មូលហេតុដែលបណ្ដាលឲ្យកើតមុននៅត្រង់ផ្នែកនីមួយៗនៃរាងកាយ ១. មុនលើថ្ងាស ចំពោះមុនដែលកើតនៅត្រង់ថ្ងាស ត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធរំលាយអាហារ ហើយវាបណ្ដាលមកពីអតុល្យភាពប្រព័ន្ធរំលាយអាហារ ដែលពាក់ព័ន្ធនឹង
របបអាហារមិនល្អ រលាកពោះវៀនរ៉ាំរ៉ៃ និងការរំលាយអាហារមិនត្រឹមត្រូវ។
២. មុនលើថ្ពាល់ មុននៅផ្នែកខាងលើថ្ពាល់អាចពាក់ព័ន្ធជាមួយនឹងប្រព័ន្ធដង្ហើម ចំណែកឯមុនលើថ្ពាល់ផ្នែកខាងក្រោមពាក់ព័ន្ធនឹង
អនាម័យមាត់ធ្មេញមិនល្អ និងកត្តាបរិស្ថានដែលកើតមាននៅក្នុងបែបបទរស់នៅ។
៣. មុនលើតំបន់ T-zone តំបន់ T-zone នៅចន្លោះចិញ្ចឹមចុះមកដល់ច្រមុះ និងចង្កា។ ប្រសិនបើគ្នាយើងសង្កេតឃើញមុននៅតំបន់នេះ វាច្រើនតែបង្កឡើងដោយអតុល្យភាពក្រពះពោះវៀន ឬអាលែកហ្ស៊ីនឹងអាហារ។
៤. មុនលើចង្កា ថ្គាម និងក ជាមួយគ្នានេះដែរ ការចុះខ្សោយនៃអ័រម៉ូនអាចបង្កឲ្យកើតមានមុននៅលើថ្គាម និងចង្កា ហើយវាក៏បង្ហាញពីអតុល្យភាពនៃប្រព័ន្ធ endocrine។
៥. មុនលើខ្នង ដៃ និងភ្លៅ មុននៅលើខ្នង ដៃ និងភ្លៅ ច្រើនតែបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន និងហ្សែន។ ពេលខ្លះ ប្រភេទសំលៀកបំពាក់ក៏អាចបណ្ដាលឲ្យរលាកស្បែក និងធ្វើឲ្យឡើងមុន។