backup og meta

រូបមន្ត​ធម្មជាតិ​ថែរក្សា​ស្បែក​មុខ​​ជាមួយ​នឹង​ទឹក​ដោះ​គោ​ឆៅ​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 07, 2021

    រូបមន្ត​ធម្មជាតិ​ថែរក្សា​ស្បែក​មុខ​​ជាមួយ​នឹង​ទឹក​ដោះ​គោ​ឆៅ​​​​​​​

    ទឹក​ដោះ​គោ​ឆៅ​​មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​​ ពីព្រោះ​វា​សំបូរ​ទៅ​ដោយ​វីតាមីន​ ​ប៉ូតាស្យូម​ កាល់ស្យូម​ អាស៊ីដ​Lactic ​ម៉ាញ៉េស្យូម​ និង​ប្រូតេអ៊ីន​ជា​ដើម​។​ លើស​ពី​នេះ​ វា​ក៏​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ចំពោះ​ស្បែក​របស់​យើង​ផង​ដែរ។​ ពិត​ណាស់​ ទឹក​ដោះ​គោ​ឆៅ​អាច​​ជួយ​​ឲ្យ​ស្បែក​របស់​យើង​ក្មេង​ជាង​វ័យ​ និង​ភ្លឺ​រលោង​។​ បន្ថែម​ពី​នេះ វា​ក៏​ជួយ​​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​ បំបាត់​​ស្លាកស្នាម​ ផ្ដល់​ជាតិ​ទឹក​ ពន្យឺត​​ស្នាម​ជ្រីវជ្រួញ​ ក៏​ដូចជា​ជំរុញ​ភាព​យឺត​នៃ​ស្បែក​ថែម​ទៀត​ផង​។

    ​១. ហ្វូម​លាង​មុខ​ទឹក​ដោះ​គោ​ឆៅ

    យើង​​រាល់​គ្នា​ប្រើប្រាស់​ហ្វូម​លាង​មុខ​ដើម្បី​កម្ចាត់​ចោល​គ្រឿង​សម្អាង​ កោសិកា​ស្បែក​ងាប់​ ប្រេង​ ធូលី និង​ជាតិ​ពុល​ផ្សេង​ៗ។​ យ៉ាង​ណា​មិញ ​ការ​ប្រើប្រាស់​ហ្វូម​លាង​មុខ​ទឹក​ដោះ​គោ​ឆៅ​ គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ ដែល​គ្នា​យើង​អាច​សាកល្បង​បាន​​។

    ចូរ​លាយ​ទឹក​ដោះ​គោ​ឆៅ​ចំនួន​២​ស្លាបព្រា​​បាយ​ និង​​រមៀត​បន្តិច​ ដើម្បី​ទទួល​បាន​ល្បាយ​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​បាក់តេរី​​ ដោយ​ច្របល់​ចូល​​គ្នា​ឲ្យ​សព្វ​ល្អ​ ទើប​​យក​មក​ជូត​លើ​ផ្ទៃ​មុខ​ និង​ក​ ថ្នមៗ​ដោយ​ប្រើ​សំឡី​ជូត​មុខ​ បន្ទាប់​មក លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ជា​ការ​ស្រេច​។

    ​២. ម៉ាស​ទឹក​ដោះ​គោ​ឆៅ​កម្ចាត់​​ស្នាម​ផ្សេង​ៗ​​

    អាស៊ីដ​Lacticនៅ​ក្នុង​ទឹក​ដោះ​គោ​ឆៅ ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជម្រុះ​កោសិកា​ដែល​ងាប់​ពី​ស្បែក​ និង​កម្ចាត់​ចោល​ស្លាកស្នាម​ផ្សេង​ៗ​នៅ​លើ​ស្បែក​ផង​ដែរ​។​ ការ​លាយ​​ទឹក​ដោះ​គោ​ឆៅ​ជាមួយ​នឹង​ទឹក​ប៉េងប៉ោះ​ ​នឹង​ធ្វើ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​កាន់​តែ​ឆាប់​រហ័ស។​

    ចូរ​លាយ​ទឹក​ដោះ​គោ​ឆៅ​ចំនួន​ពីរ​បី​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ទឹក​ប៉េងប៉ោះ​នៅ​ក្នុង​បរិមាណ​ដូច​គ្នា​ បន្ទាប់​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ល្អ​ ដោយ​ប្រើ​ជក់​លាប​មុខ​។​ ទុក​ចោល​ប្រហែល​១៥​ ទៅ​២០​នាទី​ រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។ ស្រីៗ​យើង​គប្បី​អនុវត្ត​រូបមន្ត​នេះ​យ៉ាង​ហោច​ណាស់​៣​ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​។

    ទឹកដោះគោឆៅថែស្បែក២

    ៣. ម៉ាស​ទឹក​ដោះ​គោ​​ឆៅ​ការពារ​ភាព​ចាស់​

    ជាមួយ​គ្នា​នេះ​ដែរ ទឹក​ដោះ​គោ​ឆៅ​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ស្បែក​​ក្នុង​ការវិវត្តទៅ​រក​ភាព​ចាស់​ និង​ធ្វើ​ឲ្យ​ស្បែក​ទន់​ម៉ត់​រលោង​ ក៏​ដូចជា​ក្មេង​ជាង​វ័យ​។​ ​ម៉ាស​ប្រភេទ​នេះ​​ អាច​​ផ្ដល់​សំណើម​ដល់​ស្បែក​រយៈពេល​យូរ​ ព្រម​ទាំង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​

    ចូរ​លាយ​ទឹក​ដោះ​គោ​ឆៅ​ចំនួន​៣​ស្លាបព្រា​បាយ​ និង​ទឹក​ដោះ​គោ​ជូរ​​២​ស្លាបព្រា​បាយ​​ រួច​កូរ​ឲ្យ​សព្វ​ ទើប​​​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​ក​ ដោយ​ប្រើ​ជក់​លាប​មុខ​។​ បន្ទាប់​មក ទុក​ចោល​យ៉ាង​ហោច​ណាស់​២០​នាទី មុន​ពេល​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម