backup og meta

តិចនិកជ្រើសរើសអាវក្នុង ឲ្យត្រូវទៅតាមទម្រង់ដើមទ្រូងស្រីៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 05, 2022

    តិចនិកជ្រើសរើសអាវក្នុង ឲ្យត្រូវទៅតាមទម្រង់ដើមទ្រូងស្រីៗ

    ការពាក់អាវក្នុងដែលសមតាមទម្រង់ដើមទ្រូង (សុដន់) ជួយឱ្យដើមទ្រូង​មើល​ទៅ​ស្អាត ហើយក៏អាច​ជួយកាត់បន្ថយអា​ការៈឈឺ​ខ្នង និង​ស្មា​ទៀត​ផង។ តើដើម​​ទ្រូង​​យើងមានប៉ុន្មានទម្រង់ ហើយយើងគួរជ្រើសរើស​អាវក្នុង​បែប​ណាដើម្បីសមតាម​ទម្រង់​ដើមទ្រូង?

    លោអ្នក​ឯកទេសអាវក្នុងលើកឡើងថា ទម្រង់ដើមទ្រូងស្រីៗយើងមាន ៩ ហើយយើង​គួរជ្រើសរើស​អាវក្នុង​តាម​ទម្រង់​នីមួយៗ៖

    ១. ដើមទ្រូងមូលក្លំ

    ដើមទ្រូងមូលក្លំមានរាងពេញស្មើលើស្មើក្រោម។ ដើមទ្រូងទម្រង់នេះ​ត្រូវការអាវ​ក្នុង​ដែល​អាច​ទ្រទម្ងន់ និងគ្រប់សុដន់បានល្អ។ ជម្រើសអាវក្នុងដ៏ល្អបំផុត​គឺជាអាវ​ក្នុង​ប្រភេទ​ T-shirt, balconetteនិង plunge។

    ២. ដើមទ្រូងរាងកណ្តឹង

    ដើមទ្រូងរាងកណ្តឹងមានរាងតូចលើ ធំក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងដែល​មានគោមធំ និងមានកងដែកទ្រ (ប្រភេទ full cup) ដើម្បីទ្រដើមទ្រូងផ្នែកខាងក្រោម និង​ជួយលើកដើមទ្រូង។

    ៣. ដើមទ្រូងរាងដំណក់ទឹក

    ដើមទ្រូងរាងដំណក់ទឹកមានរាងមូលនៅផ្នែកខាងក្រោម និងមានរាងតូចលើបន្តិច។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ balconette ដែលមានកងដែកទ្រ ឬប្រភេទ demi ដែលមានថ្នេរបញ្ឈរដើម្បីលើកដើមទ្រូងឱ្យមើលទៅមូលក្លំនៅផ្នែកខាងលើ។

    មហារីកសុដន់

    ៤. ដើមទ្រូងមិនស្មើរគ្នា

    ដើមទ្រូងមិនស្មើរគ្នាជាដើមទ្រូងដែលមានរាងធំម្ខាងតូចម្ខាង។ ដើមទ្រូងទម្រង់​នេះត្រូវ​ការអាវក្នុងប្រភេទ T-shirt អត់មាន​ថ្នេរ​ដែលអាចគ្របសុដន់បានពេញ​ដើម្បី​បិទបាំងទំហំដើមទ្រូងដែលមិនស្មើគ្នា។ លើសពីនេះទៅទៀតយើង​ត្រូវរើស​អាវ​ក្នុង​ដែលមានទំហំប៉ុនទំហំសុដន់ម្ខាងដែលធំ។

    ៥. ដើមទ្រូងស្វិត

    ដើមទ្រូងស្វិតមានរាងវែង តូច និងសំយុងចុះក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការ​អាវ​ក្នុង​ប្រភេទមានថ្នេរដែលត្រូវបានរចនាឡើង​ដើម្បីកែទម្រង់ដើមទ្រូង​ឱ្យមើល​ទៅ​មូល​ក្លំ។

    ចង់គណនា BMI ចុចទីនេះ!

    ៦. ដើមទ្រូងរាប

    ដើមទ្រូងរាបមានរាងរាបស្មើនឹងទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុង​​ប្រភេទ​កល់​ច្រើន ដើម្បីធ្វើឱ្យដើមទ្រូងមើលទៅធំ។ ប្រសិន​បើយើងចង់ឱ្យដើមទ្រូង​មើល​ទៅដូចធម្មជាតិ យើងអាចជ្រើសរើស​អាវក្នុងប្រភេទមានគោមរាងត្រីកោណ  ដែលអត់មានកងដែកទ្រ ព្រោះបើអាវប្រភេទនេះ​មានកងដែកទ្រ​នឹងធ្វើឱ្យ​ដើម​ទ្រូង​យើងឃ្លាតគ្នាកាន់តែធំ​ និងមិនអាចជួយលើកដើមទ្រូងយើងទេ។

    ៧. ដើមទ្រូងបែរមុខចេញពីគ្នា

    ដើមទ្រូងប្រភេទនេះមានសុដន់ និងចុងសុដន់បែរចេញក្រៅដងខ្លួន ហើយ​មានចន្លោះ​ខ្លះ​នៅចំកណ្តាលទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទមានរបាំង  ដើម្បីបិទបាំង និងរុញដើមទ្រូងចូលគ្នាឱ្យដើមទ្រូងមើលទៅមូលក្លំល្អ។

    ៨. ដើមទ្រូងគ្មានចន្លោះកណ្តាល

    ដើមទ្រូងប្រភេទនេះមានសុដន់សងខាងនៅជិតគ្នា ហើយគ្មាន ឬសឹងមិនមានចន្លោះ​នៅកណ្តាលទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ plunge ឬមានគោម​រាង​ត្រីកោណព្រោះអាវទាំងនេះមានចន្លោះកណ្តាលរាក់ ឬខ្លី បើធៀបទៅនឹង​អាវ​ក្នុងប្រភេទផ្សេងទៀត។

    ៩. ដើមទ្រូងញែក

    ដើមទ្រូងប្រភេទនេះញែកចេញពីគ្នា និងមានចន្លោះធំនៅកណ្តាលទ្រូង។ ដើមទ្រូង​ទម្រង់​នេះត្រូវការអាវក្នុងប្រភេទ plunge មាន ឬគ្មានប៉ុងដើម្បីរុញដើមទ្រូងចូលគ្នា។

    អាវក្នុងដែលស័ក្តិសមនឹងយើងគឺជាអាវដែលត្រូវនឹងទំហំដើមទ្រូង និងសមតាមទម្រង់​ដើមទ្រូងរបស់យើងដែលមិនរឹប ឬធូរពេក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម