backup og meta

ក្រុម​​​គាំទ្រ​ស្ត្រី​ក្នុង​ស្រុក​​ចំនួន​​៤ ជួយ​លើកកម្ពស់​ស្ត្រី​ដើម្បី​ស្ត្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2022

    ក្រុម​​​គាំទ្រ​ស្ត្រី​ក្នុង​ស្រុក​​ចំនួន​​៤ ជួយ​លើកកម្ពស់​ស្ត្រី​ដើម្បី​ស្ត្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ស្ត្រី​តែងតែ​ជា​ភេទ​ដែល​​ងាយ​រងគ្រោះ​​ជាង​គេ​។ ពិត​ណាស់​ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ចង់​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​រស់នៅ និង​ទទួល​​បាន​ការ​អប់រំ។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ស្ត្រី និង​ក្មេង​ស្រី​ជា​ច្រើន​ដែល​ត្រូវ​បាន​រំលោភ​បំពាន ប្រើ​អំពើ​ហិង្សា​ បំបិទ​សិទ្ធិ​សេរី​ភាព និង​សូម្បី​តែ​មិន​អាច​​ទទួល​បាន​ការ​​​អប់រំ​​នៅ​តាម​គ្រឹះស្ថាន​នានា​។

    បញ្ហា​ដ៏​ធំ​មួយ​នេះ​ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ស្ត្រី​ និង​ក្មេង​ស្រី​ដែល​រង​គ្រោះ​​ទាំង​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ និង​ស្មារតី​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​​ធ្វើ​ឲ្យ​សង្គម​ជាតិ​ទាំង​មូល​បាត់បង់​ធនធាន​មនុស្ស​​ សណ្ដាប់ធ្នាប់​ ក៏​ដូចជា​សេចក្ដី​ថ្លៃថ្នូរ​ថែម​ទៀត​ផង​។ ​ស្ត្រី​ជា​មាតា​ពិភពលោក ដែល​គួរ​តែ​ត្រូវ​បាន​ឲ្យ​តម្លៃ និង​គោរព​​​។ ដូច្នេះ​ហើយ​ យើង​ទាំង​អស់​គ្នា​គប្បី​​រួម​គ្នា​​បញ្ឈប់​អំពើ​អសីលធម៌​ទាំងឡាយ​ចំពោះ​ស្ត្រី និង​ជួយ​លើក​កម្ពស់​ ក៏​ដូចជា​គាំទ្រ​ស្ត្រី​​ ទើប​ជា​ការ​ប្រសើរ​។

    ទន្ទឹម​នឹង​នេះ​ដែរ​​ ដើម្បី​ទទួល​បាន​ជំនួយ​បន្ថែម​ ការ​ជំរុញ​លើក​ទឹក​ចិត្ត និង​ថាមពល​ដល់​យើង​ និង​ស្ត្រី​ដទៃ​ទៀត​​ គ្នា​យើង​អាច​ចូលរួម​ជាមួយ​នឹង​ក្រុម​ការងារ​ដើម្បី​ស្ត្រី​ក្នុង​ស្រុក​ទាំង​៤​ខាង​ក្រោម។

    ​​​​​​​​​សារសំខាន់​នៃ​ការ​ចូលរួម​ក្នុង​ក្រុម​ការងារ​ដើម្បី​ស្ត្រី​

    ក្រុម​គាំទ្រ​អាច​ប្រមូលផ្ដុំ​អ្នក​ដែល​ជួប​ស្ថានការណ៍​ស្រដៀង​គ្នា​​​ឲ្យ​នៅ​កន្លែង​តែ​មួយ​។ នៅ​ពេល​ដែល​យើង​ចូលរួម​នៅ​ក្នុង​ក្រុម​​នេះ យើង​អាច​ចែក​រំលែក​​​ភាព​ឈឺ​ចាប់​ សេចក្ដី​សុខ និង​អាច​សួរ​សំណួរ​ផ្សេង​ៗ​ដល់​សមាជិក​ដទៃ​ទៀត​។ បន្ថែម​ពី​នេះ ការ​ចូលរួម​ក្នុង​ក្រុម​គាំទ្រ​ក៏​អាច​ផ្ដល់​ឲ្យ​យើង​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

    • កាត់​បន្ថយ​ភាព​ឯកា
    • អាច​បញ្ចេញ​អារម្មណ៍​ និង​គំនិត​
    • កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បាក់​ទឹក​ចិត្ត ការ​ថប់​បារម្ភ ឬ​អស់​កម្លាំង
    • ទទួល​បាន​ថាមពល និង​សេចក្ដី​ក្លាហាន​

    ​ក្រុម​គាំទ្រ​ និង​ជួយ​ដោះស្រាយ​វិបត្តិ​ស្ត្រី​​​មាន​ដូចជា​៖

    ១. អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ (CAMBODIAN WOMEN’S CRISIS CENTER)

    អស់​រយៈពេល​ជាង​២​ទសវត្សរ៍​នៃ​ប្រតិបត្តិការ អង្គការ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ និង​ទីភ្នាក់ងារ​អន្តរជាតិ​​ថា​ជា​អង្គការ​ស្ត្រី​ឈាន​មុខ​គេ​ ដែល​តស៊ូ​មតិ​ ដើម្បី​សិទ្ធិ​​ស្ត្រី​ និង​កុមារ យុត្តិធម៌​យេនឌ័រ និង​លុប​បំបាត់​ការ​​ប្រើប្រាស់​អំពើ​ហិង្សា​​គ្រប់​ទម្រង់​មក​លើ​ស្ត្រី និង​កុមារ​។

    យើង​អាច​ស្វែង​យល់​បន្ថែម​ពី​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​ តាម​រយៈ​​គេហ​ទំព័រ​៖ http://www.cwcc.org.kh/index.php

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ​២. ​អង្គការ​AFESIP CAMBODIA

    AFESIP CAMBODIA ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ មិន​ប្រកាន់​បក្ស​ពួក​ និង​មិន​មែន​ជា​អង្គការ​​បម្រើ​សាសនា​ណា​មួយ​ឡើយ​។ អង្គការ​នេះ​យក​ចិត្ត​ទុក​ដាក់​ និង​ធានា​សិទ្ធិ​ស្ត្រី និង​កុមារី​រងគ្រោះ ឬ​ដែល​​មាន​ហានិភ័យ​ក្លាយ​ជា​ជន​រងគ្រោះ​​ដោយ​ការ​ជួញដូរ​មនុស្ស និង​ទាសភាព​ផ្លូវ​ភេទ​ អំពើ​ហិង្សា ការ​រំលោភ​បំពាន​ ក៏​ដូចជា​ការ​កេង​ប្រវ័ញ្ច​ ដើម្បី​​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ត្រី​ និង​កុមារី​រងគ្រោះ​ទាំង​នោះ​​បាន​ជា​សះស្បើយ​ទាំង​ស្រុង និង​ទទួល​បាន​ការ​អប់រំ ព្រម​ទាំង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ៗ​​។

    យើង​អាច​ចូលរួម​ ក៏​ដូចជា​ស្វែង​យល់​បន្ថែម​តាម​រយៈ​គេហ​ទំព័រ​៖ https://www.afesip.org/programs/education-training

    និង​តាម​រយៈ​ហ្វេកប៊ុក​៖ https://www.facebook.com/afesip

    ក្រុមស្រ្តី២

    ៣. អង្គការ​ CARE CAMBODIA

    ទន្ទឹម​នឹង​នេះ​ដែរ អង្គការCARE CAMBODIA ​ជា​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ជា​សាកល​ ដោយ​ផ្ដោត​ជា​ពិសេស​លើ​ស្ត្រី និង​កុមារី ​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​និរន្តរភាព​ដល់​សហគមន៍​របស់​ពួក​គេ​។ នៅ​ប្រទេស​កម្ពុជា​យើង​ អង្គការCARE​បាន​ធ្វើការ​ជាមួយ​នឹង​ស្ត្រី​ដែល​ចំណាក​ស្រុក​ទៅ​កាន់​តំបន់​ទីក្រុង ​ស្ត្រី​ និង​ក្មេង​ស្រី​មក​ពី​ជនជាតិ​ភាគ​តិច និង​ស្ត្រី​ជនបទ ដែល​មិន​ទទួល​បាន​សិទ្ធិ​ជា​ច្រើន​។​

    ​​​សម្រាប់​ស្ត្រី​យើង​ដែល​មាន​ចំណាប់អារម្មណ៍​ ក៏​ដូចជា​ចង់​ដឹង ឬ​ចែក​រំលែក​ព័ត៌មាន​របស់​​អង្គការCARE CAMBODIA ​ទៅ​កាន់​ស្ត្រី​ ឬ​កុមារី​រងគ្រោះ​ណា​ម្នាក់​ ចូរ​ទាក់ទង​ពួកគេ​តាម​រយៈ

    https://www.care-cambodia.org/

    អានបន្ថែម៖

    ៤. អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GENDER AND DEVELOPMENT FOR CAMBODIA)

    ចំណែក​ឯ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ក្នុង​ស្រុក​ និង​មិន​បម្រើ​ដល់​នយោបាយ​ឡើយ​។ អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០០ ដោយ​ស្ត្រី​មួយ​ក្រុម​ ​ដែល​​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​លោក​ស្រី រស់​ សុខភាព​ ជា​​នាយក​ប្រតិបត្តិ​របស់​អង្គការ​​បច្ចុប្បន្ន​។ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ផ្ដោត​លើ​សមភាព​យេនឌ័រ​ ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ទៅ​នឹង​សិទ្ធិ​ស្ត្រី ដោយ​ជឿ​ថា បុរស​ និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ និង​អាច​​ធ្វើ​ការ​ជ្រើសរើស​​ដោយ​គ្មាន​ដែក​កំណត់។

    ចង់​ដឹង​បន្ថែម​ពី​អង្គការ​នេះ សូម​ចូល​ទៅ​កាន់​គេហទំព័រ៖ https://www.gadc.org.kh/who-we-are/vision-mission-and-value/

    ចំណុចសំខាន់

    ប្រសិនបើ​ស្រ្តី​យើង​ត្រូវការ​ជំនួយ និង​ការគាំទ្របន្ថែម ក៏​ដូចជា​ដើម្បីចែករំលែកបទពិសោធន៍ និងការឈឺចាប់ដែលធ្លាប់ឆ្លងកាត់កន្លងមក អាចចូលរួមជាមួយនឹងអង្គការ​ចំនួន​ ៤​ខាង​ក្រោម៖
    ១. អង្គការកម្ពុជាដើម្បី​ជួយ​ស្រ្តី​មាន​វិបត្តិ
    ២. អង្គការAFESIP Cambodia
    ៣. អង្គការCARE Cambodia
    ៤. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បី​កម្ពុជា
     
    ហើយ​យើង​ជឿថា ក្រៅពីស្ថាប័ន​ខាងលើនេះ ក៏​នៅ​មាន​បុគ្គល ឬ​ស្ថាប័ន​ផ្សេងទៀត​ក្នុង​ការ​ផ្ដល់ជំនួយ និង​គាំទ្រ​ដល់​ស្ត្រី​លើ​វិស័យ​ផ្សេងៗដែរ។
     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម