backup og meta

ក្រសួងលើកកម្ពស់ ការបំបៅកូនដោយទឹកដោះម្ដាយ ព្រោះគ្មានផលិតផលណាអាចប្រៀបបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 10, 2021

    ក្រសួងលើកកម្ពស់ ការបំបៅកូនដោយទឹកដោះម្ដាយ ព្រោះគ្មានផលិតផលណាអាចប្រៀបបាន

    ក្រសួង​សុខាភិបាល​បាន​ចូលរួម​លើក​ទឹកចិត្ត​ឲ្យ​ស្រ្តី​បំបៅកូន​ដោយ​ទឹកដោះម្តាយ​តាម​គ្រប់​រូបភាព។ ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា តាម​ភស្តុតាង​វិទ្យសាស្ត្រ ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក និង​កុមារ​នៅ​គ្រប់​កាលៈ​ទេសៈ​ណា​ទាំង​អស់។ គ្មាន​ផលិតផល​ណា​មួយ ដែល​ល្អ​ប្រសើរ​ជាង​ទឹក​ដោះ​ម្ដាយ​នោះ​ទេ។ អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ជីវិត​ទារក ទឹក​ដោះ​ម្ដាយ​ជា​អាហារ​សំខាន់​សម្បូរ​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ដែល​ទារក​ត្រូវការ ដោយ​មិន​បាច់​ថែម​អាហារ ឬ​ទឹក​អ្វី​បន្ថែម​ឡើយ។

    ក្រសួង​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​មាន​ប្រូតេអ៊ីន ជាតិ​ស្ករ​ឡាក់តូស ជាតិ​ខ្លាញ់ ជាតិ​ទឹក ជាតិ​រ៉ែ​ខនិជ ជីវ​ជាតិ​អា បេ សេ ដេ ជាតិ​ដែក ប៉ូតាស្យូម កាល់ស្យូម ដែល​សុទ្ធ​តែ​ជួយ​ដល់​ការ​អភិវឌ្ឍ ការ​លូតលាស់​រាង​កាយ ផ្ដល់​កម្លាំង​ថាមពល ទ្រទ្រង់​រចនា​សម័្ពន្ធ​កោសិកា​រាងកាយ ថែ​រក្សា​សីតុណ្ហភាព និង​ជា​ភ្នាក់​ងារ​ដ៏​សំខាន់​សម្រាប់​ការពារ​កុមារ​ពី​ជំងឺ​នានា។

    បន្ថែម​ពី​លើ​នេះ ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ក្នុង​អំឡុង​ពេល​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល​រួច​អាច​ទប់​ស្កាត់​មរណភាព​ទារក​បាន ២០% កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​អំឡុង​ពេល​៦​ខែ​ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាក​រូស​បាន​១១​ដង និង​ជំងឺ​រលាក​សួត​បាន​១៥​ដង បើ​ប្រៀប​ធៀប​ជាមួយ​ក្មេង​ដែល​មិន​បាន​បៅ​ទឹក​ដោះ​ម្ដាយ។

    ​ក្រសួង​សុខាភិបាល​បន្ត​ថា ការ​មិន​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​សតិ​បញ្ញា​ស្មារតី​របស់​កុមារ។ ម្យ៉ាង​វិញ​ទៀត កុមារ​ដែល​មិន​បាន​ទឹក​ដោះ​ម្ដាយ​ពេញ​លេញ​មាន​ទំហំ​ខួរក្បាល​តូច​ជាង​ក្មេង​ដែល​បាន​បៅ​ដោះ​ម្ដាយ​ពេញ​លេញ ហើយ​ភាព​ឆ្លាត​វៃ ឬ​ IQ របស់​ក្មេង​មិន​បាន​បៅ​ដោះ​ម្ដាយ​បាន​ពេញ​លេញ​បាត់​បង់​ចំនួន២.៦នៃ​IQ បើ​ធៀប​នឹង​ក្មេង​ដែល​បាន​ទឹក​ដោះ​ម្ដាយ។

    ស្រប​គ្នា​នេះ ការ​បំបៅ​កូន​ដោយ​ផលិតផល​ជំនួស​ទឹក​ដោះ​ម្ដាយ​រួម​ទាំង​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​អាច​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​ក្មេង​ដូច​ជា៖

    • ជំងឺ​រាក
    • ជំងឺ​សួត
    • ជំងឺ​ហឺត
    • ពិន្ទុ​ភាព​ឆ្លាត​វៃ​ចុះ​ខ្សោយ
    • ជំងឺ​ទឹក​នោម​ផ្អែម
    • ជំងឺ​លើស​សម្ពាធ​ឈាម
    • ជំងឺ​បេះ​ដូង
    • ធាត់​ជ្រុល។ល។

    ដោយ​ហេតុ​នេះ ក្រសួង​សុខាភិបាល​បាន​គាំ​ទ្រ ជំរុញ និង​ការពារ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ម្ដាយ​ដោយ​ឲ្យ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​រយៈ​ពេល​៦​ខែ​ដំបូង និង​បន្ត​បំបៅ​កូន​រហូត​ដល់​អាយុ​២ឆ្នាំ ឬ​លើស​នេះ បូក​រួម​ទាំង​បន្ថែម​អាហារ​បំប៉ន​ផ្សេង​ៗ​សម​ស្រប​ទៅ​តាម​អាយុ​កូន។

    បំបៅដោះកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម