backup og meta

នោមញឹកពេលកំពុង​ស្ថិតក្នុង​ផែនការសម្រកទម្ងន់ គួរបារម្ភអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 15, 2021

    នោមញឹកពេលកំពុង​ស្ថិតក្នុង​ផែនការសម្រកទម្ងន់ គួរបារម្ភអត់?

    ​នៅ​ពេល​​យើង​សម្រេច​ចិត្ត​សម្រក​ទម្ងន់​ ​របប​អាហារ​ និង​បែប​បទ​រស់​នៅ​របស់​យើង​ក៏​កំពុង​តែ​ផ្លាស់ប្ដូរ​​ដូច​គ្នា។​ ​​ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​អាច​នឹង​កត់​សម្គាល់​ឃើញ​ថា​ យើង​នោម​ញឹកញាប់​ជាង​ធម្មតា​។​ តើ​អាការៈ​នោម​ញឹកញាប់​នេះ​ មាន​ទំនាក់ទំនង​នឹង​ការ​ស្រក​ទម្រន់​ដែរ​ឬ​ទេ? ហើយ​តើ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ឬ​យ៉ាង​ណា​?

    ​ការ​ស្រក​ទម្ងន់​ និង​ការ​នោម​ញឹកញាប់​

    នៅពេល​ជាតិ​ខ្លាញ់​ត្រូវ​បាន​បំបែក​ចេញ​ វា​នឹង​បញ្ចេញ​សារធាតុ​រាវ​ដែល​ត្រូវ​កម្ចាត់​ចេញ​ពី​រាងកាយ​​តាម​រយៈ​​ញើស​ និង​ទឹក​នោម​។ជាក់​ស្ដែង​ កោសិកា​ខ្លាញ់​ផ្ទុក​ជាតិ​ខ្លាញ់​ ហើយ​នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់​តិច​ជាង​មុន​ ដោយ​សារ​តែ​កង្វះ​កាឡូរី កោសិកា​ខ្លាញ់​នឹង​បញ្ចេញ​ជាតិ​ខ្លាញ់​ដែល​ស្តុក​ទុក​ទៅ​ក្នុង​រាងកាយ​​ដើម្បី​ប្រើប្រាស់​សម្រាប់​មុខងារ​ទូទៅ​។

    ​ប្រសិនបើ​គ្នា​យើង​បំពេញ​កាឡូរី​តិចតួច​ វា​នឹង​មិន​មាន​ខ្លាញ់​បន្ថែម​ដើម្បី​បំពេញ​កោសិកា​ខ្លាញ់​ឡើយ​ ដូច្នេះ​ហើយ​​បរិមាណ​ខ្លាញ់​​នឹង​ថយ​ចុះ​។ ចុង​ក្រោយ​ កោសិកា​ខ្លាញ់​ដែល​ថយ​ចុះ​ទាំង​នោះ​នឹង​បំបែក​ដោយ​រាងកាយ​ ដើម្បី​ប្រែ​ក្លាយ​ជា​ប្រភព​ថាមពល​ ហើយ​ថាមពល​ត្រូវ​បាន​បញ្ចេញ​ជា​ទម្រង់​​​កាបូនឌីអុកស៊ីត​ដែល​យើង​ដកដង្ហើម​​ចេញ​ និង​ទឹក​ នៅ​ពេល​ដែល​យើង​បែក​ញើស​ ឬ​នោម​។

    មូល​ហេតុ​នោម​ញឹក​ពេល​សម្រកទម្ងន់​ក៏អាច​មកពី​៖​

    • ផ្លាស់ប្ដូរ​របប​អាហារ ដោយ​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ច្រើន​ជាង​មុន​
    • ញ៉ាំ​ទឹក​ច្រើន​​
    • ញ៉ាំ​ជាតិ​កាហ្វេ​ច្រើន

    ភាព​ខុស​គ្នា​រវាង​បុរស​ និង​ស្ត្រី​

    ទាំង​​បុរស​ និង​ស្ត្រី​អាច​ប្រឈម​នឹង​ការ​នោម​ញឹកញាប់​ នៅ​ពេល​ដែល​ស្រក​ទម្ងន់​ ប៉ុន្តែ​មាន​ចំណុច​ខុស​គ្នា​បន្តិចបន្តួច​។

    ដោយ​សារ​តែ​កម្រិត​នៃ​ម៉ាស​សាច់ដុំ​គ្មាន​ខ្លាញ់​ខ្ពស់​ បុរស​​អាច​ស្រក​ទម្ងន់​​ក្នុង​អត្រា​លឿន​ជាង​ស្ត្រី​​ភាគ​ច្រើន​ ដែល​អាច​បណ្ដាល​ឲ្យ​បាត់បង់​ជាតិ​ខ្លាញ់​យ៉ាង​ឆាប់​រហ័ស​ និង​បង្កើន​ការ​នោម​ច្រើន​។

    ផ្ទុយ​ទៅ​វិញ​ ស្រី​ៗ​យើង​​មាន​ម៉ាស​ខ្លាញ់​ច្រើន​ជាង​បុរស​ ដូច្នេះ​ហើយ​​យើង​អាច​​នោម​ញឹកញាប់​​រយៈពេល​យូរ​​នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​។

    នោមញឹក

    ​ពេល​ណា​​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​?

    រាល់​ការ​​នោម​ញឹកញាប់​​ ​ដែល​ជា​លទ្ធផល​នៃ​ការ​សម្រក​ទម្ងន់​​​នឹង​​មិន​បញ្ចប់​ឡើយ​ ដរាប​ណា​យើង​បន្ត​ការ​សម្រក​ទម្ងន់​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​មិន​ព្យាយាម​សម្រក​ទម្ងន់​ទេ​នោះ ហើយ​សង្កេត​ឃើញ​ការ​កើន​ឡើង​នៃ​ការ​នោម​ គ្នា​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​។​ នៅ​ក្នុង​ករណី​នេះ​​ ការ​នោម​ញឹកញាប់​​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម