ជំងឺផ្តាសាយ កំពុងធ្វើឱ្យពលរដ្ឋអាមេរិក ស្លាបច្រើនជាងកូវីដ ១៩
ប្រជាពលរដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារតែជំងឺគ្រុនផ្តាសាយច្រើនជាងជំងឺកូវីដ ១៩ ជាលើកដំបូង នៅក្នុងសប្តាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី២៥ ខែមករា បើគិតចាប់តាំងពីការផ្ទុះរាតត្បាតពីវីរុសឆ្លងតាមផ្លូវដង្ហើមមួយនេះ។ នេះបើយោងទៅតាមទិន្នន័យប្រចាំសប្តាហ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងបង្ការ (CDC)។ ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក សម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី២៥ ខែមករា អ្នកស្លាប់ជិត ១,៧% ក្នុងចំណោមអ្នកស្លាប់ទូទាំងប្រទេស គឺបណ្តាលមកពីគ្រុនផ្តាសាយ ខណៈដែលជំងឺកូវីដ ១៩ បានធ្វើឱ្យមានមនុស្សស្លាប់ត្រឹមតែ ១,៥% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នានេះ។ នេះបើយោងទៅតាមទិន្នន័យរបស់ CDC។ អត្រាអ្នកដែលទទួលការព្យាបាលជំងឺគ្រុនផ្តាសាយ កើនឡើងខ្ពស់ជាង អ្នកដែលទទួលការព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យ ដល់ទៅ៣ដង អំឡុងពេលមានការឆ្លងជំងឺគ្រុនផ្តាសាយយ៉ាងគំហុក នៅរដូវកាលនេះ។ ទិន្នន័យ CDA បង្ហាញថា តួលេខអ្នកស្លាប់ដោយសារតែគ្រុនផ្តាសាយ បានកើនខ្ពស់រហូតដល់ ២% ក្នុងចំណោមអ្នកស្លាប់ទាំងអស់ នៅត្រឹមសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១ ខែកុម្ភៈ ពោលគឺច្រើនជាងចំនួនអ្នកស្លាប់ដោយសារតែកូវីដ ១៩ ទូទាំងប្រទេស ដែលមានត្រឹមតែ ១,៥%។ [embed-health-tool-ovulation] នៅក្នុងរដ្ឋចំនួន២២របស់អាមេរិក អត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ បានកើនឡើងខ្ពស់ជាងអ្នកស្លាប់ដោយសារតែជំងឺកូវីដ ១៩ រយៈពេល៥សប្តាហ៍ពេញនៃដើមឆ្នាំ២០២៥នេះ។ មន្ត្រីសុខាភិបាល […]