ជាមួយគ្នានេះដែរ ជំងឺនេះត្រូវបានប្រើប្រាស់សម្រាប់ជំងឺផ្លូវដង្ហើមជាច្រើនប្រភេទដែលពាក់ព័ន្ធនឹងការស្ទះចរន្តខ្យល់ និងបញ្ហាដែលទាក់ទងនឹងការដកដង្ហើម។ ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការជក់បារី ឬការប៉ះពាល់នឹងផ្សែងបារី។ រោគសញ្ញាទូទៅ រួមមានកណ្ដាស់ ហៀរសំបោរ ក្អក និងពិបាកដកដង្ហើម។
៣. ជំងឺមហារីកសួត
ជំងឺមហារីកដ៏គ្រោះថ្នាក់មួយនេះ អាចកើតឡើងនៅផ្នែកណាមួយនៃសួត។ រោគសញ្ញាត្រូវការចំណាយពេលយូរឆ្នាំក្នុងការវិវត្ត ហើយរោគសញ្ញាទូទៅភាគច្រើនមានដូចជាក្អករ៉ាំរ៉ៃ សំឡេងស្អក ពិបាកដកដង្ហើម ។ ដូចទៅនឹងជំងឺស្ទះដង្ហើមរ៉ាំរ៉ៃដែរ ជំងឺនេះមានទំនាក់ទំនងនឹងការជក់បារី ឬការស្រូបយកផ្សែងបារី។ វាអាចកើតឡើងដោយការប៉ះពាល់ទៅនឹងរ៉ាដុង (ធាតុវិទ្យុសកម្មម្យ៉ាង) ប្រេងម៉ាស៊ូត ឬការបំពុល។
៤. ជំងឺរលាកសួត
ចំណែកឯជំងឺនេះវិញ កើតឡើងមកពីការបង្ករោគនៅក្នុងថង់ខ្យល់នៅក្នុងសួត ដោយពពួកបាក់តេរី វីរុស ឬផ្សិត។ ជំងឺនេះកើតឡើងជាញឹកញាប់ចំពោះកុមារ ឬមនុស្សពេញវ័យ។ អាការៈទូទៅនៃជំងឺនេះមានដូចជាគ្រុនក្ដៅ ក្អក និងពិបាកដង្ហើម។