backup og meta

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 29

    ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

    ការក្អកជាប្រចាំរាប់ចាប់ពីបួនសប្ដាហ៍សម្រាប់កុមារ និង ប្រាំបី​សប្ដាហ៍សម្រាប់មនុស្សពេញវ័យ អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន ហើយ​អ្នក​មាន​អាការៈ​ក្អក​បែប​នេះ​គួរ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹមត្រូវ​។​

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    អាការៈ​ក្អ​ក​រយៈពេល​យូរ​អាច​បណ្ដាល​មកពី​បញ្ហា​សុខភាព​មួយ​ចំនួន​៖​

    ជំងឺហឺត៖ ក្អកជាប្រចាំក៏ជារោគសញ្ញារបស់​ជំងឺហឺតមួយ​ដែរ​។ អាការៈអ្នកជំងឺដំបូង មានការក្អក ដោយសារតែទងសួតមានការរលាក និង ត្បៀតរួមតូច ទើបបណ្ដាលឲ្យអ្នកជំងឺបង្ហាញអាការៈក្អកប។ អាការៈក្អកអាច​កើត​មាន​លើកដំបូង ចន្លោះ ២ ទៅ ៣សប្ដាហ៍ ហើយអ្នកជំងឺធ្វើទុក្ខខ្លាំងនៅពេលយប់។

    ជំងឺរលាកទងសួតរ៉ាំរ៉ៃ៖ ជំងឺ​នេះបណ្តាលមកពីការរលាកផ្លូវដង្ហើមរយៈពេលយូរ ដែល​បណ្តាលឲ្យក្អកដែរ​។ ជាធម្មតាជំងឺ​នេះ​កើតឡើងដោយសារផលប៉ះពាល់នៃការជក់បារី ឬផ្សែងដែលមានសារធាតុពុលប៉ះពាល់ដល់សួត។

    ជំងឺច្រាលទឹកអាស៊ីដក្រពះ៖ កើតឡើងនៅពេលដែលអាស៊ីដត្រលប់ពីក្រពះ និងចូលទៅក្នុងបំពង់ក។ លទ្ធផលអាច​ជាការរលាករ៉ាំរ៉ៃនៅក្នុងបំពង់កដែលនាំឲ្យក្អកបាន។

    ការឆ្លងមេរោគ៖ ការឆ្លងរោគដែលប៉ះពាល់ដល់ប្រព័ន្ធដង្ហើម ដូចជាមេរោគបង្កជាជំងឺរលាកសួត គ្រុនផ្ដាសាយ ដែលកត្ដាទាំងនេះ ក៏អាចបណ្ដាលឲ្យមានការកើតជំងឺក្អកបានដែរ តែវានឹងបាត់ទៅវិញក្នុងរយៈពេលណាមួយ។ ប៉ុន្ដែយ៉ាងណាក៏ដោយ វាអាចបង្កឲ្យសួតរបស់យើងជួបប្រទះ នឹងការរលាកមួយរយៈពេល។

    ការប្រើថ្នាំបញ្ចុះសម្ពាធឈាម៖ ថ្នាំបញ្ចុះសម្ពាធឈាម​មួយ​ចំនួន ជាទូទៅសម្រាប់អ្នកជំងឺលើសឈាម និងជំងឺខ្សោយបេះដូង ត្រូវបានគេដឹងថាបណ្តាលឲ្យក្អករ៉ាំរ៉ៃបាន ប៉ុន្ដែមានចំនួនអ្នកកើតតិច។

    ជំងឺមហារីកសួត៖ ជំងឺមហារីកសួតក៏បង្ហាញរោគសញ្ហាដោយការក្អកដែរ។ ឈានដល់ដំណាក់កាលមហារីក សួតទទួលការវាយប្រហារខ្លាំង និងសភាពធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត រោគសញ្ញាមហារីកសួត ដែលកាន់តែធ្ងន់ធ្ងរនោះ គឺក្អកមានឈាម មានក្លិន ដែលអ្នកជំងឺត្រូវប្រុងប្រយ័ត្ននៃរោគសញ្ញាឈានដល់ដំណាក់កាលនេះ។

    ជាទូទៅការក្អករ៉ាំរ៉ៃ ជាសញ្ញានៃជំងឺដែលពាក់ព័ន្ធនឹងផ្លូវដង្ហើមដែលអាចបង្កការរំខានដល់ជីវភាពរស់នៅ ប៉ះពាល់ដល់សុខភាព បង្កជាជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះបើ​មានរោគសញ្ញាក្អកចន្លោះ​ពី​៤ទៅ ៥សប្ដាហ៍ គួរតែប្រញាប់ ធ្វើតេស្ដសុខភាពស្វែងរកជំងឺ ដើម្បីព្យាបាល។

    ក្អក

    ចំណុចសំខាន់

    ជាទូទៅការក្អករ៉ាំរ៉ៃ ជាសញ្ញានៃជំងឺដែលពាក់ព័ន្ធនឹងផ្លូវដង្ហើមដែលអាចបង្កការរំខានដល់ជីវភាពរស់នៅ ប៉ះពាល់ដល់សុខភាព បង្កជាជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះបើ​មានរោគសញ្ញាក្អកចន្លោះ​ពី​៤ទៅ ៥សប្ដាហ៍ គួរតែប្រញាប់ ធ្វើតេស្ដសុខភាពស្វែងរកជំងឺ ដើម្បីព្យាបាល។

    អត្ថបទគួរអាន៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 29

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម