backup og meta

នោម​ឈឺ​ពេល​មក​រដូវ អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 30, 2021

    នោម​ឈឺ​ពេល​មក​រដូវ អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អាការៈ​ក្រហាយ ឬ​ឈឺ​ចាប់​ អំឡុង​ពេល​នោម​ ជា​រោគសញ្ញា​ទូទៅ​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន។ កត្តា​អ័រម៉ូន​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​នោម​ឈឺ​ផង​ដែរ​។ យោង​តាម​វេជ្ជបណ្ឌិត​Pratima Thamke ជា​អ្នក​ពិគ្រោះ​យោបល់​ខាង​សម្ភព​ និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា​ អាការៈ​​ឈឺចាប់​នៅ​ពេល​នោម​ ឬ​​ពិបាក​នោម​  ​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ឈឺ​ចាប់​ មិន​ស្រួល​ ឬ​ក្រហាយ​នៅ​ពេល​នោម។ មួយ​វិញ​ទៀត​ ​ប្រសិនបើ​ស្រី​ៗ​យើង​កើត​ជំងឺ​endometriosis (ជា​ជំងឺ​ម្យ៉ាង​ដែល​ជាលិកា​​មាន​​តាម​ជញ្ជាំង​ស្បូន ដុះ​ចេញ​មក​ខាង​ក្រៅ​ស្បូន ) ​យើង​នឹង​​​ប្រឈម​នឹង​អាការៈ​នោម​ឈឺ អំឡុង​ពេល​មក​រដូវ​។

    រោគសញ្ញា​នៃ​ជំងឺ​endometriosis

    • ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​
    • ឈឺចាប់​នៅ​ពេល​បន្ទោបង់​ ឬ​នោម​ អំឡុង​ពេល​មក​រដូវ​
    • ការ​ឈឺចាប់​​អំឡុង​ពេល​មក​រដូវ
    • ការ​ធ្លាក់​ឈាម​ច្រើន​ អំឡុង​ពេល​មក​រដូវ ឬ​នៅ​ចន្លោះ​ពេល​មក​​រដូវ​
    • មិន​អាច​មាន​កូន​បាន​
    • រោគសញ្ញា​ដទៃ​ទៀត​មាន​ដូចជា​អស់​កម្លាំង រាករូស ទល់​លាមក​ ហើម​ពោះ ឬ​ចង្អោរ​ ពិសេស​នៅ​អំឡុង​ពេល​មក​រដូវ​។ ​

    វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត​​ដែរ​ឬ​ទេ​?

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​នោម​ឈឺ​អំឡុង​ពេល​មក​រដូវ​ ក៏​អាច​បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ (UTI ) ដែល​ជា​លទ្ធផល​នៃ​ការ​ឆ្លង​បាក់តេរី​ដូច​គ្នា។ វា​ក៏​អាច​​បញ្ជាក់​ពី​បញ្ហា​​រលាក​បំពង់​ទឹក​នោម​ផង​ដែរ​។ ក្រៅ​ពី​​នោម​ឈឺ រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ រួម​មាន​៖

    • គ្រុន​ក្ដៅ និង​អស់​កម្លាំង​
    • ​ចុក​ពោះ ឬ​រលាក​ទ្វារ​មាស​
    • ​ទឹក​នោម​ធុំ​​ក្លិន​មិន​ល្អ ឬ​នោម​ញឹកញាប់
    • ឈឺចាប់​នៅ​ពេល​រួម​ភេទ​
    • ឈឺ​ចាប់​នៅ​បរិវេណ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក​។

    បញ្ហាទ្វារមាស

    បន្ថែម​ពី​នេះ អាការៈ​ឈឺចាប់​នៅ​ពេល​នោម​ ក៏​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ (STI) ដែល​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖

    • ការ​​ហូរ​ទឹក​រម្អិល​​មិន​ប្រក្រតី​​ចេញ​ពី​ទ្វារ​មាស
    • ការ​ឈឺចាប់​នៅ​ពេល​នោម​
    • ឫស​ និង​ពង​បែក​នៅ​ជុំវិញ​ប្រដាប់​ភេទ​
    • ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​ខុស​ពី​ធម្មតា​
    • រមាស់​
    • ក្រហាយ​។

    ពេល​ណា​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​?

    ក្នុង​ករណី​ដែល​យើង​មាន​ធ្លាក់​ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស នោម​ឈាម ទឹក​នោម​មាន​ពពុះ ​​ឬ​មាន​ក្លិន​មិន​ល្អ គ្រុន​ក្ដៅ ឈឺចាប់​នៅ​ពេល​នោម​ និង​រលាក​ ការ​ឈឺចាប់​ដែល​លើស​ពី​១​សប្ដាហ៍ ព្រម​ទាំង​ឈឺ​ខ្នង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ ក៏​ដូចជា​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម