backup og meta

ហេតុអ្វីស្រីៗគួរបង្កើតទម្លាប់នោមក្រោយរួមភេទ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 23, 2023

    ហេតុអ្វីស្រីៗគួរបង្កើតទម្លាប់នោមក្រោយរួមភេទ?

    ដំបូន្មាន​ទូទៅ​មួយ​ដែល​ស្រីៗ​យើង​គួរ​ដឹង និង​ចែក​រំលែក​ឲ្យ​បាន​ច្រើន​ដោយ​មិន​គួរ​មាន​ការ​អៀន​ខ្មាស​នោះ​គឺ​ការ​នោម​ក្រោយ​រួម​ភេទ​រួច។ តាម​ពិត​ទៅ​នេះ ជា​ទម្លាប់​ដ៏​ល្អ​មួយ​ដែល​គ្នា​យើង​ស្រីៗ​គួរ​តែ​នោម​ក្រោយរួមភេទ​ ព្រោះ​អាច​ជួយ​សុខភាព​យើង​បាន​ច្រើន​យ៉ាង។

    ១. ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម

    ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម (Urinary Tract Infection) ជា​ការ​ឆ្លង​មេរោគ​កើត​ឡើង​នៅ​ក្នុង​តំបន់​ណា​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ដូច​ជា ប្លោក​នោម បង្ហួរ​នោម ឬ​តម្រង​នោម។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​តាម​ផ្លូវ​ទឹក​នោម​កើត​ឡើង​នៅ​ពេល​បាក់តេរី​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​តាម​រយៈ​បង្ហួរ​នោម ហើយ​ចាប់​ផ្ដើម​កើន​ឡើង​នៅ​ក្នុង​ប្លោក​នោម។ បើ​រនាំង​ការពារ​ធម្មជាតិ​នៃ​ផ្លូវ​ទឹក​នោម​របស់​យើង​ខ្សោយ នោះ​បាក់តេរី​អាច​លូតលាស់ និង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ រោគ​សញ្ញា​នៃ​បញ្ហា​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​មាន​ដូច​ជា៖

  • ឈឺ​នោម​ភ្លាមៗ
  • បង្កើន​ការ​នោម​ញឹកញាប់
  • មាន​អារម្មណ៍​ក្រហាយ ឬ​ឈឺ​ចាប់​ពេល​កំពុង​នោម
  • ទឹកនោម​មាន​ក្លិន​ស្អុយ
  • ឈាម​ក្នុង​ទឹក​នោម
  • ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ
  • មាន​អារម្មណ៍​មិន​ស្រួល ឬ​អស់​កម្លាំង
  • ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា ពិសេស​ចំពោះ​ស្ត្រី​វ័យ​ចំណាស់។
  • ការ​ទៅ​នោម​ក្រោយ​រួម​ភេទ ជួយ​បង្ការ​ការ​ឆ្លង​រោគ​នេះ​បាន​ដែរ​។​

    បង្ហួរ​នោម​ជា​សរីរាង្គ​ដែល​មាន​រាង​ដូច​បំពង់​ដែល​ជួយ​បញ្ចេញ​ទឹក​នោម​ចេញ​ពី​ប្លោក​នោម។ បង្ហួរ​នោម​មនុស្ស​ស្រី​មាន​សភាព​ខ្លី​ជាង​មនុស្ស​ប្រុស ជាហេតុ​បណ្ដាល​ឲ្យ​ស្រី​ៗ​ងាយ​នឹង​ប្រឈម​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម ដោយ​សារ​បាក់តេរី​អាច​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ខ្លី​ដើម្បី​ចូល​ទៅ​ក្នុង​ប្លោក​នោម។ បង្ហួរ​នោម​ស្ត្រី​មាន​ប្រវែង​ប្រហែល ២,៥-៤សង់ទីម៉ែត្រីឯ​មនុស្ស​ប្រុស​មាន​ប្រវែង​ប្រហែល ១៥-២០សង់ទីម៉ែត្រ ដូច្នេះ​ស្ត្រី​គួរ​នោម​ក្រោយ​រួម​ភេទ​រួច ដើម្បី​កុំ​ឲ្យ​បាក់តេរី​អាក្រក់​ឆ្លង​ចូលក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​​។

    ៣. ប្លោក​នោម

    ក្នុង​អំឡុង​ពេល​រួមភេទ បាក់តេរី​អាច​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​របស់​យើង ដែល​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ។ នេះ​ជា​មូលហេតុ​ដែល​ចាំបាច់​ត្រូវ​នោម​ក្រោយ​រួម​ភេទ​ជា​និច្ច ព្រោះ​ការ​នោម ជួយ​បញ្ចេញ​​មេរោគ​មក​ក្រៅ​។ លើស​ពី​នេះ ការ​រួម​ភេទ​ចំ​ពេល​ប្លោក​នោម​ពេញ​ក៏​បង្កើន​ឱកាស​ឲ្យ​​ស្រីៗ​មាន​បញ្ហា​តាន​តឹង​ក្នុង​ការ​នោម។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​អាង​ត្រគាក​ខ្សោយ ឬ​សាច់​ដុំ​បង្ហួរ​នោម​ខ្សោយ ហើយ​យើង​អាច​លេច​នោម​បាន​​អំឡុង​ពេល​ចលនា​ណា​មួយ​ ដែល​មាន​​សម្ពាធ​លើ​លើ​ប្លោក​នោម ​ដូចជា ការ​ក្អក ហាត់​ប្រាណ សើច ឬ​រួម​ភេទ​ជាដើម។

    ​នោម​ក្រោយ​រួម​ភេទ​រួច

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម