តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សុខៗឡើងកូនកណ្ដុរនៅលើ ក គួរឲ្យបារម្ភអត់?

    សុខៗឡើងកូនកណ្ដុរនៅលើ ក គួរឲ្យបារម្ភអត់?

    ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​កង្វល់​ចិត្ត​ចំពោះ​បញ្ហា​កូន​កណ្ដុរ​នៅ​លើ ​ក ជាពិសេស​អ្នក​មាន​កូន​តូច​ៗ។ វេជ្ជបណ្ឌិត ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា កូន​កណ្ដុរ​នោះ គឺជា​ក្រពេញ​រាង​ដូច​សណ្ដែក​តូច​មួយ​អាច​នៅ​ជាប់​ក ជុំវិញក ឬ​រត់​មក​ក្រោយ​គម​ត្រចៀក។

    លោក​បន្ថែម​ថា កូន​កណ្ដុរ​នោះ​ជា​ផ្នែក​សំខាន់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ ព្រោះ​វា​ជួយ​ការពារ​រាងកាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ និង​ជំងឺ​ផ្សេងៗ។ កូន​កណ្ដុរ​មាន​ទីតាំង​គ្រប់​ទីកន្លែង​ក្នុង​រាងកាយ ហើយ​ជា​ធម្មតា​វា​អាច​មិន​អាច​មើល​ឃើញ​ច្បាស់​ទេ​ទាល់តែ​យកដៃ​ស្ទាប​ទើប​ដឹង ហើយ​វា​ពុំ​បង្ក​ការឈឺចាប់​នោះ​ដែរ​។ ប៉ុន្តែ​នៅ​ពេល​យើងមិនស្រួលខ្លួន វា​ក៏​រីក​មាឌ​ធំ​ឡើង ឬ​ហើម។

    ជា​ទូទៅ ក្នុង​កូន​កណ្ដុរ​មាន​គ្រាប់​ឈាម​ស​ឡាំផូសីត និង​ម៉ាក្រូផាស ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្លាប់​មេរោគ និង​ចម្រោះ​សារ​ធាតុ​ពុល​ផ្សេង​ៗ​ក្នុង​ប្រព័ន្ធ​ទឹក​រងៃ។ បើ​និយាយ​ពី​ទីតាំង​របស់​កូន​កណ្ដុរ​មាន​ចំនួន​រាប់​រយ លើ​ពេញ​រាងកាយ ជា​ធម្មតា​វា​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក ឬ​ប៉ុន​ចុង​កូនដៃ ឬ​ធំ​ជាង​នេះ អាស្រ័យ​លើ​មនុស្ស​តែ​មិន​គួរ​មាន​ទំហំ​លើស​ពី ២ សម​ទេ រូបរាង​របស់​វា​ក្រឡេក​ក្រឡាច់ មិន​ឈឺ។

    កូនកណ្ដុរ

    ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​ថា បើ​ហើម​កូន​កណ្ដុរ​នៅ​ជុំវិញ​ក​អាច​បង្ហាញ​ពី​ការ​ឆ្លង​​វីរុស​ផ្សេង​ៗ​ដូចជា ផ្ដាសាយ រលាក​បំពង់ក ស្អូច គ្រុនឈាម គ្រុន​ឈិក គ្រុន​ក្ដៅ។ ​បើ​បង្ក​រោគ​ដោយ​បាក់តេរី​ដូចជា​ហើម​រលាក​ក្នុង​រាងកាយ អេដស៍​ អំបៅអំបែក បូស រលាក​កោសិកា គ្រុនពោះវៀន របេង​កូន​កណ្ដុរ។

    វេជ្ជបណ្ឌិត​រូបនោះ​បន្ថែម​ទៀត​ថា ជា​ធម្មតា​កូន​កណ្ដុរ​គ្មាន​អ្វី​គួរឲ្យ​បារម្ភ​អត់​ទេ ប៉ុន្តែ​បើ​សង្កេត​ឃើញ​ដូច​ខាងក្រោម ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ។
    – កូន​កណ្ដុរ​ឡើង​ហើម ក្រហម ឈឺ
    – កូន​កណ្ដុរ​មាន​ទំហំ​ធំ​ទៅ​ៗ​មិន​ព្រម​ស្រក​លឹប​បាត់​វិញ ទាំង​ដែល​អាការៈ​ឈឺ​បាន​ជា​សះស្បើយ
    – កូន​កណ្ដុរ​ទំហំ​ធំ​ជាង ២សម អត់​ក្រឡេច​ក្រឡាច់ ពោល​គឺ​លាន​ដូច​ដុំ​ពក
    – ឡើង​ហើម​កូន​កណ្ដុរ ហើយ​ស្រក​គីឡូ ក្ដៅ​ខ្លួន។

    health-tool-icon

    រង្វាស់ចង្វាក់បេះដូង

    លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

    ប្រុស

    ស្រី

    អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

    អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

    60

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 14/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: