backup og meta

ញ៉ាំ​ទឹក​មុន​ចូល​គេង​ អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 30, 2021

    ញ៉ាំ​ទឹក​មុន​ចូល​គេង​ អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទឹក​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​​សម្រាប់​សុខភាព​របស់​យើង​រាល់​គ្នា។ វា​ជួយ​ឲ្យ​យើង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ បង្ការ​បញ្ហា​ទល់​លាមក​ និង​​បញ្ជូន​សារធាតុ​ចិញ្ចឹម​ និង​អុកស៊ីសែន​​ទៅ​ក្នុង​កោសិកា​ផង​ដែរ។​ ប្រសិនបើ​គ្នា​យើង​កំពុង​ព្យាយាម​សម្រក​ទម្ងន់​ ​ទឹក​អាច​មាន​អត្ថប្រយោជន៍​​​ជួយ​ជំរុញ​​ដំណើរការ​នេះ​បាន​ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​មុន​ពេល​គេង​ អាច​មិន​មែន​ជា​ពេល​វេលា​សមស្រប​ឡើយ​។

    ទំនាក់ទំនង​រវាង​ទឹក​ និង​ការ​ស្រក​ទម្ងន់​

    ពិត​ណាស់​ ទឹក​អាច​​ជា​​ផ្នែក​មួយ​​ជួយ​ដល់​ការ​សម្រក​ទម្ងន់​​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ទឹក​ច្រើន​អាច​ជួយ​ជំរុញ​ដល់​ការ​ស្រក​ទម្ងន់​ និង​ស្រក​ខ្លាញ់​ចំពោះ​មនុស្ស​ស្រី​។ ម្យ៉ាង​វិញ​ទៀត​ ទឹក​ក៏​អាច​ជួយ​ឲ្យ​យើង​ញ៉ាំ​ជាតិ​កាឡូរី​តិច​ជាង​មុន​ ព្រម​ទាំង​ធ្វើ​មេតាប៉ូលីស​បាន​ប្រសើរ​ជាង​មុន​ដូច​គ្នា​។

    តម្រូវការ​ទឹក​ប្រចាំ​ថ្ងៃ​

    ​​​តម្រូវការ​ទឹក​ប្រចាំ​ថ្ងៃ​មាន​ភាព​ខុស​គ្នា​ និង​​អាស្រ័យ​លើ​របប​អាហារ​ សកម្មភាព​ បរិយាកាស​ និង​សុខភាព​របស់​មនុស្ស​យើង​ម្នាក់​ៗ​។​ មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​ ត្រូវការ​ទឹក​យ៉ាង​ហោច​ណាស់​៨​ ទៅ​១២​កែវ​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​បញ្ចៀស​​កង្វះ​ជាតិ​ទឹក​ និង​​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅ​តាម​ញើស​ ទឹក​នោម​ ការ​បន្ទោបង់​ និង​ការ​ដកដង្ហើម​។​

    យើង​គួរ​ញ៉ាំ​ទឹក​មុន​ពេល​ចូល​គេង​ដែរ​ឬ​ទេ​?

    ជាមួយ​គ្នា​នេះ​ដែរ ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​ទឹក​​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​​យើង​មិន​គួរ​ញ៉ាំ​នៅ​មុន​ពេល​ចូល​គេង​ឡើយ​ ពីព្រោះ​វា​អាច​រំខាន​ដល់​ដំណេក​​របស់​យើង​បាន​។ ប្រសិនបើ​យើង​មិន​បាន​គេង​គ្រប់គ្រាន់​​នៅ​ពេល​យប់​ វា​អាច​បង្កើន​ចំណង់​អាហារ​ និង​ធ្វើ​ឲ្យ​​យើង​ចង់​ញ៉ាំ​​ពពួក​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ខ្ពស់​។ លើស​ពី​នេះ​ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​បង្កើន​កម្រិត​ស្រ្តេស​ និង​អាច​​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​​​ថែម​ទៀត​ផង​។

    ញ៉ាំទឹកស្រកទម្ងន់១

    ញ៉ាំ​ទឹក​នៅ​ពេល​ណា​ល្អ​បំផុត​ សម្រាប់​ការ​សម្រក​ទម្ងន់​?

    ជា​ទូទៅ​ ការ​ញ៉ាំ​ទឹក​មួយ​កែវ​មុន​ពេល​ញ៉ាំ​អាហារ​ ឬ​អាហារ​សម្រន់​​អាច​ជួយ​ឲ្យ​យើង​ញ៉ាំ​តិច​ជាង​មុន​ ជួយ​កាត់បន្ថយ​​ការ​ស្រូប​យក​ជាតិ​កាឡូរី ដែល​ល្អ​ចំពោះ​ការ​ស្រក​ទម្ងន់​។​ យ៉ាង​ណា​មិញ​ កង្វះ​ជាតិ​ទឹក​អាច​បង្កើន​​ចំណង់​អាហារ ដូច​នេះ​ យើង​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​​ច្រើន​ ដើម្បី​ជួយ​រក្សា​ជាតិ​ទឹក​ និង​គ្រប់គ្រង​ចំណង់​អាហារ​​បាន​ល្អ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម