊ីសែន ​និង​សារ​ធាតុ​ចិញ្ចឹម​ដែល​មាន​សារ​សំខាន់​ចំពោះ​សុខភាព​ស្បែក​ទៀត​ផង។ ការ​ជក់​បារី​ ក៏​បំផ្លាញ​ ខូឡាជែន​  ភាពរលាស់នៃ​ស្បែគ​ ​និង​ភាព​យឺត​របស់​​ស្បែក​។ លើស​ពី​នេះ​បារី ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​កោសិកា​ស្បែក​ squamous ។ [embed-health-tool-ovulation] ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣.ញាំ​របប​អាហារ​សុខភាព របប​អាហារ​​ល្អ​ គឺ​អាច​​ធ្វើ​ឲ្យ​យើង​មាន​​សុខភាព​ល្អ។ ដើម្បី​សុខ​ភាព​ស្បែក យើង​គួរ​ញាំ​ផ្លែ​ឈើ បន្លែ​ ​ពពួក​គ្រាប់​ធញ្ញជាតិ​ និង​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន។ តាម​ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ការ​ញាំ​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​ខ្លាញ់​ដូច​ជា​ខ្លាញ់​ត្រី​ឬ​សារធាតុ​បំប៉ន​ដែល​គេ​យក​ចេញ​ពី​ខ្លាញ់​ត្រី កាបូអ៊ីដ្រាត​កែច្នៃ​ទាប ​អាច​ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ។ ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់​គ្រាន់​ក៏​ជួយ​រក្សា​ស្បែក​របស់​យើង​មាន​សំណើម​ផ​ងដែរ​។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ […]


បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស ​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​។ ពិត​ណាស់​ ស្ត្រី​ស្ទើរ​តែ​ទាំង​អស់​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​​ នៅ​ពេល​ណា​មួយ​​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ តើ​ការ​ធ្លាក់​ឈាម​ប្រភេទ​ណា​ជា​រឿង​ធម្មតា និង​ប្រភេទ​ណា​ខ្លះ​ដែល​​បង្ហាញ​ពី​​សញ្ញា​នៃ​បញ្ហា​សុខភាព​​​? គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ ១. ធ្វើ​លំហាត់​ប្រាណ​ ស្រី​ៗ​មួយ​ចំនួន​ធ្លាប់​​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​តិចតួច បន្ទាប់​ពី​រួម​ភេទ ឬ​ហាត់​ប្រាណ​​ខ្លាំង​ក្លា ដែល​នេះ​អាច​បណ្ដាល​មក​ពី​ការ​កកិត​​មាត់​ស្បូន​ និង​បង្ក​ជា​ការ​រលាក​។ ចំណែក​ឯ​ស្រី​ៗ​ដែល​ធ្វើ​លំហាត់​ប្រាណ​ថ្មី​ៗ​ខ្លាំង​ក្លា​ ព្រម​ទាំង​​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​ ក៏​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​តិចតួច​ពី​ទ្វារ​មាស​ ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​​ដែរ​។ ពិត​ណាស់​ ការ​ដុត​បំផ្លាញ​កោសិកា​ខ្លាញ់​ និង​ការ​ស្រក​ទម្ងន់​អាច​បញ្ចេញ​អ័រម៉ូន​Estrogens ​ចូល​ក្នុង​រាងកាយ​ ហើយ​ប្រសិនបើ​ស្រី​ៗ​យើង​ស្រក​ទម្ងន់​ច្រើន​ជ្រុល​ យើង​អាច​នឹង​រាំង​រដូវ​ ព្រម​ទាំង​​ជួប​បញ្ហា​ធ្លាក់​ឈាម​តិចតួច​​។ ក្នុង​ករណី​នេះ​ យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ស្រ្តេស​ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស​​​ជះ​ឥទ្ធិពល​ដល់​ការ​ធ្លាក់​ឈាម​តិចតួច​តាម​ទ្វារ​មាស​ និង​ការ​ប្រែប្រួល​វដ្ដ​រដូវ​។ ដូច្នេះ​ហើយ ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​Cortisol ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បញ្ជូន​សញ្ញា​របស់​រាងកាយ​ ​ព្រម​ទាំង​ការ​ប្រែប្រួល​អ័រម៉ូន​ផង​ដែរ​។ ៣. ​អតុល្យភាព​កម្រិត​អ័រម៉ូន​Progesterone និង​Estrogen ​​​ការ​ធ្លាក់​ឈាម​ក៏​អាច​ជា​សញ្ញា​នៃ​អតុល្យភាព​​កម្រិត​អ័រម៉ូន ប៉ុន្តែ​នៅ​ក្នុង​ករណី​ទូទៅ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ដែល​យើង​មាន​ធ្លាក់​ឈាម​តិចតួច​នៅ​​អំឡុង​ពេល​ការ​បញ្ចេញ​​អូវុល​ (នៅ​អំឡុង​ពេល​ពីរ​សប្ដាហ៍​មុន​ពេល​មក​រដូវ ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​)។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន […]


បញ្ហាស្ត្រីផ្សេងទៀត

កត្តា​​៤​យ៉ាង អាច​​បង្អាក់​ភាពមាន​កូន​របស់​​​ស្រី​ៗ​​

កត្តា​ជាក់លាក់​មួយ​ចំនួន​អាច​​ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ដល់​ការ​មាន​កូន​របស់​ស្រី​ៗ​យើង​។ ពិត​ណាស់ ​យើង​តែងតែ​ចង់​បង្កើត​​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ​ និង​មាន​កូន​តូច​ៗ​​ដ៏​គួរ​ឲ្យ​ស្រលាញ់​។ ដូច​នេះ​ ការ​យល់​ដឹង​អំពី​កត្តា​ផ្សេង​ៗ​ដែល​​បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន​ ​ជា​រឿង​សំខាន់​បំផុត​ដែល​គ្នា​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ កត្តា​​ទាំង​៤​ បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន ស្រី​ៗ​គួរ​ប្រយ័ត្ន​៖ ១. ហាត់​ប្រាណ​ច្រើន​ជ្រុល​ ខណៈ​ពេល​ដែល​លំហាត់​ប្រាណ​អាច​បង្កើន​ឱកាស​មាន​កូន​ ជា​ពិសេស​សម្រាប់​ស្រី​ៗ​ដែល​ធាត់​​ជ្រុល​​ ​ការ​ហាត់​ប្រាណ​ហួស​ប្រមាណ ​ក៏​អាច​ប៉ះពាល់​ដល់​សមត្ថភាព​មាន​កូន​ដូច​គ្នា។​ ពិត​ណាស់​ ការ​ហាត់​ប្រាណ​ច្រើន​ជ្រុល​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​ និង​វដ្ដ​រដូវ ដែល​បណ្ដាល​ឲ្យ​កម្រិត​អ័រម៉ូនProgesterone ធ្លាក់​ចុះ ជា​ហេតុ​បង្អាក់​ស៊ុត​មិន​ឲ្យ​បង្ក​កំណើត​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ហាត់ប្រាណ​ក្នុង​កម្រិត​មួយ​សមស្រប​ ទើប​ជា​ការ​ប្រសើរ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ ២. កម្រិត​ស្រ្តេស​ខ្ពស់​ ជាមួយ​គ្នា​នេះ​ដែរ ​ភាព​តានតឹង​ផ្លូវ​ចិត្ត​ និង​ការ​ថប់បារម្ភ​​ក៏​ជះ​ឥទ្ធិពល​លើ​ឱកាស​មាន​ផ្ទៃ​ពោះ​ផង​ដែរ​។ ជាក់​ស្ដែង កម្រិត​អ័រម៉ូន​Cortisol​ និង​Adrenalineខ្ពស់​ ​អាច​ប៉ះពាល់​ដល់​មុខងារ​រាងកាយ​របស់​យើង​ ហើយ​​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ជំងឺ​រ៉ាំរ៉ៃ​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​​ទៅ​ៗ ក៏​ដូចជា​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ថ្មី​ៗ​ ដូចជា​ធាត់​ជ្រុល និង​​មុខងារ​មេតាប៉ូលីស​មិន​ប្រក្រតី​។ ការ​ធ្វើ​សមាធិ និង​វិធីសាស្ត្រ​កាត់បន្ថយ​ស្រ្តេស អាច​ជួយ​​កម្ចាត់​​ផល​ប៉ះពាល់​នៃ​ស្រ្តេស​ចំពោះ​រាងកាយ​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​​ ​​៣. កត្តា​អាយុ​ គុណភាព​របស់​ស៊ុត​នឹង​​​អន់​ថយ​នៅ​ពេល​ដែល​ស្រី​ៗ​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ទៅ​ៗ​។ នៅ​ក្នុង​វ័យ​២០​ឆ្នាំ យើង​មាន​ឱកាស​មាន​ផ្ទៃពោះ​ប្រហែល​២៥​%​ទៅ​៣០%​ជា​រៀង​រាល់​ខែ​ ហើយ​វា​នឹង​ថយ​ចុះ​ត្រឹម​៥​%​នៅ​ពេល​ដែល​យើង​មាន​វ័យ​៤០​ឆ្នាំ​។ ​​​៤. ទម្ងន់​មិន​​សម​ស្រប យោង​តាម​សមាគម​អាមេរិក​​សម្រាប់​វេជ្ជសាស្ត្រ​បន្ត​ពូជ​បាន​បង្ហាញ​ថា ទាំង​ការ​លើស​ទម្ងន់​ និង​មិន​គ្រប់​ទម្ងន់ ​សុទ្ធ​តែ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​អសកម្មភាព​ក្នុង​ការ​មាន​កូន។ កត្តា​ទម្ងន់​មិន​សមស្រប​​អាច​​នាំ​​មាន​បញ្ហា​អ័រម៉ូន​ ដែល​នាំ​ឲ្យ​រដូវ​មិន​ទៀងទាត់​ និង​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​។ ប៉ុន្តែ​មូលហេតុ​មួយ​នេះ​​អាច​ដោះស្រាយ​បាន​ ប្រសិនបើ​ស្រី​ៗ​យើង​​មាន​ទម្ងន់​សមស្រប​​​ឡើង​វិញ​។ តិចនិក​​បង្កើន​​លទ្ធភាព​នៃ​ការ​មាន​កូន​ ហាត់​យូហ្គា​ ញ៉ាំ​អាហារ​​ល្អ​ៗ​ដូចជា​ត្រី​សាល់ម៉ុន ទំពាំង​បារាំង​ ​ផ្លែ​បឺរ​ ផ្លែ​ប៊ឺរី ​ឬ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​ជា​ដើម ​បញ្ចូល​វីតាមីន​ទៅ​ក្នុង​របប​អាហារ […]


បញ្ហាស្ត្រីផ្សេងទៀត

នោម​ឈឺ​ពេល​មក​រដូវ អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ក្រហាយ ឬ​ឈឺ​ចាប់​ អំឡុង​ពេល​នោម​ ជា​រោគសញ្ញា​ទូទៅ​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន។ កត្តា​អ័រម៉ូន​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​នោម​ឈឺ​ផង​ដែរ​។ យោង​តាម​វេជ្ជបណ្ឌិត​Pratima Thamke ជា​អ្នក​ពិគ្រោះ​យោបល់​ខាង​សម្ភព​ និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា​ អាការៈ​​ឈឺចាប់​នៅ​ពេល​នោម​ ឬ​​ពិបាក​នោម​  ​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ឈឺ​ចាប់​ មិន​ស្រួល​ ឬ​ក្រហាយ​នៅ​ពេល​នោម។ មួយ​វិញ​ទៀត​ ​ប្រសិនបើ​ស្រី​ៗ​យើង​កើត​ជំងឺ​endometriosis (ជា​ជំងឺ​ម្យ៉ាង​ដែល​ជាលិកា​​មាន​​តាម​ជញ្ជាំង​ស្បូន ដុះ​ចេញ​មក​ខាង​ក្រៅ​ស្បូន ) ​យើង​នឹង​​​ប្រឈម​នឹង​អាការៈ​នោម​ឈឺ អំឡុង​ពេល​មក​រដូវ​។ រោគសញ្ញា​នៃ​ជំងឺ​endometriosis ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ ឈឺចាប់​នៅ​ពេល​បន្ទោបង់​ ឬ​នោម​ អំឡុង​ពេល​មក​រដូវ​ ការ​ឈឺចាប់​​អំឡុង​ពេល​មក​រដូវ ការ​ធ្លាក់​ឈាម​ច្រើន​ អំឡុង​ពេល​មក​រដូវ ឬ​នៅ​ចន្លោះ​ពេល​មក​​រដូវ​ មិន​អាច​មាន​កូន​បាន​ រោគសញ្ញា​ដទៃ​ទៀត​មាន​ដូចជា​អស់​កម្លាំង រាករូស ទល់​លាមក​ ហើម​ពោះ ឬ​ចង្អោរ​ ពិសេស​នៅ​អំឡុង​ពេល​មក​រដូវ​។ ​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅ ទីនេះ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត​​ដែរ​ឬ​ទេ​? ជាមួយ​គ្នា​នេះ​ដែរ​ ការ​នោម​ឈឺ​អំឡុង​ពេល​មក​រដូវ​ ក៏​អាច​បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ (UTI ) ដែល​ជា​លទ្ធផល​នៃ​ការ​ឆ្លង​បាក់តេរី​ដូច​គ្នា។ វា​ក៏​អាច​​បញ្ជាក់​ពី​បញ្ហា​​រលាក​បំពង់​ទឹក​នោម​ផង​ដែរ​។ ក្រៅ​ពី​​នោម​ឈឺ រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ រួម​មាន​៖ គ្រុន​ក្ដៅ និង​អស់​កម្លាំង​ ​ចុក​ពោះ ឬ​រលាក​ទ្វារ​មាស​ ​ទឹក​នោម​ធុំ​​ក្លិន​មិន​ល្អ ឬ​នោម​ញឹកញាប់ ឈឺចាប់​នៅ​ពេល​រួម​ភេទ​ ឈឺ​ចាប់​នៅ​បរិវេណ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក​។ បន្ថែម​ពី​នេះ អាការៈ​ឈឺចាប់​នៅ​ពេល​នោម​ ក៏​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ (STI) ដែល​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖ ការ​​ហូរ​ទឹក​រម្អិល​​មិន​ប្រក្រតី​​ចេញ​ពី​ទ្វារ​មាស ការ​ឈឺចាប់​នៅ​ពេល​នោម​ ឫស​ និង​ពង​បែក​នៅ​ជុំវិញ​ប្រដាប់​ភេទ​ ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​ខុស​ពី​ធម្មតា​ រមាស់​ ក្រហាយ​។ ពេល​ណា​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​? ក្នុង​ករណី​ដែល​យើង​មាន​ធ្លាក់​ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស នោម​ឈាម ទឹក​នោម​មាន​ពពុះ ​​ឬ​មាន​ក្លិន​មិន​ល្អ គ្រុន​ក្ដៅ ឈឺចាប់​នៅ​ពេល​នោម​ […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗដឹងអត់? ពណ៌នៃសារធាតុរាវចេញពីចុងសុដន់ អាចបញ្ជាក់ពីជំងឺលាក់មុខ

សុខ​ៗ ស្រាប់​តែ​ឃើញ សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ស្រី​ៗ​គ្នា​យើង​ច្បាស់​ជា​កើត​ក្ដី​ព្រួយ​បារម្ភ​ជា​មិន​ខាន ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ចំពោះ​ស្ត្រី​ភាគ​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពណ៌​នៃ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ក៏​អាច​ជា​សញ្ញា​ប្រាប់​យើង​ឲ្យ​ដឹង​ពី​ជំងឺ​កើត​លើ​សុដន់​បាន​ដែរ។ សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ អាច​មាន​សភាព​ខុស​ៗ​គ្នា ខ្លះ​មាន​សភាព​ថ្លា​រ៉ាវ ខ្លះ​ទៀត​ខាប់ ស្អិតៗ មាន​ពណ៌​ស និង​ខ្លះ​ទៀត​មាន​សណ្ឋាន​ដូច​ឈីស។ ហេតុ​នេះ​ហើយ ស្រីៗគ្នា​យើង​គួរ​ស្វែង​យល់​ពី​រាងកាយ​យើង​ឲ្យ​បាន​ច្បាស់​ដូច​ជា​បញ្ហា​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ហើយ​ពណ៌​របស់​សារធាតុ​រាវ​អាច​ជួយ​យើង​ដឹង​ពី​មូល​ហេតុ​លាក់​មុខ​បង្ក​វា​ឡើង​ដូច​ជា៖ ពណ៌​ថ្លា ៖ ការ​ស្ទះ​បំពង់​ទឹក​ដោះ ឬ​ជំងឺ​មហារីក​សុដន់ ពណ៌​ស ៖ ការ​បំបៅ​ដោះ​កូន ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន និង​ជំងឺ ហៀរទឹកដោះ ពណ៌​លឿង ៖ ការ​ឆ្លង​មេរោគ ពណ៌​បៃតង ៖ ការ​ស្ទះ​បំពង់​ទឹក​ដោះ ពណ៌​ត្នោត ៖ ជំងឺ​គីស​លើ​សុដន់ ពណ៌​ក្រហម ៖ ជំងឺ Intraductal papilloma ឬ​ជំងឺ​មហារីក​សុដន់ ចំណាំ៖ ខាង​លើ​នេះ ជា​មួល​ហេតុ​ដែល​បណ្ដាល​ឲ្យ​សារធាតុ​រាវ​ចេញ​ពី​សុដន់ ប៉ុន្តែ​នៅ​មាន​មួល​ហេតុ​ដទៃ​ទៀត​ក៏​អាច​បណ្ដា​សុដន់​យើង​ចេញ​សារធាតុ​រាវ​ដែរ។ មាន​វេជ្ជបណ្ឌិត​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​កំណត់​មួល​ហេតុ​ច្បាស់​លាស់។ ពេល​ណា​គួរ​ជួប​ពេទ្យ​ បើ​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់? ចម្លើយ៖ ក្នុង​ករណី​យើង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ និង​មាន​រួម​ផ្សំ​ជាមួយ​រោគ​សញ្ញា​ខាង​ក្រោម​នេះ ការ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ គឺ​ជា​ការ​ចាំ​បាច់​បំផុត​ដូច​ជា៖ ១. កើត​ឡើង​ញឹក​ញាប់ ២. សារធាតុ​រាវ​ចេញ​ពី​សុដន់​តែ​ម្ខាង ៣. មាន​លាយ​ឈាម ឬ​ក្លិន​មិន​ល្អ ៤. មិន​មាន​បំបៅ​ដោះ​កូន ឬ​ហូរ​ចេញ​មក​ដោយ​ឯក​ឯង (មិន​បាន​សង្កត់ ឬ​ច្របាច់) ៥. អាយុ​លើស​ […]


បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​រោគ​ស្ត្រី​ទូទៅ​ឧស្សាហ៍ជួប និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​​

​ជា​ទូទៅ​ ស្រី​ៗ​​​យើង​​តែងតែ​ប្រឈម​នឹង​បញ្ហា​រោគ​​ស្ត្រី​​មួយ​ចំនួន​ ដែល​អាច​​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ ការ​បំពេញ​ការងារ​ ក៏​ដូចជា​ជីវិត​ដៃគូ​។​ យ៉ាង​ណា​មិញ​ យើង​អាច​គ្រប់គ្រង​បញ្ហា​រោគ​ស្ត្រី​​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដោយ​​អនុវត្ត​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ១. ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ​ជាក់​ស្ដែង​ ស្រី​ៗ​ងាយ​ឆ្លង​មេរោគ​ដោយសារ​តែ​បង្ហួរ​នោម​ខ្លី​​ និង​​បង្ហួរនោម​នៅ​ជិត​​ទ្វារ​មាស​។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ស្រីៗ​យើង​គប្បី​អនុវត្ត​វិធីសាស្ត្រ​ទាំង​នេះ​។ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​ពី​២​ទៅ​៣​លីត្រ​ក្នុងមួយថ្ងៃ នោម​ បន្ទាប់​ពី​រួម​ភេទ​រួច​ សម្អាត​ទ្វារ​មាស​ពី​​​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ពាក់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ ២. មក​រដូវ​មិន​ទៀងទាត់​ ពិត​ណាស់​ មាន​ស្ត្រី​ជា​ច្រើន​ប្រឈម​នឹង​បញ្ហា​រដូវ​មិន​ទៀងទាត់​ ដោយ​មក​រដូវ​មុន​២១​ថ្ងៃ ឬ​យូរ​ជាង​៣៥​ឆ្នាំ​។ មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​ការ​មក​រដូវ​មិន​ទៀង​ គឺ​បណ្ដាល​មក​ពី​អតុល្យភាព​អ័រម៉ូន​ដូចជា​គីស​ទឹក​ក្រពេញ​អូវែ វិបត្តិ​ក្រពេញ​ទីរ៉ូអ៊ីត​ និង​លើស​កម្រិត​ប្រូឡាក់ទីន​ច្រើន​ក្នុង​ឈាម។​ ជំងឺ​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​អសកម្ម​រាងកាយ​ ទម្លាប់​ញ៉ាំ​របប​អាហារ​មិន​ត្រឹមត្រូវ​ ផឹក​គ្រឿង​ស្រវឹង​ ជក់​បារី​ និង​ស្រ្តេស​ជា​ដើម​។ យ៉ាង​ណា​មិញ យើង​អាច​ដោះស្រាយ​បញ្ហា​រដូវ​មិន​ទៀង​តាម​តិចនិក​ទាំង​នេះ​។ ញ៉ាំ​អាហារ​សុខភាព​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់​ និង​ស្ករ​ទាប ធ្វើ​លំហាត់​ប្រាណ​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​​ឲ្យ​បាន​៥​ដង​ក្នុង​មួយ​សប្ដាហ៍​ ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់​ពេលវេលា​ ជៀសវាង​ការ​ជក់​បារី និង​ចៀសវាងផឹក​គ្រឿង​ស្រវឹង​ គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​​តាម​រយៈ​ការ​ធ្វើ​សមាធិ និង​ហាត់​យូហ្គា​ ៣. ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ទម្លាប់​ញ៉ាំ​អាហារ​ហឹរ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​កម្រិតpH​ក្នុង​ទ្វារ​មាស​ ​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ងាយ​នឹង​ឆ្លង​មេរោគ​នេះ​។ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​​វា​មាន​ក្លិន​មិន​ល្អ​ ព្រម​ទាំង​មាន​អាការៈ​រមាស់​ មាន​ពណ៌​លឿង​ ឬ​មាន​ឈាម​ វា​អាច​បញ្ជាក់​ពី​វត្តមាន​នៃ​ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ដែល​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ការ​បង្ក​រោគ​នីមួយ​ៗ​មាន​វិធី​ព្យាបាល​ជាក់​លាក់​ ប៉ុន្តែ​ប្រសិនបើ​យើង​មិន​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ វា​អាច​បណ្ដាល​​​ឲ្យ​ឆ្លង​មេរោគ​នៅ​ក្នុង​ស្បូន​ ឈឺ​អាង​ត្រគាក​រ៉ាំរ៉ៃ​ និង​អាច​ធ្វើ​ឲ្យ​យើង​គ្មាន​កូន​ថែម​ទៀត​ផង​។ ទាំង​នេះ​ជា​គន្លឹះ​ខ្លះ​ៗ​ សម្រាប់​ការ​ធ្វើ​អនាម័យ​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​​ការ​ឆ្លង​មេរោគ​។ លាង​សម្អាត​ទ្វារ​មាស​​​​​ជាមួយ​សាប៊ូ និង​ទឹក​ លាង​សម្អាត​ទ្វារ​មាស​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​ ពាក់​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​Probiotics ដើម្បី​ថែទាំ​សុខភាព​​ទ្វារ​មាស​ឲ្យ​បាន​ល្អ​ ពិនិត្យ​ទ្វារ​មាស​ដោយ​គ្រូពេទ្យ​ជំនាញ​ជា​ប្រចាំ​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស