backup og meta

បទពិសោធន៍ជីវិតផ្ទាល់​៣​ ​បង្ក​​ការ​ឈឺ​ចាប់​​ ​ស្ត្រី​ភាគច្រើនមិន​អាច​បំភ្លេច​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2022

    បទពិសោធន៍ជីវិតផ្ទាល់​៣​ ​បង្ក​​ការ​ឈឺ​ចាប់​​ ​ស្ត្រី​ភាគច្រើនមិន​អាច​បំភ្លេច​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ស្ត្រី​មួយ​ចំនួន​បាន​ និង​កំពុង​ជួប​ប្រទះ​ការ​ឈឺចាប់​ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​។ ជាក់​ស្ដែង​​ ទោះ​បី​ជា​​ពេល​ខ្លះ​​មើល​​ទៅ​រឹងមាំ ប៉ុន្តែ​​នាង​​អាច​នឹង​​លួច​យំ​តែ​ម្នាក់​ឯង​។ ការ​តស៊ូ ជម្នះ​រាល់​​ឧបសគ្គ​ទាំង​នេះ ទាមទារ​ឲ្យ​ស្ត្រី​យើង​មាន​ការ​អត់ធ្មត់​ និង​ខិតខំ​ប្រឹងប្រែង​ ក៏​ដូចជា​​មាន​ការ​តាំង​ចិត្ត​ខ្ពស់។ បើ​ទោះ​បី​ជា​មាន​ ឬ​គ្មាន​ជំនួយ និង​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​មនុស្ស​ជាទី​ស្រលាញ់​ មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ ​ស្ត្រី​ខ្លះ​នៅ​តែ​មិន​បោះបង់​ចោល​ខ្លួន​ឯង។ ពិត​ណាស់​ ការ​មើល​ថែទាំ​ខ្លួន​ឯង​ និង​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​គឺ​ជា​ថ្នាំ​ដ៏​ស័ក្ដិសិទ្ធិ។ យ៉ាង​ណា​មិញ ​ដើម្បី​ចែក​រំលែក​ជា​បទពិសោធន៍​ និង​ចំណេះ​ដឹង​ខ្លះ​ៗ ស្ត្រី​យើង​ចំនួន​៣នាក់​ បាន​រៀបរាប់​ពី​រឿងរ៉ាវ​ឈឺ​ចាប់​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​។

    ​​​១. បញ្ហា​ធាត់​ក្រោយ​ពេល​សម្រាល​​

    លោកស្រីម៉ូលីកា​ជា​អ្នក​ម៉ាក់​មួយ​រូប​ ដែល​បាន​សម្រាល​កូន​កាល​ពី​ ៥​ឆ្នាំ​មុន​។ អំឡុង​ពេល​ពពោះ លោកស្រីខិតខំ​ថែទាំ​ខ្លួន​ប្រាណ​យ៉ាង​​ល្អ ដោយ​អនុវត្ត​ការ​ញ៉ាំ​របប​អាហារ​ល្អ​ៗ និង​ធ្វើ​លំហាត់​ប្រាណ​​​ទៀងទាត់​ ព្រម​ទាំង​ញ៉ាំ​វីតាមីន​ល្អ​ៗ​​​សម្រាប់​ស្ត្រី​ពពោះ។ ប៉ុន្តែ ក្រោយ​សម្រាល​កូន​រួច​ ​​​ទម្លាប់ល្អៗក៏ផ្លាស់ប្ដូរ ហើយ​បែរ​ជា​ងាកទៅ​​ញ៉ាំ​របបអាហារ​សម្បូរជាតិ​ខ្លាញ់​ច្រើន​ទោវិញ។ មិន​សូវ​ញ៉ាំ​បន្លែ​ផ្លែឈើ មិន​ធ្វើ​លំហាត់​ប្រាណ​ដូចពីមុន​​ ជាកត្តា​​​ឡើង​ទម្ងន់​ជា​លំដាប់​។ មាឌពីមុនតូចច្រឡឹង បែរជា​ធាត់​លើស​ទម្ងន់។ ក្រោយដឹងខ្លួន​ថា​ពិបាក​​​ការ​សម្រក​ទម្ងន់​ វិលទៅរករាង​ពី​មុន ​លោក​ស្រី​សម្ដែងការសោកស្ដាយ​បែប​នេះថា

    ខ្ញុំស្ដាយ ដោយ​​​មិន​បាន​ថែទាំ​ខ្លួន​ឲ្យស្រួលបួល​ក្រោយ​សម្រាល​កូន​រួច។  បើនៅចង់បានរាងមុនបង្កើតកូន ខ្ញុំសូម​​ផ្ដាំ​ដល់​ម៉ាក់​ដែល​ទើប​តែ​សម្រាល​កូន​រួច សូមញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ បំបៅ​ដោះ​កូន​​បើ​អាច​ ជៀសវាង​អាហារ​ដែល​មាន​ស្ករ​បន្ថែម​ ហើយហាត់ប្រាណឲ្យបានទៀងទាត់។

    លោកស្រីម៉ូលីកាបង្ហាញការសោកស្ដាយក្រោយសម្រាល

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២. បញ្ហា​មុន​

    ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​ចម្បង​មួយ​ទៀត​ដែល​ស្ត្រី​ភាគ​ច្រើន​តែង​តែ​ជួប​ប្រទះ​ គឺ​ការ​កើត​មុន​ លើ​​​មុខ។ ​ស្ត្រី​យើង​មួយ​រូប​ បាន​រៀបរាប់​ពី​បទពិសោធន៍​នៃ​ការ​កើត​មុន​​ថា បន្ទាប់​ពី​​ចូល​ដល់​វ័យ​មាន​រដូវ​ គេ​តែងតែ​ឡើង​មុន​ពាសពេញ​​​មុខ​ ទោះ​បី​ជា​ប្រើ​ផលិតផល​អ្វី​ក៏​មិន​បាត់​ដែរ។ ​​ចាប់ផ្ដើម​បាត់បង់​ទំនុក​ចិត្ត គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​​​មិន​ហ៊ាន​ចេញ​ទៅ​ខាង​ក្រៅសេរីដូចមុនទេ។ មុនកាន់តែកើត ឬ​កើត​មិនបាន​ប៉ុន្មាន​ទេ គឺ​គេសម្រេចចិត្ត​​ត​​ញេច​​​ ដោយ​សង្ឃឹម​ថា​ វា​​ជា ​លែង​កើត​មក​ទៀត​។ ប៉ុន្តែ​ការ​ញេច​មុន​ កាន់​តែ​ធ្វើ​ឲ្យ​មុខ​​កាន់​តែ​យ៉ាប់​ទៅ​ៗ។ ​

    មានការណែនាំ​ឲ្យ​ប្រើ​ម្សៅលាយ។ ដោយ​សង្ឃឹមបានផល ប្រភពសុំមិនបញ្ចេញ​អត្តសញ្ញាខាង​លើ​ក៏​ធ្វើតាម។ ដំបូងៗបានផល មុនក៏រាប មុខក៏ស​ជ្រះ​ស្លាកស្នាម​ខ្លះ ហើយ​ហើយ​​សូវ​កើត​មុន​​ទៀត។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ម្សៅ​លាយ​នោះរើ​ក៏​លែង​មាន​ប្រសិទ្ធភាព​ និង​ធ្វើ​បង្កបញ្ហា​កាន់​តែ​ពិបាក​ព្យាបាល​។

    ចុង​ក្រោយ​ ក៏សម្រេច​ចិត្ត​រត់​ទៅ​រក​គ្រូពេទ្យ​សើស្បែក ដើម្បី​ព្យាបាល និង​រក​ដំណោះស្រាយ។ គ្រូពេទ្យ​​​ផ្ដល់យោបល់ច្រើន ហើយ​បាន​ណែនាំឲ្យ​ព្យាយាម​ញ៉ាំ​របប​អាហារ​ល្អ​ៗ ឈប់​​ញេច​មុខ លាង​សម្អាត​មុខ​មួយ​ថ្ងៃ​ ២​ដង​ កាត់​បន្ថយ​ស្រ្តេស ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ផ្លាស់ប្ដូរ​កម្រាល​ពូក​ជា​ប្រចាំ និង​ប្រើប្រាស់​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​។ ថ្វី​ត្បិត​តែ​​ឥឡូវ​នេះ​ បញ្ហា​មុន​របស់​គាត់​មិន​បាត់​ទាំង​ស្រុង​ក៏​ពិត​មែន​ ប៉ុន្តែ​បានផលច្រើន ហើយ​បន្ត​ការ​ខិតខំ​អនុវត្ត​តាម​ការណែ។

    ​​បញ្ហា​កើត​មុន​​​​ធម្មតាទេ ប៉ុន្តែ​សូមកុំញេច ព្រោះ​កាន់​តែ​ញេចកាន់តែឡើងមុន ស្នាមក៏កាន់តែច្រើន។ មួយទៀតកុំប្រើ​ផលិតផលផ្ដេសផ្ដាស បើមុនច្រើន​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​សើ​ស្បែក ទើបជាការល្អ។

    រងគ្រោះដោយសារជំងឺមុន បានផ្ដាំផ្ញើដល់ក្មេង ស្រី ៗ ឯទៀតថា

    បញ្ហា​ស្រ្តី

    ៣. បញ្ហា​អត់​​កូន​

    បន្ទាប់​ពី​រៀបការ​ហើយ​ ស្រី​ៗ​ភាគ​ច្រើន​សុទ្ធ​តែ​ចង់​បាន​កូន​ ដើម្បី​បង្កើត​ជា​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ​ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ព្យាយាម​ច្រើន​ឆ្នាំ​ នៅ​តែ​អត់​កូន។ ដូច​ទៅ​នឹង​បញ្ហា​របស់​ប្អូន​ស្រី​ម្នាក់​ដែរ ក្រោយ​​រៀបការ​អស់​​ ​៥​ឆ្នាំ​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​កូនសមបំណងនឹងគេ​នៅ​ឡើយ​។ ប្អូន​ស្រី​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​រៀបការ​ ខ្លួន​មិន​បាន​ចាប់​អារម្មណ៍​ពី​រឿង​អត់​កូន​នេះ​ទេ តែ​ក្រោយ​រៀបការ​បាន​​ជិត​មួយ​ខែ​ គេ​ក៏​ធ្លាក់​​ឈាម​ដូច​មក​រដូវ ប៉ុន្តែ​មាន​អាការៈ​ស្រដៀង​ទៅ​នឹង​រលូត​កូន​​ទៅ​វិញ​ ដូចជា​ចុក​ពោះ អស់​កម្លាំង និង​ស្លេកស្លាំង​ជាដើម។​

    គេ​ក៏​ទៅ​ជួប​គ្រូពេទ្យទាំង២នាក់ប្ដីប្រពន្ធដើម្បីឲ្យប្រាកដក្នុងចិត្ត​។ បន្ទាប់​ពី​ពិនិត្យ​សុខភាព​រួច គ្រូ​ពេទ្យ​បាន​ប្រាប់​​ថា​​មេ​ជីវិត​ខាង​ប្រុស​ផ្ដល់​ឲ្យ​តិច​ពេក​(មេជីវិតខ្សោយ) ទោះជាខាងស្រី​មានសុខភាពល្អ មាន​​ស៊ុត​គ្រប់គ្រាន់​សម្រាប់​បង្ក​កំណើត​ក៏ដោយ។ នេះជាការស្និដ្ឋានជំហានដំបូង​របស់​គ្រូពេទ្យ។

    ដើម្បី​បញ្ជាក់​​កាន់​តែ​ច្បាស់​ថា​តើ​វា​ស្ទះ ឬ​យ៉ាង​ណា​ ពេទ្យ​ក៏​ធ្វើការ​វះ​កាត់​ដើម្បី​ពិនិត្យ​មើល​ ប៉ុន្តែ​​ពុំ​ឃើញ​មាន​មេ​ជីវិត​ឈ្មោល​ឡើយ​។ ​យ៉ាង​ណា​មិញ​ គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា​​​អវត្ដមាន​មេ​ជីវិត​ឈ្មោល​នៅ​ក្នុង​ទឹក​កាម​ បណ្ដាល​មក​ពី​បញ្ហា​ផ្សេងៗ​ ដូចជា​របួស​នៅ​បរិវេណ​​ប្រដាប់​ភេទ​ ការ​បង្ក​រោគ ការ​រលាក​ ការ​វះកាត់​​ពី​មុន​នៅ​តំបន់​អាង​ត្រគាក ឬ​បញ្ហា​តំណ​ពូជ​។ល។ ដោយ​ខាង​ស្វាមី​ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់​ជើង និង​ភ្លៅ​ត្រង់​បរិវេណ​ក្រលៀន​​ វា​ក៏​អាច​ជា​កត្តា​​ហានិភ័យ​មួយ​ផង​ដែរ​។

    ជាក់​ស្ដែង បញ្ហា​អត់​កូន​ មិន​ថា​ខាង​ប្រុស ឬ​ខាង​ស្រី​អសមត្ថភាព​នោះ​ទេ វា​សុទ្ធ​តែ​បន្សល់​ទុក​នូវ​ការ​សោកស្ដាយ និង​ឈឺ​ចាប់​ជា​រៀង​រហូត។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​បង្កើន​មេ​ជីវិត​ដោយ​ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូចជា​ហ្វូឡេត​ (Folate) និង​ស័ង្កសី រក្សា​ទម្ងន់​ខ្លួន​សម​ល្មម ជៀសវាង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ជ្រុល​ និង​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេ​។ល។

    ចំណុចសំខាន់

    អត្ថបទ​ខាង​លើ​ទាក់ទង​នឹង​បទពិសោធន៍ជាក់ស្តែង​ដែល​កើត​ឡើង​លើ​ស្រ្តី​យើង​ផ្ទាល់ ដែលមាន​ដូច​ជា​៖
    ១. បញ្ហា​ធាត់​ក្រោយ​សម្រាល​កូន​
    ២. កើត​មុន​
    ៣. បញ្ហា​អត់​មាន​កូន​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម