backup og meta

វិទ្យុ​សកម្ម​ជុំវិញ​ខ្លួន​រាល់​ថ្ងៃ ប៉ះពាល់​កូន​ក្នុង​ពោះ​អី​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    វិទ្យុ​សកម្ម​ជុំវិញ​ខ្លួន​រាល់​ថ្ងៃ ប៉ះពាល់​កូន​ក្នុង​ពោះ​អី​ខ្លះ?

    បច្ចេកវិទ្យា បាន​សម្រួល​ដល់​ការ​រស់នៅ ការងារ​ប្រចាំ​ថ្ងៃ និង​ទំនាក់ទំនង​របស់​មនុស្ស​យ៉ាង​ច្រើន។ ប៉ុន្តែ​គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ឡើយ។ បច្ចេកវិទ្យា​បាន​បង្កើត​ជា​វិទ្យុ​សកម្ម​ដ៏​គ្រោះ​ថ្នាក់​ក្នុង​បរិស្ថាន​យើង​កំពុង​រស់​នៅ ប៉ះ​ពាល់​សុខ​ភាព​យើង ស្រីៗ​មាន​ផ្ទៃ​ពោះ និង​អូន​អូន​ក្នុង​ផ្ទៃ​ជា​ដើម។ ចង់​ដឹង​ការ​ប្រឈម និង​គ្រោះ​ថ្នាក់​ពី​វិទ្យុ​សកម្ម​មាន​អី​ខ្លះ អាន​អត្ថបទ “Hello គ្រូពេទ្យ” សិន។

    ១- វិទ្យុសកម្ម៖ អីគ្រោះថ្នាក់ អីមិនគ្រោះថ្នាក់

    វិទ្យុ​សកម្ម​ជា​ប្រភេទ​ថាមពល ធ្វើ​បម្លាស់ទី​តាម​ចលនា​រលក​នៅ​ក្នុង​បរិយាកាស មាន​ធាតុ​ជា​ច្រើន​នៅ​លើ​ផែន​ដី​អាច​បញ្ចេញ​វិទ្យុ​សកម្ម។ ជីវិត​យើង តែង​ប្រឈម​នឹង​វិទ្យុ​សកម្ម ដូចជា រលក​វិទ្យុ​សកម្ម​បញ្ចេញ​ដោយ​កាំ​រស្មី​ព្រះ​អាទិត្យ ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​នោះ​ទេ លើក​លែង​តែ​ធាតុ​វិទ្យុ​សកម្ម​បញ្ចេញ​ដោយ​គ្រាប់​បែក​នុយក្លេអ៊ែរ អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បាន។

    ២- ការប្រឈមវិទ្យុសកម្ម

    ការ​ថត​កាំ​រស្មី X ជា​ទូទៅ គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ​សម្រាប់​អូន​អូន​ក្នុង​ផ្ទៃ ប៉ុន្តែ​គួរ​ចៀស​វាង​ថត កាំរស្មី X បើ​មិន​ចាំ​បាច់។ ក្នុង​ករណី​មិន​អាច​ចៀស​វាង​បាន យើង​ត្រូវ​ប្រើ​បន្ទះ​សំណការពារ​ធាតុ​វិទ្យុសកម្ម មកគ្រប​ពោះ​។

    មួយ​វិញ​ទៀត សម្រាប់​ស្រីៗ​ឧស្សាហ៍​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ គួរ​យល់​ដឹង និង​ចៀសវាង​បើ​មិន​ចាំបាច់។ ការ​ហោះហើរ​ក្នុង​ស្រុក​ដែល​មាន​រយៈ​កម្ពស់​ទាប និង​ហោះហើរ​ក្រៅ​ស្រុក​ដែល​មាន​រយៈ​កម្ពស់​ខ្ពស់ សុទ្ធ​តែ​ប្រឈម​នឹង​ធាតុ​វិទ្យុសកម្ម​ក្នុង​លំហ។ ប៉ុន្តែ បើ​យូរៗ​ជិះ​ម្ដង មិន​អី​នោះ​ទេ។

    ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន ដូចជា ទូរទស្សន៍ ទូរសព្ទ កុំព្យូទ័រ និង​ឡ​ដុត​អគ្គិសនី ក៏​អាច​បញ្ចេញ​វិទ្យុ​សកម្ម​ដូច​គ្នា ប៉ុន្តែ​គ្មាន​ការ​សិក្សា​ណា​អះអាង​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​អវយវៈ​ទារក​នោះ​ឡើយ។

    ៣- ការបំបៅដោះកូន និងវិទ្យុសកម្ម

    បើ​សិន​ម៉ាក់​ម៉ាក់ ឬ​មេ​ដោះ​កំពុង​បំបៅ​ដោះ​អូន​អូន ប្រឈម​នឹង​សារ​ធាតុ​វិទ្យុ​សកម្ម មិន​គួរ​បំបៅ ក្នុង​ពេល​នេះ​ទេ គួរ​ប្ដូរ​ទៅ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ជំនួស​វិញ ហើយ​ត្រូវ​លាង​សម្អាត​ដប​ទឹក​ដោះ​គោ ដោយ​ប្រើ​ទឹក​ស្អាត គឺ​ល្អ​បំផុត ប្រសិន​ជា​ឧបករណ៍​ទាំង​នេះ​បាន​ប្រឈម​នឹង​សារ​ធាតុ​វិទ្យុ​សកម្ម។ ម៉្យាង​ទៀត បើ​គ្មាន​ជម្រើស យើង​អាច​បំបៅ​ដោះ​អា​អូន​បាន ដោយ​ត្រូវ​សម្អាត​ចុង​សុដន់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​សាប៊ូ រាល់​ពេល​បំបៅ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម