កំពុងសម្រកទម្ងន់? តោះមកដឹងប្រភេទអាហារពេលព្រឹកគួរ និងមិនគួរញ៉ាំ!
ការតមអាហារទំនងជាអាចជួយរក្សាទម្ងន់បានល្អមែន ប៉ុន្តែមិនមែនអាហារពេលព្រឹកទេ គ្នាយើងខ្លះនៅតែយល់ច្រឡំ មិនញ៉ាំអាហារព្រឹក។ គ្នាយើងត្រូវចាំថា អាហារពេលព្រឹកសំខាន់ណាស់សម្រាប់រាងកាយ ប៉ុន្តែបើចង់រក្សាទម្ងន់បានល្អ ត្រូវចេះជ្រើសយកអាហារពេលព្រឹកគួរញ៉ាំ និងមិនគួរញ៉ាំ ដូចការណែនាំក្នុងអត្ថបទនេះ ធានាថាអាចរក្សារាងហើយ សុខភាពល្អទៀត។

១- អាហារព្រឹកសម្បូរជាតិកាកសរសៃ
គ្នាយើងភាគច្រើន មិនថាស្រី មិនថាប្រុស ឧស្សាហ៍ញ៉ាំអាហារសម្បូរជាតិកាកសរសៃនៅពេលព្រឹក មិនត្រឹមអាចជួយរក្សាទម្ងន់បានល្អ ថែមទាំងអាចកាត់បន្ថយបញ្ហារលាកបានទៀត។ គ្នាយើងដែលព្យាយាមសម្រកទម្ងន់ នឹងទទួលប្រយោជន៍កាន់តែច្រើន នៅពេលញ៉ាំអាហារសម្បូរជាតិកាកសរសៃទាំងអាហារព្រឹក និងម៉ោងអាហារផ្សេងទៀត។
ការសិក្សាមួយធ្វើឡើងនៅឆ្នាំ ២០១៥ រកឃើញថា របបអាហារសម្បូរជាតិសរសៃ អាចជួយគ្នាយើងស្រកទម្ងន់បានច្រើន ធ្វើឲ្យរោគសញ្ញាជំងឺមេតាបូលីស ប្រសើរឡើងវិញ ខណៈរោគសញ្ញាមេតាបូលីស ជាកត្តាហានិភ័យខ្ពស់ប្រឈមជំងឺទឹកនោមផ្អែម។
ការសិក្សាដាក់ដោយឡែកមួយទៀត ធ្វើឡើងនៅឆ្នាំ ២០១២ រកឃើញពីគុណប្រយោជន៍នៃអាហារកាកសរសៃ គឺច្រើនជាងសម្រកទម្ងន់ទៅទៀត ពិសេសអាចកាត់បន្ថយបញ្ហាខ្លាញ់ក្នុងសរសៃឈាម និងបញ្ហារលាកផ្សេងបាន។
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២- អាហារព្រឹកសម្បូរប្រូតេអ៊ីន
ញ៉ាំប្រូតេអ៊ីនច្រើនពីអាហារព្រឹក និងរបបអាហារផ្សេងទៀត ក៏អាចជួយសម្រកទម្ងន់បានដែរ។
ការសិក្សាធ្វើឡើងអំឡុងឆ្នាំ ២០១៤ បានធ្វើឲ្យអ្នកស្រាវជ្រាវលើកទឹកចិត្តគ្នាយើងទាំងអស់ ញ៉ាំប្រូតេអ៊ីនឲ្យបានច្រើន ព្រោះអាចជួយសម្រកទម្ងន់ កាត់បន្ថយការញ៉ាំលើសកម្រិត ពិសេសជាងនេះ ពេលញ៉ាំអាហារសម្បូរប្រូតេអ៊ីនកាន់តែច្រើន កាន់តែជួយរាងកាយដុតកាឡូរីបានល្អ។
៣- កុំញ៉ាំអាហារព្រឹកមានកាឡូរីខ្ពស់
ព្យាយាមកុំញ៉ាំពពួកអាហារព្រឹកដែលសម្បូរកាឡូរី ព្រោះនៅពេលយើងកាត់បន្ថយកាឡូរីពីអាហារព្រឹក និងអាហារពេលផ្សេងទៀត សុទ្ធតែអាចជួយសម្រកទម្ងន់បានល្អ។
ដើម្បីកាត់បន្ថយកាឡូរីបាន គ្នាយើងមិនត្រូវញ៉ាំអាហារព្រឹកមានបន្ថែមជាតិស្ករនោះទេ។ អូដមៀល (Oatmeal) ជាអាហារសុខភាពល្អបំផុតមួយ ស័ក្ដិសមញ៉ាំពេលព្រឹក ព្រោះវាផ្ទុកជាតិស្ករ Laden មិនមានជាតិស្ករពណ៌ត្នោតដូចអាហារផ្សេងទៀតនោះទេ។ យើងអាចសាកល្បងញ៉ាំពពួកធញ្ញជាតិសេរៀស (Cereals) មានផ្ទុកជាស្ករតិច និងកុំញ៉ាំនំដូចជា Pancake Pastries ដែលជាពពួកនំផ្ទុកជាស្ករច្រើនលើសលុប។
៤- កុំផឹកភេសជ្ជៈមានជាតិស្ករនៅពេលព្រឹក
ត្រូវតែចេះកំណត់ខ្លួនឯងរឿងផឹកភេសជ្ជៈដែលយើងដឹងថាមានផ្ទុកជាតិស្ករ។ ទឹកក្រូចស្រស់មួយពែង ជាធម្មតាមានផ្ទុកជាតិស្ករច្រើនជាង ១០០កាឡូរី ប៉ុន្តែក៏មានផ្តល់សារធាតុចិញ្ចឹមចាំបាច់ជាច្រើនដែរ។ ហេតុនេះ ជម្រើសល្អបំផុតសម្រាប់យើង អាចញ៉ាំផ្លែស្រស់ ប្រសើរជាងផឹកទឹកផ្លែឈើ។

៥- ញ៉ាំអាហារធញ្ញជាតិ
ញ៉ាំអាហារធញ្ញជាតិ ជំនួសអាហារកែច្នៃរួច អាចជួយឲ្យសម្រកទម្ងន់បានល្អ។ ព្យាយាមកុំញ៉ាំពពួកអាហារកែច្នៃដូចជា នំបុ័ង ប៉ាស្តា ជំនួសមកវិញ អាចញ៉ាំគ្រាន់ធញ្ញជាតិ ព្រោះវាសម្បូរសារធាតុចិញ្ចឹម ដែលមានសមត្ថភាពអាចកាត់បន្ថយជំងឺបេះដូងបាន។ លើសពីនេះ ដោយសារក្នុងគ្រាប់ធញ្ញជាតិ សម្បូរជាកាកសរសៃ មិនត្រឹមតែជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងអាចជួយការបន្ថយបញ្ហាក្រពះពោះវៀនបានទៀតផង។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង