backup og meta

ឆ្ងល់​អត់​ នោម​ច្រើន​​នៅ​ពេល​យប់​បណ្ដាល​មក​ពី​អ្វី​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ ทีม Hello คุณหมอ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2021

    ឆ្ងល់​អត់​ នោម​ច្រើន​​នៅ​ពេល​យប់​បណ្ដាល​មក​ពី​អ្វី​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ជា​ធម្មតា​ បរិមាណ​នៃ​ការ​ផលិត​​ទឹក​នោម​នៅ​ក្នុង​រាងកាយ​របស់​យើង​នឹង​​ថយ​ចុះ​នៅ​ពេល​យប់​ ​ជា​ហេតុ​នាំ​ឲ្យ​គ្នា​យើង​​អាច​គេង​បាន​៦​ទៅ​៨​ម៉ោង​ ដោយ​​មិន​ចាំបាច់​នោម​ឡើយ​។ យ៉ាង​ណា​មិញ​ មនុស្ស​មួយ​ចំនួន​ភ្ញាក់​ពី​គេង​ញឹកញាប់​ ដើម្បី​ទៅ​នោម​នៅ​ពេល​យប់​ ដែល​កត្តា​នេះ​ប៉ះពាល់​​ដល់​វដ្ដ​ដំណេក​​យ៉ាង​ខ្លាំង​។

    មូលហេតុ​

    ​​ការ​ផឹក​​ជាតិ​ទឹក​ច្រើន​ជ្រុល​ នៅ​អំឡុង​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​នៅ​ពេល​យប់​។​ ចំណែក​ឯ​ការ​ញ៉ាំ​ជាតិ​​កាហ្វេអ៊ីន​ និង​គ្រឿង​ស្រវឹង​ក្រោយ​អាហារ​​ពេល​ល្ងាច​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ​ដែរ​។

    ​​មូលហេតុ​​នៃ​ការ​នោម​​យប់​ដទៃ​ទៀត​ រួម​មាន​៖

  • ការ​ឆ្លង​មេរោគ​នៃ​ប្លោក​នោម​ ឬ​បំពង់​ទឹក​នោម​
  • ផឹក​គ្រឿង​ស្រវឹង​ កាហ្វេ​អ៊ីន​ ​ឬ​សារធាតុ​រាវ​ផ្សេង​ៗ​មុន​ពេល​ចូល​គេង​
  • ក្រពេញ​ប្រូស្តាត​រីក​ធំ​ (BPH)
  • ​មាន​ផ្ទៃពោះ​
  • លក្ខខ័ណ្ឌ​ផ្សេង​ទៀត​ ដែល​អាច​នាំ​​ឲ្យ​មាន​បញ្ហា​រួម​មាន​៖

    • ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​
    • ជំងឺ​ទឹក​នោម​ផ្អែម​
    • ផឹក​ទឹក​ច្រើន​ជ្រុល​
    • ជំងឺ​ខ្សោយ​បេះដូង​
    • កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​ខ្ពស់​
    • ​ថ្នាំ​មួយ​ចំនួន​ រួម​មាន​ថ្នាំ​បញ្ចុះ​ទឹក​នោម​
    • ហើម​ជើង​

    ​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ភ្ញាក់​ញឹកញាប់​នៅ​ពេល​យប់​ដើម្បី​បត់​ជើង​តូច​ ក៏​អាច​​​ផ្សារ​​ភ្ជាប់​ទៅ​នឹង​ការ​គេង​​មិន​ដក​ដង្ហើម​ និង​បញ្ហា​ដំណេក​ផ្សេង​ទៀត​។​ ​ការ​នោម​ច្រើន​នៅ​ពេល​យប់ ​អាច​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​បញ្ហា​នៃ​ការ​គេង​​អាច​គ្រប់គ្រង​បាន​។​ ស្រ្តេស​ និង​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ភ្ញាក់​នៅ​ពេល​យប់​ដែរ​។

    នោមយប់

    ​ការ​ថែទាំ​នៅ​ផ្ទះ​

    ដើម្បី​តាមដាន​បញ្ហា​នេះ យើង​គប្បី​៖

    • កំណត់​​បរិមាណ​ទឹក​ដែល​យើង​ផឹក​ប្រចាំ​ថ្ងៃ​ ​​ភាព​ញឹកញាប់​ និង​បរិមាណ​នៃ​ការ​នោម​។
    • កត់ត្រា​ទម្ងន់​រាងកាយ​របស់​យើង​ជា​ប្រចាំ​​។

    ពេល​ណា​​យើង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​?

    គ្នា​យើង​គួរ​ទាក់ទង​ទៅ​​កាន់​គ្រូពេទ្យ​ ប្រសិនបើ​៖

    • ភ្ញាក់​​ព្រោះ​ឈឺ​នោម​ញឹកញាប់​ ដែល​​បន្ត​រយៈ​ពេល​ច្រើន​ថ្ងៃ​។
    • ​ធុញ​ថប់​នឹង​ចំនួន​ដង​នៃ​ការ​នោម​នៅ​ក្នុង​ពេល​យប់​។
    • ​មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​។​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ทีม Hello คุณหมอ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម