backup og meta

គន្លឹះ​៥​យ៉ាង ជួយការពារ​​សួត​ពី​ជំងឺ​​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 28, 2023

    គន្លឹះ​៥​យ៉ាង ជួយការពារ​​សួត​ពី​ជំងឺ​​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ជា​ជំងឺ​រលាក​សួត​ ដែល​រារាំង​លំហូរ​ខ្យល់​ចេញ​​ពី​សួត។ ជំងឺ​នេះ​​មាន​​រោគសញ្ញា​ផ្សេង​ៗ ហើយ​រោគសញ្ញា​ទូទៅ​បំផុត​គឺ​ពិបាក​ដក​ដង្ហើម​។ រោគ​សញ្ញា​សំខាន់​ៗ​ផ្សេង​ទៀត រួម​មាន​ការ​ដកដង្ហើម​​តឹង​ៗ ក្អក​ស្ងួត​ជាប់​រហូត ការ​បង្ក​រោគ​លើ​ទ្រូង តឹង​ទ្រូង និង​អស់​កម្លាំង​។

    អ្នក​ដែល​កើត​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ អាច​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មួយ​ចំនួន​ ដូចជា​បញ្ហា​បេះដូង មហារីក​សួត និង​ជំងឺ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​សួត​​ឲ្យ​មាន​សុខភាព​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ គ្នា​យើង​គប្បី​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​។

    ១. ឈប់​ជក់​បារី​

    ជា​រឿយ​ៗ ការ​ជក់​បារី​ជា​មូលហេតុ​​នាំ​ឲ្យ​កើត​បញ្ហា​ផ្លូវ​ដង្ហើម​ទាំង​ឡាយ​​។ ចំពោះ​អ្នក​ជក់​បារី​ជា​ប្រចាំ​ អាច​វិវត្ត​ទៅ​ជា​បញ្ហា​ផ្លូវ​ដង្ហើម​មួយ​ចំនួន​នៅ​​ក្នុង​រយៈ​ពេល​ណា​មួយ​។ ដូច​នេះ​ ដើម្បី​​ពង្រឹងសុខ​ភាព​​សួត និង​ផ្លូវ​ដង្ហើម​ យើង​គប្បី​បញ្ឈប់​ការ​ជក់បារី​​ឲ្យ​បាន​ឆាប់​កាន់​តែ​ប្រសើរ​។

    ចង់គណនា BMR ចុចទីនេះ!

    ២. លំហាត់​ប្រាណ​ដកដង្ហើម

    ​ការ​ធ្វើ​លំហាត់​ប្រាណ​ដកដង្ហើម​ អាច​បង្កើន​​សមត្ថភាព​សួត​របស់​យើង​។ ចំណែក​ឯ​​ការ​ហាត់​យូហ្គា​​ក៏​​ជួយ​​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​លំហាត់​ប្រាណ​ដកដង្ហើម​ទាំង​នោះ​ ព្រម​ទាំង​អាច​រក្សា​រូបរាង​សម​សួន​ក្នុង​ពេល​តែ​មួយ​។

    ៣. គ្រប់គ្រង​កម្រិត​ស្រ្តេស​

    ការ​គ្រប់គ្រង​សុខភាព​​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ ក៏​អាច​ជួយ​ឲ្យ​យើង​រួច​ផុត​ពី​បញ្ហា​សុខភាព​ផ្លូវ​កាយ​​​បាន​មួយ​កម្រិត​ដែរ​។ ប្រសិនបើ​យើង​មាន​កម្រិត​ស្តេ្រស​ខ្ពស់​ អាច​បង្ក​ជា​ការ​ថប់​បារម្ភ ក៏​ដូចជា​ការ​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​ផ្សេង​ៗ​។

    សុខភាពសួត

    ៤. គុណភាព​ខ្យល់​នៅ​​​ក្នុង​ផ្ទះ​

    គ្នា​យើង​មួយ​ចំនួន​តែងតែ​គិត​ថា​ យើង​អាច​ប៉ះពាល់​នឹង​ខ្យល់​ពុល​នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ​។ ប៉ុន្តែ គុណភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ​។ ដើម្បី​​បង្កើន​​គុណភាពខ្យល់​​ល្អ​នៅ​ក្នុង​ផ្ទះ យើង​គប្បី​ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់។

    ៥. ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​

    ការ​ហាត់​ប្រាណ​ជួយ​ពង្រឹង​សាច់​ដុំ និង​ធ្វើ​ឲ្យ​រាងកាយ​សមសួន ព្រម​ទាំង​មាន​សុខភាព​ល្អ​។ យើង​គប្បី​ហាត់​ប្រាណ​ប្រហែល​២០ ទៅ​៣០​នាទី​ ដូចជា​ការ​ដើរ​ ឬ​ហែល​ទឹក​ ដើម្បី​ជួយ​ឲ្យ​សួត​របស់​យើង​មាន​សុខភាព​ល្អ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម