backup og meta

ឈឺ​ចុង​សុដន់​មិន​មែន​មកពីការ​បំបៅ​ដោះទាំងអស់ទេ​ នេះក៏អាចជា​មូលហេតុ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 11, 2022

    ឈឺ​ចុង​សុដន់​មិន​មែន​មកពីការ​បំបៅ​ដោះទាំងអស់ទេ​ នេះក៏អាចជា​មូលហេតុ

    ស្រី​ៗ​​គ្នា​យើង​ធ្លាប់​ជួប​បញ្ហា​ឈឺ​​ចុង​សុដន់​​ឬ​ទេ? ពិត​ណាស់​ អាការៈ​ឈឺ​ចុង​សុដន់​អាច​អម​ជាមួយ​​នឹង​​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ឈឺ​សុដន់​ ហូរ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ដុំ​ពក​ក្នុង​សុដន់​ រមាស់​ស្បែក​ ឬ​​ស្បែក​មាន​ការ​ប្រែប្រួល​។ អាការៈ​ឈឺ​ចាប់​​នៅ​ចុង​សុដន់​នេះ​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​នៅ​ពេល​ណា​មួយ​​ ជា​ពិសេស​នៅ​អំឡុង​ពេល​យើង​បំបៅ​ដោះ​កូន​តែ​ម្តង​។

    យ៉ាង​ណា​មិញ ការ​បំបៅ​ដោះ​កូន​មិន​មែន​ជា​មូលហេតុ​តែ​មួយ​គត់​ ដែល​បង្ក​ជា​អាការៈ​ឈឺ​ចុង​សុដន់​នោះ​ទេ កត្តា​ទាំង​​៥​​​នេះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចុង​សុដន់​ដូច​គ្នា​។

    ១. ការ​បង្ក​រោគ​

    ការ​ឈឺ​ចុង​សុដន់​អាច​បណ្ដាល​មក​ពី​វិបត្តិ​ជាក់លាក់​ ពិសេស​ការ​រលាក​ ។ ទាំង​រោគ​រលាក​សុដន់​  និង​អាប់សែ​សុដន់ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចុង​សុដន់​។ ជា​ទូ​ទៅ ការ​ឈឺចាប់​​ដែល​កើត​ឡើង​ដោយ​ការ​បង្ក​រោគ អាច​នាំ​ឲ្យ​សុដន់​មាន​​ស្នាម​ក្រហម​ ហើម​ ឬ​​ឈឺចាប់​នៅ​ពេល​ប៉ះពាល់​។ បើ​ស្រី​ៗ​យើង​សង្កេត​ឃើញ​សញ្ញា​នៃ​ការ​បង្ក​រោគ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២. ប្រែប្រួល​អ័រម៉ូន​

    មូលហេតុ​ទូទៅ​មួយ​ទៀត​នៃ​ការ​ឈឺ​ចុង​សុដន់​ ដែល​កើត​លើ​ស្រី​ៗ​មិន​បំបៅ​ដោះ​កូន​ អាច​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​។ ជា​ធម្មតា វា​កើត​ឡើង​មុន​ពេល​មក​រដូវ​ពីរ​បី​ថ្ងៃ ​ឬ​នៅ​ពេល​ទើប​មាន​ផ្ទៃពោះ​។ ដោយ​សារ​តែ​អតុល្យភាព​អ័រម៉ូន​ ការ​ផលិត​អ័រម៉ូន​Estrogen និង​Progesterone ​មាន​ការ​រំខាន ជា​ហេតុ​នាំ​ឲ្យ​ឈឺ​​ចុង​សុដន់​។ ដើម្បី​បង្ការ​ការ​ឈឺ​សុដន់​មុន​ពេល​មក​រដូវ គ្នា​យើង​គប្បី​ញ៉ាំ​អាហារ​សុភាព ហាត់​ប្រាណ កាត់បន្ថយ​ជាតិ​កាហ្វេអ៊ីន​ និង​គ្រឿង​ស្រវឹង​។

    ៣. រង​របួស

    ជួនកាល​ របួស​សុដន់​ ឬ​ជញ្ជាំង​ទ្រូង ដូច​ជា​ការ​ទាញ​សាច់ដុំ​ ឬ​ការ​រលាក​នៅ​ឆ្អឹងជំនី​ ក៏​អាច​​បង្ក​ជា​ការ​ឈឺចាប់​នៅ​សុដន់​ និង​ចុង​សុដន់​ផង​ដែរ​។

    ឈឺចុងសុដន់

    ៤. ពាក់​អាវ​ទ្រនាប់​ខុស​ទំហំ​

    ​អាវ​ទ្រនាប់​ត្រឹមត្រូវ​អាច​ជួយ​បញ្ចៀស​ការ​រលាក​ចុង​សុដន់​នៅ​ពេល​ក្រោយ​។ ផ្ទុយ​ទៅ​វិញ ការ​ពាក់​អាវ​ទ្រនាប់​ខុស​ទំហំ អាច​កកិត​​ចុង​សុដន់​ និង​បង្ក​ជា​ការ​រលាក​​ស្បែក​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្រី​ៗ​យើង​​ឈឺចាប់​ និង​ហូរ​ឈាម​ពី​​ចុង​​សុដន់​។

    ៥. ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់

    ជាក់​ស្ដែង ថ្នាំ​មួយ​ចំនួន​ក៏​​អាច​បណ្ដាល​ឲ្យ​​យើង​មាន​អាការៈ​ឈឺ​ទ្រូង ឬ​ឈឺ​ចុង​សុដន់​ ហើយ​ប្រភេទ​ថ្នាំ​ទាំង​នេះ​រួម​មាន​​៖

  • ថ្នាំ​ដែល​ប៉ះពាល់​ដល់​អ័រម៉ូន​បន្ត​ពូជ​
  • ការ​ព្យាបាល​​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​មួយ​ចំនួន​
  • ការ​ព្យាបាល​សរសៃ​ឈាម​បេះដូង​មួយ​ចំនួន​។
  • ស្វែងយល់បន្ថែមពីសុដន់៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម