backup og meta

កូនអស់កម្លាំងល្ហិតល្ហៃក្រោយរាករូស​ គួរឲ្យបារម្ភកម្រិត​ណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 21, 2022

    កូនអស់កម្លាំងល្ហិតល្ហៃក្រោយរាករូស​ គួរឲ្យបារម្ភកម្រិត​ណា?

    បើ​យើង​គិត​ទៅ​បញ្ហា​កើត​ឡើង​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ក្មេង​ដូច​ជា​រាករូស ឬ​ទល់​លាមក​នេះ គ្នា​យើង​ជា​ម៉ាក់​ប៉ា​គេ​ច្បាស់​ជា​ជួប​ញឹក​ញាប់​បន្តិច​ហើយ។ ទន្ទឹម​នឹង​នេះ ម៉ាក់ៗ​​មួយ​ចំនួន​កើត​ជា​ក្ដី​បារម្ភ​ពេល​ឃើញ​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស តែ​អ្នក​ជំនាញ​ថា​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ។

    លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជា​ពី​បញ្ហា​រាករូស​ភា្លមៗ កូន​របស់​យើង​នឹង​នៅ​មាន​អាការៈ​អស់​កម្លាំង​ល្ហិតល្ហៃ និង​បាត់​បង់​ចំណង់​អាហារ​ច្រើន​ថ្ងៃ ជា​ហេតុ​ត្រូវ​ការ​ចំណាយ​ពេល​បន្តិច​ទម្រាំ​តែ​សុខភាព​កូន​ត្រលប់​មក​ដូច​ដើម​វិញ។ លោក​ស្រីវេជ្ជបណ្ឌិត​​ថា​អាការៈ​នេះ​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពេក​នោះទេ​។

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

    គណនាថ្ងៃសម្រាលកូន

    ហេតុអ្វី​បាន​ជា​រាករូស​ធ្វើ​ឲ្យ​អស់​កម្លាំង​?

    មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស គឺ​បញ្ហា​ខ្វះ​ជាតិ​ទឹក។ អំឡុង​ពេល​រាករូស សារធាតុ​រាវ និង​អេឡិចត្រូលីត​សំខាន់​ៗ ត្រូវ​បាន​ហូរ​ចេញ​ពី​ប្រព័ន្ធ​រាងកាយ ដែល​បណ្ដាល​ឲ្យ​ខ្សោះ​ជាតិ​ទឹក សូម្បី​តែ​ការ​ខ្សោះ​ជាតិ​ទឹក​តិច​តួច ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ងងុយ​គេង និង​អស់​កម្លាំង​ដែរ ដោយ​សារ​តែ​បេះដូង​ធ្វើ​ការ​ខ្លាំងជាង​​ធម្មតា។

    កត្តា​មួយ​ទៀត​ដែល​អាច​នាំ​ឲ្យ​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស គឺ​មក​ពី​ខ្វះ​សារធាតុ​ចិញ្ចឹម។ មនុស្ស​ជា​ច្រើន​បាត់​បង់​ចំណង់​អាហារ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ហើយ​ការ​រាករូស ២-៣​ថ្ងៃ ក៏​អាច​បណ្ដាល​ឲ្យ​អារម្មណ៍​ហត់​នឿយ​កើត​ឡើង​ដែរ។

    យ៉ាង​ណា​ក៏​ដោយ ពេល​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​សម្រាក​ឲ្យ​គ្រប់​គ្រាន់​តាម​ដែល​រាងកាយ​ត្រូវ​ការ ឲ្យ​កូន​ញ៉ាំ​ទឹក និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ពេញ​ៗ​ពោះ ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឬ​ខ្វះ​សារធាតុ​ចិញ្ចឹម​ជាដើម។ លើស​ពី​នេះ យើង​ក៏​ត្រូវ​បន្ថែម​អាហារ ឬ​បន្លែ​ផ្លែ​ឈើ​ដែល​សម្បូរ​ជាតិ​កាក​សរសៃ​ឲ្យ​បាន​ច្រើន​កាន់​តែ​ល្អ ដើម្បី​ឲ្យ​ក្រពះ​ពោះ​វៀន​កូន​ដំណើរ​ការ​បាន​ល្អ ទើបមិន​សូវ​ជួប​បញ្ហា​រាករូស ឬ​ទល់​លាមក។

    ចំណុចសំខាន់

    កូន​របស់​យើង​នឹង​នៅ​មាន​អាការៈ​អស់​កម្លាំង​ល្ហិតល្ហៃ និង​បាត់​បង់​ចំណង់​អាហារ​ច្រើន​ថ្ងៃ ជា​ហេតុ​ត្រូវ​ការ​ចំណាយ​ពេល​បន្តិច​ទម្រាំ​តែ​សុខភាព​អា​អូន​ត្រលប់​មក​ដូច​ដើម​វិញ។ មូលហេតុបណ្ដាលឲ្យកូនអស់កម្លាំងមាន ខ្សោះជាតិទឹក និង​ខ្វះសារធាតុចិញ្ចឹម។

    ​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម