backup og meta

រលាក​បំពង់​ក​ កុំ​ឲ្យ​កាន់​តែ​ធ្ងន់ ហើយ​​ជា​លឿន ត្រូវ​ធ្វើ​ម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 27, 2021

    រលាក​បំពង់​ក​ កុំ​ឲ្យ​កាន់​តែ​ធ្ងន់ ហើយ​​ជា​លឿន ត្រូវ​ធ្វើ​ម៉េច?

    មនុស្សយើងមិនចេះឈឺ ទើបចម្លែក ប៉ុន្តែឈឺតិចតួច គួរតម ប្រសើរជាងឈឺធ្ងន់ទៅរកពេទ្យ ហើយប្រើថ្នាំមិនល្អ។ គ្នាយើងខ្លះគិតថា ឈឺតិចតួចដូចឈឺបំពង់ក លេបតែថ្នាំបាត់ហើយ ប៉ុន្តែគ្រាន់តែលេបថ្នាំ ហើយ​មិនតម ច្បាស់ជាមិនធូរឡើយ។

    “Hello គ្រូពេទ្យ” នឹងប្រាប់ត្រណម ៨ យ៉ាង បើចង់ឆាប់ជា។ ករណីតមអាហារ ឬមិនញ៉ាំគ្រប់គ្រាន់ អាចនាំឲ្យប្រព័ន្ធភាពស៊ាំយើងថយចុះ កាន់តែងាយរងគ្រោះដោយសារមេរោគ និងបាក់តេរីជាហេតុបង្កឲ្យឈឺបំពង់ក។

    ១- ទៅពេទ្យ

    ជាទូទៅ ឈឺបំពង់ក មិនមែនជាប្រភេទធ្ងន់ធ្ងរទេ វាអាចបាត់ទៅវិញក្នុងពេល ១ សប្តាហ៍។ ឈឺបំពង់ក អាចប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេស បើមានជំងឺប្រឆាំងប្រព័ន្ធភាពស៊ាំរាងកាយ ដូចជា អេដស៍ ឬមហារីក។

    ត្រូវឆាប់ទៅពេទ្យ បើស្ថានភាពជំងឺអូសបន្លាយច្រើនសប្តាហ៍ ឬបើយើងគ្រុនក្តៅខ្លាំងលើស ៣៨ អង្សាសេ ឬពិបាកលេបសូម្បីទឹកមាត់ ដកដង្ហើម ឬស្អកនិយាយលែងចេញតែម្តង។

    ២- ដកដង្ហើមកាត់តាមច្រមុះ

    ពេលឈឺក កុំដកដង្ហើមតាមមាត់ ព្រោះវាអាចនឹងធ្វើឲ្យបំពង់កស្ងួត ឈឺ។ បើយើងផ្តាសាយទៀត ដកដង្ហើមតាមមាត់ ច្បាស់ជាចៀសមិនផុតទេ ព្រោះបញ្ហាតឹងច្រមុះ។ យ៉ាងណា គួរព្យាយាមដកដង្ហើមតាមច្រមុះ បើអាច។

    ៣- ពាក់ម៉ាស់ព្យាយាមមិននិយាយ

    និយាយច្រើនពេកនឹងធ្វើឲ្យបំពង់កកាន់តែស្ងួត ព្រោះពេលយើងនិយាយ ខ្យល់ និងធូលី អាចហើរចូលបំពង់ក។ ព្យាយាមនិយាយតិចបំផុតតាមដែលអាចធ្វើបាន ដើម្បីចៀសវាងខ្យល់ ដីកខ្វក់ បាក់តេរីចូលក្នុងមាត់ ធ្វើឲ្យបំពង់កកាន់តែក្រហាយ។

    ជំងឺរលាកបំពង់ក

    ៤- ចៀសវាងខ្យល់ ឬបន្ទប់ស្ងួត

    ខ្យល់ ឬបន្ទប់ស្ងួត អាចកាត់បន្ថយការផលិតទឹកមាត់ និងសម្បោរអន្ធិលក្នុងបំពង់ក នាំឲ្យស្ថានភាពជំងឺកាន់តែអាក្រក់។ ចៀសវាងបន្ទប់ត្រជាក់ ឬទីវាលហាលខ្យល់មានសភាពស្ងួត។ បើអាច កុំប្រើកង្ហារ ប៉ុន្តែបើមានម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពកុំឲ្យត្រជាក់ពេក រីឯខ្យល់កុំបក់លឿនពេក។

    ៥- ខ្ពុរមាត់ទឹកអំបិល

    ទឹកអំបិល អាចកាត់បន្ថយការរលាកក្នុងបំពង់ក។ ហេតុនេះ យើងអាចខ្ពុរទឹកអំបិលក្តៅឧណ្ហៗ ៣ ដងក្នុងមួយថ្ងៃ ប៉ុន្តែ​ហាម​លេប គ្រាន់តែខ្ពុរប៉ុន្មានវិនាទីបានហើយ។ បើទឹកអំបិលប្រៃពេក អាចលាយជាមួយទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ។

    មួយទៀត ញ៉ាំអាហារងាយស្រួលលេប (ទឹកសម្ល) ដើម្បីកុំឲ្យប៉ះកន្លែងរលាក។ ចៀសវាងអាហារឆា ខ្លាញ់ ហឹរ ឬនំប្រៃ ព្រោះអាចធ្វើឲ្យបំពង់កកាន់ធ្ងន់ធ្ងរ ប៉ុន្តែត្រូវញ៉ាំទឹកឲ្យច្រើន។

    ៦- ដកដង្ហើមចំហាយទឹកក្តៅ

    បើមានអារម្មណ៍ថាស្ងួតក មិនស្រួលខ្លួន ព្យាយាមស្រូបយកចំហាយពីទឹកក្តៅតាមច្រមុះ ធ្វើបានច្រើនដងក្នុងមួយថ្ងៃ កាន់តែល្អ។

    ៧- សម្រាក

    តមអាហារក្នុងពេលឈឺបំពង់ក ទាមទារសម្រាកឲ្យបានច្រើន ដើម្បីឲ្យរាងកាយធ្វើការប្រឆាំងនឹងការបង្ករោគបានល្អ។ ត្រូវគេងពី ៧-៩ ម៉ោងក្នុងមួយថ្ងៃ ហើយចៀសវាងធ្វើការហួសកំណត់ ឬយប់ជ្រៅមិនគេង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Feb 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម