backup og meta

ឈឺចាប់ពេលមករដូវ គួរដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 12, 2023

    ឈឺចាប់ពេលមករដូវ គួរដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្រីៗ​​មួយ​ចំនួន​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​​ពេល​មក​រដូវ​កាន់​តែ​ខ្លាំង​ អំឡុង​ខែ​រងា​ គឺ​​ដោយ​សារ​តែ​ការ​ថយ​ចុះ​សកម្មភាព​​របស់​អូវែ។ បន្ថែម​ពី​នេះ កម្រិត​វីតាមីន​Dទាប ការ​ថយ​ចុះ​លំហូរ​ឈាម​ និង​​ការ​កន្ត្រាក់​សរសៃ​ឈាម ក៏​អាច​បណ្តាល​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់​ ឬ​ឈឺចាប់​កាន់​តែ​ខ្លាំង​ផង​ដែរ។ ដូច្នេះ​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺចាប់​ពេល​មក​រដូវ​ខ្លាំង អំឡុង​ខែ​រងា គ្នា​យើង​អាច​សាកល្បង​អនុវត្តន៍​តាម​តិចនិក​​ទាំង៥​ខាង​ក្រោម​នេះ។

    ​១. បញ្ចូល​រមៀត​ក្នុង​របប​អាហារ

    រមៀត​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចុក​ពោះ​បាន​មួយ​កម្រិត។ គ្នា​យើង​អាច​បន្ថែម​រមៀត​បន្តិច​ចូល​ទៅ​ក្នុង​ស៊ុប សម្ល​ការី និង​បន្លែ ឬ​ទឹក​ដោះ​គោ។

    ២. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ

    ការ​ហើម​ពោះ អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​ឲ្យ​​​អាការៈ​ចុក​ពោះ​កាន់​តែ​យ៉ាប់យ៉ឺន។ អ៊ីចឹង​ហើយ ស្រីៗ​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​ និង​ជា​ពិសេស គួរ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ ដែល​​មាន​សមត្ថភាព​ជួយ​បង្កើន​លំហូរ​ឈាម​​ទៅ​ពាសពេញ​រាងកាយ​ និង​ជួយ​ឲ្យ​សាច់ដុំ​បាន​សម្រាក។

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ​​៣. ស្អំ​កំណាត់​ក្តៅ

    ទន្ទឹម​នឹង​នេះ​ដែរ យើង​មិន​គួរ​រំលង​ការ​ស្អំ​កំណាត់​ក្តៅ​នៅ​លើ​ពោះ ឬ​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​ឡើយ ពីព្រោះ​​កម្តៅ​ អាច​ជួយ​បង្កើន​លំហូរ​ឈាម​ និង​កាត់បន្ថយ​ការ​ឈឺចាប់​បាន​យ៉ាង​ល្អ។

    ៤. ធ្វើ​លំហាត់​ប្រាណ

    ជាមួយ​គ្នា​នេះ ការ​ហាត់ប្រាណ​អាច​ជួយ​បញ្ចេញ​អ័រម៉ូន​Endorphins ​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ​កាត់​បន្ថយ​ការ​ឈឺចាប់​ និង​សម្រាក​សាច់ដុំ ហើយ​អ័រម៉ូន​មួយ​ប្រភេទ​នេះ ក៏​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​​​តាម​បែប​ធម្មជាតិ​ដែរ។

    អត្ថបទគួរអាន៖

    ៥. ជៀសវាង​អាហារ​ចៀន​ និង​អាហារ​កែច្នៃ

    ​ចំណែក​ឯ​របប​អាហារ​ក៏​ជា​ឫសគល់ ដែល​ជំរុញ​ឲ្យ​ការ​ឈឺចាប់​កាន់​តែ​ខ្លាំង​នៅ​ពេល​មក​រដូវ​។ ដូច​នេះ​​ហើយ គ្នា​យើង​គួរ​កាត់បន្ថយ​អាហារ​មួយ​ចំនួន​ ដូចជា​ភីហ្សា ប៉ាស្តា ដំឡូង​បារាំង អាហារ​បង្កក និង​ពពួក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ទើប​ជា​ការ​ប្រសើរ។

    ​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម