backup og meta

ស្រីៗគ្នាយើង ធ្លាប់ឮជំងឺវង្វេងទីតាំងកោសិកាភ្នាសស្បូនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 18, 2020

    ស្រីៗគ្នាយើង ធ្លាប់ឮជំងឺវង្វេងទីតាំងកោសិកាភ្នាសស្បូនអត់?

    បើ​យើង​គិត ស្បូន​ជា​អវយវៈ​ខ្លាំង​មួយ​ដែល​អាច​ឲ្យ​ស្ត្រី​ពពោះ​បង្ក​កំណើត​បាន។ ប៉ុន្តែ តាម​ពិត​ទៅ ស្បូន​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​កាចៗ​សាហាវ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ឬ​ជីវិត​របស់​ស្ត្រី​បាន​ដែរ ដូច​ជា​ជំងឺ​មហារីក​ស្បូន​ដែល​គ្នា​យើង​ស្រី​ប្រាថ្នា​មិន​ចង់​ជួប។ ក្នុង​នោះ ស្ត្រី​ក៏​អាច​កើត​ជំងឺ​វង្វេង​ទីតាំង​នៃ​កោសិកា​ភ្នាស​ស្បូន ដែល​ផ្ដល់​ផល​វិបាក​ដល់​ខ្លួន​ដែរ។

    តើ​អ្វី​ជា​ជំងឺ​វង្វេង​ទីតាំង​នៃ​កោសិកា​ភ្នាស​ស្បូន?

    លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​វង្វេង​ទីតាំង​នៃ​កោសិកា​ភ្នាស​ស្បូន ជា​កោសិកា​នៃ​ភ្នាស​ស្បូន​លូតលាស់​នៅ​ទីតាំង​ផ្សេងៗ​ខុស​ពី​ទីតាំង​ធម្មតា ដែល​មាន​តែ​នៅ​ក្នុង​ពោះ​នៃ​ស្បូន។ កោសិកា​ភ្នាស​ស្បូន​អាច​លូតលាស់​នៅ​ក្នុង​សាច់​នៃ​ស្បូន ដៃ​ស្បូន កន្សោម​មេ​ជីវិត​ញី ស្រោម​ពោះ លើ​ផ្លោក​នោម លើ​ពោះ​វៀន​ធំ និង​តំបន់​ទាប​បំផុត​នៃ​អាង​ត្រគាក។ លោក​បន្ត នៅ​ពេល​ដែល​កោសិកា​ភ្នាស​ស្បូន​លូតលាស់​នៅ​លើ​កន្សោម​មេ​ជីវិត​ញី វា​បង្កើត​បាន​ជា​ដុំ​គីស ដែល​យើង​ហៅ​ថា​ដុំ​គីស​ឈាម​រដូវ​នោះ​ឯង។

    ផល​វិបាក​នៃ​ជំងឺ​វង្វេង​ទីតាំង​នៃ​កោសិកា​ភ្នាស​ស្បូន​៖

    វិបត្តិ​២​ដែល​ជួប​ញឹក​ញាប់ គឺ​៖

    • ឈឺ​ចុក​ពោះ​រ៉ាំរ៉ៃ
    • វិបត្តិ​គ្មាន​កូន

    វេជ្ជបណ្ឌិត​រូប​នេះ បន្ថែម​ថា រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ប្រែ​ប្រួល​ទៅ​តាម​ទីតាំង​ដែល​វា​លូតលាស់​ដូច​ជា៖

    – បើ​វា​លូតលាស់​នៅ​លើ​កន្សោម​មេ​ជីវិត​ញី និង​ក្នុង​សាច់​នៃ​ស្បូន វា​ធ្វើ​ឲ្យ​ឈឺ​ចុក​ពោះ​នៅ​ពេល​មាន​រដូវ

    – បើ​វា​លូត​លាស់​នៅ​លើ​ផ្លោក​នោម វា​អាច​ធ្វើ​ឲ្យ​ឈឺ​ចុក​ពោះ បត់​ជើង​តូច​ញឹកញាប់ អាច​បទ​ជើង​តូច​មាន​ឈាម នៅ​ពេល​មាន​រដូវ

    – បើ​វា​លូតលាស់​នៅ​លើ​ពោះ​វៀន​ធំ អាច​ធ្វើ​ឲ្យ​ឈឺ​ចុក​ពោះ និង​បត់​ជើង​ធំ​ញឹក​ញាប់

    – ឈាម​រដូវ​ច្រើន​ខុស​ធម្មតា

    – ឈឺ​ចុក​ចាប់​ក្នុង​តំបន់​អាង​ត្រគាក​នៅ​ពេល​រួម​ភេទ

    – ឈឺ​តំបន់​អាង​ត្រគាក​រ៉ាំរ៉ៃ

    – ឈឺ​ចុក​ពោះ​កាន់​តែ​ខ្លាំង​ឡើង​ៗ ពី​១​ខែ​ទៅ​១​ខែ នៅ​ពេល​មាន​រដូវ

    លោក​បាន​បញ្ជាក់​ថា ជំងឺ​នេះ​អាច​បាត់​ទៅ​រោគ​សញ្ញា ហើយ​ជា​ទៅ​វិញ​នៅ​ពេល ស្ត្រី​អស់​រដូវ។ តែ​ទោះ​យ៉ាង​ណា​ស្ត្រី​ត្រូវ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ។

    ភ្នាសស្បូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម