ផ្ដាសាយធម្មតា

ជំងឺ​ផ្ដាសាយធម្មតា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺផ្ដាសាយធម្មតា​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ផ្ដាសាយធម្មតា

អាហារ ៨ ប្រភេទគួរចៀសវាងពេលផ្តាសាយ

អាហារមួយចំនួនអាចជួយឱ្យយើងឆាប់ជាពីជំងឺផ្តាសាយ​ តែក៏មានអាហារមួយចំនួន​ដែល​ធ្វើ​ឱ្យ​ជំងឺ​ផ្តាសាយកាន់តែធ្ងន់ធ្ងរដែរ។ តើយើងគួរចៀសវាងអាហារណា​ខ្លះពេលផ្តាសាយ​កុំឱ្យសភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ?​​ ពេលផ្តាសាយ​ យើងនឹងមានអាការៈដូចជា ហៀរសម្បោរ តឹងច្រមុះ ឈឺក ក្អក កណ្តាស់ ឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។ ពេល​ផ្ដាសាយ​យើងគួរចៀសវាងអាហារមួយ​ចំនួន​។ ១. អាហារ ឬភេជ្ជៈផ្អែមៗ លោកវេជ្ជបណ្ឌិត Irvin Sulapas សាស្រ្តាចារ្យវេជ្ជសាស្ត្រផ្នែកកីឡានៃដេប៉ាតឺម៉ង់ Family & Community​ Medicine នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋតិចសាស់​បាន​លើកឡើងថា ការមានជាតិស្ករច្រើនក្នុងឈាមអា​ចរារាំងកោសិកា​ឈាមស​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស ឬមេរោគ ព្រមទាំងអាចបង្កើនចំណែកស៊ីតូប្លាស (cytokines) ដែលបង្កឱ្យមានការ​រលាក​នៅ​ក្នុង​ខ្លួន។ ២. ភេជ្ជៈមានមានជាតិកាហ្វេអ៊ីន ភេជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូច កាកាវ សូកូឡា ជាដើមអាច​ធ្វើឱ្យ​រាងកាយ​កាន់តែខ្សោះជាតិទឹក ព្រោះជាតិកាហ្វេអ៊ីន​​ជា​សារជាតិ​បញ្ចុះទឹកនោម។ ជាលទ្ធផល អាច​ធ្វើ​ឲ្យ​យើងឡើងស្លេស្មកាន់តែច្រើន ស្ងួតក និងពិបាកដកដង្ហើម។ ម្យ៉ាងទៀត ភេជ្ជៈទាំងនេះមានជាតិស្ករខ្ពស់ដែលបណ្តាលឱ្យរាងកាយយើងរលាកកាន់តែខ្លាំង។ ៣. អាហារមានជាតិខ្លាញ់ច្រើន អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ក្រក សាច់ជាប់ខ្លាញ់ ឬ អាហារមានប័រ​ច្រើន​ជាដើម​អាចបង្កឱ្យមានការរលាក ធ្វើឱ្យឡើងស្លេស្មច្រើន និងពិបាកក្នុងការរំលាយ។ ចង់ស្វែងយល់បន្ថែមពីបញ្ហាសុខភាពក្រពះពោះវៀន […]

ស្វែងរក ផ្ដាសាយធម្មតា

ផ្ដាសាយធម្មតា

ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ

ពេល​កើត​ផ្តាសាយ​ម្តងៗ ទាំង​យើង​ទាំង​គេ​តែង​តែ​ទិញថ្នាំ ឬ​ផ្សំ​ថ្នាំ​លេប ក្នុង​នោះក៏​អាច​មាន​ថ្នាំ​ពពួក​ថ្នាំ​ផ្សះ (Antibiotic) ដែរ។ តើ​ការ​ប្រើ​ថ្នាំ​ផ្សះដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​ត្រឹម​ត្រូវទេ? ហេតុអ្វី?​ ផ្តាសាយ​បង្ក​ឡើង​ដោយ​សារវីរុស មិនមែន​បាក់តេរីនោះ​ទេ ដូច្នេះ​ការ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​ផ្តាសាយ មិន​អាច​សម្លាប់​ពពួកវីរុស​បាន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី សេត ច័ន្ទកក្កដា បង្រៀន​នៅ​សាកល​វិទ្យាល័យអន្តរជាតិ មុខវិជ្ជា Pharmacognogy និង Toxicology ។ ពពួកថ្នាំផ្សះ ប្រើ​ថ្នាំ​​ផ្សះ​​ព្យាបាល​ផ្តាសាយ​ប៉ះពាល់​អីខ្លះ? ប្រើថ្នាំមិនត្រូវ ច្បាស់ជាជំងឺផ្តាសាយមិន​ជានោះទេ ហើយ​​អ្នក​​ជំងឺ​​ថែម​​ជួប​បញ្ហា​សុខភាព​ជាច្រើន​ទៀត។ បង្កើន​​ឱកាស​មេរោគ​ស៊ាំ​ជាមួយ​ថ្នាំផ្សះ​នៅ​ពេល​ក្រោយ ដែល​ធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាល​ថ្នាំផ្សះ​ទៅ​លើ​មេរោគ​​នេះ​ត្រូវ​​បាន​​កាត់​​បន្ថយ​ ដែល​​តម្រូវ​​ឲ្យ​​បន្ថែម​​កម្រិត​​ថ្នាំ ឬ​ផ្លាស់​ប្ដូរ​​ទៅ​​ប្រើ​​ពពួក​​ថ្នាំ​ផ្សះ​​ផ្សេង​​ទៀត ដែល​សកម្មភាព​នេះ​ហៅ​ថា​ Resistance។ ខ្សោយប្រព័ន្ធការពាររាងកាយ បង្កជាជំងឺផ្សេងទៀត អ្នកជំងឺ​ត្រូវសម្រាកពេទ្យយូរ ចំណាយថវិកាកាន់តែច្រើន។ ខូច​ភ្នាសពោះវៀន បំផ្លាញបាក់តេរីល្អក្នុងពោះវៀន បើប្រើ​ថ្នាំ​ផ្សះ​រយៈពេលយូរ។ ការប្រើថ្នាំផ្សះដើម្បីព្យាបាលផ្តាសាយសុទ្ធតែមិនត្រឹមត្រូវទាំងអស់មែនទេ? មិនពិតទេ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថា ជំងឺផ្តាសាយបានរាលដាល ឲ្យមានរលាកបំពង់កដែល​បង្កដោយមេរោគ នោះគ្រូពេទ្យនឹងឲ្យប្រើថ្នាំផ្សះបាន។


ផ្ដាសាយធម្មតា

ឈឺផ្ដាសាយធម្មតាក៏ដោយ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យហើយ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ជឿ​ថាគ្នា​យើង​មួយ​ចំនួន​ធំ​ដែល​កើត​ផ្ដាសាយ​ចាត់​ទុក​ថា វា​ជា​រឿង​ធម្មតា អ្នក​ណាៗ​ក៏​កើត​ជំងឺ​នេះដែរ មិន​ថា​ក្មេង ឬ​ចាស់​ទេ។ ភាគ​ច្រើន​ពេល​ផ្ដាសាយ យើង​មិន​សូវ​ទៅ​ខ្វាយ​ខ្វល់​រក​ពេទ្យ​ពិនិត្យ​ទេ គ្រាន់​តែ​ទិញ​ថ្នាំ​ញ៉ាំ​ទៅ​ក៏​ជា​ដែរ ប៉ុន្តែ​បើ​យើង​ផ្ដាសាយ​ដល់​កម្រិត​នេះ​ហើយ ទុក​ចោល​យូរ​មិន​បាន​ទេ។ ជំងឺ​ផ្ដាសាយ អាច​កើត​ឡើង​នៅ​ពេល​យើង​ប៉ះ​ពាល់​ត្រូវ​វីរ៉ុស​ផ្ដាសាយ ដែល​មាន​រាប់​ម៉ឺន​ប្រភេទ ប៉ុន្តែ​វីរុស​បង្ក​ពេទ្យ​តែង​ប្រទះ​ឃើញ​ច្រើន​ជាង​គេ​នោះ​គឺ Rhinoviruses ឬ​ត្រូវ​ឆ្លង​ដោយ​វីរុស​ផ្ដាសាយ​ធំ​តែ​ម្ដង។ ធម្មតា យើង​អាច​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្ដាសាយ​ក្នុង​រយៈ​ពេល​ ៧-១០ថ្ងៃ។នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ផ្ទុយ​ទៅ​វិញ បើ​សិន​ឈឺ​ហួស​ ១០​ ថ្ងៃ​ហើយ នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​ទៀត គួរ​ទៅ​ជួប​គ្រូពេទ្យ​ហើយ​ដែល​ភាគ​ច្រើន​រោគ​សញ្ញា​សម្គាល់​មាន​៖ ចំពោះ​មនុស្ស​ធំ៖ - គ្រុន​ក្ដៅ​ខ្លាំង (លើស​៣៨.៥អង្សារសេ) - ក្ដៅ​ខ្លួន​លើស​៥​ថ្ងៃ ឬ​បាត់​ទៅ​វិញ​ម្ដង​ហើយ តែ​ក្ដៅ​ខ្លួន​ម្ដង​ទៀត - ដក​ដង្ហើម​ខ្លីៗ - ដក​ដង្ហើម​ឮ​សូរ​សំឡេង - ឈឺ​ក ឬ​ឈឺ​ក្បាល​ខ្លាំង ចំពោះ​កុមារ - ក្ដៅ​ខ្លួន ៣៨អង្សារសេ - កម្ដៅ​ឡើង ឬ​កម្ដៅ​នៅ​ថេរ រយៈ​ពេល​ពីរ​ថ្ងៃ​ឡើង​ទៅ (កម្ដៅ​មិន​ស្រក​ចុះ) - ដក​ដង្ហើម​ឮ​សូរ​សំឡេង - ឈឺត្រចៀក - មួរ​មៅ​ច្រើន - សន្លឹម​ៗ ឬ​មិន​ចង់​ញ៉ាំ​ចំណី​អាហារ - រោគ​សញ្ញា​មិន​ធូរ​ស្បើយ […]


ផ្ដាសាយធម្មតា

កំពុងទឹក​ជំនន់​ផង គួរ​ញ៉ាំអាហារ​ប្រភេទនេះដើម្បី​រាងកាយ​រឹងមាំប្រឆាំងរោគឆ្លង​ផ្សេងៗ

ពេល​នេះ​យើង​កំពុង​ប្រ​ឈម​នឹង​គ្រោះ​ទឹក​ជំនន់ បងប្អូន​យើងត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ការ​ពារ​ខ្លួនពី​ជំងឺ​ឆ្លង​នានា​ក្នុង​ពេល​ និង​ក្រោយ​ពេក​ទឹក​ជំនន់។ ដើម្បី​ឲ្យ​រាងកាយ​យើងមាន​សុខភាព​ល្អ យើង​គួរ​ជ្រើស​រើស​អាហារ​ប្រភេទ​នេះញ៉ាំ បើ​អាច​ទៅ​រួច ដើម្បី​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹង​មាំ ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​បាន។​ តើគួរមាន​អ្វី​ខ្លះ​ក្នុង​របបអាហារ? សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​មាន​៖ Beta-carotene: រាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ជា​វីតាមីន A ដែល​ជា​សារធាតុ​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជាតិពុល និង​មេរោគឈ្លានពាន​ផ្សេងទៀត។ ផ្លែឈើ និង​បន្លែ​មាន​សារធាតុ Beta-caroteneមាន​ដំឡូងជ្វា ការ៉ុត ផ្លែស្វាយ ស្ពៃ​ពួយឡេង ផ្កាខាត់ណាខៀវ និង​ផ្លែ​ត្រសក់ផ្អែម។ វីតាមីន C៖ វីតាមីន​នេះ​ជួយ​រាងកាយ​ក្នុង​ការ​កំណត់​ថា​តើ​ការពារ​បែប​ណា​ដែល​រាងកាយ​ត្រូវ​ការ។ យើង​​​អាច​ទទួល​បាន​វីតាមីន C ​ពី​អាហារ​ទាំង​នេះ​រួមមាន​ផ្លែ​ក្រូច ក្រូចថ្លុង គីវី ស្ត្របឺរី ម្ទេសប្លោក​ក្រហមនិងបៃតង ផ្កាខាត់ណាខៀវ ស្ពៃក្ដោប និង​ផ្កាខាត់ណា។ វីតាមីន D៖ ការ​ខ្វះ​វីតាមីន D អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ និង​មាន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស។ ប្រភព​វីតាមីន D មាន​ត្រី​សាល់ម៉ុន ត្រី​សាឌីន ស៊ុត ទឹកដោះគោ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ តៅហ៊ូ និង​ផ្សិត។ ស័ង្កសី៖ ស័ង្កសី​ជួយ​កោសិកា​ក្នុង​ប្រព័ន្ធភាពស៊ាំ​ឲ្យ​លូតលាស់ និង​មាន​ភាព​ខុសគ្នា។ អាហារ​មាន​ជាតិ​ស័ង្កសី​មាន​សណ្ដែក តៅហ៊ូ cereals គ្រាប់​ធញ្ញជាតិ អយស្ទើរ ក្តាម បង្កង សាច់គោ សាច់ជ្រូក និង​យាអ៊ួ។ ប្រូតេអ៊ីន៖ ប្រូតេអ៊ីន​សំខាន់​សម្រាប់​ការ​បង្កើត​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ និង​អង់ទីករ រួមទាំង​ជួយ​ប្រព័ន្ធភាពស៊ាំ​ក្នុង​ការ​ដំណើរ​ការ​ទៀត​ផង។ ប្រូតេអ៊ីន​អាច​បាន​ពី​សាច់​សត្វ និង​បន្លែ​រួម​មាន​សាច់ត្រី […]


ផ្ដាសាយធម្មតា

មិនចង់ឲ្យផ្តាសាយធំយាយី ឬឆាប់ជា ត្រូវដឹងពីចំណុចសំខាន់ទាំងនេះ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! កើត​ជំងឺ​ផ្តាសាយ​ធម្មតា​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ តែ​បើ​ឆ្លង​ផ្តាសាយ​ធំ​វិញ អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​ច្រើន។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ អំពី​ជំងឺ​ផ្តាសាយ​ធំ ដែល​ចេញ​ដោយមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC)។ ១. អ្វី​ទៅ​ជា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ? ជំងឺ​ផ្តាសាយ​ធំ ( Influenza A) បណ្តាល​មក​ពី​វីរុស Influenza និង​ជា​ជំងឺ​ឆ្លង​តាម​រដូវ​កាល ភាគ​ច្រើន​កើត​ឡើង​នៅ​រដូវ​ភ្លៀង ដែល​វីរុស​ងាយ​នឹង​លូត​លាស់។ ២. អ្នក​ណា​ខ្លះ​​ងាយ​ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ? ជំងឺ​គ្រុន​ផ្តាសាយ​ធំ​អាច​ឆ្លង​លើ​មនុស្ស​គ្រប់​វ័យ ទោះ​ជា​មាន​សុខភាព​ល្អ​ក្តី ប៉ុន្តែ​អ្នក​ប្រឈម​ខ្លាំង​ជាង​គេ មាន​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​អាយុ​ក្រោម ៥ឆ្នាំ មនុស្ស​ចាស់​អាយុ​ចាប់ពី ៦៥ឆ្នាំ​ឡើង មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ស្រាប់ ដូចជា អ្នក​ជំងឺ​ហឺត បេះដូង លើស​ឈាម ទឹកនោម​ផ្អែម ជាដើម។ ៣. រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយធំ មាន​អ្វីខ្លះ? រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ អាច​ប្រែ​ប្រួល​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត ដោយ​អ្នក​កើត​ផ្តាសាយ​ធំ​ ច្រើនតែ​មាន​សញ្ញា​ខ្លះ ឬ​ទាំង​អស់​ក្នុង​ចំណោម​នេះ។ - ក្តៅខ្លួន - ឈឺក្បាល - ឈឺសាច់ដុំ និងខ្លួនប្រាណ - ឈឺបំពង់ក - ក្អក - អស់កម្លាំង - ល្ហិតល្ហៃ - ហៀរសម្បោរ […]


ផ្ដាសាយធម្មតា

ប្រព័ន្ធ​ភាពស៊ាំចុះខ្សោយ​ហើយ បើ​ឃើញ​សញ្ញាទាំង ៤ នេះ

គ្នា​យើង​ធ្លាប់​ឆ្ងល់ទេ​ម៉េច​បានជា​ពេល​ខ្លះ​ចេះ​តែ​ផ្ដាសាយ​ ឬ​រាករូស​ញឹកញាប់? បើ​សិន​ជា​យើង​ឧស្សាហ៍​មាន​អាការៈ​ទាំង​នេះ យើង​ប្រហែល​ជា​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ​ហើយ​។ ខាង​ក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​គ្នា​យើង​គួរ​ដឹង។ ១. របួស​មិន​ងាយ​ជា​សះស្បើយ ពេល​យើង​មុត​ដៃ មុត​ជើង ឬ​មាន​របួស​ដោយ​ប្រការ​មួយ​ចំ​នួន​ផ្សេង​ទៀត ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​នឹង​ចេញ​ធ្វើ​ការ​ភ្លាមៗ​ដែរ។ ពេល​មុត ឬ​មាន​របួស ដំណើរ​ការ​ប្រ​ឆាំង​ការ​ឆ្លង​មេរោគ​នឹង​ចាប់​ផ្ដើមដោយ​​កោសិកាឈាម​សចេញ​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ហើយ​ឈាម​ក្រ​ហម​វិញ​ជួយ​បង្កើត​ជាលិកា​ថ្មី។ ប៉ុន្តែ​បើ​យើង​មាន​បញ្ហា​ប្រ​ព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ​វិញ ដំណើរ​ការ​ទាំង​នេះ​នឹង​ត្រូវ​ស៊ីពេល​យូរ នាំឲ្យ​របួស​របស់​យើង​មិន​ងាយ​ជា​សះស្បើយ​នោះ​ទេ។ ចំណាំ៖ បើ​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ នោះ​នឹង​នាំឲ្យ​ចរន្តឈាម​ដើរ​មិន​បាន​ល្អ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ជាដើម។ ករណី​បែប​នេះ​យើង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ២. ឧស្សាហ៍​ឆ្លង​រោគ​នៅ​ច្រមុះ និង​ត្រចៀក គ្នា​យើង​អាច​ចំណាំ​មើល​ថា​តើ​យើង​មាន​ឆ្លង​រោគ​នៅ​ត្រចៀក ឬ​ច្រមុះ​ញឹក​ញាប់​ឬទេ បើ​មាន​ច្រើនជាង​៣ទៅ​៤​ដង​ក្នុង​មួយ​ឆ្នាំ នោះ​អាច​ថា​យើង​កំពុង​មាន​បញ្ហា​ប្រ​ព័ន្ធ​ភាព​ស៊ាំធ្លាក់ចុះ​ហើយ​។ ដូច​គ្នា​ដែរ បើ​យើង​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ក៏​ត្រូវ​ប្រើ​ឆ្នាំ​ផ្សះ​លើសពី​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ក៏​អាច​ថា​យើង​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដូច​គ្នា។​ ចំណាំ៖ បើ​យើង​មាន​បញ្ហា​បែប​នេះ​គួរ​ទៅជួប​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​អាលែកហ្ស៊ី និង​ប្រ​ព័ន្ធ​ភាពស៊ាំ ដោយ​គ្រូពេទ្យ​អាច​ជួយ​យើង​អំពី​បញ្ហា​នេះ​បាន។ ៣. ផ្ដាសាយ​ញឹកញាប់ ​ទោះ​បីជា​ជំងឺ​ផ្ដាសាយ​អាច​មើល​ទៅ​ដូច​ជាមិន​សូវ​ធ្ងន់​ធ្ងរ ដូច​ការ​ឆ្លងរោគ​ដែលបាន​រៀបរាប់​ក្នុង​​ចំណុច​ខាង​លើ តែ​វា​ក៏​រំខាន​យើង​ខ្លាំង​ណាស់​ដែរ។ បើ​យើង​តែ​ងជួប​បញ្ហា​នេះ​ អាច​ថា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​កំពុង​ចុះ​ខ្សោយ​ដែរ​ហើយ។ ចំណាំ៖ ការ​ជួប​បញ្ហា​ឆ្លង​រោគ​នេះ​ញឹកញាប់​អាច​មកពី​យើង​ខ្វះ​វីតាមីន D ហើយ ដែល​នេះ​យើង​ត្រូវ​បំពេញ​វីតាមីន​ D ដល់​រាង​កាយ ហើយ​យក​ល្អ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹងថា​គួរ​ទទួល​បាន​វីតាមីន​D ពី​ប្រភពណា​ល្អ​។ ៤. ឧស្សាហ៍រាករូស ឬ​ទល់លាមក បើ​គ្នា​យើង​ជួប​បញ្ហា​រាក ឬទល់​លាមក​ញឹកញាប់ វា​អាចជា​សញ្ញា​មួយ​បញ្ជាក់ថា​យើង​កំពុង​ជួប​បញ្ហា​ប្រ​ព័ន្ធ​ភាពស៊ាំ ចុះ​ខ្សោយ។ បញ្ហា​នេះ អាច​បង្ក​ឡើង​ដោយ​សារតែ​យើង​ស្ត្រេស​ច្រើ​ន​ពេក ព្រោះ​ថា​បញ្ហា​ស្រ្តេស […]


ផ្ដាសាយធម្មតា

ផ្តាសាយធំឆ្លងលឿន ខណៈរោគសញ្ញាស្រដៀងនឹង COVID-19 ដែរ

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ករណី​ឆ្លង​ផ្តាសាយ​ធំ​បន្ត​បន្ទាប់ ដោយ​ឆ្លង​ពីមនុស្សម្នាក់ទៅមនុស្សទៀតលឿនបំផុត។ ចំពោះ​អាការៈ​ជំងឺ និង​រោគ​សញ្ញា​ផ្តាសាយ​ធំ​វិញ ស្រដៀង​នឹង​ជំងឺ COVID-19 ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​ផ្តាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ហើយ​រោគ​សញ្ញា​រួម​មាន ក្តៅខ្លួន ក្អក ឈឺក ហៀរសម្បោរ តឹងច្រមុះ ព្រឺរងារ អស់កម្លាំង ឈឺក្បាល ឈឺខ្លួន។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អ្នក​ដែល​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​ផ្តាស្តាយធំ រួម​មាន ស្ត្រីពពោះ ក្មេង​អាយុ​ក្រោម ៥ឆ្នាំ មនុស្សចាស់ វ័យ៦៥ឆ្នាំ​ឡើយ មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ដូចជា អេដស៍ ហឺត បេះដូង សួត និង​ជំងឺ​ទឹកនោម​ផ្អែម។ ខណៈ​ជំងឺ​ផ្តាសាយ​ធំ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត​បាន​យ៉ាង​លឿន តាម​រយៈ​ការ​ក្អក ឬ​កណ្តាស់​នោះ ដូចគ្នា​នឹង​ជំងឺ COVID-19 ដែរ ដូច្នេះ​ការ​បង្ការ​ការ​ចម្លង មាន​តែ​ការ​ធ្វើ​អនាម័យ ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ការពារ នៅ​ពេល​ក្អក ឬ​កណ្តាស់​ត្រូវ​ប្រើ​កន្សែង ឬ​ក្រដាស​មក​ខ្ទប់​ច្រមុះ និង​មាត់។ ចំពោះ​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយ​អាការៈ​ជំងឺ​នេះ​នឹង​ធូរស្បើយ​វិញ​ក្នុ​ងរយៈពេល […]


ផ្ដាសាយធម្មតា

ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​អាច​ច្រឡំ​អាការៈ​អាលែកហ្ស៊ី ជាមួយ​នឹង​អាការៈ​ផ្ដាសាយ​ធម្មតា។ ការ​យល់​ច្រឡំ​​នេះ​ក៏​មិន​ប្លែក​អ្វីដែរ ព្រោះថា​អាការៈ​នៃ​បញ្ហា​ទាំងពីរ​នេះ​គឺ​​ស្រដៀង​គ្នា​​ច្រើន​ចំណុច​គួរ​សម​ដែរ។ ដើម្បី​បាន​ដឹង​ច្បាស់​ថា​យើង​មាន​កើត​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ធម្មតា​នោះ យើង​គួរ​ស្វែង​យល់​ពី​អ្វី​ទៅ​ជា​អាការៈ​ផ្ដាសាយ និង​អ្វី​ជា​អាការៈ​ប្រតិកម្ម​អាលែកហ្ស៊ី​ជា​មុន​សិន។​​​​ អ្វី​ទៅ​ជា​ជំងឺ​ផ្ដាសាយ? ផ្ដាសាយ​គឺ​ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស។ ជំងឺ​នេះ​ច្រើន​កើត​មាន​ទូទៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ចំពោះ​រោគ​សញ្ញា​ទូទៅ​ជំងឺ​ផ្ដាសាយ​​មាន​ដូច​ជា គ្រុន​ក្ដៅ ក្អក ក្រហម​ភ្នែក ឈឺ​បំពង់​ក តឹង​ច្រមុះ ហៀរ​សំបោរ និង​មិន​ឃ្លាន​អាហារ​ជា​ដើម។ ជំងឺ​​នេះ​​ក៏​​អាច​​កើត​មាន​​គ្រប់​​រដូវ ប៉ុន្តែ​ករណី​កើត​មាន​ភាគ​ច្រើន​គឺ​នៅ​រដូវ​ភ្លៀង។ វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​គឺ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ករណី​​ជំងឺ​​ផ្ដាសាយ​ភាគ​​ច្រើន​​បង្ក​​ដោយ វីរុស Rhinoviruses។ ជំងឺ​នេះ​ហាក់​ដូច​ជា​មិន​ធ្ងន់​ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​សុខភាព​ល្អ​ធម្មតា​នោះ​ទេ ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ជំងឺ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​សុខភាព ជា​ពិសេស​​មនុស្ស​​វ័យ​​ចំណាស់ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​​ខ្សោយ ក្មេង​តូច និង​ទារក។ ភាព​ខុស​គ្នា​រវាង​អាលែកហ្ស៊ី​តាម​រដូវ​កាល និង​ជំងឺ​ផ្ដាសាយ ជា​ការ​ពិត​ទៅ​ហាក់​ដូច​ជា​មាន​ការ​លំបាក​បន្តិច​​ក្នុង​ការ​បែង​ចែក​ថា​យើង ឬ​នរណា​ម្នាក់​កំពុង​មាន​​ជំងឺ​ផ្ដាសាយ ឬ​ក៏​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ច្រមុះ ព្រោះ​ថា​បញ្ហា​​សុខ​ភាព​​ទាំង​ពីរ​នេះ ​គឺ​ស្រដៀង​គ្នា​ខ្លាំង​សឹង​តែ​មិន​អាច​បែងចែក​បាន។ ថ្វីដ្បិត​តែ​អារៈ​របស់​​អាលែកហ្ស៊ី និង​​ផ្តាសាយ​​មាន​លក្ខណៈ​ស្រដៀងគ្នា​មែន តែ​បើ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​យើង​នៅ​តែ​អាច​រក​ឃើញ​ពី​​ចំណុច​ខុស​គ្នា​មួយ​ចំនួន​។ យើង​អាច​​ចាប់​​ផ្ដើម​​ពិនិត្យ​បែប​​នេះ​​ថា បើ​យើង​​មាន​ជំងឺ​ផ្ដាសាយ ហើយ​កើត​មាន​នៅ​ពេល​ដដែលៗ​រៀង​រាល់​ឆ្នាំ នោះ​ប្រហែល​ជា​យើង​​​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅវិញ​ទេ។ ដូច​ដែល​រៀប​រាប់​ខាង​លើ ជំងឺ​ផ្ដាសាយ​គឺ​បង្ក​ឡើង​ដោយ​វីរុស ប៉ុន្តែ​បញ្ហា​អាលែកហ្ស៊ី​វិញ គឺ​បង្ក​ឡើង​ដោយ​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​​ប្រឆាំង​​នឹង​​អាលែកហ្ស៊ែន (សារធាតុ​ដែល​បង្ក​ឲ្យ​​ជា​អាលែកហ្ស៊ី​ដូច​ជា​លម្អង​ផ្កា ឬ​សារធាតុ​គីមី​ជា​ដើម)។​ ចំពោះ​ការ​ព្យាបាល​វិញ ជំងឺ​ផ្ដាសាយ​គឺ​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​សម្រាក​ឲ្យបាន​គ្រប់​គ្រាន់ ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​ពេទ្យ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​ដូច​ជា​ថ្នាំ​បំបាត់​ស្លេស្ម​ជា​ដើម។ ជា​ទូទៅ​ជំងឺ​ផ្ដាសាយ​នឹង​ជា​ទៅ​វិញ​ពី​៣​ទៅ​១០ថ្ងៃ ទោះ​បី​ជា​មាន​ករណី​ខ្លះ​អាច​យូរ​រហូត​ដល់​២ ទៅ​៣សប្ដាហ៍​ទៀត​ផង។ រី​ឯ​ការ​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​តាម​រដូវ​កាល​វិញ អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា ឬ​ក៏​អាច​ត្រូវ​ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​អ៊ីស្តាមីន (Antihistamines) […]


ផ្ដាសាយធម្មតា

តើយើងអាចឆ្លងវីរុសផ្ដាសាយពីរក្នុងពេលតែមួយទេ?

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​​នៅ​ពេល​ឆ្លង​វីរុស​​ផ្ដាសាយ ​យើងនៅតែ​អាច​ឆ្លង​វីរុស​​ផ្ដាសាយ​បន្ថែម​មួយ​ប្រភេទ​ទៀត​​ក្នុង​ពេល​តែ​មួយ​បាន ទោះ​បី​ជា​នេះ​ជា​ករណី​កម្រ​ក៏​ដោយ ។ ក្នុង​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អ្នក​ដែល​ឆ្លង​វីរុស rhinovirus (ដែល​ជា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​តែង​ជួប​ប្រទះ) ឬ​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​អាច​នឹង​ឆ្លង​វីរុស​ទី​២​ក្នុង​ពេល​តែ​មួយ​។ ការ​ឆ្លង​វីរុស​២​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ជាង​ពេល​ឆ្លង​តែ​វីរុស​មួយ​ប្រភេទ ប៉ុន្តែ​ពេលខ្លះ​យើង​​មិន​មាន​អាការៈ​ខុស​ប្លែក​​​ពី​ពេល​យើង​ឆ្លង​វីរុស​ផ្ដាសាយ​តែ​មួយប្រភេទ​ដែរ។ អ្នក​ជំនាញ​ផ្នែក​វីរុស លោក Lance Stewart បាន​លើក​ឡើង​ថា​អាការៈ​ដែល​យើង​ជួប​ប្រទះ​អាច​មក​ពី​វីរុស​ដែល​យើង​ឆ្លង​បញ្ចូល​គ្នា។ បើ​យើង​ឆ្លង​វីរុស Rhinovirus ពីរ​ក្នុង​ពេល​តែ​មួយ យើង​អាច​នឹង​មិន​មាន​អាការៈ​ខុស​ប្លែក​ទេ​ព្រោះ​វីរុស​ទាំង​ពីរ​នេះ​បង្ក​រោគសញ្ញា​ស្រដៀង​គ្នា។ ដោយឡែក បើ​យើង​ឆ្លង​វីរុស​ផ្ដាសាយ​ធម្មតា ហើយ​ឆ្លង​វីរុស​ផ្ដាសាយ​ធំ​ទៀត​នោះ​ យើង​អាច​នឹង​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ។ លោកស្រីវេជ្ជបណ្ឌិត Amanda Porro ប្រធាន​ផ្នែក​ជំងឺ​កុមារ​នៅ​មន្ទីរ​កុមារ Nicklaus ក្នុង​ទីក្រុង​ Miami ក៏​បាន​និយាយ​ថា​ការ​ឆ្លង​មេរោគ​មួយ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ចុះ​ខ្សោយ​ និង​ងាយ​ឆ្លង​មេរោគ​មួយ​ទៀត​។ ដូចនេះ​ខណៈ​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ប្រឆាំង​នឹង​មេរោគ​មួយ​ទៀត ​មេរោគ​មួយ​ទៀត​អាច​នឹង​ជ្រៀត​ចូល។ យ៉ាងណាមិញ នេះ​អាស្រ័យ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ម្នាក់ៗដែរ​។ ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​មិន​មាន​ឆ្លង​មេរោគ​ទី២​នៅ​ពេល​យើង​មាន​វីរុស​មួយ​ប្រភេទ​ក្នុង​ខ្លួន​ នេះ​មក​ពី​នៅ​ពេល​ឆ្លង​មេរោគ​អ្វី​មួយ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​គឺ​មាន​ភាព​សកម្ម​ខ្លាំង​ដើម្បី​ប្រឆាំង​នឹង​មេរោគ​នោះ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​កម្ចាត់​មេរោគ​ទី​២​ដែល​ជ្រៀត​ចូល​។ មួយ​វិញ​ទៀត អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​មិន​មែន​មក​ពី​ចំនួន​វីរុស​ដែល​យើង​មាន​ក្នុង​ខ្លួន​ទេ ប៉ុន្តែ​អាច​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ គ្នាយើង​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​អាច​នឹង​បង្ក​ឲ្យ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង ព្រោះ​រាងកាយ​ប្រឹង​​បញ្ចេញ​អង់ទីករ​កម្ចាត់​វីរុស​ទាំង​នោះ។ ចំណែក​ឯ​គ្នាយើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​វិញ​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​​រាងកាយ​របស់​ពួកគេ​នៅ​តែ​បន្ត​ប្រឆាំង​នឹង​វីរុស​ដែល​អាច​ចំណាយ​រយៈពេល​ច្រើន​សប្ដាហ៍។ វេជ្ជបណ្ឌិត Porro បាន​បន្ត​ទៀត​ថា​យើង​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ខ្លាំង​នៅ​ពេល​ប្រឆាំង​នឹង​វីរុស​ពីរ ដែល​នេះ​មក​ពី​​ការ​​បាត់​បង់​ថាមពល​ច្រើន​​។ មួយ​វិញ​ទៀត​បើ​រាងកាយ​យើង​កំពុង​ប្រឆាំង​នឹង​វីរុស​ហើយ​ ស្រាប់​តែ​មាន​ការ​ឆ្លង​បាក់តេរី នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ត្រូវ​ផលិត​អង់ទីករ​ដើម្បី​ប្រឆាំង​ទាំង​វីរុស​ និង​បាក់តេរី​ក្នុង​ពេល​តែ​មួយ​ ហើយ​យើង​អាច​នឹង​មិន​ស្រួល​ខ្លួន​កាន់តែ​ខ្លាំង​ថែម​ទៀត។ សម្រាប់​អ្នក​មាន​ជំងឺ​ហឺត […]


ផ្ដាសាយធម្មតា

ឲ្យតែអាកាសធាតុត្រជាក់ ម៉េចក៏ម្នាក់ៗងាយនឹងកើតផ្តាសាយ?

យើង​ដឹង​ហើយ​ថា ពេល​អាកាស​ធាតុ​ត្រជាក់ ទាំង​ក្មេង​ទាំង​ចាស់​ងាយ​នឹង​កើត​ផ្តាសាយ ហើយ​កាលណា​តែ​កើត​ម្នាក់​ហើយ អាច​ចម្លង​ទៅ​ម្នាក់​ទៀត​បាន​យ៉ាង​លឿន។ ហេតុ​អី​បាន​ជាអាកាស​ធាតុ​ត្រជាក់ ម្នាក់ៗ​ងាយ​នឹង​កើត​ផ្តាសាយ? មក​ពី​សុខភាព​យើង​ខ្សោយ ឬ​ក៏​យ៉ាង​ណា? បើ​តាម​ឱសថការី សែម ស៊ីណែត មាន​កត្តា​២​សំខាន់ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ផ្តាសាយ​នៅ​ពេល​អាកាសធាតុ​ត្រជាក់។ ទី១ គឺ​កត្តា​ខ្លួន​យើង និង​ទី២​កត្តា​មេរោគ។ ១. កត្តា​ខ្លួន​យើង អាកាស​ធាតុ​ត្រជាក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន(ប្រព័ន្ធភាពស៊ាំ) របស់​យើង​ចុះ​ខ្សោយ ជា​ពិសេស​គឺ​ខ្សែ​ត្រៀម​ទី១ ដែល​នៅក្នុង​ច្រមុះ។ខ្សែ​ត្រៀម​ទី១​នេះ សំដៅ​ទៅ​លើ​ភ្នាស​សើម​ដែល​ការពារ​ការ​ជ្រៀត​ចូល​របស់​មេរោគ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការថយ​ចុះ នៃ​សីតុណ្ហភាព និង​សំណើម​អាច​ធ្វើ​ឲ្យ​ភ្នាស​សើម​ក្លាយ​ទៅ​ជា​ស្ងួត ហើយ​ងាយ​ឲ្យ​មេរោគ​ជ្រៀត​ចូល​បាន។ នេះ​មាន​ន័យ​ថា មិន​មែន​តែ​អាកាសធាតុ​ត្រជាក់​ធម្មជាតិ​ទេ ដែល​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ បន្ទប់​ម៉ាស៊ីន​ត្រជាក់​ដែល​មាន​សំណើម​ទាប​ក៏​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ដែរ។ ២. កត្តា​មេរោគ មេរោគ​ដែល​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម ជា​ពិសេស​គឺ​វីរុស​ផ្តាសាយ​អាច​រស់​បាន​យូរ​នៅ​ក្នុង​បរិយាកាស​ក្រោម​អាកាស​ធាតុ​ត្រជាក់។ ការ​ដែល​វីរុស​អាច​មាន​វត្តមាន​យូរ​នៅ​ក្នុង​បរិយាកាស គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ឆ្លង​កាន់​តែ​ខ្ពស់។ ឧបមា​ថា​នៅ​ក្នុង​បន្ទប់​រៀន​មួយ មាន​មនុស្ស​ម្នាក់​ដែល​ផ្ទុក​មេរោគ​កណ្តាស់ វីរុស​ដែល​ចេញ​​ពី​ច្រមុះ​របស់​គាត់​នឹង​នៅ​រស់​អណ្តែង​ក្នុង​ខ្យល់​ក្នុង​បន្ទប់ រង់ចាំ​តែ​អ្នក​ផ្សេង​ដក​ដង្ហើម​ចូល​ដើម្បី​ធ្វើ​ឲ្យ​ឈឺ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស