ប្រសិនបើយើងតឹងច្រមុះ យើងអាចប្រឈមនឹងអាការៈមួយទៀតគឺហៀរសំបោរ ដែលជារោគសញ្ញានៃការបង្ករោគផ្លូវដង្ហើមផ្នែកខាងលើ។ អាលែកហ្ស៊ី និងវីរុសគ្រុនផ្ដាសាយធំ ក៏អាចបង្កជាអាការៈហៀរសំបោរដែរ។ ដូចនេះ យើងគប្បីកំណត់រោគសញ្ញានេះថាជាការបង្ករោគផ្លូវដង្ហើមផ្នែកខាងលើបាន ក្នុងករណីដែលយើងមានរោគសញ្ញាដទៃទៀតអមជាមួយ។ នៅពេលដែលយើងមានអាការៈរមាស់ភ្នែក និងហៀរសំបោរ វាអាចជាអាលែកហ្ស៊ីប៉ុណ្ណោះ។
៣. ឈឺបំពង់ក
ការឈឺបំពង់កដែលកើតឡើងជារឿយៗនៅពេលដែលយើងមានជំងឺផ្ដាសាយ និងគ្រុនផ្ដាសាយធំបណ្ដាលមកពីទឹកសំបោរធ្លាក់នៅពីក្រោយច្រមុះរបស់យើង ។ ជាមួយគ្នានេះដែរ អាការៈឈឺបំពង់កអាចបណ្ដាលមកពីការបង្ករោគនៅបំពង់ក ដែលជាប្រភេទនៃការបង្ករោគផ្លូវដង្ហើមផ្នែកខាងលើផ្សេងទៀត។
៤. គ្រុនក្ដៅ
ភាពខុសគ្នារវាងជំងឺផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ គឺជំងឺគ្រុនផ្ដាសាយធំអាចបង្កឲ្យមានអាការៈគ្រុនក្ដៅ។ ដូច្នេះ ប្រសិនបើយើងមានអាការៈដូចជាតឹងច្រមុះ ហៀរសំបោរ ឈឺបំពង់ក និងគ្រុនក្ដៅ វាអាចបញ្ជាក់ថាយើងកំពុងតែមានជំងឺគ្រុនផ្ដាសាយធំ។
៥. ក្អកគ្មានស្លេស្ម
ទឹកសំបោរធ្លាក់នៅពីក្រោយច្រមុះនៅពេលដែលយើងមានជំងឺផ្ដាសាយធម្មតា អាចបណ្ដាលឲ្យមានការក្អកតិចតួច ហើយវាជាសញ្ញានៃការបង្ករោគផ្លូវដង្ហើមផ្នែកខាងលើ។ ប៉ុន្តែ វីរុសផ្ដាសាយមិនឆ្លងដល់សួតឡើយ ហេតុដូច្នេះហើយ ប្រសិនបើគ្នាយើងក្អក និងមានអាការៈតឹងទ្រូងព្រមទាំងក្អកមានស្លេស្ម វាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរ ដូចជាជំងឺរលាកទងសួត និងជំងឺរលាកសួត ដែលប៉ះពាល់ដល់ផ្លូវដង្ហើមខាងក្រោម។