brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

នោម​ក្រោយ​រួម​ភេទ​រួច ពិតជាអាច​​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ជួយ​​កម្ចាត់​ចោល​ពពួក​បាក់តេរី​គ្រោះថ្នាក់​ដែល​តោង​ជាប់​នៅ​ក្នុង​បង្ហួរ​នោម​។ យ៉ាង​ណា​មិញ ​ការ​នោម​​ក្រោយ​រួម​ភេទ​​រួច​ ​មិន​អាច​បង្ការ​ការ​មាន​ផ្ទៃពោះ​បាន​ឡើយ​។

នោម​ក្រោយ​រួម​ភេទ​រួច ពិតជាអាច​​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោម​ក្រោយ​រួម​ភេទ​ អាច​បង្ការ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​អត់​?

មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ការពារ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​ទេ ប៉ុន្តែ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ការ​បង្ក​រោគ​នេះ​​ តាម​រយៈ​ការ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម​៖

  • នោម​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​
  • រក្សា​ជាតិ​ទឹក​ ដោយ​ញ៉ាំ​ទឹក​មួយ​កែវ​ក្រោយ​រួម​ភេទ
  • ​ជូត​សម្អាត​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ បន្ទាប់​ពី​នោម និង​រួម​ភេទ​រួច​
  • ប្រើ​ទឹក​រម្អិល​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​ការ​កកិត​ ដែល​អាច​ធ្វើ​ឲ្យ​រលាក​បង្ហួរ​នោម​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ស្រី​ៗ​យើង​គួរ​នោម​​ក្រោយ​រួម​ភេទ​រួច​ប៉ុន្មាន​នាទី​?

យើង​គប្បី​នោម​ក្នុង​ចន្លោះ​រយៈពេល​៣០​នាទី​ក្រោយ​រួម​ភេទ​ ដើម្បី​បញ្ចៀស​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។​

​ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​បង្ការ​ជំងឺ​កាមរោគ​បាន​អត់​?

បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ ខុស​គ្នា​ពី​បាក់តេរី​ដែល​បង្ក​​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដោយ​ឡែក​ បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​របស់​យើង​តាម​រយៈ​​ការ​ដាច់​​រលាត់​តូច​ៗ​នៅ​ក្នុង​ភ្នាស​រម្អិល​នៃ​ទ្វារ​មាស​ ហើយ​ការ​នោម​ក្រោយ​រួម​ភេទ​មិន​អាច​បង្ការ​ជំងឺ​កាមរោគ​បាន​ឡើយ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​មួយ​នេះ គឺ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​។

អត្ថបទគួរអាន៖

បើ​ស្រី​ៗ​យើង​ចង់​មាន​ផ្ទៃពោះ តើ​យើង​​អាច​នោម​ក្រោយ​រួម​ភេទ​បា​ន​​ទេ​?

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 12/09/2024