ការនោមញឹកញាប់ អាចជាបញ្ហាបណ្ដោះអាសន្ន ឬមានលក្ខណៈរ៉ាំរ៉ៃ។ ជាក់ស្ដែង ការនោមញឹកញាប់នេះ អាចអមមកជាមួយនឹងអារម្មណ៍រាន់នោម ដែលអាចធ្វើឲ្យយើងមានការថប់បារម្ភ និងអៀនខ្មាស់។ បន្ថែមពីនេះ យើងក៏អាចប្រឈមនឹងអាការៈឈឺចាប់ នៅពេលមានការកើនឡើងនៃទឹកនោម ដែលពាក់ព័ន្ធនឹងស្ថានភាពសុខភាពមួយ ហៅថាការឈឺក្នុងប្លោកនោម បណ្ដាលមកពីមុខងាររបស់អាងត្រគាកធ្វើការមិនល្អ ។ យ៉ាងណាមិញ ការញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនក៏អាចជាមូលហេតុនាំឲ្យយើងនោមញឹកញាប់ផងដែរ។