សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

កុំមើលស្រាល! ទាំងនេះជាគ្រោះថ្នាក់នៃការ​ស្រូបខ្យល់ពុល

ការ​ស្រូប​ខ្យល់​ពុល​ញឹក​ញាប់ ពិត​ជា​​ផ្តល់គ្រោះថ្នាក់ចំពោះ​សុខភាព​ខ្លាំង និង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​​ជំ​ងឺ​ធ្ងន់ៗជាច្រើន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ថា ខ្យល់​ពុល បណ្តុំ​ទៅ​ដោយ​សារធាតុពុល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ពោល​គឺ​​កើត​ចេញ​​ពី​ប្រភព​ដែល​បង្កើត​ឡើង​ទាំងមនុស្ស និង​ធម្ម​ជាតិ​។ តើ​ខ្យល់​ពុល​​កើត​ចេញ​ពី​ណា? បើ​យោង​ទៅ​តាម​គេហ​ទំ​ព័រ​តាម​ដាន​សន្ទស្សន៍​គុណ​ភាព​ខ្យល់ iqair និងវិទ្យាស្ថានជាតិសុខភាព NIH ខ្យល់​ពុល​កើត​ចេញ​ពី​ប្រភពដូច​តទៅ​នេះ៖ ប្រភព​ខ្យល់ពុល និងការ​បំពុល​បរិយាកាសដែលបង្កើត​ឡើង​ដោយ​មនុស្ស - ការ​បំភាយ​ចេញពី​រថយន្ត ប្រេងឥន្ធនៈ និង​ឧស្ម័ន - ការ​បំភាយ​ចេញពី​រោង​ចក្រ​ថាម​ពល ពិសេសរោង​ចក្រ​ថាម​ពល​ធ្យូងថ្ម - ផ្សែងចេញ​ពី​ផលិត​កម្ម​ ឬឧស្សាហកម្មគីមី ដូចជា ស្ពាន់ធ័រ និងអាសូត ជាដើម។ ប្រភពខ្យល់ពុលបង្កើត​ឡើងដោយធម្មជាតិ - ផ្សែងពីភ្លើង​ឆេះព្រៃ - ផេះ និងឧស្ម័នពីការផ្ទុះ​ភ្នំភ្លើង - ការ​បំភាយឧស្ម័ន ពី​ធម្មជាតិ ដូច​ជា មេតាន ដែលត្រូវបានបញ្ចេញចេញពីការរលួយសារធាតុសរីរាង្គនៅក្នុងដី។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើខ្យល់ពុលធ្វើឱ្យប៉ះ​ពាល់​សុខភាព​អ្វីខ្លះ បើ​ស្រូប​ចូល​ញឹកញាប់? នៅ​ពេល​ដេល​យើង​​ស្រូប​ខ្យល់​ដែល​មាន​សារធាតុ​ពុល​តាម​ផ្លូវ​ដង្ហើម សារធាតុ​ពុល​ទាំង​នោះ នឹង​ចូល​ទៅកាន់​ចរន្ត​ឈាម​ ដែល​​អាច​ធ្វើ​ឱ្យ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ និងគ្រោះថ្នាក់​ជាច្រើន ពោល​គឺ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់សុខភាព​ទាំង​រយៈ​ពេល​វែង និងខ្លី។ [embed-health-tool-ovulation] បើយោង​ទៅ​តាម​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) និងវិទ្យា​ស្ថាន​ជាតិ​សុខភាព NIH អ្នក​ស្រូប​ខ្យល់​ពុក​ញឹក​ញាប់​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូច​ត​ទៅ​នេះ៖ រយៈ​ពេល​ខ្លី   - រមាស់ភ្នែក បំពង់ក និងច្រមុះ - […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវដង្ហើម

ស្វែងរក សុខភាពផ្លូវដង្ហើម

បញ្ហាសួតផ្សេងទៀត

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង

គ្នាយើងប្រហែលជាធ្លាប់ឆ្ងល់ហើយថា ហេតុអ្វីពេលខ្លះញ៉ាំអាហារហើយភ្លាមស្រាប់តែក្អក ឬ ពេលខ្លះទៀត ក៏ស្រាប់តែក្អកកំពុងញ៉ាំអាហារតែម្ដង។ ជាក់ស្ដែងណាស់គ្រាន់តែអាការៈក្អក​មួយមុខ យើងមិនអាចកំណត់បានភ្លាមៗពីមូលហេតុនោះទេ ព្រោះករណីខ្លះបណ្ដាលមកពីរបបអាហារ ឬករណីខ្លះក៏អាចបណ្ដាលមកពីលក្ខខណ្ឌសុខភាពរបស់យើងផ្ទាល់ក៏ថាបានដែរ។ ខាងក្រោមគឺជាមូលហេតុដែលបណ្ដាលឲ្យក្អកក្រោយពេលញ៉ាំអាហារ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជំងឺច្រាលអាស៊ីតក្រពះ អ្នកមានជំងឺច្រាល់អាស៊ីតក្រពះ ក៏ជាមូលហេតុបណ្ដាលឲ្យក្អកបានដែរនៅពេលញ៉ាំអាហារចូលទៅ ពិសេសពេលអ្នកជំងឺញ៉ាំអាហាររួចរាល់។ ការក្អកដោយការច្រាលជាតិអាស៊ីត អាចបង្ហាញរោគសញ្ញាដូចជា ក្រហាយទ្រូង ក្អកញឹកញាប់នៅពេលយប់ និងពេលគេង ភើរច្រើន និង រាល់ក្រោយពេលញ៉ាំអាហារ អ្នកជំងឺតែងតែក្អក។ ២.អាលែកហ្ស៊ីជាមួយអាហារ ការអាលែកហ្ស៊ីនឹងរបបអាហារ ក៏បណ្ដាលឲ្យក្អកបានដែរ។ អាការៈនេះអាចកើតមានក្រោយពេលញ៉ាំអាហារ ចន្លោះពីមួយម៉ោងកន្លះ ទៅពីរម៉ោង ប៉ុន្ដែវាមិនបង្កប៉ះពាល់ពាល់ដល់សុខភាពនោះទេ និង​អាចបាត់ទៅវិញដោយខ្លួនឯង។ យើងគួរកត់សម្គាល់នឹងប្រភេទអាហារដែលបណ្ដាលឲ្យយើងប្រឈមអាលែកហ្ស៊ីព្រោះវាអាចប៉ះពាល់ដល់សុខភាព ប្រសិនបើយើងញ៉ាំវាញឹកញាប់ ហើយក្អកញឹកញាប់ដែរនោះ។ ៣.ការឡើងស្លេស្ម យើងអាចចាប់អារម្មណ៍នឹងរបបអាហារមួយចំនួន ដែលបង្កឲ្យយើងងាយឡើងស្លេស្ម និងអាចបណ្ដាលឲ្យយើងក្អកបានដែរ។ របបអាហារទាំងនោះមានដូចជា ផលិតផលទឹកដោះគោ និងផលិតផលពីសណ្ដែកសៀង។ ៤.កើតជំងឺហឺត អ្នកកើតជំងឺហឺត ក៏ប្រឈមក្អកដូចគ្នាបន្ទាប់ពីញ៉ាំអាហារហើយ។ ជំងឺហឺតគឺជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការក្អករ៉ាំរ៉ៃនេះឯង ពិសេសនៅពេលអ្នកជំងឺមិនអាចគ្រប់គ្រងរបបអាហារបានល្អ តាមការណែរនាំរបស់គ្រូពេទ្យ។ ពពួកអាហារដែលអាចបណ្ដាលអ្នកជំងឺក្អកបាន ដូចជា គ្រឿងសមុទ្រ សណ្ដែកដី សណ្ដែកសៀង និង គ្រាប់ធញ្ញជាតិជាដើម។ អាហារ​ទាំង​នេះ​អាចបង្កឲ្យអ្នកមានអាការៈក្អក និង ករណីធ្ងន់ធ្ងរអាចពិបាកដកដង្ហើម។ ៥.ឈ្លក់អាហារ ការញ៉ាំអាហារឈ្លក់អាចកើតឡើងច្រើន […]


បញ្ហាសួតផ្សេងទៀត

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ការក្អកជាប្រចាំរាប់ចាប់ពីបួនសប្ដាហ៍សម្រាប់កុមារ និង ប្រាំបី​សប្ដាហ៍សម្រាប់មនុស្សពេញវ័យ អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន ហើយ​អ្នក​មាន​អាការៈ​ក្អក​បែប​នេះ​គួរ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹមត្រូវ​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អាការៈ​ក្អ​ក​រយៈពេល​យូរ​អាច​បណ្ដាល​មកពី​បញ្ហា​សុខភាព​មួយ​ចំនួន​៖​ ជំងឺហឺត៖ ក្អកជាប្រចាំក៏ជារោគសញ្ញារបស់​ជំងឺហឺតមួយ​ដែរ​។ អាការៈអ្នកជំងឺដំបូង មានការក្អក ដោយសារតែទងសួតមានការរលាក និង ត្បៀតរួមតូច ទើបបណ្ដាលឲ្យអ្នកជំងឺបង្ហាញអាការៈក្អកប។ អាការៈក្អកអាច​កើត​មាន​លើកដំបូង ចន្លោះ ២ ទៅ ៣សប្ដាហ៍ ហើយអ្នកជំងឺធ្វើទុក្ខខ្លាំងនៅពេលយប់។ [embed-health-tool-bmi] ជំងឺរលាកទងសួតរ៉ាំរ៉ៃ៖ ជំងឺ​នេះបណ្តាលមកពីការរលាកផ្លូវដង្ហើមរយៈពេលយូរ ដែល​បណ្តាលឲ្យក្អកដែរ​។ ជាធម្មតាជំងឺ​នេះ​កើតឡើងដោយសារផលប៉ះពាល់នៃការជក់បារី ឬផ្សែងដែលមានសារធាតុពុលប៉ះពាល់ដល់សួត។ ជំងឺច្រាលទឹកអាស៊ីដក្រពះ៖ កើតឡើងនៅពេលដែលអាស៊ីដត្រលប់ពីក្រពះ និងចូលទៅក្នុងបំពង់ក។ លទ្ធផលអាច​ជាការរលាករ៉ាំរ៉ៃនៅក្នុងបំពង់កដែលនាំឲ្យក្អកបាន។ ការឆ្លងមេរោគ៖ ការឆ្លងរោគដែលប៉ះពាល់ដល់ប្រព័ន្ធដង្ហើម ដូចជាមេរោគបង្កជាជំងឺរលាកសួត គ្រុនផ្ដាសាយ ដែលកត្ដាទាំងនេះ ក៏អាចបណ្ដាលឲ្យមានការកើតជំងឺក្អកបានដែរ តែវានឹងបាត់ទៅវិញក្នុងរយៈពេលណាមួយ។ ប៉ុន្ដែយ៉ាងណាក៏ដោយ វាអាចបង្កឲ្យសួតរបស់យើងជួបប្រទះ នឹងការរលាកមួយរយៈពេល។ ការប្រើថ្នាំបញ្ចុះសម្ពាធឈាម៖ ថ្នាំបញ្ចុះសម្ពាធឈាម​មួយ​ចំនួន ជាទូទៅសម្រាប់អ្នកជំងឺលើសឈាម និងជំងឺខ្សោយបេះដូង ត្រូវបានគេដឹងថាបណ្តាលឲ្យក្អករ៉ាំរ៉ៃបាន ប៉ុន្ដែមានចំនួនអ្នកកើតតិច។ ជំងឺមហារីកសួត៖ ជំងឺមហារីកសួតក៏បង្ហាញរោគសញ្ហាដោយការក្អកដែរ។ ឈានដល់ដំណាក់កាលមហារីក សួតទទួលការវាយប្រហារខ្លាំង និងសភាពធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត រោគសញ្ញាមហារីកសួត ដែលកាន់តែធ្ងន់ធ្ងរនោះ គឺក្អកមានឈាម មានក្លិន […]


បញ្ហាសួតផ្សេងទៀត

ចេះតិចនិកនេះ ជួយសម្អាតសួតឱ្យមានសុខភាពល្អឡើងវិញ

ការសម្អាតសួតអាចជួយឱ្យសួតយើងមានសុខភាពល្អឡើងវិញ ព្រោះរាល់ថ្ងៃយើងរងនឹងការបំពុល​ក្នុងបរិយាកាស​​​ ឬការស្រូបសារធាតុគីមីពីផលិតផលផ្សេងៗ។ យើងគួរសម្អាតសួតតាមវីធីណាខ្លះ? យើងអាចសាកល្បងវិធីសម្អាតសួតតាមបែបធម្មជាតិដូចខាងក្រោម៖ ១. ស្រូបចំហាយទឹកក្តៅឧណ្ហៗ ការស្រូប​​ចំហាយ​ទឹកក្តៅឧណ្ហៗ​អាចជួយ​បើក​ផ្លូវដង្ហើម ជួយធ្វើឱ្យស្លេស្មរាវ និង​ជួយសម្អាត​ជាតិ​ស្លេស្ម​ចេញពី​សួត​។ ២. ញុំាតែបៃតង តែបៃតងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាក។ លើសពីនេះ​ទៅ​ទៀត ការស្រាវជ្រាវមួយចំនួនបានបង្ហាញ​ថាតែបៃតងអាចជួយការពារ​ជាលិកាសួត​ពីផល​ប៉ះពាល់​ដោយសារស្រូបផ្សែងទៀត​ផង។ ៣. ហាត់ប្រាណឱ្យបានទៀងទាត់ ការហាត់ប្រាណបែបអេរ៉ូប៊ីកដូចជា ជិះកង់ ហែលទឹក ដើរ និងរាំជាដើម​​ អាចជួយពង្រឹង​សមត្ថភាព​សួត បង្កើនកម្រិតអុកស៊ីសែនក្នុង​ឈាម និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ប្រសិនបើយើងមានជំងឺស្ទះសួតរុំារ៉ៃ (COPD) ឬជំងឺហឺត យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យ​ជំនាញ​ជា​​មុន មុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណណាមួយ។ ចង់ស្វែងយល់បន្ថែមពីជំងឺហឺត ចុចទីនេះ! ៤. ដកដង្ហើមវែងៗ ការដកដង្ហើមវែងៗកន្លះម៉ោងរាល់ថ្ងៃអាចជួយ​បណ្តេញ​ជាតិពុល​ចេញពី​សួត​​​​បាន។ យើងអាច​ចាប់​ផ្តើម​ដោយ​ដកដង្ហើមចូលតាមច្រមុះឱ្យវែងតាមដែលអាចធ្វើទៅបាន រួចបញ្ចេញ​ខ្យល់​វិញ​តាម​មាត់​យឺតៗ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! ៥. ញ៉ាំអាហារប្រឆាំងនឹងការរលាក ប្រសិនបើផ្លូវ​ដង្ហើម​យើង​រលាក​ យើងអាច​​ថប់​ដង្ហើម និងណែន​​ទ្រូង។ អាហារ​​ប្រឆាំង​នឹងការរលាក​ដូចជា ប៊្លូបឺរី សារីព្រៃ ក្រូច ឆឺរី ប្រូខូលី សូកូឡា​ខ្មៅ ត្រីសាល់ម៉ុន រមៀត ខ្ញី ទឹកឃ្មុំ បន្លែស្លឹកបៃតង ប្រេងអូលីវ និងសណ្តែកជាដើម សុទ្ធ​តែ​អាចជួយកាត់បន្ថយការរលាក និងជួយឱ្យយើង​ដកដង្ហើម​បាន​ស្រួល។ ​ ៦. បញ្ឈប់ការជក់បារី ជាតិនីកូទីន និងផ្សែងបារីមិនត្រឹមតែធ្វើឱ្យមុខងារសួតចុះខ្សោយទេ ថែមទាំងធ្វើឱ្យយើង​ប្រឈមនឹង​ការ​ឆ្លងមេរោគ […]


ផ្ដាសាយធម្មតា

អាហារ ៨ ប្រភេទគួរចៀសវាងពេលផ្តាសាយ

អាហារមួយចំនួនអាចជួយឱ្យយើងឆាប់ជាពីជំងឺផ្តាសាយ​ តែក៏មានអាហារមួយចំនួន​ដែល​ធ្វើ​ឱ្យ​ជំងឺ​ផ្តាសាយកាន់តែធ្ងន់ធ្ងរដែរ។ តើយើងគួរចៀសវាងអាហារណា​ខ្លះពេលផ្តាសាយ​កុំឱ្យសភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ?​​ ពេលផ្តាសាយ​ យើងនឹងមានអាការៈដូចជា ហៀរសម្បោរ តឹងច្រមុះ ឈឺក ក្អក កណ្តាស់ ឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។ ពេល​ផ្ដាសាយ​យើងគួរចៀសវាងអាហារមួយ​ចំនួន​។ ១. អាហារ ឬភេជ្ជៈផ្អែមៗ លោកវេជ្ជបណ្ឌិត Irvin Sulapas សាស្រ្តាចារ្យវេជ្ជសាស្ត្រផ្នែកកីឡានៃដេប៉ាតឺម៉ង់ Family & Community​ Medicine នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋតិចសាស់​បាន​លើកឡើងថា ការមានជាតិស្ករច្រើនក្នុងឈាមអា​ចរារាំងកោសិកា​ឈាមស​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស ឬមេរោគ ព្រមទាំងអាចបង្កើនចំណែកស៊ីតូប្លាស (cytokines) ដែលបង្កឱ្យមានការ​រលាក​នៅ​ក្នុង​ខ្លួន។ ២. ភេជ្ជៈមានមានជាតិកាហ្វេអ៊ីន ភេជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូច កាកាវ សូកូឡា ជាដើមអាច​ធ្វើឱ្យ​រាងកាយ​កាន់តែខ្សោះជាតិទឹក ព្រោះជាតិកាហ្វេអ៊ីន​​ជា​សារជាតិ​បញ្ចុះទឹកនោម។ ជាលទ្ធផល អាច​ធ្វើ​ឲ្យ​យើងឡើងស្លេស្មកាន់តែច្រើន ស្ងួតក និងពិបាកដកដង្ហើម។ ម្យ៉ាងទៀត ភេជ្ជៈទាំងនេះមានជាតិស្ករខ្ពស់ដែលបណ្តាលឱ្យរាងកាយយើងរលាកកាន់តែខ្លាំង។ ៣. អាហារមានជាតិខ្លាញ់ច្រើន អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ក្រក សាច់ជាប់ខ្លាញ់ ឬ អាហារមានប័រ​ច្រើន​ជាដើម​អាចបង្កឱ្យមានការរលាក ធ្វើឱ្យឡើងស្លេស្មច្រើន និងពិបាកក្នុងការរំលាយ។ ចង់ស្វែងយល់បន្ថែមពីបញ្ហាសុខភាពក្រពះពោះវៀន […]


បញ្ហាសួតផ្សេងទៀត

មានទម្លាប់ថែសួត ៤ នេះ ទោះវីរុសវាយលុក ក៏សួតមិនទ្រុឌទ្រោម

យើង​ដឹង​ហើយ​ថា រាងកាយ​ត្រូវ​ការ​អុកស៊ីសែន​ដើម្បី​ដំណើរ​ការ ហើយ​សួត​មាន​តួនាទី​ជួយ​យើង​ដក​ដង្ហើម​ចេញ​ចូល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជា​ទូទៅ សួត​មាន​សារសំខាន់​ណាស់​សម្រាប់​យើង ហើយ​កាន់​តែ​សំខាន់​ក្នុង​ពេល​មាន​វីរុស​វាយ​លុក​សុខភាព​ផ្លូវ​ដង្ហើម​ទៀត ហេតុ​នេះ​ហើយ​យើង​គួរ​មាន​ទម្លាប់​ថែ​សួត ៤ យ៉ាង ដើម្បី​ជួយ​សួត​មាន​សុខភាព​ល្អ ទោះ​ឆ្លង​វីរុស​ចូល​ក៏​មិន​សូវ​ប៉ះពាល់​ធ្ងន់ធ្ងរ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ ១. ឈប់​ជក់​បារី ការ​ឈប់​ជក់​បារី​ជា​ទម្លាប់​ថែ​សួត​សំខាន់​បំផុត​ដែល​គ្នា​យើង​អាច​ធ្វើ​បាន​សម្រាប់​សួត​យើង​មាន​សុខភាព​ល្អ។ ការ​ជក់​បារី ជា​មូលហេតុ​ទី១ នៃ​ជំងឺ​មហារីក​សួត ក៏​ដូច​ជា​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) និង​ជំងឺ​សួត​ដទៃ​ទៀត​ដែរ។ តាម​រយៈ​ការ​ឈប់​ជក់​បារី យើង​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​បាន​យ៉ាង​ច្រើន​ពី​ការ​បង្ក​ជំងឺ​ដំបូង និង​ការ​ស្លាប់​មុន​អាយុ។ ការ​ជក់​បារី​ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ។ ២. ហាត់​ប្រាណ​ទៀង​ទាត់ ការ​ហាត់​ប្រាណ ពិសេស​លំហាត់​ប្រាណ​បែប aerobic គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​ផ្លូវ​ដង្ហើម​របស់​យើង។ មូល​ហេតុ​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ទូទៅ​បំផុត​ដែល​មនុស្ស​មួយ​ចំនួន​ទៅ​ជួប​គ្រូពេទ្យ​សួត​គឺ​ថា ពួក​គេ​មាន​អារម្មណ៍​ថា​ពិបាក​ដក​ដង្ហើម ឬ​ដង្ហក់​ៗ។ ជាមួយ​នឹង​ការ​បង្កើត​ទម្លាប់​ថែ​សួតដោយការហាត់​ប្រាណ យើង​អាច​ហ្វឹក​ហាត់​សួត​របស់​យើង បង្កើន​សមត្ថភាព​សួត​ឲ្យ​កាន់​តែ​រឹង​មាំ។ ៣. ដឹង​ពី​ប្រវត្តិ​គ្រួសារ​ខ្លួន ពិត​ជា​ចាំ​បាច់​ណាស់​ដែល​យើងគួរ​ដឹង​ពី​ប្រភេទ​ជំងឺ​សួត​ដែល​មាន​ក្នុង​ប្រវត្តិ​គ្រួសារ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​យើង​ពេល​ទៅ​ពិនិត្យ​សុខភាព។ ក្នុង​ករណី​ខ្លះ មាន​ជម្រើស​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​សួត ហើយ​​អាច​មាន​កត្តា​ហ្សែន​ទៅ​នឹង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ដំណាក់​កាល​ដំបូង។ ការ​ពិនិត្យ​សុខភាព​មុន​ពេល​កំណត់​អាច​ឲ្យ​យើង​ដឹង​ពី​ជំងឺ​មុន និង​អាច​ព្យាបាល​ទាន់​ពេល​វេលា។ ៤. បង្ការ​ការ​ឆ្លង​មេរោគ យើង​ត្រូវ​មាន​ទម្លាប់​ថែ​សួត​ឲ្យ​បាន​ល្អ​ពី​មេរោគ​នានា ជា​ពិសេស​ក្នុង​ពេល​នេះ​ដែល​មាន​ការ​រាល​ដាល​ពី​វីរុស​បំប្លែង​ថ្មី Omicron នៃ​វីរុស​កូវីដ-១៩។ អ្វី​ដែល​យើង​គួរ​ធ្វើ​មាន​ដូច​ជា៖ – លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ឬ​អាច​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ ឲ្យ​បាន​ញឹក​ញាប់ តាម​ដែរ​អាច​ធ្វើ​ទៅ​បាន។ – ចៀស​វាង​កន្លែង​មាន​មនុស្ស​ច្រើន (ពិសេស […]


បញ្ហាសួតផ្សេងទៀត

គន្លឹះ​៥​យ៉ាង ជួយការពារ​​សួត​ពី​ជំងឺ​​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ជា​ជំងឺ​រលាក​សួត​ ដែល​រារាំង​លំហូរ​ខ្យល់​ចេញ​​ពី​សួត។ ជំងឺ​នេះ​​មាន​​រោគសញ្ញា​ផ្សេង​ៗ ហើយ​រោគសញ្ញា​ទូទៅ​បំផុត​គឺ​ពិបាក​ដក​ដង្ហើម​។ រោគ​សញ្ញា​សំខាន់​ៗ​ផ្សេង​ទៀត រួម​មាន​ការ​ដកដង្ហើម​​តឹង​ៗ ក្អក​ស្ងួត​ជាប់​រហូត ការ​បង្ក​រោគ​លើ​ទ្រូង តឹង​ទ្រូង និង​អស់​កម្លាំង​។ អ្នក​ដែល​កើត​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ អាច​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មួយ​ចំនួន​ ដូចជា​បញ្ហា​បេះដូង មហារីក​សួត និង​ជំងឺ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​សួត​​ឲ្យ​មាន​សុខភាព​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ គ្នា​យើង​គប្បី​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​។ ១. ឈប់​ជក់​បារី​ ជា​រឿយ​ៗ ការ​ជក់​បារី​ជា​មូលហេតុ​​នាំ​ឲ្យ​កើត​បញ្ហា​ផ្លូវ​ដង្ហើម​ទាំង​ឡាយ​​។ ចំពោះ​អ្នក​ជក់​បារី​ជា​ប្រចាំ​ អាច​វិវត្ត​ទៅ​ជា​បញ្ហា​ផ្លូវ​ដង្ហើម​មួយ​ចំនួន​នៅ​​ក្នុង​រយៈ​ពេល​ណា​មួយ​។ ដូច​នេះ​ ដើម្បី​​ពង្រឹងសុខ​ភាព​​សួត និង​ផ្លូវ​ដង្ហើម​ យើង​គប្បី​បញ្ឈប់​ការ​ជក់បារី​​ឲ្យ​បាន​ឆាប់​កាន់​តែ​ប្រសើរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. លំហាត់​ប្រាណ​ដកដង្ហើម ​ការ​ធ្វើ​លំហាត់​ប្រាណ​ដកដង្ហើម​ អាច​បង្កើន​​សមត្ថភាព​សួត​របស់​យើង​។ ចំណែក​ឯ​​ការ​ហាត់​យូហ្គា​​ក៏​​ជួយ​​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​លំហាត់​ប្រាណ​ដកដង្ហើម​ទាំង​នោះ​ ព្រម​ទាំង​អាច​រក្សា​រូបរាង​សម​សួន​ក្នុង​ពេល​តែ​មួយ​។ [embed-health-tool-bmi] ៣. គ្រប់គ្រង​កម្រិត​ស្រ្តេស​ ការ​គ្រប់គ្រង​សុខភាព​​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ ក៏​អាច​ជួយ​ឲ្យ​យើង​រួច​ផុត​ពី​បញ្ហា​សុខភាព​ផ្លូវ​កាយ​​​បាន​មួយ​កម្រិត​ដែរ​។ ប្រសិនបើ​យើង​មាន​កម្រិត​ស្តេ្រស​ខ្ពស់​ អាច​បង្ក​ជា​ការ​ថប់​បារម្ភ ក៏​ដូចជា​ការ​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​ផ្សេង​ៗ​។ ៤. គុណភាព​ខ្យល់​នៅ​​​ក្នុង​ផ្ទះ​ គ្នា​យើង​មួយ​ចំនួន​តែងតែ​គិត​ថា​ យើង​អាច​ប៉ះពាល់​នឹង​ខ្យល់​ពុល​នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ​។ ប៉ុន្តែ គុណភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ​។ ដើម្បី​​បង្កើន​​គុណភាពខ្យល់​​ល្អ​នៅ​ក្នុង​ផ្ទះ យើង​គប្បី​ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់។ ៥. ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ការ​ហាត់​ប្រាណ​ជួយ​ពង្រឹង​សាច់​ដុំ និង​ធ្វើ​ឲ្យ​រាងកាយ​សមសួន ព្រម​ទាំង​មាន​សុខភាព​ល្អ​។ យើង​គប្បី​ហាត់​ប្រាណ​ប្រហែល​២០ ទៅ​៣០​នាទី​ ដូចជា​ការ​ដើរ​ ឬ​ហែល​ទឹក​ […]


បញ្ហាសួតផ្សេងទៀត

ប្រយ័ត្ន! បើចេញ​សញ្ញា​ទាំង​៧​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង្ហាញថាសួតមានបញ្ហាហើយ!

សួត​ជា​សរីរាង្គ​នៅ​ក្នុង​ប្រហោង​ទ្រូង​ ដែល​​មាន​តួនាទី​ផ្លាស់ប្ដូរ​ខ្យល់​​បឺតស្រូបពីខាងក្រៅចូលទៅ​ក្នុង​ឈាម​ និង​ផ្គត់ផ្គង់​អុកស៊ីសែន​​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​សួត​មាន​បញ្ហា​ គ្នា​យើង​អាច​សង្កេត​ឃើញ​សញ្ញា​ព្រមាន​ និង​រោគសញ្ញា​មួយ​ចំនួន​ខាង​ក្រោម​។ ១. ក្អក​រ៉ាំរ៉ៃ​ ​អាការៈ​ក្អក​ដែល​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី​៣​ ទៅ​៤​សប្ដាហ៍​ ​​​គឺ​ជា​ការ​ក្អក​រ៉ាំរ៉ៃ​ ហើយ​វា​ក៏​ជា​សញ្ញា​នៃ​ជំងឺ​សួត​ ដូចជា​ជំងឺ​រលាក​ទង​សួត  ជំងឺ​រលាក​សួត (Pneumonia) និង​ជំងឺ​ហឺត​។ មួយ​វិញ​ទៀត វា​ក៏​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ផង​ដែរ​។ ២. ក្អក​មាន​ស្លេស្ម​ច្រើន​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ក្អក​ស្លេស្ម​​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​យើង​កើត​ជំងឺ​ក្អក​ គ្រុន​ផ្ដាសាយ​ ឬ​គ្រុន​ក្ដៅ​។ ស្លេស្ម​ជា​​ការ​បណ្ដេញ​សារធាតុ​មិន​ល្អ​ចេញ​ពី​រាងកាយ​ ​តាម​រយៈ​ការ​ក្អក។​ ប៉ុន្តែ បើ​យើង​ក្អក​មាន​ស្លេស្ម​ច្រើន​ជ្រុល​​ពេញ​មួយ​ថ្ងៃ វា​អាច​ជា​​ជំងឺ​សួត ដែល​នាំ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ស្លេស្ម​នៅ​ក្នុង​សួត​​ទៅ​វិញ​។ ៣. ដកដង្ហើម​តឹង​ៗ​ក្នុង​ទ្រូង​ នៅ​ពេល​ដែល​មាន​ការ​ស្ទះ​ផ្លូវ​ដង្ហើម​ ឬ​មាន​អ្វី​ដែល​នាំ​ឲ្យ​ផ្លូវ​ដង្ហើម​តូច​ចង្អៀត​ យើង​អាច​នឹង​ដកដង្ហើម​តឹង​ៗ ដែល​នេះ​ក៏​អាច​ជា​សញ្ញា​ដ៏​​​សំខាន់​នៃ​ជំងឺ​ហឺត​។ ៤. ក្អក​មាន​ឈាម ការ​ក្អក​មាន​ឈាម​តិចតួច​នេះ ជា​ទូទៅ​មាន​ប្រភព​មក​ពី​សួត​តែ​ម្ដង ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​ការ​ក្អក​​រយៈពេល​វែង រ៉ាំរ៉ៃ ឬ​ការ​ឆ្លង​មេរោគ​​ក្នុង​ទ្រូង ឬ​ជំងឺ​សួត​ផ្សេង​ទៀត ដែល​រួម​មាន​ ស្ទះ​សរសៃ​ឈាម​សួត  ជំងឺ​ហើម​សួត ជំងឺ​មហារីក​សួត និង​ជំងឺ​របេង​ជា​ដើម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៥. ដកដង្ហើម​ខ្លី​ៗ​ ការ​ព្យាយាម​ដកដង្ហើម​ ឬ​​ពិបាក​ដកដង្ហើម​​ជា​សញ្ញា​​បញ្ជាក់​ថា​ សួត​របស់​យើង​មិន​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​។ បញ្ហា​នេះ​កើត​ឡើង​ភាគ​ច្រើន​ចំពោះ​អ្នក​ជំងឺ​ហឺត រលាក​ទង​សួត រលាក​​សួត […]


បញ្ហាសួតផ្សេងទៀត

តិចនិកថែទាំសុខភាពផ្លូវដង្ហើម ចៀសផុតជំងឺសួតផ្សេងៗ

សុខភាព​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ឬ​សួត ពិត​ជា​មាន​សារសំខាន់​ណាស់​ចំពោះ​មនុស្ស​យើង​គ្រប់​គ្នា ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​រាងកាយ​ជួយ​ឲ្យ​យើង​ដក​ដង្ហើម​ចេញ​ចូល​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្នុង​បរិបទ​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម​កាច​សាហាវ​ដូច​ជំងឺ​កូវីដ-១៩​ទៀត គ្នា​យើង​គប្បី​ចេះ​ថែ​ទាំ​សុខភាព​ផ្លូវ​ដង្ហើម ឬ​សួត​ឲ្យ​បាន​ល្អ​តាម​ប៉ុន្មាន​តិចនិក​ខាង​ក្រោម​៖ ១. កុំ​ជក់​បារី ការ​ជក់​បារី​ជា​កត្តា​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​សួត និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ហើយ​ផ្សែង​បារី​អាច​បង្រួម​រន្ធ​ខ្យល់ និង​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ ជក់​បារី​ក៏​បណ្ដាល​ឲ្យ​រលាក​រ៉ាំ​រ៉ៃ ឬ​ហើម​ក្នុង​សួត​ដែល​អាច​នាំ​ឲ្យ​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ។ យូរ​ៗ ទៅ​ផ្សែង​បារី​បំផ្លាញ​ជាលិកា​សួត និង​អាច​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដែល​ក្លាយ​ទៅ​ជា​មហារីក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ចៀសវាង​ការ​ប៉ះពាល់​សារធាតុ​ពុល ផ្សែង​បារី សារធាតុ​គីមី​ក្នុង​ផ្ទះ ឬ​កន្លែង​ធ្វើ​ការ​សុទ្ធ​តែ​អាច​បង្ក​ឲ្យ​សួត​ប្រឈម​នឹង​កើត​ជំងឺ ពិសេស​អ្នក​រស់​នៅ​ទី​ប្រជុំ​ជន​មាន​ឡាន មាន​ម៉ូតូ​ច្រើន។ ម៉្យាង​វិញ​ទៀត យើង​គួរ​ចៀស​វាង​ការ​ធ្វើ​លំហាត់​ប្រាណ​ក្រៅ​ផ្ទះ​ចំ​ថ្ងៃ​មាន​ផ្សែង​ពុល​ច្រើន និង​​ត្រូវពាក់​ម៉ាស​ ដើម្បីការពារសុខភាព​ផ្លូវ​ដង្ហើម​ពី​ខ្យល់​កខ្វក់។ ៣. ហាត់​ប្រាណ មិន​ថា​យើង​ក្មេង ឬ​ចាស់ ធាត់ ឬ​ស្គម​នោះ​ទេ ការ​ធ្វើ​សកម្មភាព​រាងកាយ ឬ​ហាត់​ប្រាណ​អាច​ជួយ​រក្សា​សុខភាព​ផ្លូវ​ដង្ហើម​ឲ្យ​មាន​សុខភាព​ល្អ​បាន។ ៤. ទប់​ស្កាត់​ការ​ឆ្លង​មេរោគ មិន​ថា​ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ ពិសេស​ឥឡូវ​នេះ​មាន​ការ​រាលដាល​ជំងឺ​កូវីដ-១៩ យើង​ត្រូវ​ការពារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដោយ៖ លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ឬ​អាច​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ ឲ្យ​បាន​ញឹក​ញាប់ តាម​ដែរ​អាច​ធ្វើ​ទៅ​បាន។ ចៀស​វាង​កន្លែង​មាន​មនុស្ស​ច្រើន (ពិសេស ក្នុង​រដូវ​ងាយ​កើត​ជំងឺ​ផ្ដាសាយ)។ ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​យ៉ាង​តិច២/ថ្ងៃ។ ការ​ធ្វើ​អនាម័យ​មាត់​ស្អាត អាច​ទប់​ស្កាត់​មេរោគ​បង្ក​ជា​ជំងឺ​បាន។ ចាក់​វ៉ាក់សាំង​ការ​ពារ​ខ្លួន​ពី​ជំងឺ​តាម​ការ​ណែនាំ។ មើល​ថែ​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ក្នុង​ករណី​ឈឺ […]


បញ្ហាសួតផ្សេងទៀត

ប្រយ័ត្ន! ចេញ​រោគសញ្ញា​ទាំង​នេះ បញ្ជាក់​​​ថា​សួត​អាប់សែ​ហើយ!

អាប់សែ​សួត ជា​ប្រហោង​​​ដែល​ពោរពេញ​ទៅ​​ដោយ​ខ្ទុះ។ ​ភាគ​ច្រើន​ បញ្ហានេះបណ្ដាល​មក​​ពី​ការ​ឆ្លង​បាក់តេរី​នៅ​​ក្នុង​ជាលិកា​សួត​។ ការ​បង្ក​រោគ​​អាច​បណ្ដាល​ឲ្យ​ជាលិកា​សួតងាប់​ ហើយ​ខ្ទុះ​ក៏​ចាប់ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ប្រហោង​នោះ​។ ពិត​ណាស់ អាប់សែ​សួត​​​ពិបាក​​ក្នុង​ការ​ព្យាបាល​ ព្រម​ទាំង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង​។ ប្រសិនបើ​​អាប់សែ​សួត​មាន​រយៈពេល​​ក្រោម​៤​ទៅ​៦​សប្ដាហ៍​ វា​ត្រូវ​បាន​ចាត់​ទុក​ថា​​ជា​អាប់សែ​សួត​ស្រួចស្រាល់​ ប៉ុន្តែ​បើ​លើស​ពី​នេះ អាច​ជា​អាប់សែ​សួត​រ៉ាំរ៉ៃ​។ រោគសញ្ញា​នៃ​អាប់សែ​សួត​ រោគសញ្ញា​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នៃ​អាប់សែ​សួត​ គឺ​ក្អក​ស្លេស្ម​ ឬ​ក្អក​មាន​ឈាម​ ឬ​ដូច​ខ្ទុះ ព្រម​ទាំង​មាន​ក្លិន​មិន​ល្អ​។ រោគសញ្ញា​ដទៃ​ទៀត​រួម​មាន​៖ ខ្យល់​ដង្ហើម​មិន​ល្អ​ ក្ដៅ​ខ្លួន​​ចាប់​ពី​៣៨,៣​អង្សាសេ ឬ​លើស​ពី​នេះ​ ឈឺ​ទ្រូង​ ហត់ បែក​ញើស​ខ្លាំង​ជ្រុល ឬ​បែក​ញើស​ពេល​យប់​ ស្រក​ទម្ងន់​ អស់កម្លាំង​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើ​អាប់សែ​សួត​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​? ​អាប់សែ​សួត​អាច​ត្រូវ​បាន​បែងចែក​ជា​​អាប់សែ​ដែល​បង្ក​ដោយ​មេរោគ  ឬ​បង្ក​ដោយ​កត្តា​ផ្សេង​ទៀត​ ។ អាប់សែ​បង្ក​ដោយ​មេរោគ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​​ច្រើន​ជ្រុល​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​អាប់សែ​សួត​នេះ​ដែរ​ ពីព្រោះ​អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ ឧស្សាហ៍​មាន​អាការៈ​ក្អួត និង​ប្រែប្រួល​កម្រិត​ស្មារតី។ ផលវិបាក​ទាំង​នេះ​អាច​បង្កើន​ឱកាស​នៃ​ការ​ស្រូប​យក​ទឹក​ក្រពះ និង​បាក់តេរី​ទៅ​ក្នុង​សួត​ ជា​ហេតុ​នាំ​ឲ្យ​​មាន​ការ​ឆ្លង​មេរោគ​។ ម្យ៉ាង​វិញ​ទៀត​ អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​​ប្រឈម​នឹង​​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដោយ​សារ​តែ​សុខភាព​ទ្រុឌទ្រោម​ និង​កង្វះ​អាហារូបត្ថម្ភ​ ដែល​អាច​នាំ​ឲ្យ​យើង​ងាយ​​វិវដ្ត​ទៅ​ជា​ការ​ឆ្លង​មេរោគ​។ ចំណែក​ឯ​​ជំងឺ​រលាក​សួត ក៏​អាច​​នាំ​ឲ្យ​កើត​ជា​អាប់សែ​សួត​ដែល​បង្ក​ដោយ​មេរោគដូច​គ្នា​។ អាប់សែ​សួត​​បង្ក​ឡើង​ដោយ​កត្តា​ផ្សេង​ៗ​ ចំពោះ​អាប់សែ​ប្រភេទ​​នេះ កើត​ឡើង​ដោយ​កត្តា​ផ្សេង​ៗ​​ក្រៅ​ពី​ការ​ឆ្លង​មេរោគ​​​ ដែល​ចាប់ផ្ដើម​ពី​ខាង​ក្នុង​សួត​តែ​ម្ដង​។ មូលហេតុ​បង្ក​មាន​ដូច​ជា៖​ ស្ទះ​ផ្លូវ​ដង្ហើម​ធំ​ៗ​នៅ​ក្នុង​សួត ជំងឺ​ដែល​កើត​ឡើង​រួម​គ្នា​នៅ​ក្នុង​សួត […]


បញ្ហាសួតផ្សេងទៀត

អាហារ​សម្រាប់អ្នក​​មាន​បញ្ហា​​សួតគួរ​ញាំ​ និង​គួរ​ជៀស​វាង

គ្នា​យើង​ដែល​មាន​បញ្ហា​សុខភាព​សួត​ខ្សោយ​គួរ​តែ​ចាប់​​អារម្មណ៍​អំពី​របប​អាហារ​ដែល​កំពុង​តែ​ញាំ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ដិត​ដល់​។ ពពួក​ផ្លែ​ឈើ បន្លែ ទឹកដោះ​គោ​ និង​គ្រឿង​ផ្សំក្នុង​អាហារ​​មួយ​ចំនួន​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​សួត​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​របប​អាហារ​សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​សុខភាព​សួត​គួរ​តែ​ញាំ ​និង​មិន​គួរ​ញាំ៖ ១.អាហារ​ល្អ​សម្រាប់​សុខភាព​សួត ផ្លែ​ប៉ោម៖ ផ្លែ​ប៉ោម​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម quercetin ។ ផ្លែ​ប៉ោម​​​អាច​ជួយ​សម្រួល​អាការៈ​ជំងឺ​សួត​ហើយ​ថែម​ទាំង​កាត់​បន្ថយ​ការ​ខូច​ខាត​សួត​ដែល​បណ្ដាល​មក​ពី​ការ​ជក់​បារីផង​។ គ្នា​យើង​ដែល​ញ៉ាំ​ផ្លែ​ប៉ោម ៥ ផ្លែ​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​ ក៏​ជួយ​កាត់​បន្ថយ​ការ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជាជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ ផង​ដែរ។ មើម​ឆៃថាវក្រហម៖មើម​ឆៃថាវ​ក្រហម​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​មុខ​ងារ​សួត បញ្ចុះ​សម្ពាធ​ឈាម​ និង​បង្កើន​ការ​ស្រូប​យក​អុកស៊ីសែន​ផង​ដែរ។ ការណ៍​នេះ​ក៏​ដោយ​សារ​តែ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​​ជួយ​លើក​កម្ពស់​សុខភាព​សួត​ដូច​ជា​ម៉ាញេស្យូម​ និង​ប៉ូតាស្យូម។ ផ្លែ​ល្ពៅ៖ ផ្លែ​ល្ពៅ​គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ carotenoids ដែល​មាន​ទំនាក់​ទំនង​ល្អ​​នឹង​មុខ​ងារ​សួត។ សារធាតុ​Carotenoids ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប្រឆាំង​ពី​ការ​រលាក​ផង​ដែរ។ ផ្លែ​ប៉េងប៉ោះ៖ គឺ​ជា​ប្រភព​បន្លែ​​សម្បូរ​ដោយ​សារធាតុ lycopene និង​​សារធាតុ​carotenoid ដែលជួយ​​ឱ្យ​មុខ​ងារ​សួត​ប្រសើរ​ឡើង​ ហើយ​​ក៏​ជួយ​កាត់​បន្ថយ​អាការៈ​​នៃ​ជំងឺ​សួត​ និង​ការ​រលាក​ផ្លូវ​ដង្ហើម។ បន្លែ​បៃតង៖ ដូច​ជា​ស្ពៃ​តឿ ផ្ទី​ និង​ខាត់​ណា ​ជា​ប្រភព​បន្លែ​ដែល​សម្បូរ​ដោយ carotenoids ជាតិ​ដែក ប៉ូតាស្យូម កាល់ស្យូម​និង​វីតាមីន។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​មាន​ឥទ្ធិពល​ប្រឆាំង​ការ​រលាក​ និង​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​សួត​ និង​ជួយ​សុខភាព​ទូ​ទៅ។ ២.អាហារ​​គួរ​ជៀស​វាង​ប្រសិន​បើ​គ្នា​យើង​មាន​បញ្ហា​សួត អាហារ​ប្រៃ៖ សូដ្យូម​ ឬ​អំបិល អាច​បង្ក​ឲ្យ​ចាល់​សារធាតុ​រាវ​ក្នុង​រាង​កាយ ដែល​អាច​នាំ​ឲ្យ​អ្នក​ជំងឺ​សួត​ឆាប់​ហត់​។ អ្នកមាន​ជំងឺ​សួត​គួរ​កម្រិត​ការ​ញ៉ាំអំបិល​ មិន​ត្រូវ​លើស​ពី​៣០០ មីលី​ក្រាម​ក្នុង​មួយ​ពេល​ទេ។ ដូច​គ្នា​ដែរ គួរ​ពិនិត្យ​ស្លាក​សញ្ញា​រាយ​មុខគ្រឿង​ផ្សំ​លើ​ផលិត​ផល​ដែល​យើង​ទិញ​ញ៉ាំ ដើម្បី​ដឹង​ច្បាស់​ថា​មិន​មាន​អំបិល​ច្រើន​។​ ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ៖ ផលិត​ផល​ទាំង​នេះ​ធ្វើ​ឲ្យ​រាង​កាយ​បង្កើន​បរិមាណ​ស្លេស្ម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ