បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​ស្ត្រី​ផ្សេងទៀត - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ទឹករម្អិលទ្វារមាសខុសពីធម្មតា និងនោមឈឺ អាចមកពីកត្តាទាំង៥នេះ

​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​​ការ​ប្រែប្រួល​ភ្លាម​ៗ ជាមួយ​នឹង​​អាការៈ​នោម​ឈឺ​ នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​។ មូលហេតុ​បង្ក​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស និង​ការ​ឈឺ​ពោះ​​​អំឡុង​ពេល​នោម ១. ការ​ឆ្លង​មេរោគ​ផ្សិត មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ធ្លាក់​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត។ ជាក់ស្តែង នៅ​ក្នុង​ទ្វារ​មាស​យើង មាន​​ពពួក​បាក់តេរី និង​ផ្សិត ហើយ​នៅ​ពេល​ដែល​តុល្យភាព​​នៃ​សមាសធាតុ​ទាំង​២​មាន​ការ​រំខាន ស្រីៗ​យើង​អាច​នឹង​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​រួម​មាន​ នោម​ក្រហាយ​ និង​រមាស់​ ព្រម​ជា​មួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ដែល​អាច​​មាន​សភាព​ខាប់ និង​មាន​ពណ៌​ស។ ប៉ុន្តែ យើង​អាច​ព្យាបាល​បញ្ហា​មួយ​នេះ​បាន​ ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស នៅ​ពេល​ដែល​បាក់តេរី​លូតលាស់​ឆាប់​រហ័ស​ពេក​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​នេះ អាច​មាន​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​នៅ​ទ្វារ​មាស ដែល​អាច​មាន​ពណ៌​ស​បែក​ប្រផេះ ហើយ​មាន​ក្លិន​មិន​ល្អ។ ការ​បង្ក​រោគ​នេះ ក៏​អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ផ្សះ​ផង​ដែរ។ ៣. ការ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​នៅ​ពេល​នោម។ ក្នុង​ករណី​ដែល​យើង​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កាមរោគ គួរ​ទៅ​ពិនិត្យ​សុខភាព ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុក​ពោះ​ អំឡុង​ពេល​នោម។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ កង្វះ​អនាម័យ​ និង​បញ្ហា​សុខភាព ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ៥. […]

ស្វែងរក បញ្ហាស្ត្រីផ្សេងទៀត

បញ្ហាស្ត្រីផ្សេងទៀត

​ស្រី​ៗ​អាចនឹងអត់​កូនដោយសារជំងឺប្រមេះ​​​​​​​​​​​​​

​ជំងឺ​ប្រមេះ​​ជា​ប្រភេទ​ជំងឺ​កាមរោគ​​មួយ​ ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ ហើយ​វា​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ទាំង​បុរស​ និង​ស្ត្រី​។ ពិត​ណាស់ ជំងឺ​នេះ​រាលដាល​យ៉ាង​ឆាប់​រហ័ស ដោយមិនមានរោគសញ្ញាសម្គាល់ខាងក្រៅ​ ទោះបីជាជំងឺ​នេះ​អាច​ព្យាបាល​ជា​សះស្បើយ​ក៏ដោយ​។ ចំពោះស្ត្រី​ឆ្លង​ជំងឺ​ប្រមេះ អាច​មាន​សភាព​ធ្ងន់ធ្ងរ​ ដោយបង្ករនូវ​ការ​ឈឺចាប់​នៅ​ក្នុង​អាង​ត្រគាក​រុាំរ៉ៃ ព្រម​ទាំង​​ពុំ​​អាច​មាន​កូន​បាន​។ ជំងឺ​ប្រមេះ​បង្ក​ឡើង​ដោយ​សារ​អ្វី​? ជាក់​ស្ដែង​ ជំងឺ​ប្រមេះ​​បង្ក​រោគ​ដោយ​បាក់តេរី ហើយ​ភាគ​ច្រើន​វា​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ ឬ​ការ​ប៉ះពាល់​​ប្រដាប់​ភេទ​របស់​​អ្នក​ជំងឺ​។ ម្យ៉ាង​វិញ​ទៀត​ ទារក​ដែល​ទើប​កើត​ក៏​អាច​ឆ្លង​ជំងឺ​ប្រមេះ​ពី​ម្ដាយ​អំឡុង​ពេល​សម្រាល​ផង​ដែរ។ ការ​បង្ក​រោគ​​ គឺ​តាមរយៈ​ទឹក​កាម​ និង​ទឹក​រម្អិល​​ពី​ទ្វារ​មាស ហើយ​វា​អាច​ឆ្លង​ដល់​ទ្វារ​មាស​ លិង្គ មាត់​ស្បូន​ រន្ធ​គូទ​ បង្ហួរ​នោម​  ​ភ្នែក​ និង​បំពង់​ក​។ ជា​ទូទៅ​ ជំងឺ​ប្រមេះ​អាច​ព្យាបាល​បាន​ ប៉ុន្តែ​​ក្នុង​ករណី​ដែល​មិន​មាន​ការ​ព្យាបាល​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ​ រួម​ទាំង​ការ​បំផ្លាញ​​ប្រព័ន្ធ​បន្ត​ពូជ​ជា​រៀង​រហូត​។ យើង​អាច​ឆ្លង​ជំងឺ​ប្រមេះ​ច្រើន​ជាង​ម្ដង​​ ឬ​យ៉ាង​ណា​? ទោះព្យាបាលជាហើយក៏ដោយ ក៏ជំងឺ​នេះ​នឹងអាចកើតឡើងសារជាថ្មីវិញបាន ប្រសិនបើ​រួម​ភេទ​ដោយ​មិន​មាន​ការ​ការពារ​ជាមួយ​នឹង​អ្នក​​ផ្ទុក​ជំងឺ​នេះ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! រោគ​សញ្ញា​នៃ​ជំងឺ​ប្រមេះ ភាគ​ច្រើន​ អ្នក​កើត​ជំងឺ​ប្រមេះ​មិន​បង្ហាញ​រោគ​សញ្ញា​ឡើយ។ ប៉ុន្តែ​​ ស្រី​ៗ​យើង​មួយ​ចំនួន​អាច​មាន​រោគ​សញ្ញា​ទាំង​នេះ៖ ឈឺចាប់​ក្នុង​ទ្វារ​មាស ឈឺ​ពោះ​ ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​ខុស​ប្រក្រតី ឈឺចាប់​នៅ​ពេល​រួម​ភេទ​ ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ​ មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​ រលាក​​មាត់​ស្បូន​ អត្ថបទគួរអាន៖ លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាច​ឆ្លងអេដស៍ដែរអត់? អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ […]


បញ្ហាស្ត្រីផ្សេងទៀត

មានលក្ខខណ្ឌប៉ុន្មាននេះ ស្ត្រីមិនអាចប្រើថ្នាំរំលូតកូនបានទេ

ជម្រើស​នៃ​ការ​រំលូត​កូន​មាន ២​បែប ទី១ ការ​រំលូត​ដោយ​ប្រើ​ថ្នាំ​រំលូត​កូន និង​ការ​រំលូត​ដោយ​ប្រើ​ឧបករណ៍​បូម។ បើតាមការលើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បើ​ស្ត្រី​មាន​លក្ខខណ្ឌ​ប៉ុន្មាន​នេះ មិន​អាច​ប្រើ​ថ្នាំ​រំលូត​កូន​បាន​នោះ​ទេ។ លក្ខខណ្ឌ​ស្ត្រី​មិន​អាច​ប្រើ​ថ្នាំ​រំលូត​កូន​បាន – មាន​ផ្ទៃពោះ​លើស​ពី ៩សប្តាហ៍ – ឈឺ​ចាប់​ក្នុង​ពោះ​ធ្ងន់ធ្ងរ ឬ​ឈឺ​ក្នុង​ពោះ​រយៈពេល​យូរ – កំពុង​ប្រើ​កង​ដាក់​ក្នុង​ស្បូន ជា​ទូទៅ​ក្រោយ​ប្រើ​ថ្នាំ​សុល​រំលូត​កូន ៤-៦ម៉ោង ការ​ធ្លាក់​ឈាម​មាន​សភាព​ខ្លាំង ឯផលរំខានរួមមាន ចុក​ពោះ​ខ្លាំង រងារ ញាក់ ឬ​ក្អួត ហើយ​បន្ត​ធ្លាក់​ឈាម​តិចៗ​ពី ២-៤សប្តាហ៍។ លោក​វេជ្ជបណ្ឌិត​ថា ក្រោយ​រំលូត​កូន​រួច​រយៈពេល ២ សប្តាហ៍ ស្ត្រី​ត្រូវ​បន្ត​តាមដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ប្រាកដ​ថា ការ​រំលូត​កូន​នោះមានសុវត្ថិភាព។ រយៈពេល ២-៣ ថ្ងៃក្រោយ​សំណល់​ក្នុង​ស្បូន​ធ្លាក់​អស់ ស្ត្រីអាចត្រលប់​ទៅ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា ប៉ុន្តែ​គប្បី​ចៀស​វាង​លើក​របស់​ធ្ងន់ៗ និង​តម​រួមភេទ​ក្នុង​រយៈពេល ២ សប្តាហ៍។ មួយ​វិញ​ទៀត ពេល​ចាប់​ផ្តើម​រួម​ភេទ ត្រូវ​ប្រើមធ្យោបាយពន្យារ​កំណើត ព្រោះ​ក្នុង​រយៈពេល​នេះ​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ជា​ថ្មី។


បញ្ហាស្ត្រីផ្សេងទៀត

​​រោគ​ស្ត្រី​ទូទៅ​ទាំង​៥​ ​ស្រីៗ​​យើង​កំពុង​តែ​ជួប​ប្រទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​រោគ​ស្ត្រី​ប៉ះពាល់​ដល់​សរីរាង្គ​បន្ត​ពូជ​ ដូចជា​ស្បូន​ អូវែ​ ដៃស្បូន  ​ប្រដាប់​​បន្ត​ពូជ​ខាង​ក្រៅ​ ​និង​សុដន់​ ដូច្នេះ​វា​អាច​ជះ​ឥទ្ធិពល​​ដល់​មុខងារ​ផ្លូវ​ភេទ​របស់​​ស្រីៗ​ផង​ដែរ​។​ ពិត​ណាស់​ ការ​យល់​ដឹង​អំពី​រោគ​សញ្ញា​ និង​ចាត់វិធានការ​ភ្លាមៗ​ ដើម្បី​ជៀសវាង​ផលវិបាក​ផ្សេងៗ​ គឺ​ជា​រឿង​សំខាន់​ណាស់​។​ យ៉ាង​ណា​មិញ​ ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ហា​រោគ​ស្ត្រី​ទូទៅ​បំផុត​មួយ​ចំនួន ដែល​​យើង​គួរ​ដឹង​​។ ១. ​​ជំងឺ​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ​​ជា​ទូទៅ​ ស្រី​ៗ​ដែល​មាន​ជំងឺ​នេះ​ អាច​មាន​វដ្ដ​រដូវ​យូរ​ ឬ​មិន​ប្រក្រតី ព្រម​ទាំង​មាន​ការ​កើន​ឡើង​បរិមាណ​អ័រម៉ូនអង់ដ្រូសែន ​​ ដែល​ជា​អ័រម៉ូន​បុរស​នៅ​ក្នុង​រាងកាយ​។​ ក្នុង​លក្ខខណ្ឌ​នេះ​ ​ពងញី ជា​ច្រើន អាច​លេច​ឡើង​នៅ​លើ​អូវែ ដែល​អាច​រាំង​ស្ទះ​ដល់​ការ​បញ្ចេញ​ពង​។ ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​នេះ​ គឺ​ដោយ​សារ​តែ​កម្រិត​អ័រម៉ូនអង់ដ្រូសែន ក្នុង​រាងកាយ​លើស​កម្រិត​ ហ្សែន​ ឬ​ដោយ​សារ​តែ​អាំងស៊ុយលីន​ច្រើន​ជ្រុល​។​ ភាគ​ច្រើន​ ស្រីៗ​ដែល​ជួប​ប្រទះ​ជំងឺ​មួយ​នេះ​ អាច​ប្រឈម​នឹង​ការ​ដុះ​ក្បាល​ពោះ​ កើត​មុន​ ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ មក​រដូវ​មិន​ប្រក្រតី​ ឬ​អាច​​​​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​។ ២. រលាក​ទ្វារ​មាស ​​ស្រី​ៗ​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​បន្ត​ពូជ អាច​ជួប​ប្រទះ​​ការ​រលាក​នៅ​ក្នុង​ទ្វារ​មាស​។​ ​ការ​រលាក​នេះ​ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ ការ​រួម​ភេទ​ ការ​​ប្រើប្រាស់​ថ្នាំ​ផ្សះ​ ​ការ​ប្រើ​ក្រែមលាបសំលាប់មេជីវិតឈ្មោល ឬ​ដោយ​សារ​តែ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​។ ​ប្រសិនបើ​គ្នា​យើង​មាន​អាការៈ​រលាក​នេះ​ យើង​អាច​នឹង​ឈឺ​ចុកចាប់​​នៅ​ពេល​នោម​ រមាស់​ទ្វារ​មាស​ ឬ​រលាក​ស្បែក​​ ការ​បញ្ចេញ​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ក្លិន​មិន​ល្អ​ ព្រម​ទាំង​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​។​ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ​ជាក់​ស្ដែង​ […]


បញ្ហាស្ត្រីផ្សេងទៀត

គ្រាន់តែសើច ឬកណ្ដាស់ ក៏លេចនោមដែរ ស្រីៗយើងគួរធ្វើម៉េច?

ស្រ្តី​មិន​តិច​​នាក់​ទេ​ ដែល​លេច​នោម​ពេល​ក្អក ឬកណ្ដាស់ ដែល​នេះ​ជា​រឿង​កើត​មាន​ជាទូទៅ​មួយ​លើ​ស្រីៗ ច្រើន​ជាង​បុរស​។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​ខ្មាស​អៀន និង​អាច​គិត​ថា​វា​ជា​បញ្ហា​ប្រចាំ​កាយ តែ​ការពិត​វា​អាច​ព្យាបាល​បាន​។​ ១. ទិដ្ឋភាព​ទូទៅ ការ​លេច​នោម​ដោយ​មិន​​បាន​ដឹង​ជា​មុន​នេះ កើត​ឡើង​នៅ​ពេល​ដែល​យើង​​​ធ្វើ​ចលនា​រាង​កាយ​ណា​មួយ​ដូច​ក្អក កណ្ដាស់ សើច រត់ ឬ​លើក​របស់​ធ្ងន់​ៗ​ជា​ដើម ដែល​បាន​ដាក់​សម្ពាធ​ដល់​ប្លោក​នោម បង្ក​ឲ្យ​មាន​លេច​នោម​។ បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​មុន​នេះ ​ខុស​ពី​បញ្ហា​នោម​ញឹក និង​បញ្ហា​ប្លោក​នោម​ធ្វើ​ការ​សកម្ម​ខ្លាំង​។ បើ​មាន​​បញ្ហា​ទាំង​ពីរ​នេះ សាច់ដុំ​ប្លោក​នោម​កន្ទ្រាក់ និង​ធ្វើ​ឲ្យ​យើង​ចង់​ទៅ​នោម​ភ្លាម​ៗ​ដែរ​ តែ​យើង​អាច​ទប់​មិន​ឲ្យ​លេច​នោម​បាន​មុន​ដល់​បន្ទប់​ទឹក​។ ការ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​វិញ ​កើត​ឡើង​ពេលសាច់ដុំ និង​ជាលិកា​ទ្រ​​សាច់​ដុំ​បាត​អាង​ត្រគាក និង​សាច់​ដុំ​ខ្ជឹប​នោម​ចុះ​ខ្សោយ​។ ប្លោក​នោម​រីក​ធំ​ពេល​ពេញ​ដោយ​ទឹក​នោម​។ ជា​ធម្មតា​សាច់​ដុំ​ដូច​ប្រឹស​ទ្រូ​នៅ​ក្នុង​បង្ហួរ​នោម​បិទ​ជា​និច្ច​ពេល​ប្លោក​នោម​រីក​ធំ ដើម្បី​ការពារ​កុំ​ឲ្យ​លេច​នោម​ មុន​ពេល​យើង​ទៅ​ដល់​បន្ទប់​ទឹក​។ ប៉ុន្តែ​នៅ​ពេល​សាច់​ដុំ​នេះ​ចុះ​ខ្សោយ ហើយ​បែរជា​មាន​កម្លាំង​សង្កត់​លើ​ពោះ ឬ​សាច់​ដុំ​ត្រគាក ដូច​ជា​កណ្ដាស់ ចំកោង​ខ្លួន​ លើក​របស់​ធ្ងន់​ៗ​ ឬ​សើច អាច​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ និង​អាច​នាំ​ឲ្យ​លេច​នោម​បាន​។ បើ​សិន​ជា​យើង​មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​មុន​នេះ យើង​អាច​នឹង​មាន​អារម្មណ៍​ខ្មាស​អៀន កម្រិត​សកម្មភាព​ការងារ ឬ​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ផ្សេងៗ ឬ​អាច​កាត់​បន្ថយ​សកម្មភាព​ជួបជុំ​សប្បាយ​ផ្សេង​របស់​ខ្លួន​ផង​ដែរ​។ ការ​ទទួល​បាន​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​អាច​ជួយ​ឲ្យ​មនុស្ស​យើង​គ្រប់គ្រង​បញ្ហា​នេះ​បាន​ និង​អាច​ជួយ​បង្កើត​គុណ​ភាព​ជីវិត​ដែរ​។​​​​​ ២. រោគ​សញ្ញា បើ​សិន​ជា​ស្រី​ៗ​យើង មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​មុន បញ្ហា​នេះ​ច្រើន​កើត​នៅ​ពេល​ក្អក ឬ​កណ្ដាស់ សើច ចំកោង​ខ្លួន លើក​របស់​ធ្ងន់ៗ ហាត់​ប្រាណ និង​ពេល​រួម​ភេទ​ជា​ដើម។​ ​​​ថ្វី​បើ​យើង​មាន​បញ្ហា​នេះ តែ​មិន​ប្រាកដ​ថា​វា​អាច​កើត​លើ​យើង​គ្រប់​ពេល​មាន​សកម្មភាព​ដូច​បាន​រៀប​រាប់​នោះ​ទេ​។ […]


បញ្ហាស្ត្រីផ្សេងទៀត

​​​គេង​មិន​គ្រប់គ្រាន់​ ប៉ះពាល់​សុខភាព​ស្បែក​ធ្ងន់ធ្ងរ ស្រីៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗ​យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ថែទាំ​ស្បែក​ ដោយ​ការ​លាង​សម្អាត​មុខ​ លាប​ក្រែម​ផ្ដល់​សំណើម​ ឬ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​​។​ ពិត​ណាស់​ ស្បែក​គឺ​ជា​សរីរាង្គ​ដ៏​ធំ​បំផុត​នៅ​ក្នុង​រាងកាយ​ ដែល​មាន​តួនាទី​ការពារ​រាងកាយ​ពី​ជាតិ​ពុល​ និង​​​ធាតុ​ចម្លែក​​ផ្សេងៗ​។ ​​ការ​គេង​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ រួម​ទាំង​ស្បែក​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​ស្រីៗ​យើង​ចង់​បង្កើន​សុខភាព​រាងកាយ​ និង​ស្បែក​ ចូរ​​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។ យ៉ាង​ណា​មិញ ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​​ចំពោះ​សុខភាព​សម្រស់​​មាន​ដូច​ខាង​ក្រោម​។ ១. ​កើត​មុន​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​បណ្ដាល​ឲ្យ​កើត​មុន​។​ ​​ជា​ទូទៅ​ ​ការ​អស់​កម្លាំង​នៅ​ពេល​ភ្ញាក់​ពី​គេង​​ក៏​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​បញ្ហា​មុន​ដូច​គ្នា​។​ ​មួយ​វិញ​ទៀត​ ស្រ្តេស​គឺ​ជា​កត្តា​មួយ​ដែល​រួម​ចំណែក​នៃ​ការ​កើត​មុន​ ហើយ​នៅ​ពេល​ដែល​យើង​ស្រ្តេស​ រាងកាយ​នឹង​ផលិត​អ័រម៉ូន​Cortisol និង​ប្រូតេអ៊ីន​រលាក​។​ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​អ័រម៉ូនCortisol ​ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ​និង​​បង្ក​ជា​បញ្ហា​ស្បែក​ ឬ​ជំងឺ​ផ្សេង​ៗ​។​ ២. ​​រង្វង់​ភ្នែក​ខ្មៅ​ ​​ជាមួយ​គ្នា​នេះ​ដែរ ​​ការ​គេង​មិន​គ្រប់គ្រាន់​ ក៏​អាច​​ធ្វើ​​​ឲ្យ​យើង​មាន​ភាព​នឿយហត់​​​ខ្លាំង​ ព្រម​ទាំង​មាន​ស្នាម​ដក់​ក្រោម​ភ្នែក​ ក៏​ដូចជា​រង្វង់​ភ្នែក​ខ្មៅ​។​ ​ការ​ដក់​នេះ​ ​បណ្ដាល​មក​ពី​​ការ​រក្សា​សារធាតុ​រាវ​នៅ​ក្នុង​ជាលិកា​ទន់​នៅ​បរិវេណ​ជុំវិញ​ភ្នែក​។ រង្វង់​ភ្នែក​ខ្មៅ​កើត​ឡើង​ជា​ទូទៅ​​នៅ​ពេល​ព្រឹក​ ឬ​បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ប្រៃ។​ ៣. ស្បែក​​ឆាប់​ចាស់​ ​ការ​គេង​បាន​តិចតួច​ក៏​អាច​​ធ្វើ​ឲ្យ​លេច​ឡើង​នូវ​ស្បែក​ចាស់​ជ្រីវជ្រួញ​។​ នៅ​ពេល​ដែល​ស្រី​ៗ​យើ​ង​គេង​បាន​តិច​ ស្បែក​របស់​យើង​មិន​អាច​រក្សា​ជាតិ​ទឹក​បាន​ច្រើន​ឡើយ​។​ ​ការ​បាត់បង់​ជាតិ​ទឹក​ខ្ពស់​នេះ​ ​នឹង​ធ្វើ​​ឲ្យ​រនាំង​ការពារ​ស្បែក​ទៅ​ជា​ខ្សោយ​។​ ​ដោយ​សារ​តែ​ស្បែក​មាន​សមត្ថភាព​ជួសជុល​ខ្លួន​ឯង​ ស្រី​ៗ​ដែល​​គេង​បាន​គ្រប់គ្រាន់​ ​មាន​រនាំង​ការពារ​ស្បែក​ល្អ​ជាង​ស្រី​ៗ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​ដល់​ទៅ​៣០%​។​ ​លើស​ពី​នេះ​ អ្នក​ដែល​គេង​បាន​គ្រប់គ្រាន់​ ក៏​អាច​ជា​សះ​ស្បើយ​ពី​ស្នាម​ក្រហម​នៅ​លើ​ផ្ទៃ​មុខ​ ដែល​បណ្ដាល​មក​ពី​​ពន្លឺ​អ៊ុលត្រា​វី​យូ​ថែម​ទៀត​ផង​​។​ ​​ការ​គេង​បាន​គ្រប់គ្រាន់​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ ​ការ​បង្កើន​គុណភាព​ និង​រយៈពេល​គេង​អាច​ជួយ​កាត់បន្ថយ​មុន​ និង​បញ្ហា​ស្បែក​ដទៃ​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ចូរ​រៀបចំ​បរិយាកាស​នៃ​ការ​គេង​ឲ្យ​មាន​ភាព​ត្រជាក់​​ស្រួល​ […]


បញ្ហាស្ត្រីផ្សេងទៀត

របបអាហារសំខាន់បី សម្រាប់សុខភាពស្រ្តីវ័យចំណាស់

ពេល​យើង​មាន​វ័យ​កាន់​តែ​ច្រើន រាង​កាយ​យើង​ក៏​ប្រែប្រួល​ច្រើន​ដែរ ហើយ​របប​អាហារ​ក៏​ត្រូវ​ប្រែ​ប្រួល​ទៅ​តាម​ហ្នឹង​ដែរ។ អ្នក​ជំនាញ​របស់​Mayo Clinic បាន​ផ្ដល់​ជា​អនុសាសន៍​មួយ​ចំនួ​ន​ដើម្បី​ជួយ​ស្រីៗ​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បាន​ល្អ​​ៗ​ពេល​វ័យ​៥០​ឆ្នាំ​ឡើង​។ ការ​ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ស្រីៗ​យើង​ចៀស​វាង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ១. កាល់ស្យូម​ជំនួយ​ឆ្អឹង ​ជំងឺ​ពុក​ឆ្អឹង​កើត​មាន​ច្រើន​ចំពោះ​ស្ដ្រី ហើយ​ភាគ​ច្រើន​ស្រ្តី​មាន​វ័យ​ចំណាស់​ប្រឈម​បញ្ហា​នេះ​ខ្ពស់​។ ជាក់​ស្ដែង​ អាច​មាន​ស្រ្តី​១ភាគ​៣ អាយុ​លើស​ពី​៥០​ឆ្នាំ ប្រ​ឈម​នឹង​បញ្ហា​បាក់​ឆ្អឹង បង្ក​ឡើង​ដោយ​ជំងឺ​ពុក​ឆ្អឹង​។ ជំងឺ​ពុក​ឆ្អឹង​ក៏​កើត​លើ​បុរស​ដែរ តែ​មិន​មាន​កម្រិត​ខ្ពស់​ដូច​ស្រ្តី​នោះ​ទេ​។ អ្នក​ជំនាញ​ខាង​អាហារូបត្ថម្ភ​​របស់​Mayo Clinic លើក​ឡើង​ថា​ស្រ្តី​មាន​វ័យ​កាន់​តែ​ច្រើន​ការ​ស្រួប​យក​កាល់ស្យូម​ពីអាហា​ក៏​បាន​តិច ហើយ​ស្រ្តី​មួយ​ចំនួន​លែង​សូវ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​បាន​ផង​ដែរ ដែល​អាហារ​ប្រភេទ​នេះ​ជា​ប្រភព​នៃ​កាល់ស្យូម។ អ្នក​ជំនាញ​ថា​ អាហារ​ដូច​ជា​បន្លែ​ស្លឹក​បៃតង​ចាស់ ល្អ​បំផុត​សម្រាប់​ស្រ្តី​វ័យ​ចំណាស់​ និង​ជា​ប្រភព​នៃ​កាល់ស្យូម​។ ស្រ្តី​វ័យ​លើស​ពី​៥០​ឆ្នាំ ត្រូវ​ការ​កាល់ស្យូម​១២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។​ ២. ប្រូតេអ៊ីន​ជំនួយ​សាច់ដុំ ស្រ្តី​វ័យ​ចំណាស់ អាច​ទំនង​ជា​ចំណាយ​ពេល​ក្នុង​ការ​អង្គុយ​មួយ​កន្លែង​ច្រើន និង​បាន​បញ្ចេញ​កម្លាំង​ពល​កម្ម​តិច។ ជាមួយ​នឹង​វ័យ​កាន់​តែ​ច្រើន ម៉ាស់​សាច់ដុំ​ក៏​អាច​ថយ​ចុះ​ទៅ​ដែរ​។ សម្រាប់​​ស្រ្តី​មាន​វ័យ​ជិត​ដល់​៨០ឆ្នាំ អាច​នឹង​បាត់​បង់​ម៉ាស់​សាច់ដុំ​ប្រហែល​ពាក់​កណ្ដាល។ ដូច​នេះ ការ​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​គ្រប់​គ្រាន់​ ជួយ​ដល់​ការ​ពង្រឹង​សាច់​ដុំ​នេះ​។ អាហារ​សម្បូរ​ប្រូតេអ៊ីន សម្រាប់​វ័យ​នេះ អ្នក​ជំនាញ​មិន​ណែនាំ​ប្រូតេអ៊ីន​បាន​ពី​សាច់​នោះ​ទេ តែ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​ប្រូតេអ៊ីន​បាន​ពី​សណ្ដែកសៀង ស៊ុត អាហារ​ធ្វើ​ពី​ទឹកដោះ គ្រាប់​ធញ្ញជាតិ និង​ពពួក​សណ្ដែក​។ ៣. វីតាមីនB12 សម្រាប់​ខួរក្បាល​ ​បើ​តាម​អ្នក​ជំនាញ​របស់​Mayo Clinic ដដែល ស្រ្តី​វ័យ​ចំណាស់​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ប្រចាំ​ថ្ងៃ​បាន​តិច។ សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​ដែល​មិន​អាច​ស្រូប​បាន​ពេញ​លេញ​ពី​អាហារ​គឺ​វីតាមីន​B12។ វីតាមីន​នេះ​មាន​សារសំខាន់​ក្នុង​ការ​ជួយ​រក្សា​សុខភាព​រាង​កាយ និង​ដំណើរ​ការ​ខួរ​ក្បាល​។ ​ប្រ​ភេទ​អាហារ​សម្បូរ​វីតាមីន​B12 សម្រាប់​ស្រ្តី​វ័យ​ចំណាស់ មាន​សាច់​គ្មាន​ខ្លាញ់ ស៊ុត […]


បញ្ហាស្ត្រីផ្សេងទៀត

ចំណាំទុក! ធ្លាក់ស ៥ ពណ៌នេះ បញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗ

ក្នុង​ចំណោម​ប្រតិកម្ម​ធម្មជាតិ​ផ្សេង​ទៀត​របស់​រាងកាយ​មនុស្ស​ស្រី ការ​ធ្លាក់​ស​ក៏​ជា​ប្រតិកម្ម​ធម្មជាតិ​ដែល​ជួយ​ទ្រទ្រង់​សុខភាព​ដូច​ជា ការពារ​ការ​ឆ្លង​រោគ និង​ជួយ​ទ្វារមាស​ឲ្យ​មាន​សំណើម។ ការ​ធ្លាក់​ស​របស់​ស្រី​ៗ​អាច​មាន​ច្រើន​ពណ៌ និង​ច្រើន​សណ្ឋាន​ដែល​បញ្ជាក់​ពី​សុខភាព​របស់​យើង​បាន​ច្រើន ហើយ​ខាង​ក្រោម​នេះ ជា​ពណ៌​នៃ​ការ​ធ្លាក់​ស​ ស្រី​ៗ​យើង​គួរ​ដឹង​ថា​ពណ៌​ណា​ធម្មតា និង​ពណ៌​ណា​ទាមទារ​ឲ្យ​យើង​ពិគ្រោះ​នឹង​គ្រូពេទ្យ​ជំនាញ។ ពណ៌ក្រហម សណ្ឋាន​នៃ​ការ​ធ្លាក់​ស​ពណ៌​ក្រហម​អាច​មាន​ច្រើន​ពី​ក្រហម​ខ្ចី​ដល់​ក្រហម​ចាស់ ហើយ​ភាគ​ច្រើន​វា​គ្រាន់​តែ​ជា​វដ្ដ​រដូវ​ប្រចាំ​របស់​មនុស្ស​ស្រី​យើង​ប៉ុណ្ណោះ។ ជា​មធ្យម វដ្ដ​រដូវ​កើត​ឡើង​ក្នុង​កំឡុង​ពេល​ ២៨​ថ្ងៃ ទោះ​បី​ជា​កម្រិត​ធម្មតា​ចន្លោះ​ពី​ ២១-​៣៥​ថ្ងៃ ហើយ​វា​មាន​រយៈ​ពេល​ពី​ ៣-៥​ថ្ងៃ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គ្នា​យើង​ឃើញ​ថា​មាន​ធ្លាក់​ឈាម​ខុស​ធម្មតា មិន​មែន​ជា​វដ្ដ​រដូវ ឬ​ស្ត្រី​វ័យ​ចំណាស់​ខាន​មក​រដូវ​ ១ឆ្នាំ ​រួច​ហើយ សុខ​ៗ​ឃើញ​ធ្លាក់​ឈាម គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​មាត់​ស្បូន ឬ​កើត​មហារីក​មាត់​ស្បូន។ល។ ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់? ធ្លាក់សរ៉ាំរ៉ៃ ស្ត្រីអាចប្រឈមនឹងការអត់មានកូនទេ? មានផ្ទៃពោះ ស្រីៗច្រើនធ្លាក់សប្រភេទនេះ ធ្វើឲ្យរមាស់ស្ទើរទ្រាំមិនបាន ពណ៌​ស ការ​ធ្លាក់​ស ពណ៌​ស​អាច​មាន​សណ្ឋាន​ខុស​គ្នា​ពី​ពណ៌​ស​ខាប់ៗ​ដូច​គ្រីម រហូត​ដល់​ធ្លាក់​ស​ពណ៌​លឿង។ ប្រសិន​បើ​យើង​ធ្លាក់​ស​ពណ៌​ស​ធម្មតា មិន​បូក​រួម​នឹង​រោគ​សញ្ញា​អ្វី​ផ្សេង​ទេ​នោះ មាន​ន័យ​ថា​យើង​ធ្លាក់​ស​ធម្មតា វា​ក៏​ជា​សញ្ញា​ថា​សុខភាព​យើង​ល្អ​ធម្មតា​ដែរ។ ប៉ុន្តែ ក្នុង​ករណី​វា​មាន​ពណ៌​ស តែ​មាន​សណ្ឋាន​ខាប់​ខ្លាំង ឬ​ដុំ​ៗ​ដូច​ឈីស និង​មាន​ក្លិន​អាក្រក់ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា យើង​ឆ្លង​មេរោគ​ហើយ គួរ​ទៅ​ជួប​ពេទ្យ​ពិនិត្យ​មើល។ ការ​ធ្លាក់​ស​ដែល​មាន​សណ្ឋាន​ខាប់ និង​មាន​ក្លិន​អាក្រក់​អាច​កើត​ឡើង​ដោយសារ​យើង​ឆ្លង​មេរោគ​ផ្សិត។ ពណ៌​លឿង-ពណ៌​បៃតង បើ​យើង​ធ្លាក់​ស​មាន​សភាព​ពណ៌​លឿង​ព្រឿង មាន​ន័យ​ថា មិន​មាន​ជា​បញ្ហា​អី​ទេ យើង​ធ្លាក់​ស​ពណ៌​លឿង​អាច​ដោយ​សារ​តែ​អាហារ ឬ​ថ្នាំ​បំប៉ន​ពណ៌​លឿង​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ធ្លាក់​ស​មាន​ពណ៌​លឿង​ចាស់​ខ្លាំង ឬ​ចូល​ពណ៌​បៃតង អាច​ជា​សញ្ញា​នៃ​បាក់តេរី […]


បញ្ហាស្ត្រីផ្សេងទៀត

ចេះ​តែ​រមាស់​ចុង​សុដន់​ ​មក​ពី​​មូលហេតុ​អ្វី​? គួរ​ធ្វើ​ម៉េច​ល្អ​?

កត្តា​​ជា​ច្រើន​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អាការៈ​រមាស់​ចុង​សុដន់​ជា​ញឹកញាប់​។​ ពិត​ណាស់​ ចុង​សុដន់​គឺ​ជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​ងាយ​រងគ្រោះ​ ​​រលាក​ដោយ​​ការ​កកិត​ កើត​​​ត្រអក​  ដោយ​ការ​បំបៅ​ដោះ​ ឬ​ការ​មាន​ផ្ទៃពោះ​ជាដើម។​ ប៉ុន្តែ​ នៅ​ក្នុង​​ករណី​កម្រ​ខ្លះ​ ការ​រមាស់​​ចុង​សុដន់​​​ក៏​អាច​ជា​សញ្ញា​នៃ​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​​ប្រើប្រាស់​ថ្នាំ​បំបាត់​អាការៈ​រមាស់​ប៉ុន្មាន​សប្ដាហ៍​ហើយ​ នៅ​តែ​មិន​បាត់​ទៀត​នោះ​ យើង​​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ កត្តា​ខាង​ក្រោម​នេះ​ អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​រមាស់​នៅ​ចុង​សុដន់​។ ១. អាកាសធាតុ ​អាកាសធាតុ​ត្រជាក់​ ឬ​ក្ដៅ​ អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ទាំង​មូល​​មាន​ការ​រមាស់​ រួម​ទាំង​សុដន់​ និង​ចុង​សុដន់​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ចូរ​ងូត​​ទឹក​ក្ដៅ​ឧណ្ហៗ​​​មិន​ឲ្យ​លើស​ពី​១០​នាទី​ និង​ជៀសវាង​ងូត​ទឹក​ក្ដៅ​ខ្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​​ប្រេង​ធម្មជាតិ​នៃ​ស្បែក​បាត់បង់​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គួរ​​ជូត​សម្អាត​បរិវេណ​​សុដន់​​ឲ្យ​​នៅ​មាន​សល់​​សំណើម​តិច​ៗ​ ព្រម​ទាំង​លាប​​​ក្រែម​សម្រាប់​លាប​ចុង​សុដន់​​ឲ្យ​រាង​ក្រាស់​បន្តិច ដើម្បី​កម្ចាត់​បញ្ហា​រមាស់​នេះ​។​​ ២. សាប៊ូ​​ សាប៊ូ ឡេ​លាប​ស្បែក​ ឬ​ទឹក​ក្រអូប​សម្រាប់​បោក​ខោ​អាវ​ អាច​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ចុង​សុដន់​របស់​យើង​រមាស់​បាន។​ ជា​ទូទៅ​ សារធាតុ​គីមី​នៅ​ក្នុង​ផលិតផល​លាង​សម្អាត​ជា​ច្រើន​​​ អាច​បណ្ដាល​​ឲ្យ​ស្បែក​របស់​យើង​កើត​​កន្ទួល​រមាស់​។​ ដើម្បី​​​បំបាត់​បញ្ហា​នេះ​ គ្នា​យើង​អាច​ផ្លាស់ប្ដូរ​ប្រើប្រាស់​ផលិតផល​ដែល​មិន​បង្ក​ជា​អាលែកហ្ស៊ី​ និង​មិន​មាន​ក្លិន​ក្រអូប​ជំនួស​វិញ​។ ៣. ​អាវ​ទ្រនាប់​ ​ការ​រលាក​ស្បែក​  អាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ក្រហម​ និង​រមាស់​នៅ​បរិវេណ​នៃ​ស្បែក​សុដន់​ និង​ចុង​សុដន់​ដែល​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​​សាច់​ក្រណាត់​។​ ​ប្រសិនបើ​ស្រីៗ​យើង​មាន​អារម្មណ៍​រមាស់​ នៅ​ពេល​ដែល​ចាប់ផ្ដើម​ពាក់​អាវ​ទ្រនាប់​ថ្មីៗ​ ចូរ​​សាកល្បង​ផ្លាស់ប្ដូរ​ទៅ​ប្រើ​អាវ​ទ្រនាប់​ចាស់​ៗ​មួយ​រយៈ​សិន​ និង​សង្កេត​មើល​ថា​តើ​ការ​រមាស់​នៅ​ចុង​សុដន់​នោះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​​ឬ​យ៉ាង​ណា​? ៤. ​ការ​កកិត​ ចុង​សុដន់​របស់​យើង​អាច​សង្កៀរ​ ​នៅ​ពេល​ដែល​យើង​កកិត​ទៅ​នឹង​​សំលៀកបំពាក់​ ខណៈ​ពេល​ដែល​យើង​ធ្វើ​លំហាត់​ប្រាណ​ ឬ​ក៏​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​។​ ជា​ទូទៅ​ វា​មាន​អាការៈ​ឈឺ​ចាប់​ជាង​រមាស់​ទៅ​ទៀត​។​ […]


បញ្ហាស្ត្រីផ្សេងទៀត

ជួប​បញ្ហា​រមាស់​ទ្វារ​មាស​? សាក​តិចនិក​ទាំង ៥នេះ​

ការ​រមាស់​ទ្វារ​មាស គឺ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​​ប្រសិនបើ​ស្រីៗ​គ្នា​យើង​​មាន​អាការៈ​រមាស់​មិន​បាត់​សោះ​ យើង​គប្បី​ទៅ​ជួប​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ នៅ​ក្នុង​ករណី​ដែល​យើង​មាន​​ពង​បែក​ ឬ​កន្ទួល​រមាស់​ វា​អាច​​ជា​សញ្ញា​នៃ​ជំងឺ​កាមរោគ ​។ ចៃ​លើ​ថ្ងាស​ក៏​អាច​បណ្ដាល​ឲ្យ​រមាស់​ខ្លាំង​ ដែល​ចាំបាច់​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ផង​ដែរ​​។​ ក្រៅ​ពី​ការ​​បង្ក​រោគ​ (​ផ្សិត​ ​ឬ​បាក់តេរី​) ឬ​ជំងឺ​កាមរោគ​ កត្តា​​អាលែកហ្ស៊ី​ ឬ​បញ្ហា​ស្បែក​ក៏​អាច​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ការ​រមាស់​ទ្វារ​មាស​នេះ​ដែរ​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​ស្រីៗ​យើង​​ចង់​បំបាត់​អាការៈ​រមាស់​នៅ​ត្រង់​ទ្វារមាស​ម្ដងម្កាល​ វិធីសាស្ត្រ​ទាំង​នេះ​ គឺ​មាន​ភាព​ងាយស្រួល​ និង​មាន​ប្រសិទ្ធភាព​បំផុត។​ ១. ពិនិត្យ​មើល​សាប៊ូ​ ​​ទ្វារមាស​​ គឺ​ជា​តំបន់​ដែល​ងាយ​រង​គ្រោះ​ ហើយ​សាប៊ូ​មួយ​ចំនួន​ ជាពិសេស​ប្រភេទ​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រមាស់​​​ទ្វារ​មាស​កើត​ឡើង​។​ ដូច្នេះ​ហើយ​ ការ​ផ្លាស់​ប្ដូរ​មក​ប្រើ​ប្រភេទ​សាប៊ូ​ដែល​មិន​បង្ក​ជា​អាលែកហ្ស៊ី គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​​ជា​ចាំបាច់​។ ២. ការ​ប្រើ​សំឡី​អនាម័យ​ ​​ស្រីៗ​យើង​មួយ​ចំនួន​ ប្រហែល​ជា​​ធ្លាប់​ជួប​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​​ទៅ​នឹង​​សំឡី​អនាម័យ​មិន​ខាន ដែល​អាច​បង្ក​ជា​ការ​រមាស់​ទ្វារ​មាស​ធ្ងន់ធ្ងរ​។​ កត្តា​នេះ​ គឺ​បណ្ដាល​មក​ពី​សំឡី​អនាម័យ​ទាំង​នោះ​​មាន​ផ្ទុក​ក្លិន​ក្រអូប​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ត្រង់​តំបន់​ពិសេស​យើង​រលាក​បាន​។​ ប្រសិនបើ​យើង​សង្កេត​ឃើញ​​អំពី​អាការៈ​រមាស់​នៅ​អំឡុង​ពេល​មក​រដូវ​ ចូរ​បញ្ឈប់​ការ​ប្រើប្រាស់​សំឡី​ដែល​​យើង​កំពុង​ប្រើប្រាស់​ និង​​​ជ្រើសរើស​ប្រភេទ​សំឡី​ណា​ដែល​មិន​មាន​​ក្លិន​ក្រអូប​​ជំនួស​វិញ​​។​ ​​៣. ខោ​ទ្រនាប់​​ធ្វើ​ពី​កប្បាស ជាទូទៅ​ ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​មាន​អត្ថប្រយោជន៍​​យ៉ាង​ខ្លាំង​ ប្រសិនបើ​យើង​មាន​បញ្ហា​​​មិន​ស្រួល​នៅ​ត្រង់​តំបន់​ពិសេស​។​ ​ខោ​ទ្រនាប់​ប្រភេទ​នេះ​ អាច​​​ធ្វើ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល ​ដែល​អាច​កាត់​បន្ថយ​បញ្ហា​​រមាស់​ស្បែក​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ។​ ការ​ប្រើប្រាស់​ខោ​ទ្រនាប់​ដែល​ធ្វើ​ឡើង​ពី​កប្បាស​១០០% អាច​ការពារ​យើង​​ពី​​ការ​ឆ្លង​រោគ​ផ្សិត​បាន​។​ ​៤. ស្អំ​​ទឹកកក​ ​ការ​ស្អំទឹកកក​​ ក៏​រួម​ចំណែក​កាត់​បន្ថយ​ការ​រមាស់​របស់​យើង​បាន​ផង​ដែរ។​ ប៉ុន្តែ​ស្រីៗ​យើង​​គួរ​ប្រើប្រាស់​​​កន្សែង​ ឬ​ខោ​ទ្រនាប់​សម្រាប់​ទ្រាប់​ពី​លើ​វា​ ដោយ​ជៀសវាង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​ស្បែក​ត្រង់​ទ្វារ​មាស​ ពី​ព្រោះ​​វា​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​រលាក​បាន​។ ៥. រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ ​ការ​ថែ​រក្សា​អនាម័យ​ត្រឹមត្រូវ​អាច​ជួយ​ការពារ​ និង​កាត់​បន្ថយ​​អាការៈ​​រមាស់​ទ្វារមាស​​​បាន​យ៉ាង​អស្ចារ្យ​។​ ​ពិត​ណាស់​ […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗមាន​ដុះរោមលើចុងសុដន់ គួរព្រួយបារម្ភ​អត់?

នៅ​លើ​ដង​ខ្លួន​យើង​មិន​ថា​ស្រី ឬ​ប្រុស​ទេ​គ្រប​ដណ្ដប់​ទៅ​ដោយ​រោម ដែល​គ្រាន់​តែ​ថា​រោម​នៅ​កន្លែង​ខ្លះ​អាច​មើល​ឃើញ​ច្បាស់ៗ និង​ខ្លះ​ទៀត​មាន​លក្ខណៈ​ស្ដើង​ៗ​ ឬ​អាច​កន្លែង​ខ្លះ​មាន​តែ​រន្ធ​រោម​ជា​ដើម។ សម្រាប់​ស្រីៗ​យើង រោម​នៅ​ចុង​សុដន់​​ក៏​អាច​មាន​ដូច​គ្នា។ រោម​នៅ​ចុង​សុដន់​ ភាគ​ច្រើន​ជា​រឿង​ធម្មតា ហើយ​ស្រីៗ​ជា​ច្រើន​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ដោយ​សារ​បញ្ហា​នេះ​ទេ។ យ៉ាងណា រោម​នៅ​ចុង​សុដន់​​ស្រីៗ​យើង​ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដែរ​។​ ១. ប្រែ​ប្រួល​អ័រម៉ូន​ នៅ​ពេល​កម្រិត​អ័រម៉ូន​ឡើង​ចុះ​ អាច​បង្ក​ជា​រោគសញ្ញា​ផ្សេងៗ ដូច​ជា​ធ្វើឲ្យ​រោ​ម​នៅ​ចុង​សុដន់​របស់​ស្រី​យើង​ឡើង​ខ្មៅ​ជា​ដើម​។ កម្រិត​អ័រម៉ូន​ឡើង​ចុះ​នេះ កើន​ឡើង​អំឡុង​ពេល​ដែល​អ័រម៉ូន​មាន​ការ​ប្រែ​ប្រួល ដូច​ជា​ពេល​មាន​ផ្ទៃ​ពោះ និង​អស់​រដូវ​។​ លំនឹង​អ័រ​ម៉ូន​ប្រែ​ប្រួល​ក៏​អាច​កើត​ឡើង​លើ​ស្រ្តី​មាន​វ័យ​ខ្ទង់​២០ឆ្នាំ និង​៣០​ឆ្នាំ ដែល​នាំ​ឲ្យ​អ្នក​ទាំង​នោះ​ជួប​ការ​ប្រែ​ប្រួល​រោម​លើ​រាង​កាយ​​​ផង​ដែរ​។​ ២. អ័រ​ម៉ូន​ភេទ​ប្រុស​កើន​ឡើង​ខ្លាំង កា​រ​ឡើង​កម្រិត​អ័រម៉ូន​អង់​ដ្រូហ្សែនខ្ពស់ ដូច​ជា​អ័រម៉ូន​តេស្តូស្តេរ៉ូន​ អាច​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ច្រើន​យ៉ាង​ដែរ រួម​មាន​ទាំង​ការ​ដុះ​រោម​ខុស​ប្រក្រ​តី​។ រោគ​សញ្ញា​ផ្សេង​ទៀត​អាច​មាន​៖ ស្បែក​ឡើង​ខ្លាញ់ ឬមុន​ បាត់​រដូវ និង​​​ ជ្រុះ​សក់ ជា​ដើម​។​ គ្រូ​ពេទ្យ​អាច​ធ្វើ​តេស្ត​កម្រិត​អ័រម៉ូន​យើង​ដោយ​បូម​ឈាម​យក​ទៅ​ពិនិត្យ​។ ៣. ប្រើ​ប្រាស់​ថ្នាំ​ ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ដុះ​រោម​ខុស​ប្រ​ក្រ​តី​នេះ​ដែរ។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា testosterone glucocorticosteroids និង immunosuppressants មួយ​ចំនួន​។ ៤. បណ្ដុំ​រោគ​សញ្ញា​ដុំ​គីស​ច្រើន​ក្នុង​ក្រពេញ​អូវែ​(PCOS) បណ្ដុំ​រោគ​សញ្ញា​ដុំ​គីស​ច្រើន​ក្នុង​ក្រពេញ​អូវែ​កើតឡើង​ដោយសារ​តែ​នៅ​ក្នុង​រាងកាយ​មាន​វិសមភាព​នៃ​អ័រម៉ូន​ភេទ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មានផល​វិបាក​មួយ​ចំនួន​ដូច​ជា​៖ មិន​អាច​មាន​កូន​ រដូវ​មិន​ទៀង​ទាត់​ ដុំគីស​នៅ​ក្រពេញអូវែ(ovarian cysts) និង​ អាច​ដុះ​រោម​នៅ​ចុង​សុដន់ ជា​ដើម​។​​​ ៥. វិធី​ដោះ​ស្រាយ​ ស្រីៗ​យើង​មិន​ចាំ​បាច់​កម្ចាត់​​រោម​ខ្មៅ​នៅ​លើ​ចុង​សុដន់​នោះ​ចេញ​ក៏បាន ដោយ​ហេតុ​ថា​រោម​ទាំង​នោះ​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ​។ យ៉ាងណា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស