backup og meta

វិធីដោះស្រាយ អាការៈឈឺខ្នងផ្នែកខាងក្រោមពេលមករដូវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 28, 2023

    វិធីដោះស្រាយ អាការៈឈឺខ្នងផ្នែកខាងក្រោមពេលមករដូវ

    ស្រីៗ​យើង​ជា​ច្រើន​ជួបប្រទះ​អាការៈឈឺចាប់ពេលមករដូដូចជា ​ហើម​ពោះ ឈឺ​ក្បាល​ និង​ឈឺ​ពោះ​អំឡុង​ពេល​មក​រដូវ។ រោគសញ្ញា​​មួយ​ទៀត​ គឺ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ក៏​ឧស្សាហ៍​កើត​​ដូច​គ្នា។ ថ្វី​ត្បិត​តែ​ការ​ឈឺ​ចាប់​នេះ​ ជា​ផ្នែក​មួយ​នៃ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ (PMS) ក៏​ពិត​មែន​ ប៉ុន្តែ​​​អាការៈ​មួយ​នេះ​ ក៏​អាច​បង្ក​ឡើង​ដោយ​ជំងឺ​មួយ​ចំនួន​ ដូចជា​ជំងឺ​ ​endometriosis (ជា​​ស្ថានភាព​ឈឺចាប់​រ៉ាំរ៉ៃ​ ដែល​ជាលិកា​ស្រដៀង​នឹង​​​ភ្នាស​ក្នុង​ស្បូន​ចាប់ផ្ដើម​លូតលាស់​ខាង​ក្រៅ​ស្បូន)​ ផង​ដែរ​។

    ​​មូលហេតុ​បង្ក​ឲ្យ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​អំឡុង​ពេល​មក​រដូវ

    អ័រម៉ូន​ Prostaglandins អាច​ជា​មូលហេតុ​បង្ក​ ពីព្រោះ​ថា​អ័រម៉ូន​នេះ ជា​សារធាតុ​គីមី​ដែល​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​ ជាមួយ​នឹង​ការ​ធ្វើ​សំយោគ​ដោយ​ជាលិកា​ជា​ច្រើន​​ក្នុង​រាងកាយ។ ទន្ទឹងមនឹង​នេះ​ដែរ អ័រម៉ូន​ Prostaglandins ​ជំរុញ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​ស្បូន ដើម្បី​ឲ្យ​ជ្រុះ​ស្រទាប់​ស្បូនអំឡុង​ពេល​មក​រដូវ ហើយ​ការ​កន្ត្រាក់​ខ្លាំង អាច​នាំ​ឲ្យ​យើង​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​។

    ចុះបញ្ហាឈឺ​ពោះ និង​ឈឺ​ខ្នង​ក្រោយ​មក​រដូវ​ បណ្ដាល​មក​ពី​អ្វី​?

    ​ចំពោះ​បញ្ហា​ចុក​ពោះ និង​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​៖

    • ការ​បញ្ចេញ​ពង​អូវុល
    • ជំងឺ​endometriosis
    • ដុំ​សាច់​ស្បូន​
    • ការ​ស្ទះ​មាត់​ស្បូន

    7-back-pain-conditions-mainly-affect-women

    គន្លឹះ​ដោះស្រាយ​បញ្ហា​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​អំឡុង​ពេល​មក​រដូវ​

    • ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​
    • ស្អំ​​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ត្រង់​តំបន់​ដែល​ឈឺចាប់​
    • ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ
    • ម៉ាស្សា​ថ្នម​ៗ​នៅ​​ត្រង់​ពោះ និង​ខ្នង​ផ្នែក​ខាង​ក្រោយ
    • ធ្វើ​លំហាត់​ប្រាណ
    • ញ៉ាំ​របប​អាហារ​ល្អៗ
    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
    • ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ និង​ប្រៃ​​ពេក
    • ជៀសវាង​ជក់​បារី
    • ជៀស​វាង​ផឹក​គ្រឿង​ស្រវឹង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម