ជំងឺបំពង់ក

ជំងឺបំពង់ក- ជា​​អវយវៈ​សំខាន់​ផ្នែកបំពង់ក ដែល​ទាមទារ​ការ​ស្វែងយល់ តាមដាន ស្ថានភាព​បញ្ហា ឬ​ជំងឺ​នានា ឬការ​ព្យាបាល​ដ៏​ត្រឹមត្រូវ ហើយ​ទាន់​ពេល​បំផុត

ចំណេះដឹងទូទៅ

ជំងឺបំពង់ក

នៅ​សុខ​ៗ​ឈឺ​បំពង់​ក អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគច្រើន​អាការៈ​ឈឺ​បំពង់​ក អាច​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ផ្ដាសាយ។ យ៉ាង​ណា​មិញ ​មាន​កត្តា​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ ឬ​ស្ងួត​បំពង់​ក​​។ ហេតុ​នេះ​ហើយ​ ដើម្បី​ដោះស្រាយ​អាការៈ​មួយ​នេះ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ជា​មុន​សិន​។ ១. អាលែកហ្ស៊ី​ យើង​តែងតែ​យល់​ថា ការ​រមាស់​ និង​កណ្ដាស់​ជា​រោគសញ្ញា​ដំបូង​នៃ​បញ្ហា​អាលែកហ្ស៊ី ប៉ុន្តែ​​អាការៈ​ឈឺ​ និង​រមាស់​ក​ ក៏​អាច​កើត​​ឡើង​​នៅ​ពេល​ដែល​យើង​អាលែកហ្ស៊ី​នឹង​អ្វី​មួយ​​​ដែរ​។ តួ​យ៉ាង​ដូចជា​ លម្អង ​ធូលី ឬ​ពពួក​ផ្សិត​ ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ផ្លូវ​ដង្ហើម ​​ជា​ហេតុ​នេះ​ឲ្យ​យើង​ឈឺ​ក​ដោយ​មិន​ដឹង​​ខ្លួន​​។ ២. ​​កត្តា​បរិយាកាស​ ​​​​ទន្ទឹម​នឹង​នេះ​ដែរ សារធាតុ​ដែល​បង្ក​​ឲ្យ​មាន​ការ​រលាក​ដូចជា​ផ្សែង ឬ​ធូលី​ ​អាច​បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ក្នុង​បំពង់​ក ដោយ​សារ​តែ​វា​រំញោច​ឲ្យ​មាន​ប្រតិកម្មImmunologic​នៅ​ក្នុង​ច្រមុះ និង​បំពង់​ក ក៏​ដូចជា​​នាំ​ឲ្យ​មាន​ការ​រលាក​ និង​បង្កើន​ការ​ផលិត​ស្លេស្ម។ ​៣. ចាល់​អាស៊ីដ​ ការ​ចាល់​អាស៊ីដ​ក៏​អាច​នាំ​ឲ្យ​រលាក​បំពង់​ក ​​ឈឺ​បំពង់​ក ឬ​ក្អក​ស្ងួត នេះ​បើ​យោង​តាម​វិបសាយ​របស់​Cleveland Clinic ហើយ​ដោយ​សារ​តែ​​ការ​ចាល់​អាស៊ីដ​ក្រពះ​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ វា​​អាច​​ធ្វើ​ឲ្យ​គ្នា​យើង​កើត​មាន​អាការៈ​ឈឺ​ក នៅ​ពេល​​ព្រឹក​ក្រោយ​ភ្ញាក់​ពី​គេង​បាន។ ៤. ជំងឺ​​ ក្នុង​ករណី​កម្រ​ខ្លះ អាការៈ​ឈឺ​ក​ជា​ប្រចាំ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូចជា​មហារីក​បំពង់​ក ឬ​ជំងឺ​អេដស៍។ ជា​ទូទៅ បញ្ហា​សុខភាព​ទាំង​នេះ​ អម​ជាមួយ​នឹង​​រោគសញ្ញា​ដទៃ​ទៀត ដែល​រួម​មាន​ពិបាក​លេប​អាហារ ដុំ​ពក​ក ស្លេស្ម​មាន​ឈាម ឬ​រោគសញ្ញា​ដែល​ស្រដៀង​នឹង​គ្រុន​​ផ្ដាសាយ​ដែរ​។ ​​តិចនិក​បំបាត់​ការ​ឈឺ​បំពង់​ក​ ក្នុង​ករណី​ដែល​អាការៈ​ស្ងួត​ក​នៅ​ពេល​ព្រឹក​​មិន​បណ្ដាល​មក​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​ គ្នា​យើង​អាច​អនុវត្ត​តិចនិក​ទាំង​នេះ ដើម្បី​បំបាត់​បញ្ហា​ស្ងួត​ក ឬ​ឈឺ​បំពង់​៖ ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ដូចជា​ទឹក​តែ​ជាមួយ​ទឹក​ឃ្មុំ ញ៉ាំ​អាហារ​ត្រជាក់​ៗ ដូចជា​ការ៉េម​ […]

ស្វែងរក ជំងឺបំពង់ក

ជំងឺបំពង់ក

សុខៗសំឡេងប្រែជាស្អក ប្រយ័ត្នកើតគីស ឬមហារីកបំពង់សំឡេង

បើ​សុខ​ៗ​សំឡេង​ប្រែ​ជា​ស្អក យើង​ក៏​មិន​សូវ​ជា​គិត​ច្រើន​ពី​រឿង​នឹង​ដែរ ភាគ​ច្រើន​គិត​ថា ប្រហែល​សំឡេង​ស្អក​ដោយ​សារ​ស្ងួត​ក ឬ​ឈឺ​ក​ប៉ុណ្ណឹង​ឯង។ ប៉ុន្តែគ្នា​យើង​គួរ​ចាប់​អារម្មណ៍​បន្តិច​នៅ​ពេល​ដែល​សំឡេង​ចេញ​ស្អក ពេលខ្លះ​អាច​បណ្ដាល​មក​ពី​បញ្ហា​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​យើង​គិត។ “សំឡេង​ស្អក ជា​ការ​ផ្លាស់​ប្ដូរ​សំឡេង​ខុស​ប្រក្រតី ដែល​បណ្ដាល​មក​ពី​លក្ខខណ្ឌ​ផ្សេងៗ។ ពេល​ដែល​សំឡេង​យើង​ខុស​ប្រក្រតី វា​អាច​ប្រែ​ទៅ​ជា​គ្រលរ លឺ​ខ្សាវៗ ឬ​ត្បៀត។" នេះ បើ តាម ការ ផ្សព្វផ្សាយ ឲ្យ ដឹង ពី មន្ទីរពេទ្យ កាល់ម៉ែត។ ភាគ​ច្រើន កត្តា​ដែល​បណ្ដាល​ឲ្យ​សំឡេង​ប្រែ​ជា​ស្អក​មាន ការ​រលាក​បំពង់​សំឡេង​ស្រួចស្រាវ ការ​បង្ក​រោគ​ដោយ​ការ​រលាក​ផ្លូវ​ដង្ហើម​ខាង​លើ និង​មួយ​ចំនួន​តូច​ទៀត បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​សំឡេង​ច្រើន។ ក្រៅ​ពី​កត្តា​ប៉ុន្មាន​ខាង​ដើម​នេះ នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ក៏​អាច​ធ្វើ​ឲ្យ​សំឡេង​យើង​ប្រែ​ជា​ខុស​ប្រក្រតី​ដែរ​ដូច​ជា៖ ដុំ​ពក ឬ​គីស​នៅ​នឹង​បំពង់​សំឡេង ការ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ អាលែកហ្ស៊ី ការ​ហឺត​ចូល​នូវ​សារជាឮតិ​គីមី ការ​ជក់​បារី ជំងឺ​ពក​ក គ្រោះ​ថ្នាក់​ចំ​បំពង់​សំឡេង វិបត្តិ​ប្រព័ន្ធ​ប្រសាទ ដុំ​មហារីក​បំពង់​សំឡេង។ល។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​បញ្ហា​សំឡេង​ស្អក លើស​ពី​២-៣​សប្ដាហ៍ គួរ​តែ​ប្រញាប់​ទៅ​ពិគ្រោះ និង​រោគ​វិនិច្ឆ័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឲ្យ​បាន​ទាន់​ពេល​វេលា ព្រោះ​យើង​ឃើញ​ថា សំឡេង​ស្អក ក៏​អាច​បណ្ដាល​មក​ពី​កាច​សាហាវ​ដូច​ជា ជំងឺ​ដុំ​មហារីក​បំពង់​សំឡេង​បាន​ដែរ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​ការពារ និង​ថែទាំ​បំពង់​សំឡេង​យើង​ឲ្យ​ចៀស​ផុត​ពី​បញ្ហា​សំឡេង​ស្អក​នេះ​បាន​ជាមួយ​វិធី​សាស្ត្រ​ផ្សេងៗ​ដែរ​រួម​មាន៖ - ចៀសវាង​ប្រើ​សំឡេង​ខ្លាំង​ៗ បើ​ចាំ​បាច់​ត្រូវ​មីក្រូហ្វូន​ជំនួស​វិញ - ចៀសវាង​ការ​ជក់​បារី - សម្រាប់​អ្នក​ជំងឺ​ស្អក​បណ្ដាល​មក​ពី​ការ​ច្រាល​ជាតិ​អាស៊ីដ​អាច​ព្យាបាល​ដោយ​ថ្នាំ​ និង​ការ​តម​អាហារ​មួយ​ចំនួន​ដូច​ជា ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល […]


ជំងឺបំពង់ក

បើសុខៗឡើងកូនកណ្ដុរនៅលើ ក គួរឲ្យបារម្ភដែរអត់?

ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​កង្វល់​ចិត្ត​ចំពោះ​បញ្ហា​កូន​កណ្ដុរ​នៅ​លើ ​ក ជាពិសេស​អ្នក​មាន​កូន​តូច​ៗ។ វេជ្ជបណ្ឌិត ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា កូន​កណ្ដុរ​នោះ គឺជា​ក្រពេញ​រាង​ដូច​សណ្ដែក​តូច​មួយ​អាច​នៅ​ជាប់​ក ជុំវិញក ឬ​រត់​មក​ក្រោយ​គម​ត្រចៀក។ លោក​បន្ថែម​ថា កូន​កណ្ដុរ​នោះ​ជា​ផ្នែក​សំខាន់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ ព្រោះ​វា​ជួយ​ការពារ​រាងកាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ និង​ជំងឺ​ផ្សេងៗ។ កូន​កណ្ដុរ​មាន​ទីតាំង​គ្រប់​ទីកន្លែង​ក្នុង​រាងកាយ ហើយ​ជា​ធម្មតា​វា​អាច​មិន​អាច​មើល​ឃើញ​ច្បាស់​ទេ​ទាល់តែ​យកដៃ​ស្ទាប​ទើប​ដឹង ហើយ​វា​ពុំ​បង្ក​ការឈឺចាប់​នោះ​ដែរ​។ ប៉ុន្តែ​នៅ​ពេល​យើងមិនស្រួលខ្លួន វា​ក៏​រីក​មាឌ​ធំ​ឡើង ឬ​ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ជា​ទូទៅ ក្នុង​កូន​កណ្ដុរ​មាន​គ្រាប់​ឈាម​ស​ឡាំផូសីត និង​ម៉ាក្រូផាស ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្លាប់​មេរោគ និង​ចម្រោះ​សារ​ធាតុ​ពុល​ផ្សេង​ៗ​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ។ បើ​និយាយ​ពី​ទីតាំង​របស់​កូន​កណ្ដុរ​មាន​ចំនួន​រាប់​រយ លើ​ពេញ​រាងកាយ ជា​ធម្មតា​វា​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក ឬ​ប៉ុន​ចុង​កូនដៃ ឬ​ធំ​ជាង​នេះ អាស្រ័យ​លើ​មនុស្ស​តែ​មិន​គួរ​មាន​ទំហំ​លើស​ពី ២ សម​ទេ រូបរាង​របស់​វា​ក្រឡេក​ក្រឡាច់ មិន​ឈឺ។ [embed-health-tool-baby-poop-tool] ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​ថា បើ​ហើម​កូន​កណ្ដុរ​នៅ​ជុំវិញ​ក​អាច​បង្ហាញ​ពី​ការ​ឆ្លង​​វីរុស​ផ្សេង​ៗ​ដូចជា ផ្ដាសាយ រលាក​បំពង់ក ស្អូច គ្រុនឈាម គ្រុន​ឈិក គ្រុន​ក្ដៅ។ ​បើ​បង្ក​រោគ​ដោយ​បាក់តេរី​ដូចជា​ហើម​រលាក​ក្នុង​រាងកាយ អេដស៍​ អំបៅអំបែក បូស រលាក​កោសិកា គ្រុនពោះវៀន របេង​កូន​កណ្ដុរ។ វេជ្ជបណ្ឌិត​រូបនោះ​បន្ថែម​ទៀត​ថា ជា​ធម្មតា​កូន​កណ្ដុរ​គ្មាន​អ្វី​គួរឲ្យ​បារម្ភ​អត់​ទេ […]


ជំងឺបំពង់ក

លម្អិតជុំវិញការ​វះកាត់សាច់បំពង់​ក

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ​អ្វី​ទៅ​ជា​​​​​ការ​កាត់សាច់បំពង់ក (​​ថុង​ស៊ីល)​? ការវះកាត់​សាច់បំពង់ក គឺ​ជា​ការ​កាត់​​​​សាច់បំពង់ក​ចេញ​​ ដែល​ជា​បណ្តុំ​នៃ​​​ជា​លិ​កា​ឡ៉ាំ​ផូ​អ៊ីត​​ (​ដូច​ក្រ​ពេញ​​​​​​​​នៅ​ក​)​។ វា​ជួ​យ​ប្រ​ឆាំង​​នឹង​​ការ​បង្ក​រោគ​ពី​ពពួក​បាក់តេរីពេល​ដក​ដង្ហើម​ ឬ​លេប​អា​ហារ​។​ ការ​រលាក​​សាច់បំពង់កកើត​មាន​ឡើង​នៅ​ពេល​មាន​វត្តមាន​នៃ​ការ​បង្ក​រោគ​ណាមួយ។ វា​ធ្វើ​ឲ្យ​ឈឺក្តៅ​ខ្លួន និង​​ពិ​បាក​លេប​អា​ហារ​​ ហើយ​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ពិ​បាក​​ក្នុង​ខ្លួន​។​ ហេតុ​អ្វី​បាន​ត្រូវ​កាត់សាច់បំពង់កចេញ? ​ការ​វះ​កាត់​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​ការ​កើត​ឡើង​វិញ​។ ក្រោយ​វះ​យក​​​​​សាច់បំពង់ក​ចេញ អាការៈ​ឈឺ​ក​​ ​ក៏​អាច​នឹង​មិន​សូវ​កើត​មាន​ញឹក​ញាប់​ដូច​មុន​​ផង​ដែរ។ ស្វែង​យល់​ពី​កត្តា​ប្រឈម​ហានិភ័យ​នៃ​ការ​កាត់សាច់បំពង់កចេញ​មាន​អ្វីខ្លះ? នៅ​លើ​ក្មេង​​ ប្រើ​អង់​ទី​ប៊ីយ៉ូ​ទិក (ថ្នាំផ្សះ) ​​រយៈពេល​យូរ​​ អាច​មាន​ប្រ​សិទ្ធភាព​ជាង​មនុស្ស​ធំ​ ពិ​សេស​មនុស្ស​ដែល​មាន​ក្តៅ​ខ្លួន​។​ ប្រ​តិកម្ម​នៃ​ការ​រលាក​ និង​ឈឺ​ក​​​ ជួយ​ដល់​គ្រូ​ពេទ្យ​វះ​កាត់​ដឹង​ពី​ការ​បង្ក​រោគ​ជា​​វី​រុស​ មិន​មែន​ជា​បាក់​តេ​រី​។​ ការ​​វះ​កាត់​អាច​នឹង​មាន​ហានិភ័យ​ខ្លះ​ និង​ត្រូវ​ការ​ពេលវេលា​សម្រាប់​ការ​ជា​សះ​ស្បើយ។​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យល់​ដឹង​ពី​ហានិភ័យ និង​ផល​វិ​បាក​​មុន​ពេល​ធ្វើ​ការ​វះ​កាត់​។ ក្នុង​ករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែក​វះ​កាត់​។ ស្វែង​យល់ដឹង​ពី​អ្វី​ដែលអាច​កើត​ឡើងគួរ​ត្រៀម​ខ្លួន​អ្វី​ខ្លះ​មុន​ពេល​វះ​កាត់សាច់បំពង់ក​​ចេញ? យើង​គួរ​ប្រឹក្សាយោបល់ជាមួយពេទ្យ​អំ​ពី​ថ្នាំ​ដែល​យើង​​បាន​ប្រើ​ពេល​បច្ចុប្បន្ន​ ប្រ​តិ​កម្ម​ ​ឬ​បញ្ហា​សុខ​ភាព​របស់​យើង​​មុន​ពេល​ធ្វើ​ការ​វះ​កាត់ រួច​​​ជួប​គ្រូ​ពេទ្យឯក​ទេស​ថ្នាំ​សណ្ដប់​​​។​​ វា​សំ​ខាន់​ណាស់​ដែល​យើង​​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​ពេល​វេ​លា​ឈប់​ញ៉ាំ​អា​ហារ​ និង​ផឹក​ទឹក​ មុន​ពេល​វះ​កាត់​។​ ក្នុង​ករណី​ជា​ច្រើន​ យើង​​ត្រូវ​ផ្តាច់​អា​ហារ ​៦ ម៉ោង​មុន​ពេល​វះ​កាត់​។​ យើងអាច​នឹង​ផឹក​ទឹក​បាន ​ដូច​ជា​ កា​ហ្វេ​​ បាន​រហូត​ដល់​ប៉ុន្មាន​ម៉ោង​មុន​ពេល​វះកាត់​។​  ​អំឡុង​ពេល​​វះ​កាត់​សាច់បំពង់ក មាន​អ្វី​កើត​ឡើង? ការ​វះ​កាត់សាច់បំពង់ក​ចាប់​ផ្តើម​ឡើង​ដោយ​គ្រូ​ពេទ្យ​ដាក់​ថ្នាំសណ្ដប់​ មាន​រយៈពេល​​ ៣០ ​នាទី​។​ គ្រូ​ពេទ្យ​ខាង​​ផ្នែក​វះ​កាត់​នឹង​ធ្វើការ​កាត់​សាច់បំពង់ក​​តាម​មាត់។​​ គេ​កាត់​យក​​​​​​ចេញ​ដោយ​ដុត​នឹង​កម្ដៅ​​ ឬ​ថាម​ពល​វិ​ទ្យុ​សកម្ម​។​ គ្រូ​ពេទ្យ​​នឹង​បញ្ឈប់​ពេល​មាន​ការ​ហូរ​ឈាម​ពី​កន្លែង​ផ្សេង។ ក្រោយ​​​វះ​កាត់យកសាច់បំពង់កចេញ យើងគួរ​ធ្វើ​អ្វី​ខ្លះ? ក្រោយ​ពីទទួលការវះកាត់​បាន​មួយ​ថ្ងៃ ​យើង​នឹង​អាចត្រឡប់​​ទៅ​ផ្ទះ​វិញ​បាន​។​ ការ​ឈឺ​ នឹង​ឈឺ​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ ហើយ​ធូរ​ស្រាល​វិញ​ក្នុង​រយៈពេល​២​សប្តាហ៍​។​​ […]


ជំងឺបំពង់ក

Spots on Throat ​(ជំងឺដំបៅក្នុងបំពង់ក)

និយមន័យ១- អ្វី​ជាជំងឺ​ដំបៅ​​​ក្នុង​បំពង់​ក? ជំងឺ​ដំបៅក្នុង​បំពង់​ក សំដៅលើស្នាម​កើត​មាន​លើ​សាច់​បំពង់​កខាង​ក្នុង ​អាច​ជា​ចំណុច​ក្រហម​ ឬ​ដុំ​មូល​ចុង​ពណ៌​ស​ដូច​គ្រាប់​មុន។ ជាទូទៅ តែង​មាន​ការ​រំខាន​នៅ​ពេល​ដែល​មានកើត​ជំងឺ​នេះ គ្រូពេទ្យ​អាច​កំណត់​រោគ​វិនិច្ឆ័យ​បាន អាស្រ័យ​លើ​រូបរាង​ខាង​ក្រៅ ​និង​ពណ៌​របស់​វា។ ២- កើត​ឡើង​ញឹកញាប់​ប៉ុនណា? ជំងឺ​ដំបៅ​ក្នុង​បំពង់​ក ​កើត​ញឹកញាប់​ណាស់​ ជា​ពិសេស​លើ​មនុស្ស​គ្រប់​វ័យ​ និង​គ្រប់​ភេទ​ទាំង​អស់​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​យើង​អាច​កាត់បន្ថយ​កត្តាប្រឈម​​ជំងឺ​បាន​ ដោយ​កត្តា​ផ្សេង​ៗ។ ៣- រោគសញ្ញាជំងឺ​ដំបៅ​ក្នុង​​បំពង់​ក​មាន​អ្វី​ខ្លះ? នៅ​ពេល​ដែល​មាន​ជំងឺ​នេះ​ឡើង​ វា​អាច​លេច​ចេញ​នូវ​សញ្ញា​ដូចជា​៖ – ឈឺ​បំពង់​ក – តឹង​ច្រមុះ – ក្ដៅ​ខ្លួន – ពិបាក​លេប​អាហារ – វិលមុខ​ ឬ​ចង្អោរ – ឈឺ​ពោះ – ឡើង​ក្រហម​ និង​ហើម​បំពង់​ក​ ពិសេស​សាច់បំពង់ក – ឡើង​កូន​កណ្ដុរ​នៅ​ក – ឈឺ​ក្បាល – រមាស់ មូលហេតុបង្ក៤- មូលហេតុ​បង្ក​មាន​អ្វី​ខ្លះ? មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ដំបៅ​ក្នុងបំពង់កមាន​ដូច​ជា៖ – រលាក​បំពង់​ក​ដោយ​សារ​មេរោគ​ស្ត្រេបតូកូក។ អ្នក​មាន​ជំងឺ​រលាក​បំពង់​ក​ដោយ​សារ​បាក់តេរី​ប្រភេទ​នេះ ​គឺ​ឡើង​ស្នាម​សសាច់​បំពង់​ក​។ – រលាក​បំពង់​ក​ដោយ​សារ​ការ​បង្ក​រោគ​កើត​ឡើង​ពី​វីរុស​ ឬ​ហៅ​ថា​ជំងឺ​ម៉ូណូនុក្លេអូស​។ ​អាច​លេច​ចេញ​ជា​ស្នាម​ស​លើ​សាច់​បំពង់​ក ​ហើយ​មាន​អត្រា​ឆ្លង​ខ្លាំង​ជាង​គេ។ – រលាក​បំពង់​ក​ដោយសារ​មេរោគ​ផ្សិត​ប្រភេទ​កង់​ឌី​ដា​ ​ប៉ះពាល់ ​និង​មាន​ស្នាម​ស​ៗ​ទាំង​សាច់​បំពង់​ក ​និង​ក្នុង​ក្រអូម​មាត់។​ ជំងឺ​នេះ​ច្រើន​កើត​លើ​ទារក ​និង​អ្នក​ជំងឺ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ។ – រលាក​បំពង់​ក និង​ប្រដាប់ភេទ​ ដោយសារ​វីរុស ​ហើបប៉េស (HSV)៖ កើត​នៅ​លើ​មាត់​ គឺ​មក​ពី (HSV-១)​ ហើយ​វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​ការ​ថើប ​រួម​ភេទ​តាម​មាត់ […]


ជំងឺបំពង់ក

ឈឺក សាក​ធ្វើប៉ុន្មាន​ចំណុច​នេះ​អាចជួយសម្រួលអាការៈបាន

ឈឺក​ជា​អាការៈ​រក​កល​ផ្តាសាយ ដូច្នេះ​យើង​ត្រូវ​តែ​ទប់ទល់​ឲ្យ​ទាន់​ពេល បើ​មិន​ចង់​ឲ្យ​កើត​ផ្តាសាយ។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយៗ​ជួយ​បញ្ហា​បំពង់ក​យើង​ឲ្យ​ត្រលប់​មក​សភាព​ដើម​វិញ ដោយ​មិន​ចាំបាច់​ទៅ​ជួប​គ្រូ​ពេទ្យ។ ១- ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ ​ឬ​ទឹក​ឲ្យ​បាន​ច្រើន ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន នោះ​អាច​ជួយ​បំពង់ក​យើង​ឲ្យ​មាន​សំណើម មិន​សូវ​ឈឺ​នោះ​ទេ។ ២- ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​ទឹក​ឃ្មុំ បើ​​មាន​ទឹកឃ្មុំ យើង​គួរ​តែ​យក​វា​ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​ញ៉ាំ ២-៣ ដង/ថ្ងៃ ដើម្បី​ឲ្យ​ក​យើង​ឆាប់​ជា​ឡើង​វិញ។ ៣- ស្អំទឹកកក ប្រហែល​គ្នា​យើង​មិន​បាន​ដឹង​ពី​វិធី​មួយ​នេះ​ទេ​មើល៍​ទៅ? ការ​យក​ទឹកកក​ទៅ​ស្អំ​នៅ​បរិវេណ​បំពង់ក ពិត​ជា​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺក​បាន​មួយ​ចំណែក។ ៤- ខ្ពុរទឹកអំបិល ទឹក​អំបិល​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ស្លេស្ម អាការៈឈឺក បាន​លឿន ដូច្នេះ​ហើយ​យើង​ត្រូវ​ខ្ពុរ​ទឹក​អំបិល​ឲ្យបាន ៣-៤ដង/ថ្ងៃ។ ៥- បៀមថ្នាំបំបាត់ឈឺបំពង់ក បើ​ធ្វើ​តាម​ប៉ុន្មាន​វិធី​ខាងលើ​នេះ​ហើយ តែ​អាការៈ​ឈឺក​នៅ​តែ​មិន​បាន​ផល​លឿន យើង​ត្រូវ​រក​ថ្នាំ​បៀម​មក​ជំនួយ​បន្ថែម​ទៀត។ ពេល​ឈឺក ពេទ្យ​ហាម​ដាច់ខាត​ញ៉ាំ​ទឹកកក ឬ​របស់​ត្រជាក់ៗ និង​អាហារហឹរ ទោះ​ជា​យើង​ឃ្លាន​យ៉ាងណា​ក៏​ត្រូវ​តែ​រង់ចាំ​ដល់​ក​ជា​សិន​ដែរ។


ជំងឺបំពង់ក

រលាក​បំពង់​ក​ កុំ​ឲ្យ​កាន់​តែ​ធ្ងន់ ហើយ​​ជា​លឿន ត្រូវ​ធ្វើ​ម៉េច?

មនុស្សយើងមិនចេះឈឺ ទើបចម្លែក ប៉ុន្តែឈឺតិចតួច គួរតម ប្រសើរជាងឈឺធ្ងន់ទៅរកពេទ្យ ហើយប្រើថ្នាំមិនល្អ។ គ្នាយើងខ្លះគិតថា ឈឺតិចតួចដូចឈឺបំពង់ក លេបតែថ្នាំបាត់ហើយ ប៉ុន្តែគ្រាន់តែលេបថ្នាំ ហើយ​មិនតម ច្បាស់ជាមិនធូរឡើយ។ “Hello គ្រូពេទ្យ” នឹងប្រាប់ត្រណម ៨ យ៉ាង បើចង់ឆាប់ជា។ ករណីតមអាហារ ឬមិនញ៉ាំគ្រប់គ្រាន់ អាចនាំឲ្យប្រព័ន្ធភាពស៊ាំយើងថយចុះ កាន់តែងាយរងគ្រោះដោយសារមេរោគ និងបាក់តេរីជាហេតុបង្កឲ្យឈឺបំពង់ក។ ១- ទៅពេទ្យ ជាទូទៅ ឈឺបំពង់ក មិនមែនជាប្រភេទធ្ងន់ធ្ងរទេ វាអាចបាត់ទៅវិញក្នុងពេល ១ សប្តាហ៍។ ឈឺបំពង់ក អាចប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេស បើមានជំងឺប្រឆាំងប្រព័ន្ធភាពស៊ាំរាងកាយ ដូចជា អេដស៍ ឬមហារីក។ ត្រូវឆាប់ទៅពេទ្យ បើស្ថានភាពជំងឺអូសបន្លាយច្រើនសប្តាហ៍ ឬបើយើងគ្រុនក្តៅខ្លាំងលើស ៣៨ អង្សាសេ ឬពិបាកលេបសូម្បីទឹកមាត់ ដកដង្ហើម ឬស្អកនិយាយលែងចេញតែម្តង។ ២- ដកដង្ហើមកាត់តាមច្រមុះ ពេលឈឺក កុំដកដង្ហើមតាមមាត់ ព្រោះវាអាចនឹងធ្វើឲ្យបំពង់កស្ងួត ឈឺ។ បើយើងផ្តាសាយទៀត ដកដង្ហើមតាមមាត់ ច្បាស់ជាចៀសមិនផុតទេ ព្រោះបញ្ហាតឹងច្រមុះ។ យ៉ាងណា គួរព្យាយាមដកដង្ហើមតាមច្រមុះ បើអាច។ ៣- ពាក់ម៉ាស់ព្យាយាមមិននិយាយ និយាយច្រើនពេកនឹងធ្វើឲ្យបំពង់កកាន់តែស្ងួត ព្រោះពេលយើងនិយាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ