backup og meta

ផ្តាសាយធំឆ្លងលឿន ខណៈរោគសញ្ញាស្រដៀងនឹង COVID-19 ដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 15, 2020

    ផ្តាសាយធំឆ្លងលឿន ខណៈរោគសញ្ញាស្រដៀងនឹង COVID-19 ដែរ

    ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ករណី​ឆ្លង​ផ្តាសាយ​ធំ​បន្ត​បន្ទាប់ ដោយ​ឆ្លង​ពីមនុស្សម្នាក់ទៅមនុស្សទៀតលឿនបំផុត។ ចំពោះ​អាការៈ​ជំងឺ និង​រោគ​សញ្ញា​ផ្តាសាយ​ធំ​វិញ ស្រដៀង​នឹង​ជំងឺ COVID-19 ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​ផ្តាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ហើយ​រោគ​សញ្ញា​រួម​មាន ក្តៅខ្លួន ក្អក ឈឺក ហៀរសម្បោរ តឹងច្រមុះ ព្រឺរងារ អស់កម្លាំង ឈឺក្បាល ឈឺខ្លួន។

    បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អ្នក​ដែល​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​ផ្តាស្តាយធំ រួម​មាន ស្ត្រីពពោះ ក្មេង​អាយុ​ក្រោម ៥ឆ្នាំ មនុស្សចាស់ វ័យ៦៥ឆ្នាំ​ឡើយ មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ដូចជា អេដស៍ ហឺត បេះដូង សួត និង​ជំងឺ​ទឹកនោម​ផ្អែម។

    ខណៈ​ជំងឺ​ផ្តាសាយ​ធំ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត​បាន​យ៉ាង​លឿន តាម​រយៈ​ការ​ក្អក ឬ​កណ្តាស់​នោះ ដូចគ្នា​នឹង​ជំងឺ COVID-19 ដែរ ដូច្នេះ​ការ​បង្ការ​ការ​ចម្លង មាន​តែ​ការ​ធ្វើ​អនាម័យ ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ការពារ នៅ​ពេល​ក្អក ឬ​កណ្តាស់​ត្រូវ​ប្រើ​កន្សែង ឬ​ក្រដាស​មក​ខ្ទប់​ច្រមុះ និង​មាត់។

    ចំពោះ​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយ​អាការៈ​ជំងឺ​នេះ​នឹង​ធូរស្បើយ​វិញ​ក្នុ​ងរយៈពេល ១សប្តាហ៍។ ក្នុង​ករណី​អាការៈ​ជំងឺ​ផ្តាសាយ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ យើង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ ឯ​វិធី​ល្អ​បំផុត​ក្នុង​បង្ការ​មិន​កើត ឬ​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ គឺ​ការ​ចាក់​វ៉ាក់​សាំង​ការពារ ១ឆ្នាំ/ម្តង នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម