backup og meta

ផឹកស្រាច្រើនមុនពេលរួមភេទ អាចជារឿងល្អអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 20, 2022

    ផឹកស្រាច្រើនមុនពេលរួមភេទ អាចជារឿងល្អអត់?

    ការរួមភេទពេលស្រវឹង បទពិសោធន៍មនុស្សប្រុសភាគច្រើន យល់ថាធ្វើឲ្យខ្លួនមានអារម្មណ៍ផ្លូវភេទ​ខ្លាំងជាងពេលធម្មតា ហើយពេលស្រវឹងអាច​យរួមភេទបានយូមុនឈានដល់ចំណុចកំពូល និងអាចសម្រេចបំណងចុងក្រោយរបស់ដៃគូថែមទៀត។ រហូតមានពេលខ្លះមានការលើកឡើងថា គ្រឿងស្រវឹងជាថ្នាំសម្រើប​ទៀតផង។ តើទាំងនេះគឺជាការពិតដែរទេ?

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ឆ្លើយតបទៅនឹងការលើកឡើងនេះចង់បញ្ជាក់ថា គ្រឿងស្រវឹងមិនមែនជាមធ្យោបាយ ដោះស្រាយបញ្ហាក្ដីសុខលើគ្រែទាំងស្រុងនោះទេ។ ប្រសិនបើផឹកវាច្រើន លើសពីសមត្ថភាពរាងកាយទទួលយក នោះវានឹងបង្កការរំខានចំពោះ​យើងវិញ តួយ៉ាងពេលដែលផឹកស្រវឹងខ្លាំងនឹងមិនមានអារម្មណ៍សិចទៀតនោះទេ មានតែឈឺក្បាល វិលមុខ ក្អួត និង ងុយគេងគឺជាអាការៈមើលឃើញ​ជាក់ស្ដែងភាគច្រើន។ ដូច្នេះ មកដឹងពីមូលហេតុសំខាន់ៗមួយចំនួនសិន មុន​ពេល​ឈានដល់ការ​សម្រេចចិត្ដជ្រើសរើសគ្រឿងស្រវឹងមកធ្វើជាអ្នកសម្របសម្រួលក្ដីសុខដៃគូស្នេហា៖​

    ១.គ្រឿងស្រវឹងគឺជាអ្នកផ្ដាច់ទំនាក់ទំនងប្រព័ន្ធប្រសាទ

    គ្រឿងស្រវឹងបង្កការរំខានដល់ប្រព័ន្ធប្រសាទ បាត់បង់ការគ្រប់គ្រង ការគិត ពោលគឺធ្វើឲ្យថយសមត្ថភាពខួរក្បាលស្ទើតែទាំងស្រុង។ ការប៉ះពាល់ប្រព័ន្ធប្រសាទជាក់ស្ដែងណាស់ ក៏ជះឥទ្ធិពលមិនល្អ​ទៅដល់​ក្ដីសុខពេលរួមភេទផងដែរ។ ការរួមភេទដែលល្អ ហើយរលូនគឺផ្ដោតសំខាន់រួមទៅលើប្រព័ន្ធស្មារតីដៃគូមានភាពល្អប្រសើរ អាចបែងចែកនិង វិនិឆ្ឆ័យបានច្បាស់ៗលើការសម្រេចក្ដី​សុខ​។ ការស្រវឹងស្រា អាចនឹងធ្វើឲ្យយើងបាត់បង់ការប្រុងប្រយ័ត្ន ការការពារ នឹង​ឈានដល់បង្កកំហុសក្រោយពេលស្រវឹង។

    ២.ជាតិអាល់កុលធ្វើឲ្យរាងកាយខ្សោះជាតិទឹក

    ការផឹកគ្រឿងស្រវឹងអាចបង្កឲ្យខ្លួនប្រាណរបស់យើង ត្រូវខ្សោះជាតិទឹក។ បញ្ហានេះអាច​ធ្វើ​ឲ្យរាងកាយ​របស់យើងមិនអាច​ធ្វើ​សកម្មភាពបានល្អដូចធម្មតាបានទេ។ ខ្វះជាតិទឹកក្នុងរាងកាយ យើង​តែង​មានអារម្មណ៍ថា វិលមុខ អស់កម្លាំង ឈឺក្បាល ហើយការខ្វះជាតិទឹកនេះទៀតសោធ ក៏មិនអាចធ្វើឲ្យចរន្ដឈាម​ក្នុងរាងកាយរបស់យើងដឹកនាំយកអុកស៊ីសែនជួយបំពេញដល់ម្រូវការសាច់ដុំលិង្គបានពេញលេញលេញនោះដែរ។

    ៣.​ជាតិអាល់កុលធ្វើឲ្យប្រដាប់ភេទមិនងាយឡើងរឹង

    ការផឹកគ្រឿងស្រវឹងច្រើនជាប្រចាំ ក៏បង្កឲ្យជួបបញ្ហាធ្វើឲ្យលិង្គខ្សោយបាន។ ជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលមានអារម្មណ៍ស្រើប​ស្រាល ឈាមក៏ហូរទៅកាន់លិង្គបានគ្រប់គ្រាន់ ដែលជំរុញឲ្យលិង្គមានសភាពឡើងរឹង និងមានថាមពល។ ប៉ុន្ដែប្រសិនបើលំហូរឈាមនេះត្រូវបានរំខាន ឬថយចុះ វានឹងពិបាកធ្វើឲ្យលិង្គឡើងរឹង។ បន្ថែមពីនេះទៅទៀត ឥទ្ធិពលនៃគ្រឿងស្រវឹង ក៏បានធ្វើបុរសៗជាច្រើនជួបប្រទះនឹងបញ្ហាការឆាប់ចេញទឹកកាម ឬលិង្គមិនឡើងរឹងម្តងម្កាល ឬមួយទៀតក៏អាចឈានទៅដល់បញ្ហាងាប់លិង្គតែម្ដង។

    សុខភាព

    ៤. គ្រឿងស្រវឹងអាចបង្អាក់ដំណើរការរួមភេទដល់ចំណុចកំពូល

    គ្រឿងស្រវឹងគឺជាឧបសគ្គដែលរារាំងដៃគូពិបាកឈានដល់ក្ដីសុខកំពូល ហើយភាគីខាងប្រុសក៏ពិបាកនឹងបញ្ចេញទឹកកាមនោះដែរ។ ចំណែក​មនស្សស្រីវិញ​ងាយនឹងជួបបញ្ហាស្ងួតទ្វារមាស​​ក្នុងកំលុងពេលរួមភេទ។ កត្ដានេះអាចបង្កជារលាកបាន។ ការផឹកគ្រឿងស្រវឹងច្រើន មុនពេលរួមភេទ គឺមិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ វាបង្កគ្រោះថ្នាក់ច្រើន​ដល់សុខភាព និងការសម្រេចមិនបានច្បាស់លាស់ ក៏បង្កើតជាបញ្ហានៅពេលខាងមុខ។

    ដោយឡែកអ្នកជំនាញក៏មិនបានហាមឃាត់មិនឲ្យញ៉ាំគ្រឿងស្រវឹងមុនពេលរួមភេទនោះដែរ ប៉ុន្ដែអាចញ៉ាំបានក្នុងបរិមាណតិចតួច។ ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតបរិមាណតិច ក៏ជាចំណុចល្អចំពោះសុខភាពផងដែរ។ គ្រឿងស្រវឹងក៏ធ្វើឲ្យយើងអាចកាត់បន្ថយស្ដ្រេស សម្រួល​ដល់សរសៃឈាមបេះដូង។ ការកំណត់បរិមាណច្បាស់លាស់ អ្នកជំនាញមិនបានកំណត់នោះទេ ព្រោះអាស្រ័យទៅលើលក្ខ​ខណ្ឌសុខភាពជាក់ស្ដែង និងកម្រិតជាតិអាល់កុលក្នុងស្រា​ ឬស្រាបៀរទាំងនោះ។ ជាការក្រើនរំលឹក មិនអាចញ៉ាំច្រើននោះទេ ហើយក្នុងកំលុងពេលញ៉ាំ គួរតែមានញ៉ាំទឹកឲ្យបានច្រើនផង​ដែរ ក្នុងបរិមាណអាចលើសពីចំនួនស្រាដែលយើងបានញ៉ាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 20, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម