វិធីសាស្រ្តមួយចំនួន ជួយការពារបញ្ហាខ្សោយក្រពេញលើតម្រងនោម
ការខ្សោយក្រពេញលើតម្រងនោមធ្វើឱ្យយើងអស់កម្លាំងខ្លាំង និងមានបញ្ហាសុខភាពជាច្រើន។ ក្រពេញលើតម្រងនោមមានតួនាទីផលិតអ័រម៉ូនជួយគ្រប់គ្រងកម្រិតថាមពលក្នុងរាងកាយ កម្រិតជាតិស្ករក្នុងឈាម សម្ពាធឈាម និងភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្ត។ តើយើងត្រូវធ្វើដូចម្តេចដើម្បីចៀសវាងខ្សោយក្រពេញលើតម្រងនោម? កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូនណាមួយច្រើនពេក នោះវាអាចនឹងចុះខ្សោយ។ ដើម្បីចៀសវាងខ្សោយក្រពេញលើតម្រងនោមយើងត្រូវ៖ ១. កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជះឥទ្ធិពលដល់ការគេងដែលធ្វើឱ្យរាងកាយយើងបញ្ចេញអ័រម៉ូនស្រ្តេសច្រើន។ បន្ទាប់មកក្រពេញលើតម្រងនោមនឹងបញ្ចេញអ័រម៉ូនទប់ទល់នឹងស្ត្រេសដូចជា epinephrine (adrenaline), norepinephrine និង cortisol។ យូរៗទៅក្រពេញលើតម្រងនោមនឹងខ្សោយ។ ២. កាត់បន្ថយជាតិស្ករ ក្រៅពីគ្រប់គ្រងភាពតានតឹង អ័រម៉ូន cortisol ក៏ជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមយើងដែរ។ ការញុំាជាតិស្ករច្រើនបង្កើនកម្រិតជាតិស្ករក្នុងឈាម បន្ទាប់មកក្រពេញលើតម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ៣. កាត់បន្ថយភាពតានតឹង ឬស្រ្តេស ពេលយើងមានភាពតានតឹង ក្រពេញលើតម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីទប់ទល់នឹងភាពតានតឹង។ ៤. គេងឱ្យបានគ្រប់គ្រាន់ មនុស្សពេញវ័យត្រូវការគេង ៨ ម៉ោងក្នុង ១ ថ្ងៃដើម្បីមានសុខភាពល្អ។ ៥. ញុំាអាស៊ីតខ្លាញ់អូមេហ្កា ៣ អាស៊ីតខ្លាញ់អូមេហ្កា-៣ ជួយក្រពេញលើតម្រងនោមប្រស្រ័យទាក់ទងនឹងខួរក្បាល និងជួយកាត់បន្ថយភាពតានតឹង។ ៦. ញុំាម៉ាញ៉េស្យូម ម៉ាញ៉េស្យូមជួយរំងាប់ប្រព័ន្ធសរសៃប្រសាទ ជួយឱ្យគេងលក់ស្រួល កាត់បន្ថយភាពតានតឹង និងបង្កើនការផលិតថាមពលក្នុងរាងកាយ។ អាហារទាំងនោះមានដូចជាគ្រាប់ធញ្ញជាតិ សណ្ដែង និងស្រូវសាឡី ជាដើម។ ៧. ញុំាវីតាមីន B វីតាមីន B ជួយរាងកាយទប់ទល់នឹងស្ត្រេស និងផ្តល់ថាមពលដល់រាងកាយ។ […]