backup og meta

ស្រីៗដឹងអត់? ពណ៌នៃសារធាតុរាវចេញពីចុងសុដន់ អាចបញ្ជាក់ពីជំងឺលាក់មុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 19, 2021

    ស្រីៗដឹងអត់? ពណ៌នៃសារធាតុរាវចេញពីចុងសុដន់ អាចបញ្ជាក់ពីជំងឺលាក់មុខ

    សុខ​ៗ ស្រាប់​តែ​ឃើញ សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ស្រី​ៗ​គ្នា​យើង​ច្បាស់​ជា​កើត​ក្ដី​ព្រួយ​បារម្ភ​ជា​មិន​ខាន ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ចំពោះ​ស្ត្រី​ភាគ​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពណ៌​នៃ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ក៏​អាច​ជា​សញ្ញា​ប្រាប់​យើង​ឲ្យ​ដឹង​ពី​ជំងឺ​កើត​លើ​សុដន់​បាន​ដែរ។

    សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ អាច​មាន​សភាព​ខុស​ៗ​គ្នា ខ្លះ​មាន​សភាព​ថ្លា​រ៉ាវ ខ្លះ​ទៀត​ខាប់ ស្អិតៗ មាន​ពណ៌​ស និង​ខ្លះ​ទៀត​មាន​សណ្ឋាន​ដូច​ឈីស។ ហេតុ​នេះ​ហើយ ស្រីៗគ្នា​យើង​គួរ​ស្វែង​យល់​ពី​រាងកាយ​យើង​ឲ្យ​បាន​ច្បាស់​ដូច​ជា​បញ្ហា​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ហើយ​ពណ៌​របស់​សារធាតុ​រាវ​អាច​ជួយ​យើង​ដឹង​ពី​មូល​ហេតុ​លាក់​មុខ​បង្ក​វា​ឡើង​ដូច​ជា៖

  • ពណ៌​ថ្លា ៖ ការ​ស្ទះ​បំពង់​ទឹក​ដោះ ឬ​ជំងឺ​មហារីក​សុដន់
  • ពណ៌​ស ៖ ការ​បំបៅ​ដោះ​កូន ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន និង​ជំងឺ ហៀរទឹកដោះ
  • ពណ៌​លឿង ៖ ការ​ឆ្លង​មេរោគ
  • ពណ៌​បៃតង ៖ ការ​ស្ទះ​បំពង់​ទឹក​ដោះ
  • ពណ៌​ត្នោត ៖ ជំងឺ​គីស​លើ​សុដន់
  • ពណ៌​ក្រហម ៖ ជំងឺ Intraductal papilloma ឬ​ជំងឺ​មហារីក​សុដន់
  • ចំណាំ៖ ខាង​លើ​នេះ ជា​មួល​ហេតុ​ដែល​បណ្ដាល​ឲ្យ​សារធាតុ​រាវ​ចេញ​ពី​សុដន់ ប៉ុន្តែ​នៅ​មាន​មួល​ហេតុ​ដទៃ​ទៀត​ក៏​អាច​បណ្ដា​សុដន់​យើង​ចេញ​សារធាតុ​រាវ​ដែរ។ មាន​វេជ្ជបណ្ឌិត​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​កំណត់​មួល​ហេតុ​ច្បាស់​លាស់។

    ពេល​ណា​គួរ​ជួប​ពេទ្យ​ បើ​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់?

    ចម្លើយ៖ ក្នុង​ករណី​យើង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ និង​មាន​រួម​ផ្សំ​ជាមួយ​រោគ​សញ្ញា​ខាង​ក្រោម​នេះ ការ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ គឺ​ជា​ការ​ចាំ​បាច់​បំផុត​ដូច​ជា៖

    ១. កើត​ឡើង​ញឹក​ញាប់

    ២. សារធាតុ​រាវ​ចេញ​ពី​សុដន់​តែ​ម្ខាង

    ៣. មាន​លាយ​ឈាម ឬ​ក្លិន​មិន​ល្អ

    ៤. មិន​មាន​បំបៅ​ដោះ​កូន ឬ​ហូរ​ចេញ​មក​ដោយ​ឯក​ឯង (មិន​បាន​សង្កត់ ឬ​ច្របាច់)

    ៥. អាយុ​លើស​ ៥០ឆ្នាំ

    ៦. លាយ​ជាមួយ​​រោគ​សញ្ញា​ដូច​ជា ដុំ​ក្នុង​សុដន់ ឈឺ​ចាប់ ឡើង​ក្រហម ឬ​ហើម

    ៧. ជា​មនុស្ស​ប្រុស។ល។

    គណនាថ្ងៃមេជីវិតញ៉ាំទុំធ្លាក់ នៅទីនេះ 

    សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម