backup og meta

វិធីសាស្រ្តមួយចំនួន ជួយការពារ​បញ្ហាខ្សោយក្រពេញលើតម្រងនោម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 29, 2021

    វិធីសាស្រ្តមួយចំនួន ជួយការពារ​បញ្ហាខ្សោយក្រពេញលើតម្រងនោម

    ការខ្សោយក្រពេញលើតម្រងនោមធ្វើឱ្យយើងអស់កម្លាំងខ្លាំង និងមានបញ្ហា​សុខភាពជាច្រើន។ ក្រពេញ​លើតម្រងនោមមានតួនាទីផលិតអ័រម៉ូនជួយគ្រប់គ្រងកម្រិតថាមពលក្នុងរាងកាយ កម្រិត​ជាតិស្ករក្នុងឈាម  សម្ពាធឈាម និងភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្ត។ តើ​យើងត្រូវធ្វើដូចម្តេច​​ដើម្បីចៀសវាងខ្សោយក្រពេញលើតម្រងនោម?

    កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូនណាមួយច្រើនពេក នោះ​វា​អាច​នឹងចុះខ្សោយ។ ដើម្បី​ចៀស​វាង​ខ្សោយក្រពេញលើតម្រងនោមយើងត្រូវ៖

    ១. កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង

    ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជះឥទ្ធិពល​ដល់​ការ​គេង​ដែលធ្វើឱ្យរាងកាយ​យើងបញ្ចេញអ័រម៉ូនស្រ្តេសច្រើន។ បន្ទាប់មកក្រពេញ​លើតម្រង​នោម​នឹងប​ញ្ចេញអ័រម៉ូនទប់ទល់នឹងស្ត្រេសដូចជា epinephrine (adrenaline), norepinephrine និង cortisol។ យូរៗទៅក្រពេញលើតម្រងនោមនឹងខ្សោយ។

    ២. កាត់បន្ថយជាតិស្ករ

    ក្រៅពីគ្រប់គ្រងភាពតានតឹង អ័រម៉ូន cortisol ក៏ជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមយើងដែរ។ ការញុំាជាតិស្ករច្រើនបង្កើនកម្រិតជាតិស្ករក្នុង​ឈាម បន្ទាប់មកក្រពេញ​លើ​តម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។

    ៣. កាត់បន្ថយភាពតានតឹង ឬស្រ្តេស

    ពេលយើងមានភាពតានតឹង ក្រពេញលើតម្រងនោម​នឹង​ផលិត​អ័រម៉ូន cortisol ដើម្បីទប់ទល់នឹងភាពតានតឹង។

    តាំងសមាធិ

    ៤. គេងឱ្យបានគ្រប់គ្រាន់

    មនុស្សពេញវ័យត្រូវការគេង ៨ ម៉ោងក្នុង ១ ថ្ងៃដើម្បីមានសុខភាពល្អ។

    ៥. ញុំាអាស៊ីតខ្លាញ់អូមេហ្កា ៣

    អាស៊ីតខ្លាញ់អូមេហ្កា-៣ ជួយក្រពេញលើតម្រងនោមប្រស្រ័យទាក់ទងនឹង​ខួរ​ក្បាល និងជួយកាត់បន្ថយភាពតានតឹង។

    ៦. ញុំាម៉ាញ៉េស្យូម

    ម៉ាញ៉េស្យូមជួយរំងាប់ប្រព័ន្ធសរសៃប្រសាទ ជួយឱ្យគេងលក់ស្រួល កាត់​បន្ថយ​​ភាពតានតឹង និងបង្កើនការផលិតថាមពលក្នុងរាងកាយ។ អាហារ​ទាំង​នោះមាន​ដូច​ជា​គ្រាប់​ធញ្ញជាតិ សណ្ដែង និង​ស្រូវសាឡី ជាដើម។​

    ៧. ញុំាវីតាមីន B

    វីតាមីន B ជួយរាងកាយទប់ទល់នឹងស្ត្រេស និងផ្តល់ថាមពលដល់រាងកាយ។ អាហារ​សម្បូរវីតាមីន B មាន​ដូច​ជាស៊ុត សាច់មាន់ បន្លែ​ស្លឹក​បៃតង គ្រាប់​ធញ្ញជាតិ និង​គ្រឿងសមុទ្រ ជាដើម​។​

    ៨. ញុំាវីតាមីន C

    ក្រពេញលើតម្រងនោមប្រើវីតាមីន C ដើម្បីផលិតអ័រម៉ូន cortisol ទប់ទល់​នឹង​ភាពតានតឹង។ កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូន cortisol ច្រើន​ វាត្រូវការវីតាមីន C កាន់តែច្រើន។ វីតាមីន C យើង​អាច​រក​បាន​ក្នុង​​ផ្លែ​ឈើ​ដូច​ជា​ពពួកក្រូច ស្រ្ត័បឺរី ផ្កាខាត់ណាខៀវ ម្ទេសប្លោក និង​ដំឡុង​បារាំងជាដើ​ម​

    ចង់ដឹងពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ

    ដើម្បីការពារការខ្សោយក្រពេញលើតម្រងនោម យើងត្រូវកាត់បន្ថយភាពតានតឹង សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ និងញុំាអាហារ​សម្បូរ​ទៅដោយសារធាតុចិញ្ចឹមល្អៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម