– បញ្ហាទំនាក់ទំនងប្ដីប្រពន្ធ
– ប្រវត្តិគ្រួសារ ឬខ្លួនយើងផ្ទាល់ ធ្លាប់មានបញ្ហាបាក់ទឹកចិត្ត
– ធ្លាប់រងការរំលោភបំពាន មានរបួស ឬតក់ស្លុតខ្លាំង
– ធ្លាប់ព្យាបាលបញ្ហាគ្មានកូន
– មានប្រវត្តិរលូតកូនពីមុន
– តានតឹងក្នុងជីវិត
– បញ្ហាជាមួយរឿងពពោះនាពេលបច្ចុប្បន្ន។
៣- វិធីព្យាបាល
មានវិធីព្យាបាលជាច្រើន អាចជួយស្រីៗគ្នាយើង ជាសះស្បើយពីជំងឺបាក់ទឹកចិត្តអំឡុងពេលមានផ្ទៃពោះ ដូចជា៖
– ត្រូវមានអ្នកជួយគាំទ្រ និងលើកទឹកចិត្ត
– ទទួលការព្យាបាលតាមបែបចិត្តសាស្ត្រ
– ព្យាបាលដោយប្រើថ្នាំ
– ព្យាបាលដោយប្រើពន្លឺ។
ពេលមានផ្ទៃពោះ ច្បាស់ណាស់ប្រាកដជាព្រួយបារម្ភខ្លាំងពីការព្យាបាលដោយប្រើថ្នាំ។ តែយ៉ាងណា គ្រូពេទ្យជំនាញ នឹងណែនាំចំណុចគួរធ្វើ ហានិភ័យទាំងអស់អាចកើតឡើង ក៏ដូចជាផ្តល់ដំបូន្មានល្អបំផុតសម្រាប់យើងជាដើម។
បើយើងកំពុងប្រើថ្នាំព្យាបាលជំងឺផ្លូវចិត្ត តាំងពីមុនពេលមានផ្ទៃពោះ មិនត្រូវឈប់ប្រើដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យនោះឡើយ ព្រោះឈប់ប្រើថ្នាំភ្លាមៗ អាចធ្វើឲ្យយើង និងកូនក្នុងផ្ទៃប្រឈមគ្រោះថ្នាក់។ បញ្ហាចម្បង គឺស្ថានភាពជំងឺ នឹងកាន់តែអាក្រក់ នាំឲ្យកើតមានផលវិបាកច្រើនសម្រាប់ការពពោះ រួមទាំងឡើងទម្ងន់ និងករណីកូនក្នុងផ្ទៃ មានការវិវត្តយឺតយ៉ាវថែមទៀតផង។

៤- ផលប៉ះពាល់ក្រោយប្រើថ្នាំព្យាបាល
ក្នុងករណីស្ថានភាពជំងឺទាមទារចាំបាច់ត្រូវព្យាបាលដោយប្រើថ្នាំ ស្រីៗគ្នាយើង អាចនឹងរងផលប៉ះពាល់មួយចំនួនពិសេស៖
– បណ្តាលឲ្យកូនកើតអត់គ្រប់ខែ
– អាចបណ្តាលឲ្យកូនមានជំងឺលើសសម្ពាធឈាមក្នុងសួត។
ប្រើថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត នៅក្នុងអំឡុងពពោះត្រីមាសទី៣ អាចនាំឲ្យកូនកើតមុនខែ និងអាចរស់បានរយៈពេលខ្លី ដោយសារពិបាកដកដង្ហើម ពិបាកចិញ្ចឹមបីបាច់ អូនៗមានអារម្មណ៍ឆាប់ភ័យខ្លាច ឆាប់ខឹង ឬមានជាតិស្ករនៅក្នុងឈាមទាប។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕