backup og meta

ឲ្យតែអាកាសធាតុត្រជាក់ ម៉េចក៏ម្នាក់ៗងាយនឹងកើតផ្តាសាយ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 09, 2021

    ឲ្យតែអាកាសធាតុត្រជាក់ ម៉េចក៏ម្នាក់ៗងាយនឹងកើតផ្តាសាយ?

    យើង​ដឹង​ហើយ​ថា ពេល​អាកាស​ធាតុ​ត្រជាក់ ទាំង​ក្មេង​ទាំង​ចាស់​ងាយ​នឹង​កើត​ផ្តាសាយ ហើយ​កាលណា​តែ​កើត​ម្នាក់​ហើយ អាច​ចម្លង​ទៅ​ម្នាក់​ទៀត​បាន​យ៉ាង​លឿន។ ហេតុ​អី​បាន​ជាអាកាស​ធាតុ​ត្រជាក់ ម្នាក់ៗ​ងាយ​នឹង​កើត​ផ្តាសាយ? មក​ពី​សុខភាព​យើង​ខ្សោយ ឬ​ក៏​យ៉ាង​ណា?

    បើ​តាម​ឱសថការី សែម ស៊ីណែត មាន​កត្តា​២​សំខាន់ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ផ្តាសាយ​នៅ​ពេល​អាកាសធាតុ​ត្រជាក់។ ទី១ គឺ​កត្តា​ខ្លួន​យើង និង​ទី២​កត្តា​មេរោគ។

    ១. កត្តា​ខ្លួន​យើង

    អាកាស​ធាតុ​ត្រជាក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន(ប្រព័ន្ធភាពស៊ាំ) របស់​យើង​ចុះ​ខ្សោយ ជា​ពិសេស​គឺ​ខ្សែ​ត្រៀម​ទី១ ដែល​នៅក្នុង​ច្រមុះ។ខ្សែ​ត្រៀម​ទី១​នេះ សំដៅ​ទៅ​លើ​ភ្នាស​សើម​ដែល​ការពារ​ការ​ជ្រៀត​ចូល​របស់​មេរោគ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការថយ​ចុះ នៃ​សីតុណ្ហភាព និង​សំណើម​អាច​ធ្វើ​ឲ្យ​ភ្នាស​សើម​ក្លាយ​ទៅ​ជា​ស្ងួត ហើយ​ងាយ​ឲ្យ​មេរោគ​ជ្រៀត​ចូល​បាន។ នេះ​មាន​ន័យ​ថា មិន​មែន​តែ​អាកាសធាតុ​ត្រជាក់​ធម្មជាតិ​ទេ ដែល​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ បន្ទប់​ម៉ាស៊ីន​ត្រជាក់​ដែល​មាន​សំណើម​ទាប​ក៏​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ដែរ។

    អាលែកហ្ស៊ី

    ២. កត្តា​មេរោគ

    មេរោគ​ដែល​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម ជា​ពិសេស​គឺ​វីរុស​ផ្តាសាយ​អាច​រស់​បាន​យូរ​នៅ​ក្នុង​បរិយាកាស​ក្រោម​អាកាស​ធាតុ​ត្រជាក់។ ការ​ដែល​វីរុស​អាច​មាន​វត្តមាន​យូរ​នៅ​ក្នុង​បរិយាកាស គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ឆ្លង​កាន់​តែ​ខ្ពស់។ ឧបមា​ថា​នៅ​ក្នុង​បន្ទប់​រៀន​មួយ មាន​មនុស្ស​ម្នាក់​ដែល​ផ្ទុក​មេរោគ​កណ្តាស់ វីរុស​ដែល​ចេញ​​ពី​ច្រមុះ​របស់​គាត់​នឹង​នៅ​រស់​អណ្តែង​ក្នុង​ខ្យល់​ក្នុង​បន្ទប់ រង់ចាំ​តែ​អ្នក​ផ្សេង​ដក​ដង្ហើម​ចូល​ដើម្បី​ធ្វើ​ឲ្យ​ឈឺ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម