backup og meta

អ្វីជា​របប​អាហារ​​ពីរ៉ាមីត? មាន​ប្រយោជន៍​អី​ខ្លះ​ដល់​សុខភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 22, 2021

    អ្វីជា​របប​អាហារ​​ពីរ៉ាមីត? មាន​ប្រយោជន៍​អី​ខ្លះ​ដល់​សុខភាព?

    របប​អាហារ​ពីរ៉ា​មីត ​សំដៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​មាន​ទម្រង់​ជាពីរ៉ាមីត ដោយ​ចែក​ចេញ​ជា​ ៣ ​ស្រទាប់ធំៗ។ “Hello គ្រូពេទ្យ’ នឹង​បក​ស្រាយ​ថា​វា​សំខាន់​ដល់​យើង​ប៉ុនណា។

    ១- ស្រទាប់​គ្រឹះ​នៃ​របប​អាហារ

    ស្រទាប់​គ្រឹះ​នៃ​របប​អាហារពីរ៉ាមីត ​រួម​មាន ​ក្រុម​អាហារ​ប្រភេទ​រុក្ខជាតិ​ចំនួន​ ៣​ ក្រុម ដូច​ជា៖

    – បន្លែ និង​ដំឡូង

    – ផ្លែ​ឈើ

    – ធញ្ញជាតិ

    ស្រទាប់​​នេះ ​ជា​ផ្នែក​ដ៏​ធំ​បំផុត​ក្នុង​របប​អាហារ​បែប​ពីរ៉ាមីត ​មាន​គុណប្រ​យោជន៍​ដល់​ទៅ ៧០% នៃ​របបអាហារ​ទាំង​មូល។ អាហារ​ប្រភេទ​រុក្ខជាតិ​ មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ​ដូច​ជា​ វីតាមីន រ៉ែ​ខនិជ​ និង​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​។ ​ក៏​ជា​ប្រភព​ដ៏​សំខាន់​នៃ​កាបូអ៊ីដ្រាត​ និង​ជាតិ​សរសៃ​ នៅ​ក្នុង​របប​អាហារ​យើង​ផង​ដែរ។

    ចំណែក​ក្រុម​អាហារ​​គ្រាប់​ធញ្ញជាតិ ភាគ​ច្រើន​ជា​គ្រាប់​ធញ្ញជាតិ​ទាំង​មូល ដូច​ជា ​អង្ករ​សម្រូប ស្រូវ​អូដ Quinoa និង​ពពួក​អាហារ​មាន​ជាតិសរសៃ​ ពិសេស​គ្រាប់​ធញ្ញជាតិ​ទាំង​មូល និង​នំ​បុ័ង ប៉ាស្តា នំ​ស្រួយ រួម​ទាំង​​អាហារ​ធញ្ញជាតិ។

    ២- ស្រទាប់​កណ្តាល

    ស្រទាប់​កណ្តាល​ មាន​ទឹក​ដោះ​គោ​ជូរ ​ទឹកដោះ​គោ​ស្រស់​ ឈីស ​និង​ផលិត​ផល​ផ្សំ​ពី​ទឹក​ដោះ​គោ​ ​សាច់​មិន​មាន​ខ្លាញ់​ ពពួក​សាច់​មាន់​ សាច់​ទា ត្រី​ ស៊ុត​ គ្រាប់​ធញ្ញជាតិ​ ពពួក​បន្លែ​អន្លក់​ជា​ដើម។

    ​ក្នុង​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ​ឈីស និងផលិតផល​ផ្សំ​ពី​ទឹកដោះ​គោ ​ផ្តល់​កាល់​ស្យូម និង​ប្រូតេអ៊ីន ​រួម​ទាំង ​វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេង​ៗ ​ជា​ច្រើនទៀត។ ក្រុម​អាហារ​នេះ ​ក៏​សំដៅ​ទៅ​លើ​ជម្រើស​មិន​មែន​ទឹក​ដោះ​គោ​ ​ដូច​ជា ទឹក​សណ្តែក ​ឬ​ស្រូវ​សាលី ​ដែល​មាន​ជាតិ​កាល់ស្យូម​បន្ថែម​យ៉ាង​ហោច​ណាស់ ១០០ មិល្លីក្រាម ក្នុង ១០០ មិល្លីលីត្រ​។ ជ្រើសរើស​អាហារ​មិន​មាន​ជាតិ​ខ្លាញ់​ ដោយ​កាត់​បន្ថយ​ចំណី​អាហារមាន​ជាតិ​ខ្លាញ់​ច្រើន ​ដើម្បី​កំណត់​កាឡូរី​ លើស​ពី​ជាតិ​ខ្លាញ់​ឆ្អែត។

    ​ក្នុង​សាច់​គ្មាន​ខ្លាញ់ សាច់​ត្រី ​ស៊ុត គ្រាប់​ធញ្ញជាតិ​ និង​ពពួក​សាច់​គោ ជា​ប្រភព​ដ៏​សំខាន់​នៃ​ប្រូតេអ៊ីនសម្រាប់យើង។ ប៉ុន្តែ​អាហារ​នីមួយៗ​ ក៏​ផ្តល់​នូវ​សារធាតុ​បំប៉នចម្រុះ ​រួម​មាន អ៊ីយ៉ូត ​ដែក ស័ង្កសី ​វីតាមីន B12 និង​ខ្លាញ់​​ល្អ​ចំពោះ​សុខភាព​។ ​គួរ​មាន​គោលដៅ​ច្បាស់​លាស់ ​ដើម្បី​កំណត់​រវាង​ភាព​ខុស​គ្នា​នៃ​ពពួក​សាច់ ​និង​ពពួក​មិន​មាន​សាច់ ​ពី​ក្រុម​អាហារ​ប្រភេទ​ស្រទាប់​កណ្តាល​នេះ។

    អត្ថបទពាក់ព័ន្ធ៖ 

    ៣- ស្រទាប់​កំពូល

    ស្រទាប់​កំពូលនៃ​របបអាហារ​ពីរ៉ាមីត សំដៅ​លើ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព ​ព្រោះត្រូវ​ការ​បរិមាណ​តិចតួច​ជា​រៀងរាល់​ថ្ងៃ​ ដើម្បី​គាំទ្រ​ដល់​សុខភាព​បេះដូង ​និង​មុខងារ​ខួរ​ក្បាល។ យើង​គួរ​​ជ្រើស​រើស​អាហារ​មាន​ជាតិ​ខ្លាញ់​ល្អ ​ជំនួស​​អាហារ​​មាន​ខ្លាញ់​ឆ្អែត (ខ្លាញ់អាកក្រក់) និង​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់។ ជ្រើសរើស​ប្រភេទ​ខ្លាញ់​ល្អ ​និង​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ​ ដូចជា ​ប្រេង​អូលីវ​សុទ្ធ​ ប្រេង​សណ្តែក និង​ប្រេង​គ្រាប់​ធញ្ញជាតិ​ជា​ដើម។ ត្រូវកំណត់​បរិមាណជាតិ​ខ្លាញ់​ឆ្អែតយើងញ៉ាំ​ និង​ចៀស​វាង​ពី​ជាតិ​ខ្លាញ់​មិន​ល្អ​ចំពោះ​សុខភាព។

    យើង​ក៏​ទទួល​បាន​នូវ​ជាតិ​ខ្លាញ់​​ល្អពី​របប​អាហារ ​ដូចជា​ ផ្លែ​ប៊ើរ គ្រាប់​ធញ្ញជាតិ​ និង​ត្រី ​ដូចនេះគ្រាន់​តែ​ត្រូវ​ការ​របប​អាហារ​បន្តិច​បន្តួច​ពី​សារធាតុ​ប្រេង​ និងញ៉ាំជា​រៀងរាល់​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ។

    របប​អាហារល្អ​ចំពោះ​សុខភាព ដើរ​តួនាទី​សំខាន់ ​ក្នុង​ការ​បង្ការ​សុខភាពឲ្យ​ល្អ​បាន​យូរ​អង្វែង និង​ជួយ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ។ រួម​ផ្សំ​ជាមួយ​​ការ​ហាត់ប្រាណ​ទៀង​ទាត់​ជា​រៀងរាល់​ថ្ងៃ រាង​កាយ​អាច​បង្កើត​ការ​ការពារ​ដ៏​ល្អ ប្រឆាំង​នឹង​បញ្ហា​សុខភាព​ជាច្រើន​ថែម​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Feb 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម