ការសម្អាតសួតអាចជួយឱ្យសួតយើងមានសុខភាពល្អឡើងវិញ ព្រោះរាល់ថ្ងៃយើងរងនឹងការបំពុលក្នុងបរិយាកាស ឬការស្រូបសារធាតុគីមីពីផលិតផលផ្សេងៗ។ យើងគួរសម្អាតសួតតាមវីធីណាខ្លះ?
យើងអាចសាកល្បងវិធីសម្អាតសួតតាមបែបធម្មជាតិដូចខាងក្រោម៖
១. ស្រូបចំហាយទឹកក្តៅឧណ្ហៗ
ការស្រូបចំហាយទឹកក្តៅឧណ្ហៗអាចជួយបើកផ្លូវដង្ហើម ជួយធ្វើឱ្យស្លេស្មរាវ និងជួយសម្អាតជាតិស្លេស្មចេញពីសួត។
២. ញុំាតែបៃតង
តែបៃតងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយការរលាក។ លើសពីនេះទៅទៀត ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាតែបៃតងអាចជួយការពារជាលិកាសួតពីផលប៉ះពាល់ដោយសារស្រូបផ្សែងទៀតផង។
៣. ហាត់ប្រាណឱ្យបានទៀងទាត់
ការហាត់ប្រាណបែបអេរ៉ូប៊ីកដូចជា ជិះកង់ ហែលទឹក ដើរ និងរាំជាដើម អាចជួយពង្រឹងសមត្ថភាពសួត បង្កើនកម្រិតអុកស៊ីសែនក្នុងឈាម និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ប្រសិនបើយើងមានជំងឺស្ទះសួតរុំារ៉ៃ (COPD) ឬជំងឺហឺត យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន មុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណណាមួយ។
ការដកដង្ហើមវែងៗកន្លះម៉ោងរាល់ថ្ងៃអាចជួយបណ្តេញជាតិពុលចេញពីសួតបាន។ យើងអាចចាប់ផ្តើមដោយដកដង្ហើមចូលតាមច្រមុះឱ្យវែងតាមដែលអាចធ្វើទៅបាន រួចបញ្ចេញខ្យល់វិញតាមមាត់យឺតៗ។

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់គណនាមហារីកសួត ចុចទីនេះ!
៥. ញ៉ាំអាហារប្រឆាំងនឹងការរលាក
ប្រសិនបើផ្លូវដង្ហើមយើងរលាក យើងអាចថប់ដង្ហើម និងណែនទ្រូង។ អាហារប្រឆាំងនឹងការរលាកដូចជា ប៊្លូបឺរី សារីព្រៃ ក្រូច ឆឺរី ប្រូខូលី សូកូឡាខ្មៅ ត្រីសាល់ម៉ុន រមៀត ខ្ញី ទឹកឃ្មុំ បន្លែស្លឹកបៃតង ប្រេងអូលីវ និងសណ្តែកជាដើម សុទ្ធតែអាចជួយកាត់បន្ថយការរលាក និងជួយឱ្យយើងដកដង្ហើមបានស្រួល។
៦. បញ្ឈប់ការជក់បារី
ជាតិនីកូទីន និងផ្សែងបារីមិនត្រឹមតែធ្វើឱ្យមុខងារសួតចុះខ្សោយទេ ថែមទាំងធ្វើឱ្យយើងប្រឈមនឹងការឆ្លងមេរោគ និងកើតមហារីកសួតទៀតផង។ ការឈប់ជក់បារីនឹងជួយសម្អាតជាតិជ័រ ចេញពីសួតយើង។
ការសម្អាតសួតជាប្រចាំអាចជួយឱ្យសុខភាពផ្លូវដង្ហើមយើងដំណើរការបានល្អ។ លើសពីនេះទៅទៀត ដើម្បីឱ្យសួតយើងកាន់តែមានសុខភាពល្អ យើងត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលដើម្បីការពារសួតយើងពីការឆ្លងវីរុសផ្លូវដង្ហើមនានា។