brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ធ្លាក់សបែបណាធម្មតា បែបណាបណ្តាលមកការឆ្លងមេរោគ?

ការធ្លាក់ស ឬទឹករំអិលគឺជារឿងដែលចៀសមិនផុតរបស់ស្រ្តី ព្រោះប្រយោជន៍របស់ការធ្លាក់ស ឬទឹករំអិលគឺជួយសម្អាតទ្វារមាស និងជួយ ឱ្យទ្វារមាសមានសំណើម ដើម្បីការពារការឆ្លងមេរោគ។ ប៉ុន្តែការធ្លាក់ស ឬទឹករំអិលមួយចំនួនក៏អាចបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺដែរ។ ​ធ្វើ​ម៉េច​ដឹងថា យើងធ្លាក់ស ឬទឹករំអិលធម្មតា ឬបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺ?

ធ្លាក់សបែបណាធម្មតា បែបណាបណ្តាលមកការឆ្លងមេរោគ?

ការធ្លាក់ស ឬទឹករំអិលគឺជាការធ្លាក់សារធាតុរាវចេញពីទ្វារមាសដែល ភាគច្រើនផ្សំពីទឹក ទឹករំអិល បាក់តេរីល្អ និងកោសិកាចេញពីទ្វារមាស និងមាត់ស្បូន។ ប្រសិនបើយើងស្ថិតក្នុងវ័យមករដូវ យើងអាចមានការធ្លាក់ស ឬទឹករំអិលពី ១ ទៅ ៤ មីល្លីលីត្រក្នុងមួយថ្ងៃដែលប្រហែលកន្លះ ទៅ ១ ស្លាបព្រាកាហ្វេ។

១. ការធ្លាក់ស ឬទឹករំអិលធម្មតា

ជាទូទៅ ការធ្លាក់ស ឬទឹករំអិលអាចមានពណ៌ស ឬថ្លា រាវ ឬខាប់ និងគ្មានក្លិនអាក្រក់។ ពណ៌ និងសណ្ឋានរបស់ការធ្លាក់ស ឬទឹករំអិលអាចប្រែប្រួលទៅតាមវដ្តរដូវ។ ជាទូទៅ យើងអាចធ្លាក់ស ឬទឹករំអិលរាងខាប់នៅពាក់កណ្តាលវដ្តរដូវ ដែលជាពេលកំពុងបញ្ចេញពងអូវុល ឬបញ្ចេញពងចេញពីអូវែ ពេលបំបៅកូនដោយទឹកដោះ ឬនៅពេលមានចំណង់ផ្លូវភេទ ឬពេលប្រើថ្នាំពន្យារកំណើត។ ចំណែកស្រ្តីពពោះអាចមានការធ្លាក់ស ឬទឹករំអិលច្រើន។ ការប្រែប្រួលទាំងនេះសុទ្ធតែជារឿងធម្មតាទេ។

២. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺ

បើយើងសង្កេតឃើញការធ្លាក់ស ឬទឹករំអិលដែលប្រែប្រួល បូករួមនឹងអាការមួយចំនួនអាចមានន័យថា ជាការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺ។

ក. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីរលាកទ្វារមាស

  • ធ្លាក់ស ឬទឹករំអិលមានពណ៌ ក្លិនមិនល្អ បរិមាណច្រើន និងខាប់ខុសពីធម្មតា
  • ស្ងួត​ រមាស់ ហើម ឬឈឺទ្វារមាស
  • ឈឺចាប់ពេលនោម ឬរួមភេទ

 ខ. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីឆ្លងមេរោគផ្សិត

  • ធ្លាក់ស ឬទឹករំអិលដែលមានពណ៌សដូចឈីស
  • ហើម ឈឺចាប់ និងរមាស់ខ្លាំងជុំវិញទ្វារមាស
  • ឈឺចាប់ពេលរួមភេទ

គ. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីការកើនឡើងចំនួនបាក់តេរីអាក្រក់ ឬឆ្លងជំងឺកាមរោគ (BV)

  • ធ្លាក់ស ឬទឹករំអិលដែលមានពណ៌ស ប្រផេះ ឬលឿង មានក្លិនឆ្អាប់ ជាពិសេសក្រោយពេលរួមភេទ
  • រមាស់ និងរលាកជុំវិញទ្វារមាស
  • ឈឺចាប់ពេលនោម

ធ្លាក់ស Hello គ្រូពេទ្យ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ឃ. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីការឆ្លងជំងឺកាមរោគ Trichomoniasis

  • ធ្លាក់ស​ ឬទឹករំអិលដែលមាន​ពណ៌​លឿង​ ឬបៃតង​រាវពពុះៗ មានក្លិនមិនល្អ និងច្រើន ឬធ្លាក់ស​ ឬទឹករំអិលបន្ទាប់ពីមករដូវ
  • រមាស់ប្រដាប់ភេទ
  • ឈឺចាប់ពេលនោម

ង. ការធ្លាក់ស ឬទឹករំអិលបណ្តាលមកពីការឆ្លងជំងឺកាមរោគ Chlamydia ឬ Gonorrhea

  • ធ្លាក់ស ឬទឹករំអិលដែលមានពណ៌ស លឿង បៃតង ឬប្រផេះ ច្រើន និងមានក្លិនមិនល្អ
  • មានធ្លាក់ឈាមក្រោយពេលរួមភេទ ឬចន្លោះពេលវដ្តរដូវ
  • ឈឺចាប់ពេលនោម និងអំឡុងពេលរួមភេទ
  • ឈឺចាប់នៅក្នុងពោះផ្នែកខាងក្រោម

ច. ការធ្លាក់ស ឬទឹករំអិលបណ្តាលមករលាកអាងត្រគាក (PID)

លើសពីនេះការធ្លាក់ស ឬទឹករំអិលដែលមានឈាម ឬពណ៌ផ្កាឈូកនៅអំឡុងពេលមិនមានការមករដូវក៏អាចជាសញ្ញានៃការធ្លាក់ស ឬទឹករំអិលមិនធម្មតាដែរ។ ក្នុង​ករណី​ដែល​យើង​ធ្លាក់​ស ឬ ទឹករំអិល​មាន​ក្លិន ឬ​សណ្ឋាន​មិន​ប្រក្រតី បូករួម​មាន​រោគ​សញ្ញា​មួយ​ចំនួនដូចបានរៀបរាប់ខាងដើម ​គួរ​ទៅ​ជួប​ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យព្យាបាល។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– អាការធ្លាក់ស ឬទឹករំអិលធម្មតា៖
  • មានពណ៌ស ឬថ្លា
  • រាវ ឬខាប់
  • គ្មានក្លិនអាក្រក់
– ក្នុង​ករណី​ដែល​យើង​ធ្លាក់​ស ឬទឹករំអិល​មាន​ក្លិន ឬ​សណ្ឋាន​មិន​ប្រក្រតី បូករួម​មាន​រោគ​សញ្ញា​មួយ​ចំនួនដូចខាងក្រោម គួរ​ទៅ​ជួប​ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ៖
  • ឈឺ រមាស់ ឬទ្វារមាស
  • ធ្លាក់​ឈាម​ខុស​ធម្មតា
  • ឈឺចាប់នៅពោះផ្នែកខាងក្រោម ឬអាងត្រគាក
  • ឈឺចាប់អំឡុងពេលរួមភេទ
  • គ្រុនក្តៅ
  • ក្រហាយ ឬឈឺចាប់ពេលនោម នោមញឹក ឬពិបាកនោម។ល។
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 10/02/2025