ទឹកនោមធម្មតា
ទឹកនោមភាគច្រើនមានពណ៌ថ្លា ពណ៌លឿង ឬពណ៌លឿងទុំ អាស្រ័យលើកំហាប់នៃសូលុយស្យុង។ សារធាតុUrochrome គឺជាសារធាតុដែលផ្ដល់ពណ៌ដល់ទឹកនោមឲ្យមានពណ៌លឿង។ ការប្រែប្រួលពណ៌ទឹកនោមដែលយើងនឹងស្មានមិនដល់ អាចបង្កជាការរំខាន ប៉ុន្តែវាពុំមានអ្វីគួរឲ្យបារម្ភឡើយ។ ជាក់ស្ដែង ខណៈទឹកនោមពណ៌ក្រហម ឬផ្កាឈូក អាចបង្ហាញពីវត្តមាននៃឈាម និងអាចជាសញ្ញានៃជំងឺមួយចំនួន ពណ៌ទឹកនោមល្អក់អាចបណ្ដាលមកពីអាហារដែលយើងញ៉ាំប៉ុណ្ណោះ។
ទឹកដោះគោ និងផូស្វាត
ផូស្វាតជាអេឡិចត្រូលីតសំខាន់មួយនៅក្នុងរាងកាយរបស់យើង ដែលទទួលបានពីអាហារ។ របបអាហារ និងជាតិទឹកប៉ះពាល់ដល់កំហាប់អេឡិចត្រូលីតនៅក្នុងឈាម។ ការរក្សាលំនឹងអេឡិចត្រូលីតឲ្យបានត្រឹមត្រូវ គឺចាំបាច់បំផុតដើម្បីទទួលបានសុខភាពល្អ។ ផូស្វាតដែលកើតឡើងលក្ខណៈធម្មជាតិ គឺជាសមាសធាតុផ្សំនៃទឹកដោះរបស់សត្វ ក៏ដូចជាពពួកសណ្ដែកជាច្រើនប្រភេទ។ រីឯការញ៉ាំទឹកដោះគោគួបផ្សំនឹងជាតិទឹក អាចបណ្ដាលឲ្យផូស្វាតក្នុងឈាមកើនឡើង។ ដូច្នេះហើយ ផូស្វាតដែលលើសនេះ ត្រូវការសម្អាតចេញពីឈាមតាមរយៈតម្រងនោម និងការបញ្ចេញទឹកនោម។