backup og meta

​ទឹក​នោម​ផ្អែម​ពេលពពោះ អាច​មាន​ហានិភ័យ​​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    ​ទឹក​នោម​ផ្អែម​ពេលពពោះ អាច​មាន​ហានិភ័យ​​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​ទឹក​នោម​ផ្អែម​ កើត​ឡើង​នៅ​ពេល​ដែល​គ្លុយកូស​​មាន​កម្រិត​ច្រើន​ពេក​នៅ​ក្នុង​ឈាម​ ដែល​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​មុខងារ​រាងកាយ​គ្រប់​ផ្នែក​ និង​អាច​បង្ក​គ្រោះថ្នាក់​ផង​ដែរ​ នៅ​ពេល​ដែល​យើង​មិន​ធ្វើការ​ព្យាបាល​ ឬ​គ្រប់គ្រង​បាន​ល្អ​។ ចំណែក​ឯ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ កើត​ឡើង​នៅ​ពេល​ដែល​ស្ត្រី​​មាន​ផ្ទៃពោះ​កើន​ឡើង​កម្រិត​ស្ករ​ក្នុង​ឈាម​។​ របប​អាហារ​ និង​របៀប​រស់​នៅ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។​ ពិត​ណាស់​ ​មូលហេតុ​ដែល​ស្ត្រី​​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​ប្រភេទ​២​ អាច​វិវត្ត​ទៅ​ជា​ ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បាន គឺ​ដោយសារ​តែ​ផល​ប៉ះពាល់​អ័រម៉ូន​នៃ​សុក​​​ទៅ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។

    ផល​ប៉ះពាល់​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​​​​

    ជា​ទូ​ទៅ​ ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​​ម៉ាក់​ៗ​ ទារក​ និង​គ្រួសារ​​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ វា​ក៏​អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ម្ដាយ​ និង​ទារក​ផង​ដែរ​ ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល។​ ​ក្នុង​ករណី​កម្រ​ខ្លះ​​ វា​ក៏​អាច​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ផង​ក៏​មាន​។​ ដូច្នេះ​ហើយ​ ការ​ព្យាបាល​ ការ​ការពារ​ និង​ការ​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​មាន​សារសំខាន់​ណាស់​។

    ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​​យ៉ាង​ដូច​ម្ដេច?​

    ​​​បញ្ហា​ស្រ្តេស​មុន​ និង​ក្រោយ​សម្រាល​ ប្រវត្តិ​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ​​ សុទ្ធ​តែ​អាច​​​ប៉ះពាល់​លើ​អ័រម៉ូន​ទាំង​អស់​។

    ការ​បាក់​ទឹក​ចិត្ត​ គឺ​ជា​អតុល្យភាព​អ័រម៉ូន​ ដូច្នេះ​ហើយ​ វា​​ត្រូវ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការវិវត្តទៅ​​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល។​ នៅ​ពេល​ដែល​​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​ដោយ​សារ​តែ​កង្វះ​អាំងស៊ុយលីន​ ដែល​ចាំបាច់​ក្នុង​គ្រប់​គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​កម្រិត​ធម្មតា​។

    ទឹកនោមផ្អែមមានគភ៌៤

    តើ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ គឺ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​នៅ​អំឡុង​ពេល​​ពពោះ​?

    ខណៈ​ពេល​ដែល​ស្ត្រី​​ពពោះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ទឹក​​នោម​ផ្អែម​ប្រភេទ​២​ នៅ​ពេល​ក្រោយ​ ប្រសិនបើ​​​​ពួក​គេ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ប៉ុន្តែ​ចំពោះ​ស្ត្រី​​​ភាគ​ច្រើន​ ជំងឺ​ប្រភេទ​នេះ​មាន​ផល​ប៉ះពាល់​​តែ​ក្នុង​អំឡុង​ពេល​មាន​គភ៌​ប៉ុណ្ណោះ​។ យ៉ាង​ណា​មិញ​ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ ​អាច​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ​ និង​ទារក​ ​លទ្ធផល​នៃ​កំណើត និង​សុខភាព​ក្រោយ​សម្រាល​។​ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ ទើប​ជា​ការ​ប្រសើរ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម