backup og meta

បើ​ចង់​តម​អាហារ ផ្លែឈើ ៣ ប្រភេទ​នេះ​ល្អបំផុត​សម្រាប់​សុខភាព

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 01, 2019

    បើ​ចង់​តម​អាហារ ផ្លែឈើ ៣ ប្រភេទ​នេះ​ល្អបំផុត​សម្រាប់​សុខភាព

    ខំ​តម​មិន​ហ៊ាន​ញ៉ាំ​អី​ផ្តេស​ផ្តាស​ទេ ព្រោះ​ចង់​បានរាង​ស្អាត​គួរ​ឲ្យ​ទាក់​ទាញ។ ប៉ុន្តែ​ តិច​និក​តម​អាហារ អាច​មាន​ច្រើន អាច​ជួយ​​យើង​​ ខណៈ​អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ណែ​នាំ​ផ្លែ​ឈើ​ ៣ ​ប្រភេទ ល្អ​បំផុត​សម្រាប់​គ្នា​យើង​តម​អាហារ។

    ១- រាង​កាយ​មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​តម​អាហារ

    អំឡុង​ពេល​តម​អាហារ រាង​កាយ​យើង​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន រួម​ទាំង​ការ​បញ្ចេញ​អង់​ស៊ីម​ក្នុង​ខ្លួន​ផង​ដែរ។ ធម្មតា អង់​ស៊ីម​ដែល​ផលិត​ដោយ​ប្រព័ន្ធ​រំលាយ​អាហារ នឹង​​ចុះ​ថយ​ ដោយ​អាស្រ័យ​លើ​រយៈពេល​យើង​តម​អាហារ។ ស្រទាប់​ការ​ពារ​ក្រពះ ក៏​បាន​កាត់​បន្ថយ​កម្រាស់​របស់​វា​ដូច​គ្នា ហេតុនេះ ​ពេល​យើង​តម​អាហារ អាច​នឹង​ធ្វើ​ឲ្យ​ក្រពះ​រលាក​បាន ដែល​ជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។

    អាហារ​យើង​ត្រូវ​ញ៉ាំ​ក្រោយ​ពេល​តម​អាហារ​ក៏​មាន​សារៈ​សំខាន់​ណាស់ គួរ​តែ​ជ្រើស​រើស​យក​អាហារ​ណា​ងាយ​នឹង​រំលាយ ពិសេស​គឺ​ផ្លែ​ឈើ​តែ​ម្តង។

    ២- ផ្លែ​ឈើ ៣ ប្រភេទ​ល្អ​បំផុត​សម្រាប់​​តម​អាហារ

    ផ្លែឪឡឹក

    ឪឡឹក ត្រូវគេ​ញ៉ាំ​ច្រើន​ជាង​គេ ដោយ​សារ​សម្បូរ​ដោយ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម វីតាមីន និង​រ៉ែ។ ឪឡឹក​ស័ក្ដិ​សម​បំផុត​សម្រាប់អ្នក​តម​អាហារ ពេលរាង​កាយ​ខ្វះ​ជាតិ​ទឹក បន្ទាប់​ពី​តម​អាហារ​រួច។ ផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក​ដល់​ទៅ ៩២% និង​សម្បូរ​ទៅ​ដោយ​អេឡិច​ត្រូលីត្រ អាច​ជួយ​ឲ្យ​រាង​កាយ​បំពេញ​បន្ថែម​សារ​ធាតុ​រាវ និង​អេឡិច​ត្រូលីត្រដែល​បាន​បាត់​បង់​អំឡុង​ពេល​តម។ ផ្លែ​ឪឡឹក ក៏​ជា​អាហារ​ងាយ​ស្រួល​រំលាយ​ផង​ដែរ។

    ឪឡឹក នៅ​មាន​គុណ​ប្រយោជន៍​ផ្សេង​ទៀត អាច​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន សាច់​ពណ៌​ក្រហម​មាន​ផ្ទុក​សារ​ធាតុ Lycopene ដែល​មាន​នាទី​ជួយ​ការ​ពារ​ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ សារ​ធាតុ Choline មាន​នៅ​ក្នុង​ឪឡឹក​ អាច​ជួយ​ការ​ពារ​បញ្ហា​រលាក ដោយ​រក្សា​​រចនា​សម្ព័ន្ធ​របស់​ភ្នាស​កោសិកា។ សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម វីតាមីន A និង​វីតាមីន C ក្នុង​ឪឡឹក ក៏​អាច​ជួយ​ឲ្យ​ស្បែក និង​សក់​ស្រស់​ស្អាត។

    តមអាហារ Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • ចង់​រាង​ស្អាតតែអត់​ពេល វិធីហាត់​ប្រាណ​ ៧នាទី អាចជួយបាន
    • ចង់​​ពង្រាប​ក្បាល​ពោះកំ​ប៉ោងដោយ​សារ​ផឹក អត់​ពិបាក​ទេ

    ផ្លែ​ប៉ោម

    ​ប៉ោម​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន ដូច​ជា​ ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ត្រៀម​​ទទួល​អាហារ​មាន​ភាព​ស្មុគ​ស្មាញ​បាន​ល្អ។ ទោះ​ជា​ផ្លែ​ប៉ោម មិន​មាន​ទឹក​ច្រើន​ដូច​ឪឡឹក​ក៏​ដោយ ប៉ុន្តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់។ នៅ​ពេល​តម​អាហារ ឱកាស​ញ៉ាំ​ច្រើន​ជាង​មុន​ នឹង​កើត​មាន បើ​សិន​ជា​យើង​ឈប់​តម​ភ្លាមៗ។ បើ​យើង​មិន​បាន​ញ៉ាំ​អាហារ​ជិត ១២ ម៉ោង​នោះ យើង​នឹង​ចង់​ញ៉ាំ​អាហារ​ច្រើន​ជាង​ធម្មតា​ជា​មិន​ខាន ហើយ​នេះ​ក៏​មិន​មែន​ជា​រឿង​ល្អ​ដែរ ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​ជំងឺធាត់​បាន។ ញ៉ាំ​ផ្លែ​ប៉ោម​មុន​អាហារ អាច​កាត់​បន្ថយ​ចំណង់​​ញ៉ាំ​ច្រើន​បាន ដោយ​សារ​តែ​ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ប៉ោម អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត អាច​ការ​ពារ​យើង​ពី​ការ​ញ៉ាំ​អាហារ​ច្រើន​ពេល​ឃ្លាន​ម្តងៗ។

    សារ​ធាតុ​ចិញ្ចឹម​មាន​នៅ​ក្នុង​ផ្លែ​ប៉ោម អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺទឹក​នោម​ផ្អែម បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ឲ្យ​ចុះ​ទាប បង្ការ​ជំងឺ​ភ្នែក​ឡើង​បាយ និង​ការ​ពារ​រាង​កាយ​ពី​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​នៃ​រ៉ាឌីកាល់​សេរី ដែល​សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក។

    ផ្លែ​ទំពាំង​បាយ​ជូរ

    ផ្លែ​ឈើ​ប្រភេទ​នេះ អាច​ជា​ជម្រើស​ជំនួស​ឲ្យ​ផ្លែ​ឪឡឹក និង​ផ្លែ​ប៉ោម​បាន។ ភាព​ស្រស់ និង​រស​ជាតិ​ផ្អែម​ អាច​ជួយ​បំពេញ​ជាតិ​ទឹក និង​ស្ករ អាច​ជួយ​យើង​កាត់​បន្ថយ​ការ​ញ៉ាំ​អំឡុង​ពេល​តម​អាហារ។

    ផ្លែ​ទំពាំង​បាយ​ជូរ ក៏​ជួយ​រៀប​ចំ​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ស្មុគ​ស្មាញ​ដូច​គ្នា។ ទំពាំង​បាយ​ជូរ ក៏​មាន​អត្ថ​ប្រយោជន៍​ច្រើន​ទៀត សម្រាប់​សុខ​ភាព​ផង​ដែរ។ ដោយ​សារ​តែ​ជាតិ​ទឹក​ច្រើន និង​ជាតិ​សរសៃ​ខ្ពស់ ទំពាំង​បាយ​ជូរ​អាច​ជួយ​ការ​ពារ​អាការៈ​ទល់​លាមក។ សារ​ធាតុ​ប៉ូតាស្យូម​ក្នុង​ទំពាំង​បាយ​ជូរ អាច​ទប់​ស្កាត់​ការ​លើស​សម្ពាធ​ឈាម​ទៀត​ផង។

    ការ​សិក្សា​មួយឆ្នាំ២០១៣ លើក​ឡើង​ថា ញ៉ាំ​ទំពាំង​បាយ​ជូរ កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ លើ​មនុស្ស​ពេញ​វ័យ។ ផ្លែ​ទំពាំង​បាយ​ជូរ អាច​កាត់​បន្ថយ​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ​បាន។ សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ក្នុង​ទំពាំង​បាយ​ជូរ ត្រូវ​គេ​ស្គាល់​ថា​ Polyphenols អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺមហារីក​សួត មហារីក​លំពែង មហារីក​ក្រពេញ​ប្រូស្តាត និង​មហារីក​ពោះ​វៀន​ធំ​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម