backup og meta

ធ្លាក់ទឹករម្អិលទ្វារមាសខុសពីធម្មតា និងនោមឈឺ អាចមកពីកត្តាទាំង៥នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 20, 2023

    ធ្លាក់ទឹករម្អិលទ្វារមាសខុសពីធម្មតា និងនោមឈឺ អាចមកពីកត្តាទាំង៥នេះ

    ​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​​ការ​ប្រែប្រួល​ភ្លាម​ៗ ជាមួយ​នឹង​​អាការៈ​នោម​ឈឺ​ នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​។

    មូលហេតុ​បង្ក​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស និង​ការ​ឈឺ​ពោះ​​​អំឡុង​ពេល​នោម

    ១. ការ​ឆ្លង​មេរោគ​ផ្សិត

    មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ធ្លាក់​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត។ ជាក់ស្តែង នៅ​ក្នុង​ទ្វារ​មាស​យើង មាន​​ពពួក​បាក់តេរី និង​ផ្សិត ហើយ​នៅ​ពេល​ដែល​តុល្យភាព​​នៃ​សមាសធាតុ​ទាំង​២​មាន​ការ​រំខាន ស្រីៗ​យើង​អាច​នឹង​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​រួម​មាន​ នោម​ក្រហាយ​ និង​រមាស់​ ព្រម​ជា​មួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ដែល​អាច​​មាន​សភាព​ខាប់ និង​មាន​ពណ៌​ស។ ប៉ុន្តែ យើង​អាច​ព្យាបាល​បញ្ហា​មួយ​នេះ​បាន​ ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត។

    នៅ​ពេល​ដែល​បាក់តេរី​លូតលាស់​ឆាប់​រហ័ស​ពេក​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​នេះ អាច​មាន​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​នៅ​ទ្វារ​មាស ដែល​អាច​មាន​ពណ៌​ស​បែក​ប្រផេះ ហើយ​មាន​ក្លិន​មិន​ល្អ។ ការ​បង្ក​រោគ​នេះ ក៏​អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ផ្សះ​ផង​ដែរ។

    រោគស្រ្តី

    ៣. ការ​ឆ្លង​ជំងឺ​កាមរោគ

    ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​នៅ​ពេល​នោម។ ក្នុង​ករណី​ដែល​យើង​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កាមរោគ គួរ​ទៅ​ពិនិត្យ​សុខភាព ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ។

    ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

    ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុក​ពោះ​ អំឡុង​ពេល​នោម។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ កង្វះ​អនាម័យ​ និង​បញ្ហា​សុខភាព ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។

    ៥. ជំងឺ​មហារីក​មាត់​ស្បូន

    ជំងឺ​មហារីក​មាត់​ស្បូន​ តែង​មាន​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​អំឡុង​ពេល​នោម​ ព្រម​ទាំង​ឈឺ​អាង​ត្រគាក​ថែម​ទៀត​ផង។ ប្រសិនបើ​យើង​រក​ឃើញ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​នៅ​ដំណាក់កាល​ដំបូង នោះ​យើង​អាច​​ទទួល​​ការ​ព្យាបាល​​​បាន​ទាន់​ពេលវេលា និង​បញ្ចៀស​ផលវិបាក​បាន​​កាន់​តែ​ច្រើន។​​​​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម