backup og meta

អាហារ​​គួរ​ញ៉ាំ​ និង​មិន​គួរ​ញ៉ាំ​ បន្ទាប់​ពី​រលូត​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 21, 2021

    អាហារ​​គួរ​ញ៉ាំ​ និង​មិន​គួរ​ញ៉ាំ​ បន្ទាប់​ពី​រលូត​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​បន្ទាប់​ពី​រលូត​កូន​ ស្រីៗ​យើង​មិន​ត្រឹម​តែ​ត្រូវការ​កា​គាំទ្រ​ផ្នែក​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ក៏​ត្រូវការ​អាហារូបត្ថម្ភ​ល្អ​ៗ​ផង​ដែរ​ ពីព្រោះ​រាងកាយ​របស់​យើង​មាន​ភាព​ទន់​ខ្សោយ​ខ្លាំង​នៅ​អំឡុង​ពេល​នេះ​។ ជាក់​ស្ដែង​ ការ​រលូត​កូន បណ្ដាល​ឲ្យ​មាន​ធ្លាក់​ឈាម​ និង​វិល​មុខ​។​ ដូច្នេះ​ហើយ អាហារ​ដែល​យើង​ញ៉ាំ​នៅ​ពេល​នេះ​ ​នឹង​ជះឥទ្ធិពល​ដ៏​ធំ​ធេង​ចំពោះ​សុខភាព​របស់​យើង​។​

    អាហារ​ដែល​ល្អ​បំផុត​បន្ទាប់​ពី​រលូត​កូន

    ១. អាហារ​សំបូរ​ដោយ​ជាតិ​ដែក

    ការ​ធ្លាក់​ឈាម​ខ្លាំង​ធ្វើ​ឲ្យ​បាត់បង់​បរិមាណ​ជាតិ​ដែក​នៅ​ក្នុង​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​យើង​ស្លេកស្លាំង​។​ ជាក់​ស្ដែង​ ស្រី​ៗ​យើង​ប្រឈម​នឹង​ភាព​អស់​កម្លាំង​ ក៏​ដូចជា​​ទន់​ខ្សោយ​ ដែល​ជា​សញ្ញា​ទូទៅ​បន្ទាប់​ពី​រលូត​កូន​។​ ហេតុ​នេះ​ហើយ​ ការ​រក្សា​កម្រិត​ជាតិ​ដែក​តាម​រយៈ​របប​អាហារ​មាន​សារសំខាន់​ណាស់​។​ ពពួក​សាច់​ដែល​គ្មាន​ខ្លាញ់​ ​គឺ​ជា​ប្រភព​នៃ​ជាតិ​ដែក​ដ៏​ល្អ​បំផុត​ ដែល​យើង​អាច​ញ៉ាំ​បាន​ បន្ទាប់​ពី​ចម្អិន​បាន​ត្រឹមត្រូវ។​ ប្រភព​ដទៃ​ទៀត​នៃ​ជាតិ​ដែក​រួម​មាន គ្រាប់​ល្ពៅ​ បន្លែ​ស្លឹក​បៃតង​ សណ្ដែក​ អង្ករ​សំរូប​ និង​សូកូឡា​ខ្មៅ​ជា​ដើម​។

    ២. អាហារ​សំបូរ​ជាតិ​កាល់ស្យូម​

    កាល់ស្យូម​ដែល​បម្រុង​ទុក​នៅ​ក្នុង​រាងកាយ​នឹង​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​មាន​គភ៌​។​ ដូចនេះ​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដូចជា​ ទឹក​ដោះ​គោ​ អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ ត្រី​សាល់ម៉ុន​ ផ្លែឈើ​ក្រៀម​ និង​បន្លែ​ស្លឹក​បៃតង​​។ល។​

    ៣. អាហារ​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​

    ​ការ​បាត់បង់​កូន​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​​ភាគ​ច្រើន​ប្រឈម​នឹង​ការ​បាក់​ទឹក​ចិត្ត​។​ ប៉ុន្តែ​ ស្រីៗ​យើង​គប្បី​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​យើង​ឆាប់​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ បន្ទាប់​ពី​រលូត​កូន​។ អាហារ​​ដែល​​ជា​ប្រភព​នៃ​​ម៉ាញេស្យូម​ និង​អាច​ជួយ​ដោះស្រាយ​អាការៈ​បាក់​ទឹក​ចិត្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដែល​​រួម​មាន​ សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ និង​សូកូឡា​​​។ ពិត​ណាស់​ ម៉ាញេស្យូម​មិន​ត្រឹម​តែ​ជួយ​ដោះស្រាយ​អាការៈ​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​ដល់​ការ​ផលិត​ថាមពល​នៃ​រាងកាយ​ ជួសជុល​កោសិកា​ ក៏​ដូចជា​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ថែម​ទៀត​ផង​។

    ៤. បន្លែ និង​ផ្លែឈើ​​

    បន្ថែម​ពី​នេះ​ រាងកាយ​របស់​យើង​ក៏​ត្រូវការ​បរិមាណ​នៃ​បន្លែ​ និង​ផ្លែឈើ​ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវការ​ បន្ទាប់​ពី​រលូត​កូន​ផង​ដែរ​។

    អាហារ​ដែល​គួរ​ជៀសវាង​ បន្ទាប់​ពី​រលូត​កូន​

    ១. ទឹក​ដោះ​គោ​​ និង​សាច់​មាន​​ជាតិ​ខ្លាញ់

    អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ និង​សាច់​មាន​ផ្ទុក​​ជាតិ​ខ្លាញ់​ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​មិន​គួរ​ញ៉ាំ​អាហារ​ ដូចជា​ឈីស​ ប័រ​ សាច់​ជ្រូក​ សាច់​គោ​ និង​សាច់​ចៀម​ឡើយ​។

    ២. អាហារ​ចៀន​

    ការ​ញ៉ាំ​អាហារ​ចៀន​ច្រើន​ជ្រុល​ អាច​បង្ក​ជា​បញ្ហា​ជា​ច្រើន​ បន្ទាប់​ពី​រលូត​កូន​ ពីព្រោះ​ថា​អាហារ​ទាំង​នេះ​ ផ្ទុក​ទៅ​ដោយ​កាឡូរី​គ្មាន​សារធាតុចិញ្ចឹម​ និង​អាច​​រារាំង​យើង​ពី​ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ដទៃ​ទៀត​ដែល​រាងកាយ​ត្រូវ​ការ​។

    អាហារសម្រាប់អ្នករលូតកូន២

    ៣. ម្សៅ​ធញ្ញជាតិ​​មាន​ជាតិ​សរសៃ​ទាប​

    កាបូអ៊ីដ្រាត ​គឺ​ជា​ប្រភព​នៃ​ថាមពល​ដ៏​អស្ចារ្យ​ ហើយ​វា​ក៏​អាច​​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​រាងកាយ​។​ ប៉ុន្តែ​ ម្សៅ​ធញ្ញជាតិ​ដែល​មាន​ជាតិ​សរសៃ​ទាប​ និង​ធញ្ញជាតិ​ចម្រាញ់​ អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​រាងកាយ​របស់​យើង​ ដែល​ជា​លទ្ធផល​ វា​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​កម្រិត​ជាតិ​ស្ករ​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​កាត់បន្ថយ​បរិមាណ​ម្សៅ​ធញ្ញជាតិ​ដែល​មាន​ជាតិ​សរសៃ​ទាប​នៅ​ក្នុង​របប​អាហារ​របស់​យើង​ ដែល​មាន​ដូចជា​មី ឬ​ស៊ុត​ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម