បញ្ហាស្ត្រីផ្សេងទៀត

បញ្ហា​ស្ត្រី​ផ្សេងទៀត - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ទឹករម្អិលទ្វារមាសខុសពីធម្មតា និងនោមឈឺ អាចមកពីកត្តាទាំង៥នេះ

​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​​ការ​ប្រែប្រួល​ភ្លាម​ៗ ជាមួយ​នឹង​​អាការៈ​នោម​ឈឺ​ នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​។ មូលហេតុ​បង្ក​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស និង​ការ​ឈឺ​ពោះ​​​អំឡុង​ពេល​នោម ១. ការ​ឆ្លង​មេរោគ​ផ្សិត មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ធ្លាក់​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត។ ជាក់ស្តែង នៅ​ក្នុង​ទ្វារ​មាស​យើង មាន​​ពពួក​បាក់តេរី និង​ផ្សិត ហើយ​នៅ​ពេល​ដែល​តុល្យភាព​​នៃ​សមាសធាតុ​ទាំង​២​មាន​ការ​រំខាន ស្រីៗ​យើង​អាច​នឹង​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​រួម​មាន​ នោម​ក្រហាយ​ និង​រមាស់​ ព្រម​ជា​មួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ដែល​អាច​​មាន​សភាព​ខាប់ និង​មាន​ពណ៌​ស។ ប៉ុន្តែ យើង​អាច​ព្យាបាល​បញ្ហា​មួយ​នេះ​បាន​ ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស នៅ​ពេល​ដែល​បាក់តេរី​លូតលាស់​ឆាប់​រហ័ស​ពេក​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​នេះ អាច​មាន​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​នៅ​ទ្វារ​មាស ដែល​អាច​មាន​ពណ៌​ស​បែក​ប្រផេះ ហើយ​មាន​ក្លិន​មិន​ល្អ។ ការ​បង្ក​រោគ​នេះ ក៏​អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ផ្សះ​ផង​ដែរ។ ៣. ការ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​នៅ​ពេល​នោម។ ក្នុង​ករណី​ដែល​យើង​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កាមរោគ គួរ​ទៅ​ពិនិត្យ​សុខភាព ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុក​ពោះ​ អំឡុង​ពេល​នោម។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ កង្វះ​អនាម័យ​ និង​បញ្ហា​សុខភាព ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ៥. […]

ស្វែងរក បញ្ហាស្ត្រីផ្សេងទៀត

បញ្ហាស្ត្រីផ្សេងទៀត

ប្រឈមនឹងជំងឺEndometriosis? គួរ​ញ៉ាំអាហារទាំងនេះ

ជំងឺ​Endometriosis ជា​​ស្ថានភាព​ឈឺចាប់​រ៉ាំរ៉ៃ​ ដែល​ជាលិកា​ស្រដៀង​នឹង​​​ភ្នាស​ក្នុង​ស្បូន​ចាប់ផ្ដើម​លូតលាស់​ខាង​ក្រៅ​ស្បូន​។ កោសិកា​ឈាម​ដែល​​ជាប់​  ​អាច​បណ្ដាល​ឲ្យ​រលាក​ ស្អិត ​​និង​​មាន​ជាលិកា​សម្លាក​អំឡុង​ពេល​មក​រដូវ នៅ​គ្រប់​តំបន់​ដែល​ជាលិកា​ដូច​ភ្នាស​ស្បូន​ លូតលាស់​។ កត្តា​នេះ អាច​បង្ក​ជា​ការ​ឈឺចាប់​ខ្លាំង និង​ធ្លាក់​ឈាម​ច្រើន​ នៅ​ពេល​មក​រដូវ​។ រោគសញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​នេះ រួម​មាន​ឈឺ​អាង​ត្រគាក​ ឈឺ​ចាប់​ពេល​រួម​ភេទ អស់​កម្លាំង រាករូស ហើម​ពោះ ទល់​លាមក​ និង​​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​ព្យាបាល​បញ្ហា​សុខភាព​មួយ​នេះ​ទេ​នោះ វា​​ក៏​អាច​នាំ​ឲ្យ​គ្មាន​កូន​ផង​ដែរ។​ ពិត​ណាស់​ ជំងឺ​Endometriosis ​អាច​ធ្វើ​ឲ្យ​យើង​នឿយហត់​ និង​អស់​កម្លាំង ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​រោគសញ្ញា​​​តាម​រយៈ​របប​អាហារ​មួយ​ចំនួន​ដែរ​។​ ​អាហារ​គួរ​ញ៉ាំ សម្រាប់​​អ្នក​​​មាន​អាការៈ​ឈឺ​ចាប់​ដោយ​សារ​ជំងឺ​Endometriosis ១. បន្លែ បន្លែ​ជា​ប្រភព​ដ៏​ល្អ​នៃ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ វីតាមីន​ ជាតិ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​រាងកាយ​។ ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ច្រើន​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​​Endometriosis។ ដោយ​សារ​តែ​​ស្រី​ៗ​យើង​ដែល​កើត​ជំងឺ​នេះ​បាត់បង់​ឈាម​ច្រើន​អំឡុង​ពេល​មក​រដូវ​ ​យើង​អាច​​ប្រឈម​នឹង​ភាព​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​។ ការ​ញ៉ាំ​ស្ពៃ​ពួយឡេង​ ជាមួយ​ដំឡូង​បារាំង និង​ខាត់ណាខៀវ ​អាច​ជួយ​បង្កើន​ជាតិ​ដែក​ក្នុង​រាងកាយ​ ​ព្រម​ទាំង​ប្រឆាំង​នឹង​អាការៈ​អស់​កម្លាំង​បាន​​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ផ្លែឈើ​ ទន្ទឹម​នឹង​នេះ ផ្លែឈើ​​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​ ប្រសិនបើ​យើង​មាន​ជំងឺ​​Endometriosis ពីព្រោះ​ពពួក​ផ្លែឈើ​​ទាំង​នេះ​ផ្ទុក​​​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​កាត់បន្ថយ​​បរិមាណ​រ៉ាឌីកាល់​សេរី​ កាត់​បន្ថយ​ការ​រលាក​ និង​ភាព​តានតឹង​អុកស៊ីតកម្ម​ […]


បញ្ហាស្ត្រីផ្សេងទៀត

តួនាទី​ស្ត្រីក្នុង​ថ្នាក់ដឹកនាំ ​ជា​ផ្នែក​សំខាន់​​​មិន​អាច​ខ្វះ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​ស្ត្រី​ជា​ភេទ​ទន់​ខ្សោយ​ជាង​បុរស និង​ងាយ​រង​គ្រោះ​​ក៏​ពិត​មែន​ ក៏​មាន​ស្ត្រី​មួយ​ចំនួន​មាន​ថាមពល​ដ៏​អស្ចារ្យ​ រួម​ជាមួយ​នឹង​ភាព​រឹងមាំ ទេពកោសល្យ​ ​ក៏​ដូចជា​​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ​​។ ពិត​ណាស់​ ស្ត្រី​ជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​​ក្នុង​សង្គម​ ដែល​គួរ​​តែ​ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ និង​ជៀស​ផុត​ពី​ការ​​​​មើល​ងាយ​ រើសអើង ឬ​បៀតបៀន​ណា​មួយ​។ យ៉ាង​ណា​មិញ ចូរ​ងាក​មក​មើល​ជីវប្រវត្តិ​សង្ខេប​របស់​​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​​នៅ​លើ​ពិភព​លោក​ គឺ​លោក​ស្រីJacinda Ardern ដើម្បី​​ឲ្យ​យើង​កាន់​តែ​យល់​ច្បាស់​អំពី​តម្លៃ និង​សារសំខាន់​របស់​​ស្ត្រី​​។ ​ជីវប្រវត្តិ​សង្ខេប នាយក​រដ្ឋមន្ត្រី​​ប្រទេស​នូវែលសេឡង់ ​លោក​ស្រីJacinda Ardern ត្រូវ​បាន​ទទួល​ការ​សាទរ​នៅ​ជុំវិញ​ពិភពលោក​ចំពោះ​ចំណាត់​ការ​រហ័ស​របស់​រដ្ឋាភិបាល​លោកស្រី​លើ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩ ដែល​អាច​ជួយ​ឲ្យ​ប្រទេស​នេះ​ជៀស​ផុត​ពី​ការ​ឆ្លង​ និង​ស្លាប់​ច្រើន​។ លោកស្រី​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ នៅ​ពេល​ដែល​លោក​ស្រី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ឆ្នាំ​២០១៧ ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​មេ​ដឹកនាំ​ស្ត្រី​វ័យ​ក្មេង​ជាង​គេ​បំផុត​របស់​ពិភពលោក។ លោកស្រី​​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ស្រី​ថា៖ «យើង​នឹង​កសាង​ប្រទេស​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ក្រោយ​វិបត្តិ​កូវីដ​-១៩»។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ភាព​ល្បីល្បាញ​របស់​លោក​ស្រី​លើ​ឆាក​អន្តរជាតិ​ លោក​ស្រីArdern ​មិន​ត្រឹម​តែ​ជា​មេ​ដឹកនាំ​​ស្ត្រី​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នោះ​ទេ​ លោក​ស្រី​ក៏​ជា​មេ​ដឹក​នាំ​លំដាប់​ពិភព​លោក​ដំបូង​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​មក​នេះ ដែល​សម្រាល​កូន​អំឡុង​ពេល​ដែល​ខ្លួន​​កំពុង​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៨។ ​ការ​​ឈប់​សម្រាក​លំហែ​មាតុភាព​​ចំនួន​ ៦​សប្ដាហ៍​របស់​លោកស្រី​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​អំឡុង​ពេល​ឈប់​សម្រាក​​ ហើយ​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​​ប្រទេស​នូវែលសេឡង់ បង្កើន​ការ​ឈប់​សម្រាក​ក្រោយ​សម្រាល​កូន​ដោយ​មាន​ប្រាក់​ឈ្នួល​​ដល់​ទៅ​ ២៦​សប្ដាហ៍ ដែល​ត្រូវ​​បាន​ឧបត្ថម្ភ​ដោយ​​រដ្ឋាភិបាល​។ ខណៈ​ពេល​ដែល​ពិភព​លោក​កំពុង​ជ្រួលច្របល់​នឹង​បញ្ហា​កូវីដ​-១៩ លោកស្រី​បាន​ទទួល​ការ​កោតសរសើរ​​ចំពោះ​វិធានការ​រហ័ស​របស់​ខ្លួន​ ដែល​អាច​អនុញ្ញាត​ឲ្យ​កុមារ​អាច​ចូល​សាលារៀន​​ជា​​ធម្មតា ហើយ​​មនុស្ស​ពេញ​វ័យ​ក៏​អាច​ត្រលប់​ទៅ​ធ្វើ​ការ​ដូច​ដើម​បាន​។ ចំណែក​ឯ​មេ​ដឹកនាំ​ស្ត្រី​​​ចំនួន​២​រូប​ទៀត​ គឺ​លោកស្រីAngela Merkel ​ជា​អតីត​អធិការបតី​អាល្លឺម៉ង់​ និង​​លោក​ស្រីTsai Ing-wen ​ ប្រធានាធិបតី​របស់​កោះ​តៃវ៉ាន់​ក៏​បាន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​វីរុស​កូវីដ-១៩ ដោយ​ចាត់​វិធានការ​ដ៏​មាន​​​ប្រសិទ្ធភាព​ដូច​គ្នា​។ […]


បញ្ហាស្ត្រីផ្សេងទៀត

បទពិសោធន៍ជីវិតផ្ទាល់​៣​ ​បង្ក​​ការ​ឈឺ​ចាប់​​ ​ស្ត្រី​ភាគច្រើនមិន​អាច​បំភ្លេច​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្ត្រី​មួយ​ចំនួន​បាន​ និង​កំពុង​ជួប​ប្រទះ​ការ​ឈឺចាប់​ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​។ ជាក់​ស្ដែង​​ ទោះ​បី​ជា​​ពេល​ខ្លះ​​មើល​​ទៅ​រឹងមាំ ប៉ុន្តែ​​នាង​​អាច​នឹង​​លួច​យំ​តែ​ម្នាក់​ឯង​។ ការ​តស៊ូ ជម្នះ​រាល់​​ឧបសគ្គ​ទាំង​នេះ ទាមទារ​ឲ្យ​ស្ត្រី​យើង​មាន​ការ​អត់ធ្មត់​ និង​ខិតខំ​ប្រឹងប្រែង​ ក៏​ដូចជា​​មាន​ការ​តាំង​ចិត្ត​ខ្ពស់។ បើ​ទោះ​បី​ជា​មាន​ ឬ​គ្មាន​ជំនួយ និង​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​មនុស្ស​ជាទី​ស្រលាញ់​ មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ ​ស្ត្រី​ខ្លះ​នៅ​តែ​មិន​បោះបង់​ចោល​ខ្លួន​ឯង។ ពិត​ណាស់​ ការ​មើល​ថែទាំ​ខ្លួន​ឯង​ និង​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​គឺ​ជា​ថ្នាំ​ដ៏​ស័ក្ដិសិទ្ធិ។ យ៉ាង​ណា​មិញ ​ដើម្បី​ចែក​រំលែក​ជា​បទពិសោធន៍​ និង​ចំណេះ​ដឹង​ខ្លះ​ៗ ស្ត្រី​យើង​ចំនួន​៣នាក់​ បាន​រៀបរាប់​ពី​រឿងរ៉ាវ​ឈឺ​ចាប់​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​។ ​​​១. បញ្ហា​ធាត់​ក្រោយ​ពេល​សម្រាល​​ លោកស្រីម៉ូលីកា​ជា​អ្នក​ម៉ាក់​មួយ​រូប​ ដែល​បាន​សម្រាល​កូន​កាល​ពី​ ៥​ឆ្នាំ​មុន​។ អំឡុង​ពេល​ពពោះ លោកស្រីខិតខំ​ថែទាំ​ខ្លួន​ប្រាណ​យ៉ាង​​ល្អ ដោយ​អនុវត្ត​ការ​ញ៉ាំ​របប​អាហារ​ល្អ​ៗ និង​ធ្វើ​លំហាត់​ប្រាណ​​​ទៀងទាត់​ ព្រម​ទាំង​ញ៉ាំ​វីតាមីន​ល្អ​ៗ​​​សម្រាប់​ស្ត្រី​ពពោះ។ ប៉ុន្តែ ក្រោយ​សម្រាល​កូន​រួច​ ​​​ទម្លាប់ល្អៗក៏ផ្លាស់ប្ដូរ ហើយ​បែរ​ជា​ងាកទៅ​​ញ៉ាំ​របបអាហារ​សម្បូរជាតិ​ខ្លាញ់​ច្រើន​ទោវិញ។ មិន​សូវ​ញ៉ាំ​បន្លែ​ផ្លែឈើ មិន​ធ្វើ​លំហាត់​ប្រាណ​ដូចពីមុន​​ ជាកត្តា​​​ឡើង​ទម្ងន់​ជា​លំដាប់​។ មាឌពីមុនតូចច្រឡឹង បែរជា​ធាត់​លើស​ទម្ងន់។ ក្រោយដឹងខ្លួន​ថា​ពិបាក​​​ការ​សម្រក​ទម្ងន់​ វិលទៅរករាង​ពី​មុន ​លោក​ស្រី​សម្ដែងការសោកស្ដាយ​បែប​នេះថា ខ្ញុំស្ដាយ ដោយ​​​មិន​បាន​ថែទាំ​ខ្លួន​ឲ្យស្រួលបួល​ក្រោយ​សម្រាល​កូន​រួច។  បើនៅចង់បានរាងមុនបង្កើតកូន ខ្ញុំសូម​​ផ្ដាំ​ដល់​ម៉ាក់​ដែល​ទើប​តែ​សម្រាល​កូន​រួច សូមញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ បំបៅ​ដោះ​កូន​​បើ​អាច​ ជៀសវាង​អាហារ​ដែល​មាន​ស្ករ​បន្ថែម​ ហើយហាត់ប្រាណឲ្យបានទៀងទាត់។ លោកស្រីម៉ូលីកាបង្ហាញការសោកស្ដាយក្រោយសម្រាល   ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]


បញ្ហាស្ត្រីផ្សេងទៀត

ក្រុម​​​គាំទ្រ​ស្ត្រី​ក្នុង​ស្រុក​​ចំនួន​​៤ ជួយ​លើកកម្ពស់​ស្ត្រី​ដើម្បី​ស្ត្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​តែងតែ​ជា​ភេទ​ដែល​​ងាយ​រងគ្រោះ​​ជាង​គេ​។ ពិត​ណាស់​ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ចង់​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​រស់នៅ និង​ទទួល​​បាន​ការ​អប់រំ។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ស្ត្រី និង​ក្មេង​ស្រី​ជា​ច្រើន​ដែល​ត្រូវ​បាន​រំលោភ​បំពាន ប្រើ​អំពើ​ហិង្សា​ បំបិទ​សិទ្ធិ​សេរី​ភាព និង​សូម្បី​តែ​មិន​អាច​​ទទួល​បាន​ការ​​​អប់រំ​​នៅ​តាម​គ្រឹះស្ថាន​នានា​។ បញ្ហា​ដ៏​ធំ​មួយ​នេះ​ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ស្ត្រី​ និង​ក្មេង​ស្រី​ដែល​រង​គ្រោះ​​ទាំង​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ និង​ស្មារតី​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​​ធ្វើ​ឲ្យ​សង្គម​ជាតិ​ទាំង​មូល​បាត់បង់​ធនធាន​មនុស្ស​​ សណ្ដាប់ធ្នាប់​ ក៏​ដូចជា​សេចក្ដី​ថ្លៃថ្នូរ​ថែម​ទៀត​ផង​។ ​ស្ត្រី​ជា​មាតា​ពិភពលោក ដែល​គួរ​តែ​ត្រូវ​បាន​ឲ្យ​តម្លៃ និង​គោរព​​​។ ដូច្នេះ​ហើយ​ យើង​ទាំង​អស់​គ្នា​គប្បី​​រួម​គ្នា​​បញ្ឈប់​អំពើ​អសីលធម៌​ទាំងឡាយ​ចំពោះ​ស្ត្រី និង​ជួយ​លើក​កម្ពស់​ ក៏​ដូចជា​គាំទ្រ​ស្ត្រី​​ ទើប​ជា​ការ​ប្រសើរ​។ ទន្ទឹម​នឹង​នេះ​ដែរ​​ ដើម្បី​ទទួល​បាន​ជំនួយ​បន្ថែម​ ការ​ជំរុញ​លើក​ទឹក​ចិត្ត និង​ថាមពល​ដល់​យើង​ និង​ស្ត្រី​ដទៃ​ទៀត​​ គ្នា​យើង​អាច​ចូលរួម​ជាមួយ​នឹង​ក្រុម​ការងារ​ដើម្បី​ស្ត្រី​ក្នុង​ស្រុក​ទាំង​៤​ខាង​ក្រោម។ ​​​​​​​​​សារសំខាន់​នៃ​ការ​ចូលរួម​ក្នុង​ក្រុម​ការងារ​ដើម្បី​ស្ត្រី​ ក្រុម​គាំទ្រ​អាច​ប្រមូលផ្ដុំ​អ្នក​ដែល​ជួប​ស្ថានការណ៍​ស្រដៀង​គ្នា​​​ឲ្យ​នៅ​កន្លែង​តែ​មួយ​។ នៅ​ពេល​ដែល​យើង​ចូលរួម​នៅ​ក្នុង​ក្រុម​​នេះ យើង​អាច​ចែក​រំលែក​​​ភាព​ឈឺ​ចាប់​ សេចក្ដី​សុខ និង​អាច​សួរ​សំណួរ​ផ្សេង​ៗ​ដល់​សមាជិក​ដទៃ​ទៀត​។ បន្ថែម​ពី​នេះ ការ​ចូលរួម​ក្នុង​ក្រុម​គាំទ្រ​ក៏​អាច​ផ្ដល់​ឲ្យ​យើង​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖ កាត់​បន្ថយ​ភាព​ឯកា អាច​បញ្ចេញ​អារម្មណ៍​ និង​គំនិត​ កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បាក់​ទឹក​ចិត្ត ការ​ថប់​បារម្ភ ឬ​អស់​កម្លាំង ទទួល​បាន​ថាមពល និង​សេចក្ដី​ក្លាហាន​ ​ក្រុម​គាំទ្រ​ និង​ជួយ​ដោះស្រាយ​វិបត្តិ​ស្ត្រី​​​មាន​ដូចជា​៖ ១. អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ (CAMBODIAN WOMEN'S CRISIS CENTER) អស់​រយៈពេល​ជាង​២​ទសវត្សរ៍​នៃ​ប្រតិបត្តិការ អង្គការ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ និង​ទីភ្នាក់ងារ​អន្តរជាតិ​​ថា​ជា​អង្គការ​ស្ត្រី​ឈាន​មុខ​គេ​ ដែល​តស៊ូ​មតិ​ ដើម្បី​សិទ្ធិ​​ស្ត្រី​ […]


បញ្ហាស្ត្រីផ្សេងទៀត

វាចា​អ្នកនិពន្ធ៖ សុខភាព​ស្ត្រី​ជា​បញ្ហា​រួម​យើង​គួរ​រួមចំណែក​ ការលះបង់ខ្លះគួរឲ្យសរសើរណាស់

តើ​មាន​ស្ត្រី​ប៉ុន្មាន​ភាគរយ ក្នុង​ចំណោម​ស្ត្រី​សរុប​លើ​ពិភពលោក​ដែល​គ្រប់​អាយុ បម្រើ​ការងារ​ក្នុង​វិស័យ​សុខាភិបាល? ឬ​ក្ដោប​តួនាទី​ធំៗ​ផ្នែក​សុខាភិបាល? មាន​ចំណេះដឹង​ផ្នែក​សុខភាព​ទូលំទូលាយ​ដើម្បី​ឈរ​នៅ​ទីតាំង​មួយ​ផុត​ពី​ទី​រងគ្រោះ​បញ្ហា​សុខភាព​ទាំង​ឡាយ​ណា​ដែល​អាច​ការពារ​បាន? ឬ​អាច​ព្យាបាល​បាន? តើ​អ្នក​បាន​ចូលរួម​ការ​យក​ចិត្ត​ទុកដាក់​​ទាំង​សុខភាព​ខ្លួន​ឯង​ និង​អ្នក​ឯទៀត​កម្រិត​ណា​ដែរ? ខ្ញុំ​បាន​ធ្វើ​ បន្ត​ធ្វើ និង​នៅ​តែ​ធ្វើ​ទៀតពីបញ្ហាសុខភាព​ស្ត្រី ​ក្នុង​តួនាទី​ជា​អ្នក​សារព័ត៌មាន​ឌីជីថល​អាជីព ខ្ញុំ​បាន​មើល​ឃើញ​ពី​ចន្លោះ​ខ្វះខាត​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​អាជីព​សារព័ត៌មាន ជាមួយ​អាជីព​វេជ្ជសាស្ត្រ។ បន្ទាប់​ពី​ចំណាយ​ពេលវេលា​រៀន​សូត្រ​ពី​សារព័ត៌មាន​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ជិត ១០ឆ្នាំ ខ្ញុំ​ក៏​បាន​ទាក់ទង​ឲ្យ​សិក្សា​ស្វែងយល់​ពី​វត្តមាន​របស់ "Hello គ្រូពេទ្យ" ដែល​ចង់​បោះ​ទុន​វិនិយោគ​ក្នុង​ការ​សាបព្រោះ ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ចំណេះដឹង​យ៉ាង​ស៊ីជម្រៅ​ផ្នែក​សុខភាព។ ក្រៅ​ពី​ការងារ​មួយ​ដែល​យើង​ស្រលាញ់ គឺ​ការ​ប្រើប្រាស់​វិជ្ជាជីវៈ​ក្នុង​កម្រិត​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ដើម្បី​ជា​ប្រយោជន៍​សង្គម​ជាតិ និង​បងប្អូន​ខ្មែរ​យើង​ឲ្យ​ទទួល​បាន​អ្វី ដែល​ថ្មី អ្វី​ជា​ពុទ្ធិ​និង​គន្លឹះ​ចំណេះដឹង​សុខភាព​បន្ថែម​ដើម្បី​ជា​ចំណែក​មួយ​ក្នុង​ការ​សម្រេចចិត្ត​ផ្នែក​វេជ្ជសាស្ត្រ​ឲ្យ​បាន​ទាន់​ពេលវេលា និង​ត្រឹមត្រូវ​បំផុត ក្នុង​គោលបំណង​ឲ្យ​ជីវិត​រស់នៅ​កាន់​តែ​ល្អ​ប្រសើរ​ទាំង​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវកាយ តាម​រយៈ​ទម្រង់​ឌីជីថល។ ក្រៅ​ពី​ក្រុមការងារ​អ្នក​សារព័ត៌មាន យើង​មាន​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត​ជំនាញ​(ឯកទេស) ដើម្បី​ត្រួតពិនិត្យ​រាល់​មាតិកា​មុន​ចេញ​ផ្សាយ ឬ​ឆ្លើយ​តប​សំណួរ​បងប្អូន​អ្នក​អាន​រាប់​ពាន់​រាប់​ម៉ឺន​ក្នុង​មួយ​ខែៗ លើ​បញ្ហា​សុខភាព​ច្រើន​រាប់​មិន​អស់។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដូច​បងប្អូន​អ្នក​អាន​យើង ដែល​បាន​ការ​ឆ្លើយ​តប​ពី​វេជ្ជបណ្ឌិត​របស់​យើង​ដើម្បី​ជា​ដំណោះស្រាយ​ហើយ​បាន​ផល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពួក​យើង (Hello គ្រូពេទ្យ) មិន​មាន​តួនាទី​ចេញ​វេជ្ជបញ្ជា ឬ​ការ​ព្យាបាល​ណាមួយ​ជូន​អ្នក​អាន​ដែល​មាន​ចម្ងល់ ឬ​បញ្ហា​សុខភាព​កម្រិត​ណា​មួយ​នោះ​ទេ តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ផ្ដល់​មាតិកា​លើ​បញ្ហា​សុខភាព​ជាក់លាក់​ក្នុង​កម្រិត​ច្បាស់​លាស់​មួយ​ដែល​មាន​លំហូរ​​ត្រួតពិនិត្យ​ដោយ​ការី​និពន្ធ និពន្ធ​នាយក​និង​វេជ្ជបណ្ឌិត​នានា​ទៅ​តាម​ជំនាញ។ ប្រភព៖ ទិន្នន័យពីWHO អំពីមុខតំណែងស្ត្រីជាន់ខ្ពស់វិស័យសុខាភិបាល ខ្ញុំ​សុំ​បញ្ជាក់​ពី​តួនាទី​របស់​វិបសាយ​សុខភាព​ Hello គ្រូពេទ្យ ប៉ុណ្ណេះ​ចុះ។ ខ្ញុំ​ចូលរួម​យុទ្ធនាការ​បង្កើត​ Hello […]


បញ្ហាស្ត្រីផ្សេងទៀត

ការ​បៀតបៀន​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្សល់ទុក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​ជនរងគ្រោះ

ការ​បៀតបៀន​ផ្លូវ​ភេទ​ជា​ឥរិយាបថ​មិន​សមរម្យ​ និង​មិន​គួរ​គប្បី​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ណា​ម្នាក់​ឡើយ​ ទោះ​ជា​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​។ ការ​បៀតបៀន​ផ្លូវ​ភេទ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​បៀតបៀន​ក្នុង​ទម្រង់​ផ្លូវ​ភេទ ឬ​ទាក់ទង​នឹង​ភេទ ឬ​រឿង​ភេទ​របស់​បុគ្គល​ម្នាក់​​ ហើយ​វា​មាន​រូបភាព​ខុស​ៗ​​គ្នា ដែល​អាច​តាម​រាងកាយ​ ពាក្យ​សំដី ឬ​កាយ​វិការ​ នេះ​បើ​តាម​អង្គការ​ CARE Cambodia។ តើ-​ការ​បៀតបៀន​ផ្លូវ​ភេទ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ជន​រង​គ្រោះ​? ការ​បៀតបៀន​ផ្លូវ​ភេទ​ដោយ​ពាក្យ​សំដី ការ​ប្រើប្រាស់​ភាសា​មិន​សមរម្យ ឬ​អាសអាភាស និង​និយាយ​លេង​សើច​បែប​អាសអាភាស​ ការ​លួងលោម​ដដែល​ៗ​ ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ ឬ​ការ​ណាត់​ជួប​ក្នុង​គោល​បំណង​ផ្លូវ​ភេទ​ ការ​និយាយ​ស្ដី​ដែល​មាន​លក្ខណៈ​ផ្លូវ​ភេទ​ ការ​វាយ​ប្រហារ​ឯកជន​ភាព ទាំង​ក្នុង​ និង​ក្រៅ​សាលា​រៀន​ ឬ​កន្លែង​ធ្វើការ ​ការ​ស្នើ​ដាក់​លក្ខខណ្ឌ​ដោះដូរ ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​ផ្ទាល់​ខ្លួន​ ដូចជា​ការ​ផ្ទេរ ការ​ដំឡើង​ឋានៈ​ ប្រាក់​ខែ។ គំរាម​កំហែង​វាយ​ធ្វើ​បាប​ ឬ​បង្ខិតបង្ខំ ឬ​រំលោភ​ផ្លូវ​ភេទ​។ ការ​បៀតបៀន​ផ្លូវ​ភេទ​ដោយ​កាយវិការ​ ការ​តាំង​បង្ហាញ​វត្ថុ​ដែល​ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​ផ្លូវ​ភេទ មិន​ថា​រូប​ភាព​ ទស្សនាវដ្ដី ផ្ទាំង​រូបភាព ការ​សម្លក់​សម្លឹង ឬ​សញ្ញា​កាយវិការ​ដែល​ទាក់ទង​នឹង​ផ្លូវ​ភេទ​ ​ការ​ប៉ះ ថើប​ ឱប​ក្រសោប ការ​ធ្វើ​សរសៃ​ ឬ​អង្អែល​លើ​រាងកាយ​ដោយ​មិន​មានការ​យល់​ព្រម ការ​វាយ​ធ្វើ​បាប ឬ​បង្ខិតបង្ខំ និង​រំលោភ​ផ្លូវ​ភេទ​។​ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​ការ​បៀតបៀន​ផ្លូវ​ភេទ​​ផ្ដល់​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ជន​រងគ្រោះ​? ទោះ​ជា​ការ​បៀតបៀន​ផ្លូវ​ភេទ​មិន​បន្សល់​ទុក​របួស ឬ​ស្នាម​ជាំ​ក៏​ដោយ​​ ក៏​អាច​ធ្វើ​ឲ្យ​​ជនរងគ្រោះ​ឈឺ​ចាប់​ និង​អាច​ផ្លាស់ប្ដូរ​បែប​ផែន​ជីវិត​របស់​ជន​រងគ្រោះ​បាន​ផង​ដែរ​។ […]


បញ្ហាស្ត្រីផ្សេងទៀត

គួរដឹង! បញ្ហា​សុខភាព​ទាំង​ ៥នេះឧស្សាហ៍​កើត​លើ​ស្រីៗណាស់

ពិត​ណាស់​ ទាំង​បុរស​ និង​ស្ត្រី​សុទ្ធ​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​​រៀង​ៗ​ខ្លួន​។ យ៉ាង​ណា​មិញ ក៏​មាន​ជំងឺ​ជាក់លាក់​​មួយ​ចំនួន​​​តែងតែ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​ស្រី​ៗ​យើង​ផង​ដែរ​​។ ដូច្នេះ​ហើយ​ ដើម្បី​​ការពារ​ខ្លួន​ពី​ហានិភ័យ​ផ្សេង​ៗ គ្នា​​​យើង​គួរ​យល់​ដឹង​ពី​​កត្តា​ប្រឈម​ ក៏​ដូចជា​រោគសញ្ញា​ឲ្យ​បាន​ច្បាស់លាស់​ ទើប​ជា​ការ​​ប្រសើរ។ បញ្ហា​សុខភាព​ទាំង​៥ ដែល​ឧស្សាហ៍​កើត​លើ​ស្ត្រី​មានដូចជា៖ ១. ជំងឺ​បេះដូង​ ជំងឺ​បេះដូង​ជា​​ជំងឺ​​ដែល​ឆក់​យក​ជីវិត​ស្ត្រី​ច្រើន​ជាង​គេ​បំផុត​។ រោគសញ្ញា​នៃ​ជំងឺ​នេះ​រួម​មាន​ ឈឺ​ទ្រូង ដកដង្ហើម​ខ្លី​ៗ​ និង​ខ្សោយ​ដៃ​ទាំង​២។ ​ស្ត្រី​អាច​នឹង​ប្រឈម​នឹង​អាការៈ​ដកដង្ហើម​ខ្លី​ៗ ចង្អោរ​ ឬ​ក្អួត​។ យ៉ាង​ណា​មិញ​ ការ​អស់​រដូវ​មិន​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង​ឡើយ​។ ផ្ទុយ​ទៅ​វិញ ស្រី​ៗ​យើង​អាច​ជួប​ប្រទះ​កត្តា​ហានិភ័យ​ជាក់លាក់​ដែល​កើត​ឡើង​ក្រោយ​អស់​រដូវ​ដូចជា សម្ពាធ​ឈាម​ខ្ពស់ កូលេស្តេរ៉ូល​ខ្ពស់ និង​អ័រម៉ូន​Estrogenទាប​​ជា​ដើម​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ​​​​​ជា​រៀង​រាល់​ឆ្នាំ បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ប៉ះពាល់​លើ​ស្ត្រី​ ៥៥០ ០០០​នាក់​ ច្រើន​ជាង​បុរស​។ ​ទោះ​បី​ជា​រោគសញ្ញា​​ប្រែប្រួល​​អាស្រ័យ​លើ​មូលហេតុ​បង្ក​​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​ពិត​មែន​ ប៉ុន្តែ​រោគសញ្ញា​សំខាន់​ៗ​រួម​មាន​ ពិបាក​និយាយ​ស្ដី និង​ស្ពឹក​​នៅ​ចុង​ដៃ​ចុង​ជើង​។ ចំណែក​ឯ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ដែល​សម្គាល់​ដោយ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​អំឡុង​ពេល​ពពោះ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​​ដូច​គ្នា។ ៣. ជំងឺ​ទឹក​នោម​ផ្អែម​ ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​​ទឹក​នោម​ផ្អែម​ក៏​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​បេះដូង​​ដល់​ទៅ ​៤​ដង​ចំពោះ​ស្ត្រី​។ ​ជា​ទូ​ទៅ ស្រី​ៗ​​យើង​ងាយ​ប្រឈម​នឹង​ផលវិបាក​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​តម្រង​នោម​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​។ ទន្ទឹម​​នឹង​នេះ​ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​បង្កើន​ផលវិបាក​អំឡុង​ពេល​ពពោះ​ ដូចជា​រលូត​កូន​ និង​កូន​​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ យើង​​គួរ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ល្មម​ ហាត់​ប្រាណ​ជា​ទៀងទាត់​ និង​ឈប់​ជក់​បារី​។ គណនា […]


បញ្ហាស្ត្រីផ្សេងទៀត

ហេតុអ្វីស្រីៗគួរបង្កើតទម្លាប់នោមក្រោយរួមភេទ?

ដំបូន្មាន​ទូទៅ​មួយ​ដែល​ស្រីៗ​យើង​គួរ​ដឹង និង​ចែក​រំលែក​ឲ្យ​បាន​ច្រើន​ដោយ​មិន​គួរ​មាន​ការ​អៀន​ខ្មាស​នោះ​គឺ​ការ​នោម​ក្រោយ​រួម​ភេទ​រួច។ តាម​ពិត​ទៅ​នេះ ជា​ទម្លាប់​ដ៏​ល្អ​មួយ​ដែល​គ្នា​យើង​ស្រីៗ​គួរ​តែ​នោម​ក្រោយរួមភេទ​ ព្រោះ​អាច​ជួយ​សុខភាព​យើង​បាន​ច្រើន​យ៉ាង។ ១. ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម (Urinary Tract Infection) ជា​ការ​ឆ្លង​មេរោគ​កើត​ឡើង​នៅ​ក្នុង​តំបន់​ណា​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ដូច​ជា ប្លោក​នោម បង្ហួរ​នោម ឬ​តម្រង​នោម។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​តាម​ផ្លូវ​ទឹក​នោម​កើត​ឡើង​នៅ​ពេល​បាក់តេរី​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​តាម​រយៈ​បង្ហួរ​នោម ហើយ​ចាប់​ផ្ដើម​កើន​ឡើង​នៅ​ក្នុង​ប្លោក​នោម។ បើ​រនាំង​ការពារ​ធម្មជាតិ​នៃ​ផ្លូវ​ទឹក​នោម​របស់​យើង​ខ្សោយ នោះ​បាក់តេរី​អាច​លូតលាស់ និង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ រោគ​សញ្ញា​នៃ​បញ្ហា​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​មាន​ដូច​ជា៖ ឈឺ​នោម​ភ្លាមៗ បង្កើន​ការ​នោម​ញឹកញាប់ មាន​អារម្មណ៍​ក្រហាយ ឬ​ឈឺ​ចាប់​ពេល​កំពុង​នោម ទឹកនោម​មាន​ក្លិន​ស្អុយ ឈាម​ក្នុង​ទឹក​នោម ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ មាន​អារម្មណ៍​មិន​ស្រួល ឬ​អស់​កម្លាំង ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា ពិសេស​ចំពោះ​ស្ត្រី​វ័យ​ចំណាស់។ ការ​ទៅ​នោម​ក្រោយ​រួម​ភេទ ជួយ​បង្ការ​ការ​ឆ្លង​រោគ​នេះ​បាន​ដែរ​។​ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. បង្ហួរ​នោម​ស្រី បង្ហួរ​នោម​ជា​សរីរាង្គ​ដែល​មាន​រាង​ដូច​បំពង់​ដែល​ជួយ​បញ្ចេញ​ទឹក​នោម​ចេញ​ពី​ប្លោក​នោម។ បង្ហួរ​នោម​មនុស្ស​ស្រី​មាន​សភាព​ខ្លី​ជាង​មនុស្ស​ប្រុស ជាហេតុ​បណ្ដាល​ឲ្យ​ស្រី​ៗ​ងាយ​នឹង​ប្រឈម​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម ដោយ​សារ​បាក់តេរី​អាច​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ខ្លី​ដើម្បី​ចូល​ទៅ​ក្នុង​ប្លោក​នោម។ បង្ហួរ​នោម​ស្ត្រី​មាន​ប្រវែង​ប្រហែល ២,៥-៤សង់ទីម៉ែត្រ រីឯ​មនុស្ស​ប្រុស​មាន​ប្រវែង​ប្រហែល ១៥-២០សង់ទីម៉ែត្រ ដូច្នេះ​ស្ត្រី​គួរ​នោម​ក្រោយ​រួម​ភេទ​រួច ដើម្បី​កុំ​ឲ្យ​បាក់តេរី​អាក្រក់​ឆ្លង​ចូលក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​​។ ៣. ប្លោក​នោម ក្នុង​អំឡុង​ពេល​រួមភេទ បាក់តេរី​អាច​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​របស់​យើង ដែល​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ។ នេះ​ជា​មូលហេតុ​ដែល​ចាំបាច់​ត្រូវ​នោម​ក្រោយ​រួម​ភេទ​ជា​និច្ច ព្រោះ​ការ​នោម ជួយ​បញ្ចេញ​​មេរោគ​មក​ក្រៅ​។ លើស​ពី​នេះ ការ​រួម​ភេទ​ចំ​ពេល​ប្លោក​នោម​ពេញ​ក៏​បង្កើន​ឱកាស​ឲ្យ​​ស្រីៗ​មាន​បញ្ហា​តាន​តឹង​ក្នុង​ការ​នោម។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​អាង​ត្រគាក​ខ្សោយ […]


បញ្ហាស្ត្រីផ្សេងទៀត

តិចនិកជ្រើសរើសអាវក្នុង ឲ្យត្រូវទៅតាមទម្រង់ដើមទ្រូងស្រីៗ

ការពាក់អាវក្នុងដែលសមតាមទម្រង់ដើមទ្រូង (សុដន់) ជួយឱ្យដើមទ្រូង​មើល​ទៅ​ស្អាត ហើយក៏អាច​ជួយកាត់បន្ថយអា​ការៈឈឺ​ខ្នង និង​ស្មា​ទៀត​ផង។ តើដើម​​ទ្រូង​​យើងមានប៉ុន្មានទម្រង់ ហើយយើងគួរជ្រើសរើស​អាវក្នុង​បែប​ណាដើម្បីសមតាម​ទម្រង់​ដើមទ្រូង? លោអ្នក​ឯកទេសអាវក្នុងលើកឡើងថា ទម្រង់ដើមទ្រូងស្រីៗយើងមាន ៩ ហើយយើង​គួរជ្រើសរើស​អាវក្នុង​តាម​ទម្រង់​នីមួយៗ៖ ១. ដើមទ្រូងមូលក្លំ ដើមទ្រូងមូលក្លំមានរាងពេញស្មើលើស្មើក្រោម។ ដើមទ្រូងទម្រង់នេះ​ត្រូវការអាវ​ក្នុង​ដែល​អាច​ទ្រទម្ងន់ និងគ្រប់សុដន់បានល្អ។ ជម្រើសអាវក្នុងដ៏ល្អបំផុត​គឺជាអាវ​ក្នុង​ប្រភេទ​ T-shirt, balconetteនិង plunge។ ២. ដើមទ្រូងរាងកណ្តឹង ដើមទ្រូងរាងកណ្តឹងមានរាងតូចលើ ធំក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងដែល​មានគោមធំ និងមានកងដែកទ្រ (ប្រភេទ full cup) ដើម្បីទ្រដើមទ្រូងផ្នែកខាងក្រោម និង​ជួយលើកដើមទ្រូង។ ៣. ដើមទ្រូងរាងដំណក់ទឹក ដើមទ្រូងរាងដំណក់ទឹកមានរាងមូលនៅផ្នែកខាងក្រោម និងមានរាងតូចលើបន្តិច។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ balconette ដែលមានកងដែកទ្រ ឬប្រភេទ demi ដែលមានថ្នេរបញ្ឈរដើម្បីលើកដើមទ្រូងឱ្យមើលទៅមូលក្លំនៅផ្នែកខាងលើ។ ៤. ដើមទ្រូងមិនស្មើរគ្នា ដើមទ្រូងមិនស្មើរគ្នាជាដើមទ្រូងដែលមានរាងធំម្ខាងតូចម្ខាង។ ដើមទ្រូងទម្រង់​នេះត្រូវ​ការអាវក្នុងប្រភេទ T-shirt អត់មាន​ថ្នេរ​ដែលអាចគ្របសុដន់បានពេញ​ដើម្បី​បិទបាំងទំហំដើមទ្រូងដែលមិនស្មើគ្នា។ លើសពីនេះទៅទៀតយើង​ត្រូវរើស​អាវ​ក្នុង​ដែលមានទំហំប៉ុនទំហំសុដន់ម្ខាងដែលធំ។ ៥. ដើមទ្រូងស្វិត ដើមទ្រូងស្វិតមានរាងវែង តូច និងសំយុងចុះក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការ​អាវ​ក្នុង​ប្រភេទមានថ្នេរដែលត្រូវបានរចនាឡើង​ដើម្បីកែទម្រង់ដើមទ្រូង​ឱ្យមើល​ទៅ​មូល​ក្លំ។   ចង់គណនា BMI ចុចទីនេះ! ៦. ដើមទ្រូងរាប ដើមទ្រូងរាបមានរាងរាបស្មើនឹងទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុង​​ប្រភេទ​កល់​ច្រើន ដើម្បីធ្វើឱ្យដើមទ្រូងមើលទៅធំ។ ប្រសិន​បើយើងចង់ឱ្យដើមទ្រូង​មើល​ទៅដូចធម្មជាតិ យើងអាចជ្រើសរើស​អាវក្នុងប្រភេទមានគោមរាងត្រីកោណ  ដែលអត់មានកងដែកទ្រ ព្រោះបើអាវប្រភេទនេះ​មានកងដែកទ្រ​នឹងធ្វើឱ្យ​ដើម​ទ្រូង​យើងឃ្លាតគ្នាកាន់តែធំ​ និងមិនអាចជួយលើកដើមទ្រូងយើងទេ។ ៧. ដើមទ្រូងបែរមុខចេញពីគ្នា ដើមទ្រូងប្រភេទនេះមានសុដន់ និងចុងសុដន់បែរចេញក្រៅដងខ្លួន […]


បញ្ហាស្ត្រីផ្សេងទៀត

នោម​ក្រោយ​រួម​ភេទ​រួច អាច​​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ជួយ​​កម្ចាត់​ចោល​ពពួក​បាក់តេរី​គ្រោះថ្នាក់​ដែល​តោង​ជាប់​នៅ​ក្នុង​បង្ហួរ​នោម​។ យ៉ាង​ណា​មិញ ​ការ​នោម​​ក្រោយ​រួម​ភេទ​​រួច​ ​មិន​អាច​បង្ការ​ការ​មាន​ផ្ទៃពោះ​បាន​ឡើយ​។ នោម​ក្រោយ​រួម​ភេទ​ អាច​បង្ការ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​អត់​? មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ការពារ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​ទេ ប៉ុន្តែ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ការ​បង្ក​រោគ​នេះ​​ តាម​រយៈ​ការ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម​៖ នោម​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​ រក្សា​ជាតិ​ទឹក​ ដោយ​ញ៉ាំ​ទឹក​មួយ​កែវ​ក្រោយ​រួម​ភេទ ​ជូត​សម្អាត​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ បន្ទាប់​ពី​នោម និង​រួម​ភេទ​រួច​ ប្រើ​ទឹក​រម្អិល​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​ការ​កកិត​ ដែល​អាច​ធ្វើ​ឲ្យ​រលាក​បង្ហួរ​នោម​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ស្រី​ៗ​យើង​គួរ​នោម​​ក្រោយ​រួម​ភេទ​រួច​ប៉ុន្មាន​នាទី​? យើង​គប្បី​នោម​ក្នុង​ចន្លោះ​រយៈពេល​៣០​នាទី​ក្រោយ​រួម​ភេទ​ ដើម្បី​បញ្ចៀស​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។​ ​ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​បង្ការ​ជំងឺ​កាមរោគ​បាន​អត់​? បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ ខុស​គ្នា​ពី​បាក់តេរី​ដែល​បង្ក​​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដោយ​ឡែក​ បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​របស់​យើង​តាម​រយៈ​​ការ​ដាច់​​រលាត់​តូច​ៗ​នៅ​ក្នុង​ភ្នាស​រម្អិល​នៃ​ទ្វារ​មាស​ ហើយ​ការ​នោម​ក្រោយ​រួម​ភេទ​មិន​អាច​បង្ការ​ជំងឺ​កាមរោគ​បាន​ឡើយ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​មួយ​នេះ គឺ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើ​ស្រី​ៗ​យើង​ចង់​មាន​ផ្ទៃពោះ តើ​យើង​​អាច​នោម​ក្រោយ​រួម​ភេទ​បា​ន​​ទេ​? ​ទោះ​បី​ជា​យើង​ព្យាយាម​យក​កូន​ យើង​នៅ​តែ​អាច​នោម​ក្រោយ​រួម​ភេទ​បាន​។ ជាក់​ស្ដែង មេ​ជីវិត​ឈ្មោល​ផ្លាស់​ទី​តាម​​រន្ធ​មាត់ស្បូន​ ទៅ​ក្នុង​ស្បូន​ និង​​​ទៅ​ដល់​ដៃ​ស្បូន​  ដែល​ជា​កន្លែង​ដែល​ស៊ុត​ញី​រង់ចាំ​បង្ក​កំណើត​។ បន្ទាប់​ពី​បញ្ចេញ​ទឹក​កាម​ មេ​ជីវិត​ឈ្មោល​នឹង​ចំណាយ​ពេល​ពី​២​ ទៅ​១០​នាទី​ ដើម្បី​ទៅ​ដល់​ដៃ​ស្បូន​ ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស