backup og meta

ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន! ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លំដាប់​លើ​គេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 03, 2019

    ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន! ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លំដាប់​លើ​គេ

    ក្នុង​ចំណោម​ជំងឺ​ឆ្លង និង​មិន​ឆ្លង ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ​នៅ​តែ​ឈរ​លើ​លំដាប់​ទី១ ក្នុង​នោះ​មាន​ដូចជា​រលាក​បំពង់ក រលាក​សួត រលាក​ច្រមុះ​ជា​ដើម។ នេះ​​បើ​​តាម​​តួលេខ​កុមារ​ឈឺ​ដែល​មក​សម្រាក និង​ព្យាបាល​នៅ​​មន្ទីរពេទ្យ​កុមារ​ជាតិ។​

    នាយក​​​មន្ទីរពេទ្យ​​​កុមារ​​​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ថា ជំងឺ​​ផ្លូវ​​ដង្ហើម​​នៅ​តែ​​ឈរ​​នៅ​​លំដាប់ទី១ ដោយសារ​​តែ​​ក្មេង​​មាន​​ប្រព័ន្ធ​​ភាព​​ស៊ាំ​​ខ្សោយ បន្ទាប់​​មក​​ទៀត​​មាន​​ជំងឺ​​ក្រពះ-ពោះវៀន​ ជំងឺ​​គ្រុនឈាម និង​​ជំងឺ​​ផ្សេងៗ​ទៀត។ លោក​ថា បច្ចុប្បន្ន​មាន​ក្មេង​ឈឺ​មក​សម្រាកព្យាបាល​​នៅ​មន្ទីរពេទ្យ​​កុមារ​ជាតិ​ចំនួន​​ប្រមាណ​​ជាង ៤០០ នាក់។

    ១- មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម

    កុមារ​អាយុ​ក្រោម ២ ឆ្នាំ ងាយ​នឹង​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម។ ជំងឺ​នេះ​បណ្តាល​មក​ពី​ពពួក​វីរុស និង​បាក់តេរី​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម និង​កត្តា​អាកាសធាតុ។ ក្មេងៗ​ដែល​ប្រឈម​កើត​ជំងឺ​នេះ​មាន ក្មេង​កើត​មិន​គ្រ​ប់ខែ មិន​គ្រប់​គីឡូ មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ឬ​ក្មេង​ដែល​ខ្វះ​អាហារូបត្ថម្ភ ពិសេស​ក្មេង​ដែល​ញ៉ាំ​ទឹក​គោ​ម្សៅ។

    ២- រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម

    ជំងឺ​ផ្លូវ​ដង្ហើម​មាន​ច្រើន​សណ្ឋាន និង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​គ្នា ឯ​មួយ​ចំនួន​ទៀត​ខុស​គ្នា។ រោគ​សញ្ញា​ទាំង​នោះ​មាន​ដូចជា៖

    – ក្តៅខ្លួន

    – ហៀរសំបោរ

    – ឈឺបំពង់ក

    – ក្អក

    – ចង្អោរ ក្អួត

    – ឈឺពោះ

    – អស់កម្លាំង

    – ឈឺចុកចាប់សាច់ដុំ

    – ដង្ហក់

    – ដកដង្ហើមញាប់។

    អត្ថបទពាក់ព័ន្ធ៖ កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍

    ជំងឺផ្លូវដង្ហើមក្មេង

    ៣- វិធី​បង្ការ​ជំងឺ​ផ្លូវ​ដង្ហើម

    ជំងឺ​ផ្លូវ​ដង្ហើម​ត្បិតតែ​មិន​ធ្ងន់ធ្ងរ តែ​បើ​ម៉ាក់ប៉ា​បណ្តែត​បណ្តោយ មិន​យក​ទៅ​ពេទ្យ​ទាន់​ពេល​ទេនោះ ជំងឺ​នឹង​វិវត្ត​ទៅជា​ធ្ងន់ធ្ងរ​បាន។ ចំពោះវិធី​បង្ការ​មិន​ឲ្យ​កូន​​តូច​មាន​ជំងឺ​ផ្លូវ​ដង្ហើម គឺ​ការ​អនាម័យ​ក្នុង​ការ​រស់​នៅ ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ឲ្យ​បាន​យ៉ាង​តិច ៦ខែ និង​ឲ្យ​កូន​ញ៉ាំ​អាហារ​មាន​ជីវជាតិ។

    អត្ថបទពាក់ព័ន្ធ៖ ៦ ចំណុច ការពារ​កូន​តូច​មិន​ឲ្យ​ឈឺ​នៅ​ខែ​ភ្លៀង

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម