backup og meta

សញ្ញា​ព្រមាន​សំខាន់​ៗ បញ្ជាក់​ថា​​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 20, 2021

    សញ្ញា​ព្រមាន​សំខាន់​ៗ បញ្ជាក់​ថា​​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អាការៈ​ក្អក​ ឈឺ​ចាប់​ និង​អស់កម្លាំង អាច​ជា​រោគសញ្ញា​​នៃ​អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ផង​ដែរ​។ ទោះ​បី​ជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​​អាច​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​ដូច​គ្នា​។ មិន​ថា​យើង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ឬ​​អត់​​នោះ​ទេ ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ភ្លាម​ៗ​​ គឺ​ជា​រឿង​ដែល​​ចាំបាច់​បំផុត​។

    ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​

    ​​​​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម​​ផ្នែក​ខាង​លើ​ ប្រព័ន្ធ​ដង្ហើម​ផ្នែក​ខាង​ក្រោម ឬ​ទាំង​ពីរ​។ ​ប្រព័ន្ធ​ដង្ហើម​​ផ្នែក​ខាង​លើ​របស់​យើង​រត់​ពី​​ប្រហោង​ឆ្អឹងច្រមុះ ទៅ​កាន់​បំពង់​សំឡេង ហើយ​ផ្នែក​ខាង​ក្រោម​រត់​ពី​បំពង់​សំឡេង​ទៅ​កាន់​សួត​។ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ខាង​លើ​ ជា​ទូទៅ​ រួម​មាន​ផ្ដាសាយធម្មតា​​ ជំងឺ​រលាក​ក្រពេញ​អាមីដាល់ និង​ជំងឺ​រលាក​បំពង់​សំលេង។ ចំណែក​ឯ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ខាង​​ក្រោម​ មាន​ដូចជា​ជំងឺ​រលាក​ទង​សូត  និង​​ជំងឺ​រលាក​​សួត។

    មូលហេតុ​បង្ក​

    ​​ពិត​ណាស់​ ​ខណៈ​ពេល​ដែល​ការ​ឆ្លង​មេរោគ​ទូទៅ​ បណ្ដាល​មក​ពី​ការ​ប៉ះពាល់​នឹង​អ្នក​ដែល​ផ្ទុក​មេរោគ កត្តា​ដទៃ​ទៀត​​​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ មាន​ដូច​ជា​៖

    • ការ​ជក់​បារី​
    • ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​
    • អាយុ​
    • ការ​បំពុល​ខ្យល់​
    • ធូលី​
    • ការ​ចាល់​អាស៊ីដ​
    • ឧស្ម័ន​ដែល​បង្ក​គ្រោះថ្នាក់​​ពី​សារធាតុ​គីមី​

    ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​ចំនួន​ដូចជា​ជំងឺ​ផ្ដាសាយ​ ក៏​អាច​វិវត្ត​ទៅ​ជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ស្រួចស្រាល់​ ដូចជា​ជំងឺ​រលាក​សួតដែរ​។

    ជំងឺផ្លូវដង្ហើម

    សញ្ញា​ព្រមាន​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​

    ជាក់​ស្ដែង ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​អាច​ប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា​តាម​របៀប​ផ្សេង​ៗ​គ្នា។​ រោគ​សញ្ញា​​មួយ​ចំនួន​អាច​មាន​សភាព​ស្រាល​ ខណៈ​ពេល​ដែល​រោគ​សញ្ញា​ផ្សេង​ទៀត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់​។ រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ រួម​មាន​៖

    • ក្អក​​ស្លេះ​ ឬ​ក្អក​ស្ងួត
    • តឹង​ចម្រុះ ឬ​តឹង​ទ្រូង​​
    • ហៀរ​សំបោរ​
    • អស់កម្លាំង
    • ឈឺចាប់​រាងកាយ​
    • គ្រុន​ក្ដៅ​កម្រិត​ទាប
    • ឈឺ​បំពង់​​ក​

    ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​​អាច​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​នៅ​ដំណាក់កាល​ដំបូង​ក៏​ពិត​មែន​​ ប៉ុន្តែ​រោគ​សញ្ញា​ទាំង​នេះ​ អាច​វិវត្ត​យ៉ាង​ឆាប់​រហ័ស​​ទៅ​ជា​​ស្ថានភាព​ធ្ងន់ធ្ងរ​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​។

    ​ផលវិបាក​មួយ​ចំនួន​ ដែល​យើង​គួរ​ប្រុងប្រយ័ត្ន​

    • ឈឺ​ទ្រូង និង​តឹង​ទ្រូង​
    • ពិបាក​ដកដង្ហើម​
    • គ្រុន​ក្ដៅ​ខ្លាំង រហូត​ដល់​៣៩​អង្សាសេ។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម